A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 6 September 2012

Khieu Kanharith said Cambodia borrowed $500 milliom more from China to build infrastructure, Son Chhay said Hun Sen borrows irresponsibly and now owed China $6 billion]

លោក ខៀវ កាញារីទ្ធ បកស្រាយ​ពី​ប្រាក់​កម្ចី​សម្បទាន​របស់​ចិន 
ដោយ សុខ សេរី 2012-09-06  RFA

មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល បាន​បកស្រាយ​ជុំវិញ​ប្រាក់​កម្ចី​សម្បទាន​ជាច្រើន​រយ​លាន​ដុល្លារ​អាមេរិក ដែល​ប្រទេស​ចិន បាន​យល់​ព្រម​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ខ្ចី​ដើម្បី​យក​មក​សាងសង់​ផ្លូវ​ថ្នល់ ស្ពាន និង​ប្រព័ន្ធ​ធារាសាស្ត្រ នៅ​ប្រទេស​កម្ពុជា។

RFA/Sok Serey
រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ និង​ជា​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល មាន​ប្រសាសន៍​ប្រាប់​អ្នក​កាសែត កាល​ពី​ថ្ងៃ​ទី​៦ ខែ​កញ្ញា ឆ្នាំ​២០១២។
រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ និង​ជា​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃ​ទី​៦ ខែ​កញ្ញា បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ពី​គណបក្ស សម រង្ស៊ី ថា រដ្ឋាភិបាល​កំពុង​តែ​ទទួល​ឥទ្ធិពល​ពី​ប្រទេស​ចិន យ៉ាង​ខ្លាំង ជាង​ប្រទេស​មហា​អំណាច​ដទៃ​ទៀត ដោយ​សារ​តែ​កម្ពុជា កំពុង​តែ​ជំពាក់​បំណុល​ចិន វ័ណ្ឌ​ក​ហួស​ពី​សមត្ថភាព ដែល​កម្ពុជា​អាច​សង​បំណុល​ប្រទេស​ចិន នោះ នៅ​ថ្ងៃ​អនាគត។
ប្រតិកម្ម​បដិសេធ​ដោយ​មន្ត្រី​រដ្ឋាភិបាល​នេះ គឺ​នៅ​គ្រា​ដែល​តំណាង​រាស្ត្រ​គណបក្ស សម រង្ស៊ី បាន​រិះគន់​កាល​ពី​ថ្ងៃ​ទី​៣ ខែ​កញ្ញា ថា រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កំពុង​តែ​ជំពាក់​បំណុល​ចិន​សរុប​ចំនួន​ជាង​៥ពាន់​លាន​ដុល្លារ​អាមេរិក រហូត​ដល់​ពេល​នេះ។
លោក ខៀវ កាញារីទ្ធ បាន​មាន​ប្រសាសន៍​ប្រាប់​អ្នក​កាសែត​ថា ការ​រិះគន់​នោះ លោក​យល់​ថា ជា​សារ​នយោបាយ​មួយ ដើម្បី​កេង​ចំណេញ​នយោបាយ​សម្រាប់​គណបក្ស សម រង្ស៊ី។
លោក​បញ្ជាក់​ថា អ្នក​ឯកទេស​សេដ្ឋកិច្ច​ជាតិ និង​អន្តរជាតិ បាន​វាយ​តម្លៃ​ថា កម្ពុជា​មាន​សមត្ថភាព​ក្នុង​ការ​សង​បំណុល​ប្រទេស​ចិន៖ «យើង ​ឃើញ​ថា ដោយ​សារ​តែ​កម្ចី​ទាំង​អស់​នេះ​ហើយ ដែល​យើង​អាច​កសាង​ប្រទេស​យើង ធ្វើ​ការ​អភិវឌ្ឍ​ទាញ​បាន​វិនិយោគ​ទុន​បរទេស​មក​ទៀត ពីព្រោះ​បើ​យើង​គ្មាន​ហេដ្ឋារចនាសម្ព័ន្ធ​ល្អ ក៏​គេ​អត់​មក​ដាក់​ទុន​នៅ​យើង​ដែរ។ ឥឡូវ​នេះ យើង​ចាប់​ផ្ដើម​សង​គេ (ចិន) បណ្ដើរ​ហើយ ប៉ុន្តែ​យើង​មាន​លទ្ធភាព ដែល​យើង​អាច​សង​បាន។ យើង​ខ្ចី​ចិន យើង​ខ្ចី​ជប៉ុន យើង​ខ្ចី​ប្រទេស​មួយ​ចំនួន​ទៀត ដូច្នេះ​យើង​មិន​មែន​ខ្ចី​តែ​ចិន​ណា ហេតុ​អ្វី​មើល​ឃើញ​តែ​ចិន មិន​មើល​ឃើញ​ដទៃ​ទៀត។ ខ្ចី​គេ​មក​នេះ ដើម្បី​រក្សា​ឯករាជ្យ​របស់​យើង បើ​យើង​សុំ​គេ អាហ្នឹង​យើង​ជាប់​ឥទ្ធិពល​គេ»
លោក ខៀវ កាញារីទ្ធ មិន​បាន​បញ្ជាក់​ឲ្យ​ដឹង​ទេ​ថា តើ​កម្ពុជា​កំពុង​តែ​ជំពាក់​បំណុល​ចិន ចំនួន​ប៉ុន្មាន​ពាន់​លាន​ដុល្លារ​អាមេរិក​នោះ​ទេ ប៉ុន្តែ​លោក​បាន​បង្ហើប​ឲ្យ​ដឹង​ថា កម្ពុជា​ជំពាក់​បំណុល​ចិន​ចំនួន​៣២%​នៃ​បំណុល​សរុប។
ទាក់​ទង​នឹង​ប្រាក់​កម្ចី​សម្បទាន​ដ៏​សន្ធឹក​សន្ធាប់​នេះ តំណាង​រាស្ត្រ​គណបក្ស សម រង្ស៊ី លោក សុន ឆ័យ បាន​មាន​ប្រសាសន៍​ថា លោក​ព្រួយ​បារម្ភ​អំពី​ឥទ្ធិពល​របស់​ប្រទេស​ចិន មក​លើ​ប្រទេស​កម្ពុជា កាន់​តែ​ខ្លាំង​ជាង​ប្រទេស​មហា​អំណាច​ដទៃ​ទៀត៖ «ប្រទេស​កម្ពុជា មិន​ត្រូវ​បណ្តោយ​ឲ្យ​មាន​ការ​ជំពាក់​បុល ជាពិសេស​ជាមួយ​ប្រទេស​ចិន ហួស​ហេតុ​ធ្ងន់ធ្ងរ​ហួស​សមត្ថភាព ដែល​យើង​អាច​សង​ប្រទេស​នេះ​បាន​នោះ​ទេ។ ជំពាក់​រុំ​ក្បិន​នេះ អាច​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា មិន​អាច​រួច​ផុត​ពី​ភាព​ក្រីក្រ ហើយ​ស្ថិត​ក្នុង​ឥទ្ធិពល​នយោបាយ​របស់​ចិន»
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន កាល​ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​២ ខែ​កញ្ញា កន្លង​ទៅ​នេះ លោក​បាន​ជួប​ទ្វេភាគី​ជាមួយ​នាយក​រដ្ឋមន្ត្រី​ចិន លោក វិន ជាបាវ (Wen Jiabao) ដើម្បី​រឹង​ចំណង​មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​ដៃគូ​យុទ្ធសាស្ត្រ​រវាង​កម្ពុជា និង​ចិន ឲ្យ​ស៊ី​ជម្រៅ​ថែម​ទៀត។
នៅ​ក្នុង​ជំនួប​នោះ នាយក​រដ្ឋមន្ត្រី​ចិន លោក វិន ជាបាវ បាន​យល់​ព្រម​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ខ្ចី​ប្រាក់​ជា​កម្ចី​សម្បទាន​ចំនួន​ជាង​៥០០​លាន​ដុល្លារ​អាមេរិក សម្រាប់​រយៈពេល​៥ឆ្នាំ ដើម្បី​ឲ្យ​រដ្ឋាភិបាល​កម្ពុជា យក​មក​ចំណាយ​លើ​គម្រោង​អភិវឌ្ឍ​ចំនួន​៧ ដើម្បី​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ថ្នល់ ស្ពាន និង​ប្រព័ន្ធ​ធារាសាស្ត្រ។
បន្ថែម​លើ​នេះ​ទៀត លោក វិន ជាបាវ បាន​យល់​ព្រម​ផ្តល់​ប្រាក់​កម្ចី​សម្បទាន​ចំនួន​រវាង​៣០០​លាន​ដុល្លារ​ អាមេរិក ទៅ​៥០០​លាន​ដុល្លារ​អាមេរិក​បន្ថែម​ទៀត ក្នុង​មួយ​ឆ្នាំៗ​សម្រាប់​រយៈពេល​៥ឆ្នាំ ដើម្បី​យក​មក​ចំណាយ​លើ​គម្រោង​អភិវឌ្ឍ​សំខាន់ៗ​មួយ​ចំនួន​ទៀត នៅ​ប្រទេស​កម្ពុជា។
ក្រៅ​ពី​នេះ នាយក​រដ្ឋមន្ត្រី​ចិន លោក វិន ជាបាវ បាន​សន្យា​ផ្តល់​ប្រាក់​ជំនួយ​ឥត​សំណង​ចំនួន​១៥០​លាន​យន់ ស្មើ​និង​ជាង​២៥​លាន​ដុល្លារ​អាមេរិក ជូន​រដ្ឋាភិបាល​កម្ពុជា៕

4 comments:

Anonymous said...

Stop borrowing foreigner money to enrich your cronies and put the burden on the next khmers childrents to pay back the reckless loan.your gov't don't even pay back the 450 millions that your gov't owed during Sinhanuk's chaotic era.

Hun sen worth an estimates 600 millions that he stole from the NATIONS during his 30yrs reign of terror.He should pay back the dept to U.S. and stop borrow more from any country.The Borrowers are slave to the lenders,a quote from Holly Bible...

Anonymous said...

they don't care about cambodia, only about themselves. they borrowed irresponsibly to enrich themselves.

Anonymous said...

Thai use to owe foreiner above 100$ billion compare to khmer still below 10$ billion still pretty small debt.

Anonymous said...

You can't compare Cambodia to Thailand because the Thai economy is 100 times bigger than Cambodian economy.

Also I don't believe that Thailand has the capacity to borrow $100 billion or has debt of $100 billion because even Australian economy which is 10 times bigger than the Thai economy can only borrow up to $200 billion- it means it only has a credit limit of $200 billion.