A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 25 September 2012

A man with 8 wives and still raping his younger and older sisters as well as his 2 daughters [He is a sick man!]


បិសាច​តណ្ហា​មាន​ប្រពន្ធ​៨​យក​ប្អូន​ហើយ​​ចាប់រំលោភ​បង​និង​កូនចុង​២​នាក់​ទៀត​
ដោយ​ ៖ វណ្ណៈ ថ្ងៃទី 24 កញ្ញា 2012 Nokor Wat News
​ខេត្ដកំពង់ចាម​ ៖​ បុរស​ម្នាក់​ដែល​គេ​ដឹង​ថា​ មាន​ប្រពន្ធ​រហូត​៨​នាក់​និង​មានកូន​ រាប់​ឡូ​ទៅ​ហើយ​នោះ​បន្ទាប់​ពី​យក​ប្អូនស្រី​ធ្វើ​ជា​ប្រពន្ធ​ហើយ​ថែម​ទាំង​ ចាប់រំលោភ​បង​ស្រី​ជា​ស្ដ្រី​មេម៉ាយ​កូន​២ ​ហើយ​ឈាន​ទៅ​ចាប់​កូនស្រី​២​នាក់​​រំលោភ​ជា​ បន្ដបន្ទាប់​ទៀត​។​ នៅ​ក្នុង​ទ​ង្វើ​ដ៏​លាមក​នេះ​ ទោះបី​បិសាច​តណ្ហា​រូប​នេះ​បាន​ព្យាយាម​ រត់គេច​ខ្លួន​ពី​ស្រុក​ស្ទឹង​ត្រង់​ ជាទី​ដែល​គេ​ ស្នាក់​នៅ​ទៅ​ពួន​សំងំ​ស្នាក់​នៅ​ឯ​ស្រុកចំការ​ លើ​យ៉ាងណា​ក៏​ដោយ​ទ​ង្វើ​ដ៏​លាមក​ថោក​ ទាប​នេះ​ នៅ​តែ​តាម​ផ្ដន្ទា​ ហើយ​ត្រូវ​ សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​២២​ ខែ​កញ្ញា​ ឆ្នាំ​២០១២​ ។​
​លោក​ ជឹ​ម​ សេង​ហុង​ ស្នងការ​រង​នគរបាល​ខេត្ដកំពង់ចាម​បានឱ្យ​ដឹង​ថា​ ជនសង្ស័យ​ ដែល​ត្រូវ​បាន​ចាប់ខ្លួន​ឈ្មោះ​ ម៉េ​ង​ ហុង​ អាយុ​៤២​ឆ្នាំ​ មុខរបរ​ស៊ីឈ្នួល​ ចាំចម្ការ​ រស់នៅ​ភូមិ​ប៉ប្រក​ ឃុំ​សូ​ភាស​ ស្រុក​ស្ទឹង​ត្រង់​ មាន​ប្រពន្ធ​៨​នាក់​ ។​  ជន​ សង្ស័យ​ត្រូវ​បាន​ចាប់ខ្លួន​បន្ទាប់​ពី​ប្រពន្ធ​ ឈ្មោះ​ប៊ូ​ វ៉េ​ត​ បាន​ដឹក​ដៃ​កូន​ជាមួយ​ប្ដី​ មុន​មក​ប្ដឹង​ ។​

​លោក​ជឹ​ម​ សេង​ហុង​ មិន​បាន​បញ្ជាក់​ ឱ្យ​ដឹង​ទេ​ថា​ ប្រពន្ធ​ជនសង្ស័យ​៦-៧​នាក់​ ទៀត​មានឈ្មោះ​អ្វី​ ហើយ​រស់នៅ​ជុំ​គ្នា​ យ៉ាងណា​នោះ​ទេ​ តែបើ​តាម​ការ​អះអាង​ ពី​ស្ដ្រី​ ប៊ូ​ វ៉េ​ត​ ឱ្យ​ដឹង​ថា​ គ្រាន់តែ​ប្អូនស្រី​ របស់​គាត់​ម្នាក់​ដែល​ជា​ប្រពន្ធ​ជនសង្ស័យ​ នោះ​មានកូន​រហូត​៦​នាក់​នៅ​ក្នុង​បន្ទុក​ ។​
ស្ដ្រី​រង​គ្រោះ​ឈ្មោះ​ ប៊ូ​ វ៉េ​ត​ អាយុ​៣៦​ ឆ្នាំ​ (​ប្រពន្ធ​ទី​៨)​ រស់នៅ​ភូមិ​ប៉ប្រក​ ឃុំ​ សូ​ភាស​ ស្រុក​ស្ទឹង​ត្រង់​ បាន​រំលឹក​ថា​ គាត់​ មុន​បាន​ជនសង្ស័យ​ជា​ប្ដី​ក៏​ត្រូវ​ប្អូនថ្លៃ​ ប្រុស​(​ជនសង្ស័យ​ចាប់រំលោភ​រហូត​មាន​ កូនស្រី​ម្នាក់​ដែល​មក​ដល់​ពេល​នេះ​អាយុ​ ២​ឆ្នាំ​ ហើយ​ ។​ ស្ដ្រី​រង​គ្រោះ​បាន​រំលឹក​បន្ដ​ ថា​ គាត់​ជា​ស្ដ្រី​មេម៉ាយ​ប្ដី​ស្លាប់​ដោយសារ​ លង់ទឹក​ ហើយ​បាន​បន្សល់​ទុក​កូនស្រី​២​ នាក់​ ម្នាក់​ឈ្មោះ​ ឃ​.​ម​ អាយុ​១៣​ឆ្នាំ​ និង​ ម្នាក់​ទៀត​ឈ្មោះ​ ឃ​.​ច​ អាយុ​១៧​ឆ្នាំ​ ។​ ស្ដ្រី​រង​គ្រោះ​បាន​បន្ដ​ថា​ បន្ទាប់​ពី​ប្ដី​អ្នក​ ស្រី​បាន​ស្លាប់​ចោល​ទៅ​ហើយ​ពុំ​មាន​ទី​ ពឹង​គាត់​ក៏​បាន​មក​រស់នៅ​ជាមួយនឹង​ប្អូន​ ស្រី​ ប៊ូ​ វិ​ន​ អាយុ​២៨​ឆ្នាំ​ ជា​ប្រពន្ធ​ជន​ សង្ស័យ​ ។​ ការ​រស់នៅ​ជាមួយនឹង​ប្អូនស្រី​ ត្រូវ​ជនសង្ស័យ​ ម៉េ​ង​ ហុង​ គំរាម​ហើយ​ ចាប់​គាត់​រំលោភ​រហូត​មានកូន​ស្រី​ម្នាក់​ អាយុ​២​ឆ្នាំ​មក​ដល់​បច្ចុប្បន្ន​នេះ​ ។​ ស្ដ្រី​រង​ គ្រោះ​បាន​បញ្ជាក់​ថា​ ដោយសារ​ការ​គំរាម​ សម្លាប់​ពី​ជនសង្ស័យ​ គាត់​ចេះ​តែ​លាក់​ រឿង​នេះ​នឹង​ប្អូនស្រី​ដឹង​រហូត​ តែ​ដោយ​ ក្រដាស​មិន​អាច​ខ្ចប់​ភ្លើង​បាន​នោះ​ក៏​បែក​ ធ្លាយ​ដល់​ប្អូនស្រី​ តែ​ខណៈនោះ​ប្អូនស្រី​ មិន​បាន​ខឹង​នឹង​គាត់​ទេ​ ដោយ​សុខចិត្ដ​យក​ ប្ដី​តែ​១​រួម​គ្នា​ជាមួយនឹង​ប្រពន្ធ​ជនសង្ស័យ​ ៦​នាក់​ទៀត​ ។​
​ស្ដ្រី​រង​គ្រោះ​ ប៊ូ​ វ៉េ​ត​ បានឱ្យ​ដឹង​ទៀត​ ថា​ កូនស្រី​របស់​គាត់​ជាមួយ​ប្ដី​មុន​ឈ្មោះ​ ឃ​.​ម​ ត្រូវ​ជនសង្ស័យ​រំលោភ​កាលពី​ យប់​ថ្ងៃ​ទី​២០-២១​ ខែកញ្ញា​។​ បន្ទាប់​ពី​ដឹង​ រឿង​គាត់​ក៏​មក​ប្ដឹង​សមត្ថកិច្ច​ឱ្យ​ចាប់​ជន​ សង្ស័យ​ តែ​ទំនងជា​ជនសង្ស័យ​ដឹងខ្លួន​ក៏​ រត់គេច​ទៅ​ស្រុក​ចំការលើ​។​ ចំណែក​កូន​ ស្រី​គាត់​ម្នាក់​ទៀត​ឈ្មោះ​ ឃ​.​ច​ ក្រោយ​ពី​ ម្ដាយ​ប្ដឹង​ពី​ទ​ង្វើ​ជនសង្ស័យ​នាង​ក៏​បាន​ និយាយ​ប្រាប់​សមត្ថកិច្ច​ដែរ​ថា​ ឪពុក​ ចុង​របស់​នាង​ ឈ្មោះ​ម៉េ​ង​ ហុង​ នេះ​ធ្លាប់​ បាន​ចាប់​នាង​រំលោភ​អស់​រយៈពេល​៨​ខែ​ មក​ហើយ​ដែរ​។​ ក្រោយ​ពី​រំលោភ​រាល់​ លើក​ ជនសង្ស័យ​តែងតែ​គំរាម​ថា​ ប្រ​សិន​ បើ​ហ៊ាន​ទម្លាយ​រឿង​ទាំង​អស់នេះ​ប្រាប់​ ម្ដាយ​នោះ​គេ​នឹង​សម្លាប់​ប្អូនស្រី​របស់​ នាង​ចោល​ភ្លាម​ ។​
​កុមារី​រង​គ្រោះ​ ឃ​.​ម​ បាន​ប្រាប់​ សមត្ថកិច្ច​ឱ្យ​ដឹង​ដែរ​ថា​ ឪពុកចុង​ ម៉េ​ង​ ហុង​ បាន​ចាប់រំលោភ​នាង​ចំនួន​២​ដង​ គឺ​ នៅ​យប់​ថ្ងៃ​ទី​២០​និង​យប់​ ថ្ងៃ​ទី​២១​ ខែ​ កញ្ញា​ ខណៈ​ម្ដាយ​មិន​នៅផ្ទះ​ ។​
​លោក​ ជឹ​ម​ សេង​ហុង​ បានឱ្យ​ដឹង​ថា​ ជនសង្ស័យ​ត្រូវ​បាន​ចាប់ខ្លួន​នៅ​បន្ទាប់​ពី​ ម្ដាយ​ក្មេង​ស្រី​ខាងលើ​បាន​ដឹក​ដៃ​កូន​មក​ ប្ដឹង​សមត្ថកិច្ច​ ហើយ​ត្រូវ​បាន​ចាប់ខ្លួន​ កាលពី​ថ្ងៃ​ទី​២២​ ខែកញ្ញា​ ឆ្នាំ​២០១២​ នៅ​ក្នុងភូមិ​១០​មក​រា​ ឃុំ​បុសខ្នុរ​ ស្រុក​ ចំការលើ​ បន្ទាប់​ពី​ជនសង្ស័យ​បាន​គេចខ្លួន​ ទៅ​ពួន​នៅ​ទីនោះ​ ។​ លោក​បានឱ្យ​ដឹង​ដែរ​ ថា​ ជនសង្ស័យ​ម៉េ​ង​ ហុង​ ត្រូវ​ជាប់ចោទ​ ២​ករណី​ ទី​១​ការ​គំរាមកំហែង​រំលោភ​ និង​ទី​២​ការ​គំរាម​រួម​ភេទ​ជាមួយ​ក្មេង​ស្រី​អនីតិជន​ ។​
​លោកស្នងការ​រង​បាន​បន្ថែម​ថា​ ជន​សង្ស័យ​ជា​ឪពុកចុង​នេះ​មាន​ល្បិច​ខ្ពស់​ ខ្លាំង​ណាស់​ រាល់ពេល​ចាប់រំលោភ​ក្មេង​ ស្រី​ជា​កូនចុង​គេ​តែងតែ​នាំ​កូន​បង​ទៅ​ ខ្ទម​ដែល​ជា​កន្លែង​ស៊ីឈ្នួល​ចាំចម្ការ​ ហើយ​ឆ្លៀតឱកាស​ខណៈ​ម្ដាយ​នាង​មិន​ នៅ​គេ​ចាប់ផ្ដើម​ធ្វើ​សកម្មភាព​រំលោភ​ តែ​ម្ដង​ ។​
លោក​បានឱ្យ​ដឹង​ដែរ​ថា​ ចំពោះ​ក្មេង​ ស្រី​រង​គ្រោះ​ទាំង​២​នាក់​ អាជ្ញាធរ​នឹង​ធ្វើ​ ទំនាក់ទំនង​ទៅ​អង្គការ​ស៊ី​សា​ដើម្បី​ជួយ​ សង្គ្រោះ​នាង​នៅ​ទីនោះ​ ។​ ចំណែក​ជន​ សង្ស័យ​នឹង​ត្រូវ​បញ្ជូន​ទៅ​សាលាដំបូង​ ដើម្បី​ចាត់ការ​តាម​ច្បាប់​ ។​
ស្ដ្រី​ ប៊ូ​ វ៉េ​ត​ ម្ដាយ​ក្មេង​ស្រី​រង​គ្រោះ​បាន​ សំណូមពរ​ផង​ដែរ​ដល់​តុលាការ​ឱ្យ​ដាក់​ ទោស​ជនសង្ស័យ​ឱ្យ​បាន​ធ្ងន់ធ្ងរ​បំផុត​ ពិសេស​ចៀសវាង​ការ​ដោះ​លែង​ ប្រ​សិន​ បើ​មិន​មានការ​ដាក់ទោស​ធ្ងន់ធ្ងរ​ទេ​នោះ​ សន្ដិសុខ​សម្រាប់​ជីវិត​របស់​គាត់​ នឹង​ មិន​អាច​ធានា​បាន​នោះ​ទេ​ ព្រោះ​ប្ដី​កំពូល​ បិសាច​តណ្ហា​រូប​នេះ​សាហាវ​ខ្លាំង​ណាស់​​​ ៕

2 comments:

Anonymous said...

Castrated this guy!....He is sex-addicted monster.

Anonymous said...

He is an animal who deserved to be thrown into jail and never to be released.