A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 23 September 2012

Sam Rainsy to be de-registered as a member of the Bar Association សម រង្ស៊ី ប្រឈមនឹងការលុបឈ្មោះចេញពីបញ្ជីមេធាវី

សម រង្ស៊ី ប្រឈមនឹងការលុបឈ្មោះចេញពីបញ្ជីមេធាវី
លោក​សម រង្ស៊ី 
(ថ្ងៃទី 23 កញ្ញា 2012) | ដោយ: រតនា  CEN

ភ្នំពេញ: ​លោក​សម រង្ស៊ី មេធាវី​មិន​ប្រកប​វិជ្ជាជីវៈ​អត្តលេខ​១០៨ និង​ជា​ប្រធាន​គណបក្ស សង្គ្រោះ​ជាតិ ដែល​ឈ្មោះ​ជា​ទណ្ឌិត​នោះ ប្រឈម​នឹង​ការ​លុបឈ្មោះ​ចេញពី​បញ្ជី​សមាជិក​គណៈមេធាវី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​កាលពី​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០១២ លោក​ជីវ សុង​ហាក់ ប្រធាន​គណៈមេធាវី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានចេញ​លិខិត​កោះ​លោក​សម រង្ស៊ី ឲ្យ​ចូលខ្លួន​មក​បំភ្លឺ​ដោយផ្ទាល់​ដល់​ក្រុមប្រឹក្សា នៃ​គណៈមេធាវី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០១២​។​


​លោក​ យឹម សារី អ្នកនាំពាក្យ នៃ​គណៈមេធាវី នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​រសៀល​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០១២ បាន​មានប្រសាសន៍​តាម​ទូរស័ព្ទ​ប្រាប់​ឲ្យ​ដឹងថា ខាង​គណៈមេធាវី នៃ​ព្រះរាជាណាចក្រ​កម្ពុជា តម្រូវ​ឲ្យ​លោក​សម រង្ស៊ី ខ្លួនឯង​ចូល​ចូលមក​បំភ្លឺ​ផ្ទាល់​ចំពោះ​ក្រុមប្រឹក្សា នៃ​គណៈមេធាវី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០១២ ទាក់ទង​ទៅនឹង​ដីកា​ស្ថាពរ​របស់​សាលាឧទ្ធរណ៍​។​

​លោក​យឹម សារី បាន​មានប្រសាសន៍​បញ្ជាក់ថា “​ជាធម្មតា​ដីកា​ចូល​ជា​ស្ថាពរ​បញ្ជាក់​ពី​នីតិសម្បទារ​របស់​បុគ្គ​ល (​សម រង្ស៊ី​) មានទោស​ជា​ទណ្ឌិត​។ ពេលណា​ក្លាយខ្លួនជា​ទណ្ឌិត​វា​មាន​​ទណ្ឌកម្ម​ពី​ខាង​គណៈមេធាវី ហើយ​ទណ្ឌកម្ម​ដែល​ត្រូវដាក់​នោះ​ខ្ញុំ​មិនទាន់​ដឹងថា ក្រុមប្រឹក្សា​នៃ​គណៈមេធាវី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវដាក់​កំរិតណា​ទេ ពីព្រោះ​អាស្រ័យទៅលើ​ការសម្រេច​របស់​ក្រុមប្រឹក្សា​នៃ​គណៈមេធាវី​”​។​

​ លោក​ជូ​ង ជូ​ងី មេធាវី​របស់លោក​សម រង្ស៊ី កាលពី​រសៀល​ថ្ងៃទី​២៣ ខែកញ្ញា បា​នប​ដិ​សធ​មិន​ធ្វើ​សេចក្តី​អត្ថាធិប្បាយ​ទេ ពីព្រោះ​លោក​នៅ​មិនទាន់​បានទទួល​លិខិត​កោះ​លោក​សម រង្ស៊ី ពី​​គណៈមេធាវី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅឡើយ​ទេ គឺ​រង់ចាំ​លោក​មេធាវី​ទទួលបាន​លិខិត​នោះ​ពិនិត្យមើល​សិន​ទើប​អាចនិយាយបាន​។​

​ លោក​យឹម សារី បាន​មានប្រសាសន៍ថា ការពិភាក្សា​របស់់​ក្រុមប្រឹក្សា​នៃ​គណ់មេធាវី សម្រេច​លុបឈ្មោះ​លោក​សម រង្ស៊ី ចេញពី​សមាជិក​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​យោងតាម​មាត្រា​៥៩ នៃ​ច្បាប់​ស្តីពី​លក្ខន្តិកៈ​មេធាវី និង​យោងតាម​មាត្រា​៦ នៃ​ក្រមសីលធម៌​មេធាវី លោក​សម រង្ស៊ី បច្ចុប្បន្ន​ជា​ប្រធាន​គណបក្ស សង្គ្រោះ​ជាតិ ដែល​ឈ្មោះ​ជា​ទណ្ឌិត តាមរយៈ​ដីកា​ស្ថាពរ​សាលាឧទ្ធរណ៍ ដែល​តម្កល់​សាលក្រម​របស់​សាលាដំបូង​ខេត្តស្វាយរៀង កាលពីដើមឆ្នាំ​២០០៩ ជាមួយគ្នា​នោះ​សម្តេច​ហេង សំរិន ប្រធានរដ្ឋសភាជាតិ បានសម្រេច​លុបឈ្មោះ​លោក​សម រង្ស៊ី ចេញ​បញ្ជី​ឈ្មោះ​សមាជិកសភា​នីតិកាល​ទី​៤ និង​ពី​បញ្ជី​អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម​ជា​ស្ថាពរ​ផងដែរ​។​

​ លោក​សម រង្ស៊ី នៅ​មានរឿង​ព្រហ្មទណ្ឌ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ជាច្រើន​ករណី​ទៀត ដែល​បានសម្រេច​សាលក្រម​កំបាំងមុខ គាត់​ដាក់ទោស​សរុប​ជិត​១០​ឆ្នាំ​ដែរ មិនទាន​ចូល​ជា​ស្ថាពរ​នៅឡើយ​៕​

No comments: