A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 16 September 2012

Sourn Serey Ratha denied any involvments with Mam Sonando លោក សួន សេរីរដ្ឋា បដិសេធ​ថា​មិន​ពាក់ព័ន្ធ​ជាមួយ​លោក ម៉ម សូណង់ដូ

                                                               Sourn Serey Ratha
ដោយ ម៉ៅ សុធានី 2012-09-15  RFA

ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ លោក សួន សេរីរដ្ឋា បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​បដិសេធ​ថា លោក​ពុំ​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​លោក ម៉ម សូណង់ដូ ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ និង​ជា​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ ដូច​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចោទ​ប្រកាន់​នោះ​ទេ។

RFA/Mom Sophon
ប៉ូលិស​ឈរ​ការពារ​មិន​ឲ្យ​អ្នក​គាំទ្រ​លោក ម៉ម សូណង់ដូ ចូល​ទៅ​បរិវេណ​តុលាការ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១២ កញ្ញា ឆ្នាំ​២០១២។
សវនាការ​ជំនុំជម្រះ​ក្តី​សំណុំ​រឿង លោក ម៉ម សូណង់ដូ បាន​ប្រើប្រាស់​រយៈពេល ៣​ថ្ងៃ​កន្លះ ហើយ​បាន​បញ្ចប់​កាល​​ពី​ថ្ងៃ​ទី​១៤ ខែ​កញ្ញា។ កាល​ពី​ថ្ងៃ​បញ្ចប់​នៃ​សវនាការ ព្រះរាជអាជ្ញា​បាន​ចោទ​ថា លោក ម៉ម សូណង់ដូ ជា​មេខ្លោង​បង្កើត​តំបន់​អបគមន៍​ក្នុង​គោលដៅ​ផ្ដួល​រំលំ​រដ្ឋាភិបាល​ដោយ​ សហការ​ជាមួយ​លោក សួន សេរីរដ្ឋា។
លោក សួន សេរីរដ្ឋា កាល​ពី​ថ្ងៃ​ទី​១៣ កញ្ញា បាន​ថ្កោលទោស​តុលាការ​កម្ពុជា និង​ចោទ​ថា បាន​ធ្វើ​តាម​បញ្ជា​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចំពោះ​ការ​ចោទ​ប្រកាន់​ថា រូប​លោក​ជាប់​ពាក់ព័ន្ធ​ជាមួយ​លោក ម៉ម សូណង់ដូ ក្នុង​ការ​បង្កើត​តំបន់​អបគមន៍​នៅ​ខេត្ត​ក្រចេះ។
វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​តាម​ទូរស័ព្ទ​ទៅ​លោក សួន សេរីរដ្ឋា ដើម្បី​បញ្ជាក់​ប្រាប់​ពី​ការ​ចោទ​ប្រកាន់​របស់​តុលាការ​ថា លោក​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​លោក ម៉ម សូណង់ដូ បង្កើត​តំបន់​អបគមន៍​នៅ​ក្នុង​ឃុំ​កំពង់ដំរី ខេត្ត​ក្រចេះ បាន​ទេ នៅ​ថ្ងៃ​សៅរ៍ ទី​១៥ ខែ​កញ្ញា នេះ។
ប៉ុន្តែ​សេចក្ដី​ថ្លែងការណ៍​របស់​លោក សួន សេរីរដ្ឋា បាន​អះអាង​ថា លោក ម៉ម សូណង់ដូ នៅ​ពេល​ដែល​លោក​ធ្វើ​ទស្សនកិច្ច​នៅ​ក្រៅ​ប្រទេស បាន​ទៅ​ចូល​រួម​យក​ព័ត៌មាន​ពី​សកម្មភាព​របស់​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ដែល​បាន​ដាក់​ពាក្យ​បណ្ដឹង​ប្ដឹង​រដ្ឋាភិបាល​កម្ពុជា ដឹកនាំ​ដោយ​លោក ហ៊ុន សែន ទៅ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ (ICC) កាល​ពី​ថ្ងៃ​ទី​២២ ខែ​មិថុនា ឆ្នាំ​២០១២ នា​ទីក្រុង​ឡាអេ ប្រទេស​ហុឡង់ដ៍។ ចលនា​នេះ​ចោទ​រដ្ឋាភិបាល​កម្ពុជា ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ​ដោយ​ការ​បង្ខំ​បណ្ដេញ​ពលរដ្ឋ​ ពី​លំនៅឋាន។
ក្នុង​បទសម្ភាសន៍​ជាមួយ​វិទ្យុអាស៊ីសេរី កាល​ពី​ចុង​ខែ​សីហា ឆ្នាំ២០១២ ប្រធាន​​ចលនា​​អំណាច​​ពលរដ្ឋ​​ខ្មែរ លោក សួន សេរីរដ្ឋា បាន​​ឲ្យ​ដឹង​ថា បន្ទាប់​​​ពី​តុលាការ​​ព្រហ្មទណ្ឌ​​អន្តរជាតិ​​ទទួល​​ពាក្យ​​បណ្ដឹង ការិយាល័យ​​រាជអាជ្ញា​​​ក៏​​បាន​បង្គាប់​​អោយ​​លោក​​ផ្តល់​​ភស្តុតាង​​ បន្ថែម៖ «បន្ទាប់​​​ពី​​យើង​​ដាក់​​ពាក្យ​​បណ្ដឹង​​នៅ​​ថ្ងៃ​​​ទី​២២ ខែ​​មិថុនា ឆ្នាំ​​២០១២ ទាម​ទារ​​អោយ​​តុលាការ​​ឧក្រិដ្ឋកម្ម​​អន្តរជាតិ​​នេះ ធ្វើ​ការ​​អង្កេត​​អំពី​​បទ​ឧក្រិដ្ឋ អំពី​​បទ​ឧក្រិដ្ឋកម្ម​​ប្រឆាំង​​មនុស្ស​​ជាតិ ដែល​ប្រព្រឹត្ត​​ដោយ​​រដ្ឋាភិបាល​​ក្រុង​​ភ្នំពេញ ហើយ​​មក​​ដល់​​ថ្ងៃ​​នេះ ក្រុម​​មេធាវី​​របស់​​យើង កំពុង​​ធ្វើ​​កិច្ចការ​​នេះ​​ជាមួយ​​ខាង​​ផ្នែក​​រដ្ឋអាជ្ញា នៃ​​តុលាការ​​ឧក្រិដ្ឋកម្ម​​អន្តរជាតិ ហើយ​​​គេ​​បាន​​ស្នើ​សុំ​​​​ឯកសារ​ភស្តុតាង​បន្ថែម​​ទៀត ដើម្បី​​ជំរុញ​​​លើ​​ការ​​ស៊ើប​​អង្កេត…»
ក្នុង​សវនាការ​លោក ម៉ម សូណង់ដូ បាន​ប្រាប់​ចៅក្រម​ថា លោក​ស្គាល់​លោក សួន សេរីរដ្ឋា ក្នុង​ឋានៈ​ជា​អ្នក​សារព័ត៌មាន​តែប៉ុណ្ណោះ។
ពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​លោក ម៉ម សូណង់ដូ នេះ លោក អៀ ចាន់ណា បញ្ញវន្ត​ខ្មែរ​ម្នាក់​រស់​នៅ​ប្រទេស​ន័រវេសន៍ (Norway) បាន​មាន​ប្រសាសន៍​ថា តុលាការ​កម្ពុជា មិន​មាន​ឯករាជភាព និង​គ្មាន​ក្រមសីលធម៌​វិជ្ជាជីវៈ​ត្រឹមត្រូវ។
លោក​អះអាង​ថា ការ​ចោទ​ប្រកាន់​ទាំង​នេះ ពុំ​មាន​មូលដ្ឋាន​ច្បាស់លាស់៖ «ទង្វើ ​របស់​រដ្ឋាភិបាល​នេះ ដោយ​ចាប់​លោក ម៉ម សូណង់ដូ និង​ចោទ​ប្រកាន់​ប្រជាពលរដ្ឋ​ស្លូតត្រង់ គឺ​ជា​ការ​ព្យាយាម​ការពារ​ជន​ខិលខូច ការពារ​កំហុស​ផ្ទាល់​ខ្លួន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​រដ្ឋាភិបាល​កម្ពុជា ដែល​បាន​ផ្ដល់​ឲ្យ​ក្រុមហ៊ុន​យួន ទៅ​វិនិយោគ​នៅ​ទី​នោះ ប៉ះពាល់​ដី​ប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋ​ទ្រាំ​អត់​បាន​ក៏​នាំ​គ្នា​តវ៉ា​ឡើង។ ប្រជាពលរដ្ឋ​ដែល​ត្រូវ​គេ​ចោទ​ប្រកាន់​ថា ធ្វើ​អបគមន៍ បំបែក​រដ្ឋ​ក្នុង​រដ្ឋ​នោះ ថា​តើ​គាត់​មាន​អ្វី? ការ​ដែល​បំបែក​រដ្ឋ​ក្នុង​រដ្ឋ គឺ​ឈរ​លើ​មូលដ្ឋាន ទី​១ ផ្នែក​សេដ្ឋកិច្ច និង​ទី​២ ផ្អែក​លើ​កង​កម្លាំង​ប្រដាប់​អាវុធ…»
ទោះ​ជា​យ៉ាង​ណា​ក៏ដោយ គេ​នៅ​មិន​ទាន់​បាន​ដឹង​អំពី​ជោគវាសនា​របស់​លោក ម៉ម សូណង់ដូ ប្រធាន​វិទ្យុ​សំបុកឃ្មុំ និង​ជា​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ​នៅ​ឡើយ​ទេ ពីព្រោះ​តុលាការ​នឹង​ប្រកាស​សាលក្រម​កាត់​ទោស​ករណី​លោក នៅ​ថ្ងៃ​១ ខែ​តុលា ឆ្នាំ​២០១២។
ប៉ុន្តែ​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​លោក សួន សេរីរដ្ឋា ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ គឺ​ជា​ចលនា​នយោបាយ​ស៊ីវិល ហើយ​បច្ចុប្បន្ន​នេះ​កំពុង​ប្រមូល​ស្នាម​មេដៃ និង​ហត្ថលេខា​ចំនួន ៣៦​ម៉ឺន​នាក់ នៅ​ក្នុង​ប្រទេស​កម្ពុជា និង​នៅ​ក្រៅ​ប្រទេស ដើម្បី​គាំទ្រ​លោក ម៉ម សូណង់ដូ ប្រឆាំង​នឹង​ការ​ចោទ​ប្រកាន់​របស់​តុលាការ​កម្ពុជា៕

14 comments:

Anonymous said...

khmer governments, needs to ask USA governments to indict serey Rotha to face justice in PHN .,

Anonymous said...

khmer government, has the rights to indict Serey Rotha to PHN .,

plz do it without fail.,

Anonymous said...

Why don't we ask the US government to indict you CPP dogs from Long Beach and your supports and involvement with Comrade Hun Nal and his entourage of Khmer traitor, Chea Sim, Heng Samrin, comrade Ho Nam Hong who were all high ranking officials in the Khmer Rouge Regime.

Anonymous said...

u can do it, u have the rights,

plz go ahead do so., we encourage u

Anonymous said...

Indict Sound Sereyrotha on what charge? Defame Hun Yuon Nal? Hun Nal is a bad dog for khmers but good for Yuons.No one Defame Hun Yuon Nal,but he defames himself by his actions.

US gov't not dumb like your Cpp's gov't.US govt run by the smartest and the brightest people on earth,unlike your Cpp Yuon-yeik cong slave so dumb commited treason to their own nation for power and wealth.Mam Sonondo had no connection to soun Sereyrotha at all free Mam Sonondo now.

Anonymous said...

Soun Sereyrotha did not commit any crime why indict him.Please indict the thugs like Cpp clans not the innocent people like Soun Sereyrotha or Mam Sonondo.Indict you little dog barkin' from a distance for Cpp thugs.You're guilty by association with thugs' little dog!!

Yobal Khmer.

Anonymous said...

The international criminal court should indict Hun Sen for war crimes for killing Funcinpec officials during the 1997 coup, for the 1997 grenade attack, crimes against humanity for K-5 Plan, crimes of evictions, Chutt Wutty's murder, Pisith Pilika's murder, Chea Vichea's murder and so on and so on..

If Sourn Serey Ratha succeeded in putting Hun Sen in international jail, he would be a Khmer hero.

Anonymous said...

8:07 AM,
Well expressed.
Thanks

Anonymous said...

Serey Rotha was involved with mam sonando ,involved PAD Thai yellow shit. Try to destroy cambodia .,

He was the most wanted man in cambodia

When time comes, serey Rotha will be indicted to PHN to face justice.. With Inlt helps, as well as Interpol police..

Anonymous said...

Dream little dog! Soun Sereyrotha says kiss his ASS all Cpp and Cpp-associations clans/thugs.Soun Sereyrotha is smarter than your Cpp tratoir Yuons slave your parents.Pp govt can kiss his ASS good bye if is a chance to get him,he said....

Anonymous said...

This CPP dog barks the loudest. Barker louder CPP dog, the French may even indict Sam Raincy to be prosecuted in Nambodia because the Phnom Penh court is the most indepedant court in the world.

Anonymous said...

if he dared , don't hide, don't run away,

for sure, we will kiss his ass in prey sar prison /jail,, within 30yrs

Anonymous said...

3:27 PM,
YOU are nothing but dog !!!

Anonymous said...

Why dont the US indict you CPP dogs to live in the street where you belong? 1 year? 5 years? 30 years fits well for you CPP dogs.