A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 26 September 2012

Hun Sen reiterates that Cambodian territory is bigger than 181,035 km2 លោក ហ៊ុន សែន បញ្ជាក់​ជា​ថ្មី​ថា​ផ្ទៃដី​កម្ពុជា​ពិត​ប្រាកដ​គឺ​ធំ​ជាង​១៨១.០៣៥​គីឡូម៉ែត្រ​ក្រឡា

Hun Sen reiterates that Cambodian territory is bigger than 181,035 km2.

ដោយ វណ្ណ វិចារ 2012-09-25  Radio Free Asia

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បំភ្លឺ​ពី​បញ្ហា​ព្រំដែន​កម្ពុជា-វៀតណាម កាល​ពី​ថ្ងៃ​ទី៩ សីហា ដោយ​លើក​ឡើង​ថា ផ្ទៃ​ក្រឡា​ប្រទេស​កម្ពុជា ពិត​ប្រាកដ​ធំ​ជាង ១៨១.០៣៥​គីឡូម៉ែត្រក្រឡា ដូច​នេះ​រដ្ឋាភិបាល​កម្ពុជា​ នឹង​ពិចារណា​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ។
RFA/Sok Serey
១៥-មិថុនា-២០១១៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ឱកាស​ចែក​សញ្ញាបត្រ​ដល់​និស្សិត​នៅ​សាកលវិទ្យាល័យ​ វិទ្យាសាស្ត្រ​សុខាភិបាល រាជធានី​ភ្នំពេញ។
បន្ទាប់​ពី​ការ​ថ្លែង​យ៉ាង​ដូច​នេះ មាន​អ្នក​នយោបាយ និង​អ្នក​វិភាគ​មួយ​ចំនួន បាន​បង្ហាញ​ចំណាប់​អារម្មណ៍​របស់​ខ្លួន​ជុំវិញ​បញ្ហា​ធ្វើ​វិសោធនកម្ម​ រដ្ឋធម្មនុញ្ញ។ ប៉ុន្តែ​នៅ​ថ្ងៃ​ទី២៥ កញ្ញា លោក ហ៊ុន សែន បាន​ប្រតិកម្ម​យ៉ាង​ខ្លាំង​ចំពោះ​ការ​លើក​ឡើង​របស់​អ្នក​នយោបាយ​ម្នាក់​ដែល​ លោក ហ៊ុន សែន ហៅ​ឈ្មោះ​ថា ​ជា​កូន​ចារកម្ម។
ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ដែល​មាន​ទំនាក់​ទំនង​នឹង​បញ្ហា​ ព្រំដែន ត្រូវ​បាន​ក្លាយ​ជា​ចំណាប់​អារម្មណ៍​របស់​លោក ហ៊ុន សែន ដើម្បី​យក​ថ្លែង​ទៅ​កាន់​ក្រុម​និស្សិត​នៅ​កោះ​ពេជ្រ នា​ថ្ងៃ​ទី២៥ កញ្ញា។ នាយក​រដ្ឋមន្ត្រី លោក ហ៊ុន សែន បាន​ប្រកាស​ជេរ​តាម​មេក្រូ​ទៅ​កាន់​អ្នក​នយោបាយ​ម្នាក់ ដែល​បាន​បញ្ចេញ​មតិ​ជុំវិញ​គម្រោង​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​របស់​ រដ្ឋាភិបាល​កម្ពុជា។
លោក ហ៊ុន សែន មាន​ប្រសាសន៍​ថា មនុស្ស​ពីរ​នាក់​ជា​មនុស្ស​ភ្លើ ដោយ​ពួក​គេ​បាន​បញ្ចេញ​ទស្សនៈ​ថា រដ្ឋាភិបាល​មាន​បំណង​ដាក់​ផ្ទៃ​ក្រឡា​ប្រទេស​កម្ពុជា ចូល​ក្នុង​រដ្ឋធម្មនុញ្ញ ប៉ុន្តែ​ធាតុ​ពិត សព្វថ្ងៃ​នេះ រដ្ឋាភិបាល​កម្ពុជា​បាន​បង្កើត​ក្រុម​សិក្សា​ស្រាវជ្រាវ​មួយ ដើម្បី​សិក្សា​ទិដ្ឋភាព​ច្បាប់ ក្នុង​គោល​បំណង​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ដោយ​គ្រោង​យក​ផែនទី​ដែល​នឹង​កំណត់​ព្រំ​សីមា​ច្បាស់​លាស់ ទៅ​ដាក់​ក្នុង​រដ្ឋធម្មនុញ្ញ។
លោក​បន្ត​ថា ការ​ឆ្លើយ​តប​របស់​លោក គឺ​លោក​មិន​សំដៅ​បង្ហាញ​ឈ្មោះ​នរណា​ម្នាក់​ទេ បើ​នរណា​ចង់​រើស​ដាក់​ខ្លួន​ក៏​តាម​ចិត្ត។
លោក ហ៊ុន សែន បញ្ជាក់​ថា នេះ​ជា​ការ​ចាំបាច់​បំផុត​ដែល​លោក​ត្រូវ​បំភ្លឺ​ទៅ​កាន់​អ្នក​ដែល​លោក​ហៅ​ថា​មនុស្ស​ភ្លើ​នោះ៖ «តែ ​ខ្ញុំ​មាន​ការ​ចាំបាច់ ដើម្បី​និយាយ​បំភ្លឺ​ដល់​ការ​ភ្លើ​ហ្នឹង ព្រោះ​អា​ភ្លើ​ហ្នឹង​នឹង​បន្ត​ដើរ​ត​ទៅ​ទៀត។ គេ​អត់​មាន​ការ​ចាំបាច់​ដាក់​ដី​ក្នុង​រដ្ឋធម្មនុញ្ញ​ហ្នឹង​ទេ គេ​ដាក់​ផែនទី បើ​ថា​ឲ្យ​គេ​ពូកែ​ណាស់ តែ​គេ​ថា​ឲ្យ​វិញ​ថា​គេ​គំរាម តែ​អញ​ថា​ អញ​ថា​ដាក់​ក្បាល​មេក្រូ​ឲ្យ​គេ​ចាក់​តាម​ទូរទស្សន៍»
លោក ហ៊ុន សែន បន្ត​ថា រដ្ឋាភិបាល​កម្ពុជា កំពុង​សិក្សា​ធ្វើ​យ៉ាង​ណា​មិន​ឲ្យ​ប៉ះពាល់​ដល់​ផល​ប្រយោជន៍​ជាតិ និង​របប​រាជា​និយម​នោះ​ឡើយ។
យ៉ាង​ណា​ក៏ដោយ មន្ត្រី​អ្នក​នាំ​ពាក្យ​គណបក្ស សម រង្ស៉ី លោក យឹម សុវណ្ណ មិន​បញ្ចេញ​ទស្សនៈ​ចំពោះ​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ឡើយ ប៉ុន្តែ​លោក​ចាប់​អារម្មណ៍​លើ​អាកប្បកិរិយា​របស់​លោក ហ៊ុន សែន ទៅ​វិញ។ លោក​លើក​ឡើង​ថា ការ​ថ្លែង​របស់​លោក ហ៊ុន សែន ជា​សិទ្ធិ​របស់​គាត់ ក្នុង​នាម​ជា​នាយក​រដ្ឋមន្ត្រី។ ប៉ុន្តែ​ថ្នាក់​ដឹកនាំ​នៅ​លើ​ពិភពលោក​ដែល​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ ពួក​គេ​ចេះ​ប្រើ​ពាក្យ​សម្ដី​បាន​គួរ​សម​ណាស់ ផ្ទុយ​ពី​ថ្នាក់​ដឹកនាំ​ប្រទេស​កម្ពុជា៖ «ធ្លាប់​រៀន​នៅ​ក្នុង​សាលា គ្រូ​ខ្ញុំ​អត់​ដែល​បង្រៀន​ឲ្យ​និយាយ​អ៊ីចឹង​ផង ខ្ញុំ​អត់​យល់! ថ្នាក់​ដឹកនាំ​យើង​គ្រូ​គេ​ពន្យល់​យ៉ាង​ម៉េច»
យ៉ាង​ណា​ក្តី អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ យល់​ស្រប​នឹង​ការ​លើក​ឡើង​របស់​លោក ហ៊ុន សែន។ លោក​ពន្យល់​ថា រដ្ឋធម្មនុញ្ញ​បច្ចុប្បន្ន​មិន​មាន​ដាក់​ផ្ទៃក្រឡា​ប្រទេស​នោះ​ទេ ប៉ុន្តែ​ដាក់​ផែនទី។ តែ​បើ​រដ្ឋាភិបាល​ធ្វើ​វិសោធនកម្ម ដោយ​ដាក់​បញ្ចូល​ផែនទី​ដែល​ធានា​នូវ​ផល​ប្រយោជន៍​អធិបតេយ្យភាព និង​ធានា​បូរណភាព​ដែនដី​ខ្មែរ​នោះ ជា​រឿង​មួយ​ដែល​ពលរដ្ឋ​គ្រប់​រូប​ប្រាថ្នា​ចង់​បាន។
ក្រុម​អ្នក​តាម​ដាន​ស្ថានការណ៍​ព្រំដែន យល់​ឃើញ​ថា បញ្ហា​ព្រំដែន​កម្ពុជា-វៀតណាម នៅ​តែ​ជា​បញ្ហា​រសើប​របស់​រដ្ឋាភិបាល​កម្ពុជា ដោយ​សារ​ជានិច្ចកាល លោក ហ៊ុន សែន តែង​តែ​ប្រតិកម្ម​ចំពោះ​អ្នក​ដែល​បញ្ចេញ​ទស្សនៈ​ផ្ទុយ​ពី​រដ្ឋាភិបាល ក្នុង​បញ្ហា​ព្រំដែន ថា​ជា​មនុស្ស​ល្ងង់ មនុស្ស​ភ្លើ ជាដើម៕

6 comments:

Anonymous said...

New Technology helps measuring the map more accurately. That's why the area is bigger than before.

If we did not lose any land even an inch, why did Koh Tral lose to Vietnam?

????????????????????????????

Anonymous said...

It is a stupid trick again, Dumb Vietnamese slave Hun Sen. His education is very low and want to be Lok Thom (Big Boss) all the time, but very dumb boss who is afraid of being killed by his Dumb and Evil Vietnamese masters in Hanoi.

Anonymous said...

So it means that Cambodian territory is much bigger if Hun Sen didn't give away Koh Tral, land along the border, land swap, village swap in Heng Samrin's village and so on.

Anonymous said...

Hun cen can't count he can not know what's lost or what's gain,that why Yuon folks can they swap the land for nothing Hun cen still believe that Yuon swap him with other land and took Heng Samrin's village for nothing to be swapped back.But Hun cen still can not distinguish between gain and lost...Yuon said: khmers lost land,Hun cen said:khmers gain more land?????

How could it be? You swap villages for nothing,what do you gain? My three yrs old boy said: Zero...

Kmenhwatt.

Anonymous said...

i am proud of my country, regaredless

Anonymous said...
This comment has been removed by a blog administrator.