A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 21 September 2012

Interview with Sourn Serey Rathat about his involvement with Mam Sonando and his appearance on Thai TV សម្ភាស​លោក សួនសេរីរដ្ឋា ករណី​លោក សូណង់ដូ និង​ការ​ប្រើ​វេទិកា​ទូរទស្សន៍​ថៃ

ដោយ ជី វិតា
2012-09-21 Radio Free Asia

កាល​ពី​ថ្ងៃ​ទី១៤ ខែ​កញ្ញា សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​បញ្ចប់​សវនាការ​រយៈពេល​បួន​ថ្ងៃ​របស់​ខ្លួន លើ​សំណុំ​រឿង​ចោទ​ប្រកាន់​របស់​រដ្ឋាភិបាល​កម្ពុជា ទៅ​លើ​លោក ម៉ម សូណង់ដូ ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ និង​ជន​ជាប់​ចោទ​មួយ​ចំនួន​ទៀត​ថា ជា​អ្នក​ប៉ុនប៉ង​បង្កើត​តំបន់​អបគមន៍ នៅ​ខេត្ត​ក្រចេះ។

Photo: RFA
លោក សួន សេរីរដ្ឋា ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ។
នៅ​ក្នុង​សវនាការ​នោះ ព្រះរាជ​អាជ្ញា​ក៏​បាន​ប្រកាស​ចោទ​លោក ម៉ម សូណង់ដូ ថា បាន​សហការ​ជាមួយ​ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ គឺ​លោក សួន សេរីរដ្ឋា ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល​កម្ពុជា។
សូម​អញ្ជើញ​ស្តាប់​បទ​សម្ភាសន៍​របស់​លោក ជី វិតា ជាមួយ​ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ដែល​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នោះ មាន​សេចក្តី​ដូច​តទៅ៖ Listen to the interview here.

ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ លោក សួន សេរីរដ្ឋា កាល​ពី​ថ្ងៃ​ទី៤ ខែ​ឧសភា ឆ្នាំ​២០១១ តាម​កញ្ចក់​ទូរទស្សន៍​របស់​ក្រុម​អាវ​លឿង​ថៃ បាន​ប្រើ​សង្គ្រាម​ពាក្យ​សម្ដី​វាយ​ប្រហារ​មក​លើ​មេ​ដឹកនាំ​រដ្ឋាភិបាល​ កម្ពុជា។
លោក សួន សេរីរដ្ឋា ផ្តល់​ហេតុផល​ថា ការ​ដែល​លោក​ប្រើប្រាស់​វេទិកា​របស់​ថៃ រិះគន់​ថ្នាក់​ដឹកនាំ​ខ្មែរ គឺ​លោក​គ្មាន​ជម្រើស ដោយ​សារ​តែ​នៅ​ក្នុង​ប្រទេស​កម្ពុជា អ្នក​កាន់​អំណាច​មិន​អនុញ្ញាត​អោយ​អ្នក​មាន​គំនិត​ផ្ទុយ​ពី​ខ្លួន មាន​សេរីភាព​និយាយ​តាម​បណ្ដាញ​ទូរទស្សន៍ និង​វិទ្យុ​ដែល​គណបក្ស​កាន់​អំណាច​ជា​អ្នក​ត្រួតត្រា។
សូម​អញ្ជើញ​ស្តាប់​ការ​បកស្រាយ​របស់​លោក សួន សេរីរដ្ឋា តាម​ការ​សាក​សួរ​របស់​លោក ជី វិតា មាន​សេចក្តី​ដូច​តទៅ៖

5 comments:

Anonymous said...

Soun sereyrotha said:Mr Mam Sonondo has NO CONNECTION WITH CONCESSIONIST.Soun Sereyrotha is not charged with anything,he has done nothing wrong but to charged Cpp's regime with abusing on HUMANRUGHTS which is true.Sir Mam Sonondo is journalist he interview anyone regardless of back ground,good,bad,ugly,so what that is the journalist's job.Free Mam Sonondo now....

Anonymous said...

serey rotha, is trying to wash his hand and walk away,, can't do that

regardless, khmer governments, needs to ask USA to indict this guy to face justice in PHN .

I'm sure usa will cooperates with khmer to indict the most wanted guy to Cambodia

Anonymous said...
This comment has been removed by a blog administrator.
Anonymous said...

Dream on little congchor of K.V,USA not operate under tyrant govt like the Cpp pigs.US don't abuse human rights like your pigs Govt regime.

Anonymous said...

hun sen must come to ICC. We, all khmer snaha cheat, are waiting for him. He is a murderer, a killer,a cheater, a stealer, a robber and a traitor of the khmer nation. No good word for him. He deserves to get punished.