A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 14 September 2012

Rare birds in Siem Pang near extinction ពូជបក្សីកម្រ នៅព្រៃសៀមប៉ាង ដង្ហោយរក ការអភិរក្ស កុំឲ្យផុតពូជ

Photo by DAP-NEWS
                           Slender-billed vultures in Western Siem Pang in Stung Treng province

Friday, 14 September 2012
ដោយ៖ ដើមអម្ពិល (DAP)-ID: 009 DAP News

ភ្នំពេញៈ ពូជបក្សីមានដូចជាត្រយ៉ងយក្ស ត្រយ៉ងចង្កំកស ត្មាតត្នោត ត្មាតភ្លើង ត្មាតផេះ រមាំងជាដើម ស្ថិតនៅ តំបន់ព្រៃខាងលិចសៀមប៉ាង ក្នុងខេត្តស្ទឹងត្រែង កំពុងទទួលរងនូវការគំរាមកំហែងពីការរានដីព្រៃ ការបរបាញ់ សត្វ ដែលទាមទារឲ្យមានការអភិរក្សជាបន្ទាន់ ដើម្បីចៀសវាងនូវការរលាយរលត់ និងផុតពូជនូវប្រភេទសត្វ ដ៏កម្រទាំងអស់នេះ។ នេះបើតាមការឲ្យដឹងពីមន្រ្តីរដ្ឋបាលព្រៃឈើ។
លោក ឆេង គឹមសុន ប្រតិភូរដ្ឋាភិបាលទទួលបន្ទុករដ្ឋបាលព្រៃឈើ បានមានប្រសាសន៍នៅក្នុងរបាយការណ៍ ស្រាវជ្រាវពូជបក្សី នៅព្រៃខាងលិចសៀមប៉ាងថា តំបន់ព្រៃខាងលិចសៀមប៉ាង គឺជាតំបន់ព្រៃ ដ៏មានសារៈសំខាន់ ដែលនៅសេសសល់ក្នុងពិភពលោកសម្រាប់ធ្វើការអភិរក្សចម្រុះ និងជាតំបន់មានសក្តានុពលសម្រាប់ សត្វព្រៃគ្រប់ប្រភេទ ជាពិសេសក្រុមប្រភេទសត្វព្រៃជិតផុតពូជ។
ទន្ទឹមនឹងនេះលោកបន្តទៀតថា តាមការស្រាវជ្រាវនាពេលកន្លងមក សត្វត្រយ៉ងចង្កំកស ជាប្រភេទស្ថិតនៅក្នុង ចំណោមត្រយ៉ងចំនួនបី ដែលជិតផុតពូជ និងសត្វស្លាបជិតផុតពូជចំនួន ៤ប្រភេទផ្សេងទៀត ក៏មានវត្តមាន ក្នុង តំបន់នោះដែរដូចជាត្រយ៉ងយក្ស ត្មាតត្នោត ត្មាតភ្លើង ត្មាតផេះ រមាំង និងខ្ទីងកំពុងទទួលរងនូវការគំរាមកំហែង ដូចជាការរានដីព្រៃឈើ ការបរបាញ់សត្វព្រៃដែលកត្តាធ្វើឲ្យបាត់បង់ជម្រកសត្វព្រៃ និងជីវច្រមុះ។
របាយការណ៍ស្រាវជ្រាវពូជបក្សីនៅព្រៃខាងលិចសៀមប៉ាង ដែលមាន២០០ទំព័រ បានចេញផ្សាយក្នុងរយៈពេល ថ្មីៗនេះ ដែលជាលទ្ឋផល នៃការស្រាវជ្រាវបន្តបន្ទាប់អស់រយៈពេលជិតមួយទសវត្សរ៍ចាប់ពីឆ្នាំ ២០០៣ ក្រោម កិច្ចសហការរវាងនាយកដ្ឋានសត្វព្រៃ និងជីវចម្រុះ នៃរដ្ឋបាលព្រៃឈើ និងអង្គការជីវិតសត្វស្លាបអន្តរជាតិ ក្នុង គោលបំណងទុកជាឯកសារជំនួយស្មារតីមួយ ដែលមានសារៈសំខាន់ក្នុងការរៀបចំដាក់តំបន់ព្រៃឈើភាគខាង លិចសៀមប៉ាង ជាតំបន់ព្រៃការពារ ដើម្បីគ្រប់គ្រងអភិរក្សធនធានព្រៃឈើ និងសត្វព្រៃប្រកបដោយនិរន្តភាព។
សូមជម្រាបថា នៅខែសីហា ឆ្នាំ២០០៩ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃប្រទេសកម្ពុជាបានចាប់ ផ្តើមដាក់តំបន់នេះ ជាតំបន់ព្រៃការពារគ្រប់ដណ្តប់នៅលើផ្ទៃដីចំនួន ១៤៩.៧១០ ហិកតា។ តែទោះជាយ៉ាងក្តីក៏ ដំណើរការ នៃការរៀបចំនៅមិនទាន់ចប់សព្វគ្រប់នៅឡើយទេ ហើយមួយភាគធំ នៃតំបន់នេះបាននឹងកំពុងជួល ស្របច្បាប់ក្រោមឈ្មោះថា ជាដីសម្បទានកសិកម្មឲ្យក្រុមហ៊ុន Green Sea Agriculture Co.LTD។ តំបន់នេះ ជាតំបន់កូនភ្នំតូចៗ គ្របដណ្តប់ដោយប្រភេទព្រៃកណ្តាលស្រោង។ វាលភាគច្រើនគ្របដណ្តប់ ដោយប្រភេទ ព្រៃល្បោះ វាលស្មៅ និងសម្បូរដោយត្រពាំង៕
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS

No comments: