A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 4 September 2012

Hun Sen said Vietnam ceded 300km2 of its territory to Cambodia (really?) ប្រមុខ​រាជរដ្ឋាភិបាល​៖ ការបោះបង្គោល​ព្រំដែន​កម្ពុជា​-​វៀតណាម មិន​បាត់បង់​ទឹក​ដី​ទេ​

(ថ្ងៃទី 4 កញ្ញា 2012, ) | ដោយ: រតនា CEN
ប្រមុខ​រាជរដ្ឋាភិបាល​៖ ការបោះបង្គោល​ព្រំដែន​កម្ពុជា​-​វៀតណាម មិន​បាត់បង់​ទឹក​ដី​ទេ​
សម្តេច​ ហ៊ុន​ សែន ប្រមុខ​​រាជរដ្ឋាភិបាល​កម្ពុជា បាន​មាន​ប្រសាសន៍​​ពី​បញ្ហា​ព្រំដែន រវាង​ប្រទេស​កម្ពុជា និង​វៀតណាម នៅក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​បញ្ចប់​ការសិក្សា របស់​សាកលវិទ្យាល័យ​ឯកទេស​កម្ពុជា CUS កាលពី​ព្រឹក​ថ្ងៃទី​៤ ខែ​កញ្ញា ឆ្នាំ​២០១២ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ
ភ្នំពេញ: ជាថ្មី​ម្តងទៀត សម្តេច​ ហ៊ុន​ សែន ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា បាន​មាន​ប្រសាសន៍​​ពី​បញ្ហា​ព្រំដែន រវាង​ប្រទេស​កម្ពុជា និង​វៀតណាម ដោយ​គូសបញ្ជាក់ថា ការបោះបង្គោល​ព្រំដែន​កម្ពុជា​-​វៀតណាម មិនបាន​ធ្វើឲ្យ​កម្ពុជាបាត់បង់​ទឹកដី​ទេ​។ ក្នុងនោះ ក៏​គ្មាន​ការ​កាត់​ទឹកដី​កម្ពុជា ទៅ​ឲ្យ​វៀតណាម ឬក៏​កាត់​ទឹកដី​វៀតណាម មក​ឲ្យ​កម្ពុជា​ឡើយ​។​


​នៅក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​ បញ្ចប់​ការសិក្សា របស់​សាកលវិទ្យាល័យ​ឯកទេស​កម្ពុជា CUS ចំនួន ៦.៤៣៥ នាក់​ ​កាលពី​ព្រឹក​ថ្ងៃទី​៤ ខែ​កញ្ញា ឆ្នាំ​២០១២ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ ​សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា នៅក្នុង​ការធ្វើ​ដំណើ​រវិ​ល​ត្រឡប់​ពី​ប្រទេស​ចិន កាលពី​ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ​២០១២ អស់​រយៈពេល​ជាង ៤​ម៉ោង សម្តេច​បាន​ចុះ​សម្រាកនៅ​ហាណូយ ប្រទេស​វៀតណាម ហើយ​នៅ​ទីនោះ សម្តេច​ និង​ឧបនាយករដ្ឋមន្ត្រី​វៀតណាម ក៏បាន​លើកឡើង​ពី​បញ្ហា​ព្រំដែន ដែល​សម្តេចបាន​បកស្រាយ​ក្នុង​រដ្ឋសភា​ជាង ៥ម៉ោង កាលពី​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០១២​។​

​សម្តេច​ ហ៊ុន ​សែន បាន​លើកឡើង​ថា នៅ​ហាណូយ សម្តេច​បាន​ជួបពិភាក្សា​ជាមួយ​ឧបនាយករដ្ឋមន្ត្រីប្រចាំការ ​របស់​ប្រទេស​វៀតណាម ហើយ​ភាគី​វៀតណាមបាន​លើកឡើង​ថា បញ្ហា​ដែល​សម្តេច​តេជោ ហ៊ុន សែន បកស្រាយ​ពី​បញ្ហា​ព្រំដែន ក្នុង​រដ្ឋសភា​ជាង ៥ម៉ោង ត្រូវបាន​វៀតណាម​តាមដាន​យ៉ាង​យកចិត្តទុកដាក់ ហើយ​ថា ត្រង់ចំណុចដែលថា កម្ពុជាមាន​ផ្ទៃដី​លើស ៣០០ គីឡូម៉ែត្រ​ការ៉េ (លើសពី ១៨១.០៣៥ គីឡូម៉ែត្រ​ការ៉េ ដែល​កត់ត្រាសព្វថ្ងៃ) ត្រូវ​បាន​ក្លាយ​ជា​ចំណោទចោទសួរ​ នៅឯ​ប្រទេស​វៀតណាម​។​

​ទាក់ទង​បញ្ហា​ដី​លើស​នេះ សម្តេច​តេ​ជា ហ៊ុន សែន បាន​ជម្រាប​ទៅ​លោក​ឧបនាយករដ្ឋមន្ត្រី​វៀតណាម ឲ្យ​ជម្រាប​ទៅ​ប្រជាពលរដ្ឋ​វៀតណាម​វិញ​ថា "​អា​បញ្ហា​ដី​លើស​នេះ មិនមែន​កម្ពុជាយក​ពី​វៀតណាម យក​ពី​ឡាវ យក​ពី​ថៃ​ទេ​។ ខ្មែរ​ឯណា​មានលទ្ធភាព​ទៅ​យក​ដី​ពី​វៀតណាម ដល់​ទៅ​រាប់រយ​គីឡូម៉ែត្រ​នោះ​? ឥឡូវ​ទៅជា​ចំណោទ​មួយ ពី​មុន​គេ​ថា ខ្មែរ​កាត់​ដី​ឲ្យ​វៀតណាម រាប់រយ​រាប់ពាន់​គីឡូ​ម៉ែត​ការ៉េ ដល់​យើង​បញ្ចេញ​តួលេខ​របស់​យើង​នេះ ប្រជាជន​វៀតណាមចាប់ផ្តើម​ឆ្ងល់​ម្តង​ហើយ ដោយ​គេ​ឆ្ងល់​ថា វៀតណាម​កាត់​ដី​ឲ្យ​ខ្មែរ​ជាង ៣០០ គីឡូម៉ែត្រ​ការ៉េ​វិញ​ម្តង​?"​។​

​ សម្តេច​ ហ៊ុន ​សែន បាន​បន្ថែមថា "​បញ្ហា​នៅ​ត្រង់នេះ គឺ​បច្ចេកវិទ្យា​នៃ​ការ​វាស់ដី កាល​ពេលនោះ មិនមាន​ភាពច្បាស់លាស់ និង​តំបន់​ខ្លះចូល​អត់​បាន​ទេ គឺជា​តំបន់​តស៊ូ​ឥ​ស្សរៈ និង​ខ្លះ​ជា​តំបន់​ព្រៃភ្នំ ទើប​កម្ពុជាមាន​ផ្ទៃក្រឡា​ដី ១៨១.០៣៥ គីឡូម៉ែត្រ​ការ៉េ​។ ដល់​ពេល​វាស់​ឥឡូវ វា​ធំ​ជាង​នេះ​"​។​

នាយករដ្ឋមន្ត្រី ​នៃ​ប្រទេស​កម្ពុជា បាន​មានប្រសាសន៍​បញ្ជាក់​ទៀត​ថា "​យើង​អត់​បាន​ទៅ​យក​ដី​ពី​វៀតណាម ពី​ឡាវ និង​អត់​បាន​ទៅ​យក​ដី​ពី​ថៃ​ទេ​។ គឺ​គ្រាន់តែ​វាស់​លើ​ផ្ទៃដី នៃ​ព្រំដែន​របស់​ខ្លួន​តែប៉ុណ្ណោះ តាម​បច្ចេកវិទ្យា​ថ្មី​។ ដូច្នេះ​សូម​បញ្ជាក់ ព្រោះថា ជួនកាល​រឿងនេះ ក៏​បាន​ទៅ​ជា​ការសង្ស័យ សម្រាប់​ប្រជាជន​វៀតណាម ចំពោះ​រដ្ឋាភិបាល​វៀតណាម​ដែរ ហើយ​ក៏​សម្រាប់​ឡាវ ឬ​ក៏​រហូត​ដល់​ថៃ​ទៀតផង​"​។​

​ជាមួយនឹង​ការគូសបញ្ជាក់​ដូច្នេះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​លើកឡើង​ជា​ថ្មី​ទៀត អំពី​ការបោះបង្គោល​ព្រំដែន​កម្ពុជា និង​វៀតណាម ដែល​មាន​ការចេញ និង​ចូល​ទឹកដី​រវាង​ប្រទេស​ទាំង​ពីរ ដោយ​ក្នុង​នោះ សម្តេច​លើកឡើង​ថា កម្ពុជា​បាន​បោះបង្គោល​ចូល​ទឹកដី​វៀតណាម​ជាង ៩០០ ហិកតា ហើយ​វៀតណាមបោះបង្គោល​ចូល​ទឹកដី​កម្ពុជា​វិញ ជាង ២.០០០ ហិកតា​។ ប៉ុន្តែ​សម្តេច​បាន​លើកឡើង​ថា ប្រទេស​ទាំង​ពីរ មិនមាន​គោលការណ៍​កាត់​ទឹកដី​ទាំងនោះ​ទេ គឺ​ត្រូវ​រៀបចំ​ខ្សែ​ព្រំដែន ទៅតាម​ការកាន់កាប់​ជាក់ស្តែង ​រវាង​ប្រជាជន​នៅតាម​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​។​

​សម្តេច ហ៊ុន សែន បាន​គូសបញ្ជាក់ថា "​ការចេញ និង​ចូល រវាង​ភាគី​ទាំងពីរ (កម្ពុជា និង​វៀតណាម) បាន​ទទួល​ស្គាល់​គ្នា​រួច​ហើយ មាន​កំណត់ហេតុ​រួច​ហើយ នៅសល់​តែ​ការចុះហត្ថលេខា​រវាង​ប្រធាន​គណៈកម្មការ​ព្រំដែន​ទាំង​ពីរ​ប៉ុណ្ណោះ ​។ កំពង់ចាម កំពត និង​តាកែវ ទទួលយក​ជាមួយគ្នា​រួចហើយ​។ ឯ​នៅ​ព្រៃវែង នៅ​ស្វាយរៀង គឺ​យើង​បាន​បោះ​ជា​ឯកតោភាគី មាន​ការចេញ​-​ចូល​។ យើង​ចូល​ទៅ​គេ ជាង ៩០០ ហិកតា​។ ដល់​វៀតណាមចូល​មក​យើង​វិញ ជាង ២.០០០ ហិកតា​។ ប៉ុន្តែ​សួរ​ថា តើ​ខ្មែរ​ចង់​បំពាន​ដី​វៀតណាម​? ហើយ​វៀតណាម ចង់​បំពាន​ដី​ខ្មែរ​ទេ​?​។ អត់​ទេ​។ នោះ​មក​ពី​អា​បារាំង គូស​ផែនទីអ៊‌ីចឹង​។ ដល់​បារាំង គូស​ផែនទី​មក​អ៊‌ីចឹង សួរថា ខ្មែរ​ឯណាមានលទ្ធភាព​ទៅ​យក​ដី​គេ​នោះ​?​។ វៀតណាម​ក៏​មិន​ចង់ ខ្មែរ​ក៏​មិន​ចង់ ប៉ុន្តែ​បារាំង​គូស​ផែនទី​មក​អ៊‌ីចឹង​?​។ ដល់​អ៊‌ីចឹង ត្រូវ​រក​ដំណោះស្រាយ​យ៉ាងម៉េច​?​។ ថ្ងៃនោះ (ថ្ងៃទី​៩​ ខែសីហា ឆ្នាំ​២០១២) បាន​លើក​ពន្យល់​អស់ហើយ ទាំង​ក្នុង​អត្ថបទ​គោល ទាំង​ក្នុង​អត្ថបទ​ពិស្តារ ហើយ​បើ​ចាំបាច់​ ចាក់​ឡើង​វិញ តាម​ទូរទស្សន៍​ទាំងអស់​ឡើង​វិញ​"​។​

​ ជាមួយនឹង​ប្រសាសន៍​ដូច្នេះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់​ថា "​គោលការណ៍​របស់​យើង ការដោះដូរ​នេះ មាន​ទៅ​មាន​មកនេះ យើង​សុខចិត្ត​សា​រេខ្សែ​ផែនទី ដើម្បី​ធានា​ការកាន់កាប់​ជាក់ស្តែង​របស់​ប្រជាពលរដ្ឋ​ទាំង​សងខាង​។ ទាំង​ខាង​វៀតណាម ទាំង​ខាង​កម្ពុជា​។ សា​រេ​ខ្សែ​ផែនទី ព្រោះ​ជម្រើស កាត់ភូមិ​ខ្មែរ​ឲ្យ​វៀតណាម កាត់​ភូមិ​វៀតណាមឲ្យ​ខ្មែរ​។ អា​ហ្នឹង ជម្រើស​នេះ ទៅ​មិន​រួច​ទេ​។ រើ​ភូមិ​វៀតណាម​ចេញ និង​រើ​ភូមិ​ខ្មែរ​ចេញ​។ អា​ជម្រើស​នេះ ក៏​ទៅ​អត់​រួច​ទេ​។ នៅ​តាំងពី​ដូនតា ផ្នូល​ខ្មោច​នៅ​ទី​នេះ​ទាំងអស់​។ អ៊‌ីចឹង សល់ជម្រើស​តែមួយគត់ ដែល​ងាយស្រួល​ជាងគេ គឺជម្រើសខ្សែ​ផែនទី សា​រេទៅតាម​ការកាន់កាប់​ជាក់ស្តែង​របស់​ប្រជាពលរដ្ឋ​"​។​

​ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​គូសបញ្ជាក់​បន្ថែមថា "​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១១ គឺ​ធានា​អា​ហ្នឹង​ ធានា​មិន​ឲ្យ​បាត់អា​ហ្នឹង (បាត់​ទឹកដី)​។ ប្រជាពលរដ្ឋកាន់កាប់​នៅទីណា គឺ​កាន់កាប់​នៅ​ទី​​ហ្នឹង ហើយ​សេចក្តីប្រកាស​ព័ត៌មាន ឆ្នាំ​១៩៩៥ ក៏​ដូចគ្នា​ដែរ គឺថា រក្សា​ការកាន់កាប់​របស់​ប្រជាពលរដ្ឋ ហើយ​កុំឲ្យ​ប្រជាពលរដ្ឋ​បន្ត​។ យើង​កុំ​ឈាន​ចូល​ទៅ​វៀតណាម​ វៀតណាមក៏​កុំ​ចូលមក​កម្ពុជា​។ នៅ​កាន់កាប់ គេ​ហៅថា រក្សា​ស្ថានភាព​ដដែល​"​។​

​សម្តេច​ ហ៊ុន​ សែន ក៏បាន​លើកឡើង​បន្ត​ថា "​ការដោះដូរ​នេះ (ទឹកដី) កម្ពុជា​ក៏​មិនមែន​ជា​រឿង​ថ្មី​ដែរ គឺ​អគ្គទេសាភិបាល​ឥណ្ឌូចិន ចេញ​សេចក្តីសម្រេច ហើយ​ព្រះករុណា ព្រះបាទ នរោត្តម សីហនុ នៅ​ឆ្នាំ​១៩៤២ បាន​ដោះដូរ​ដី នៅ​តំបន់​ព្រែក​ប៊ិញ​ជី កោះ​គគីរ ឲ្យទៅ​វៀតណាម ហើយ​កម្ពុជា​យក​ដី​កន្លែង​ព្រែក​ប៊ិញ​ជី ដែល​ឥឡូវនេះ ស្ថិតនៅ​ក្នុង​សំពៅ​ពូន របស់​ស្រុក​កោះធំ ខេត្ត​កណ្តាល​។ អា​​ហ្នឹងទើបតែ​ដូរ​គ្នា នៅ​ឆ្នាំ​១៩៤២ តើ​! រវាង​កូសាំងស៊ីន និង​កម្ពុជា​។ អ៊‌ីចឹង មិនមែន​ជា​រឿង​ថ្មី​ទេ អា​ហ្នឹង​នោះ ដើម្បី​ធានា​ការងាយស្រួល​របស់​ប្រជាពលរដ្ឋ ហើយ​គោលដៅ​ដែល​យើង​ធ្វើ​នេះ ក៏​អ៊‌ីចឹង​ដែរ​។ សូម​បញ្ជាក់​ទៅ​វិញ បើ​ថា​អស់លោក​មិន​ច្បាស់ ក៏​ចាក់​អា​ហ្នឹង​ឡើង​វិញ​ទៀត (បទ​អន្តរាគមន៍​រឿង​ព្រំដែន ​ក្នុង​រដ្ឋសភា​) ហើយ​បើ​តាម​និយាយ ឬ​ក៏​សួរ​អា​ហ្នឹង (រឿង​ព្រំដែន) ផ្ញើ​អត្ថបទ​ហ្នឹង​ហើយ រួចហើយ​ចាក់​អា​ហ្នឹង​ទៀត ហើយ​បើ​ខ្ញុំ​ទៅ​សភា ធ្វើ​អត្ថាធិប្បាយ​បន្តិច ហើយ​សូម​ចាក់​អាហ្នឹង​ទៀត​"​។​

​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​យល់ស្រប​នឹង​អ្នក​ឲ្យយោបល់​មួយចំនួន ដែលថា រឿង​កិច្ចការ​សម្ងាត់​ខ្លះ គួរ​មេដឹកនាំ​នយោបាយនិយាយ​គ្នា​។ តែ​សម្តេច​បាន​សួរ​ត្រឡប់​ទៅ​វិញ​ថា តើ​អស់លោក​ខ្លះ មាន​ទុក​ឱកាស​ឲ្យសម្តេចបាន​បកស្រាយ​សម្ងាត់ ក្នុង​បន្ទប់​បិទទ្វារ​ទេកន្លងមក ក្រៅតែពី​ជេរប្រទេច​សម្តេច​ប៉ុណ្ណោះ​។​

​ ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំដែន​ផងដែរ សម្តេចនាយក​រដ្ឋមន្ត្រី ក៏បាន​លើកឡើង​ថា ការសាងសង់​កាស៊ីណូ នៅតាម​តំបន់​ព្រំដែន ក៏​ជា​យុទ្ធសាស្ត្រ​វែងឆ្ងាយ​មួយ​របស់​សម្តេច ក្នុង​កិច្ចការពារ​ព្រំដែន​ផង​ដែរ​។​

​សម្តេច​ ហ៊ុន ​សែន បាន​មានប្រសាសន៍ថា "​ដក​បង្គោល​ទល់ដែន ដក​បាន​។ ឯ​កាស៊ីណូ ៥ជាន់ ឬក៏​សណ្ឋាគារ ៥ ទៅ ៦ជាន់ ដក​អត់​បាន​ទេ​។ អា​ហ្នឹង ទាល់តែ​បាញ់​មី​ស៊ីល​កម្ទេច​។

​ក្នុង​ពេល​ផ្តើម​លើកឡើង​ពី​បញ្ហា​ ព្រំដែន​នោះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​មានប្រសាសន៍​ដែរ​ថា អត្ថបទ​គោល នៃ​បទ​អន្តរាគមន៍​របស់​សម្តេច​អំពី​បញ្ហា​ព្រំដែន នៅក្នុង​រដ្ឋសភា ជាង ៥ ម៉ោង​នោះ ត្រូវ​បាន​បោះពុម្ព​ជាង ២០ ម៉ឺន​ច្បាប់ ហើយ​មាន​ផែនការ​បែងចែក​អស់ហើយ​។ តែ​បើ​អ្នកណាចង់បាន​លើសពីនោះ ឬក៏​ខេត្ត​ណា ស្ថាប័ន​ណា​ចង់បាន​លើសពីនេះ ទៅប្រាប់​រោង​ពុម្ព​នោះឲ្យ​បោះ​បន្ថែម​។ ចំណែក​អត្ថបទ ដែល​មាន​អត្ថាធិប្បាយ គឺ​បោះ​មួយ​ម៉ឺន​ច្បាប់ ហើយ​បើសិនជា​ខេត្ត​ណា ឬ​ក៏​អង្គភាព​ណា​ចង់​បាន​បន្ថែម ទៅ​ស្នើ​រោង​ពុម្ព​នោះ​ទៅ​៕ .

8 comments:

Anonymous said...

Proof it where did the land located khmer's land swaps with khmer's land giving to Yuon!? Put the land on the map!!! We want to whether Hun zen told the truth or not.How incompetence are you Hun Sad!? Did you understand the definition of the "Swap" means? Probably not!....Right?

Anonymous said...

The 300km2 that Hun Sen claimed Cambodia got from Vietnam is on the map only. But on the grounds Khmer farmers crying everyday because Vietnam took their land. So, in real life Cambodia lost big chunks of land to Vietnam.

Anonymous said...

Show us the land on the map Hun shit,don't just say make you sound like an idiot,retarded don't know whats right or whats wrong...

Anonymous said...

Don't believe the yuon. We better grab the rulers and start measuring it. The yuon lie to Khmer krom. When it come to land, never believe sh;.,,t from the leach yuon. They will suck out our land inches as much as they can. They sign treaty in 1993 but we steal lose koh tral

Anonymous said...

If Hun Sen said it true and it's on treaties map, then don't worry when opposition win. We will simply enforce that map evicting those illegal Vietnamese. Which I don't believe CPP, in our history when was the last time Youn gave land back to us ?

Anonymous said...

I believe it's was 1982, 1985, 2008 treaties that we lost Koh Tral and surrounding sea. Not only Hun Sen who is a traitor, parliamentary MP, Chea Sim, Neuk Bunchay. King Sihamoni, most CPP members.

Anonymous said...

To be honest I recognize that Hun Sen said like this:

" Our land is more larger than 181,035 km2, not because Vietnam give some more to us , but because of miscalculation during the old French time,......."

Anonymous said...

Hun zen don't understand how to calculate the # can't add or subtract or divide,thatwise,his teams can't find out the truth about the real #....Yuon manipulated him help him to add the # wrong,blames the French,the death Frenchman.