A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 15 September 2012

Svay Rieng court to continue investigate Chhouk Bandith តុលាការ​ខេត្ត​ស្វាយរៀង​បន្ត​នីតិវិធី​ពិនិត្យ​លទ្ធផល​ស៊ើប​អង្កេត​លោក ឈូក បណ្ឌិត


                                                             Chhouk Bandith


ដោយ សុ ជីវី 2012-09-15 RFA

តុលាការ​ខេត្ត​ស្វាយរៀង បាន​បញ្ចប់​ការ​ស៊ើប​អង្កេត​ទៅ​លើ​សំណុំ​រឿង​បាញ់​ប្រហារ​លើ​ហ្វូង​កម្មករ​ នៅ​ក្រុង​បាវិត ដែល​មាន​ជន​ជាប់​ចោទ​អតីត​អភិបាល​ក្រុង​បាវិត លោក ឈូក បណ្ឌិត នោះ​រួច​រាល់​ហើយ។

RFA/Hum Chamroeun
១៨-ឧសភា-២០១២៖ កម្មការិនី ប៊ុន ចិន្ដា ឬ អ៊ុន ចិន្ដា បង្ហាញ​ស្នាម​ត្រូវ​គ្រាប់​កាំភ្លើង ក្នុង​ពេល​កញ្ញា​តវ៉ា នៅ​ខេត្ត​ស្វាយរៀង។

មក​ដល់​ពេល​នេះ សំណុំ​រឿង​ក្ដី​នេះ​កំពុង​ស្ថិត​ក្នុង​ដៃ​ព្រះរាជអាជ្ញា ដើម្បី​បន្ត​នីតិវិធី​មុន​ពេល​បញ្ជូន​ទៅ​អោយ​ចៅក្រម​ជំនុំ​ជម្រះ ដើម្បី​កំណត់​ពេល​វេលា​បើក​សវនាការ។
ព្រះរាជអាជ្ញា​ខេត្ត​ស្វាយរៀង កំពុង​បន្ត​នីតិវិធី​ពិនិត្យ​លទ្ធផល​ស៊ើប​អង្កេត​សំណុំ​រឿង​អតីត​អភិបាល​ ក្រុង​បាវិត លោក ឈូក បណ្ឌិត ដែល​ជាប់​ចោទ​ក្នុង​ការ​បាញ់​អោយ​របួស​កម្មការិនី​បី​នាក់​នៅ​រោងចក្រ​កាត់​ ដេរ​កៅវ៉េ (Kao Way)។

ព្រះរាជអាជ្ញា​អម​តុលាការ​ខេត្ត​ស្វាយរៀង លោក ហ៊ីង ប៊ុនជា មាន​ប្រសាសន៍​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃ​សៅរ៍ ទី១៥ ខែ​កញ្ញា ថា ចៅក្រម​ស៊ើបសួរ​បាន​បិទ​បញ្ចប់​ការ​ស៊ើប​សួរ​លើ​សំណុំ​រឿង​ក្ដី​នេះ​រួច​ រាល់​ហើយ។ លោក​អះអាង​ថា លោក​កំពុង​ពិនិត្យ​លទ្ធផល​នៃ​ការ​ស៊ើប​អង្កេត​ទៅ​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​ ទៅ​បាន ដើម្បី​បញ្ជូន​សំណុំ​រឿង​ទៅ​ចៅក្រម​ជំនុំ​ជម្រះ​អោយ​បាន​ឆាប់។ បើ​ទោះ​ជា​យ៉ាង​ណា លោក ហ៊ីង ប៊ុនជា ពុំ​បាន​បង្ហើប​អោយ​ដឹង​ពី​លទ្ធផល​នៃ​ការ​ស៊ើប​អង្កេត​នោះ​ឡើយ៖ «គឺ​ ខ្ញុំ​ត្រូវ​ពិនិត្យ ត្រូវ​ពនិត្យ ដើម្បី​បាន​សន្និដ្ឋាន​បញ្ចប់។ ហី​ការ​ពិនិត្យ​របស់​ខ្ញុំ វា​ត្រូវ​ប្រើ​មិន​អោយ​លើស​ពី​មួយ​ខែ គិត​ចាប់​ពី​ថ្ងៃ​ចន្ទ មក។ ខ្ញុំ​ព្យាយាម​ធ្វើ​អោយ​បាន​លឿន​បំផុត»
ព្រះរាជអាជ្ញា លោក ហ៊ីង ប៊ុនជា កាល​ពី​ពេល​កន្លង​ទៅ បាន​សម្រេច​ចោទ​ប្រកាន់​អតីត​អភិបាល​ក្រុង​បាវិត លោក ឈូក បណ្ឌិត ពី​បទ​បង្ក​របួស​ស្នាម​ដោយ​អចេតនា ចំពោះ​ការ​បាញ់​ប្រហារ​អោយ​របួស​កម្មការិនី​៣​នាក់​នៅ​រោងចក្រ​កៅវ៉េ។
កម្មការិនី​៣​នាក់ នៅ​រោងចក្រ​កៅវ៉េ ត្រូវ​បាញ់​អោយ​របួស​ធ្ងន់ កាល​ពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១២ មាន​ឈ្មោះ អ៊ុន ចិន្តា ឬ ប៊ុន ចិន្តា របួស​ដើម​ទ្រូង​លើ​ដោះ​ឆ្វេង​ធ្លាយ​ទៅ​ក្រោម​ខ្លៀក​ខាង​ឆ្វេង កៅ នី រង​របួស​ដៃ​ស្ដាំ និង នុត សុខន របួស​ដៃ​ស្ដាំ និង​ខ្នង។ ពួក​គេ​បាន​ដាក់​ពាក្យ​ប្ដឹង លោក ឈូក បណ្ឌិត ជន​សង្ស័យ​នៃ​ការ​បាញ់​ប្រហារ​នោះ ពី​បទ​មនុស្ស​ឃាត​ដោយ​ចេតនា។
កម្មការិនី ប៊ុន ចិន្តា មាន​ប្រសាសន៍​ថា ការ​អូស​បន្លាយ​រឿង​ក្ដី​នេះ បាន​ធ្វើ​អោយ​នាង​បន្ត​រស់​នៅ​ក្នុង​ភាព​ភ័យខ្លាច​កាន់​តែ​យូរ​ដែរ៖ «ខ្ញុំ ​រាល់​ថ្ងៃ​ចេះ​តែ​ភ័យ​ខ្លាច​បង ព្រោះ​អី​ធ្វើ​ការ​ឆ្ងាយ​ពី​ខេត្ត​អីចឹង មិន​ដឹង​គេ​គិត​ម៉េចៗ​ផង ព្រោះ​អី​វា​នៅ​អីចឹង​ណាស់។ ខ្ញុំ​ចង់​អោយ​អ្នក​ជន​ល្មើស​ហ្នឹង​ផ្ដន្ទាទោស​តាម​ច្បាប់»
ចំណែក​អ្នក​ការពារ​សិទ្ធិ​មនុស្ស និង​អ្នក​ឃ្លាំ​មើល​ដំណើរ​ការ​រឿង​ក្ដី​បាន​កត់​សម្គាល់​ថា ពុំ​មែន​ជា​រឿង​ថ្មី​ទេ​ចំពោះ​ការ​អូស​បន្លាយ​រឿង​ក្ដី ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​អ្នក​មាន​អំណាច​ដូច​លោក ឈូក បណ្ឌិត នេះ។
មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​ស៊ើប​អង្កេត​របស់​អង្គការ​ការពារ​សិទ្ធិ​ មនុស្ស​លីកាដូ (Licadho) លោក អំ សំអាត មាន​ប្រសាសន៍​ថា ជា​ញឹកញយ ការ​អូស​បន្លាយ​រឿង​ក្ដី​បែប​នេះ បាន​ធ្វើ​អោយ​ជន​រងគ្រោះ​នឿយ​ណាយ ឬ​លែង​ខ្វល់​ខ្វាយ​ពី​រឿង​ក្ដី​នោះ​តទៅ​ទៀត។ លោក​ថា លែង​ខ្វាយ​ខ្វល់ គឺ​មាន​ន័យ​ថា​ពួក​គេ​សម្រេច​ចិត្ត​រស់​នៅ​ក្នុង​ភាព​អយុត្តិធម៌៖ «ឃើញ​ ហើយ​វា​ជា​វប្បធម៌​មួយ បើ​សិន​ជា​អ្នក​មាន​លុយ អ្នក​មាន​អំណាច អ្នក​មាន​បុណ្យសក្តិ ដែល​ពាក់ព័ន្ធ​នឹង​បទល្មើស​អី​មួយ យើង​ឃើញ​នីតិវិធី​ដើរ​យឺត ជួន​កាល​គឺ​យូរ​មែន​ទែន ជួន​កាល​ក៏​គ្មាន​ចំណាត់​ការ​ទៅ​ទៀត។ តែ​កាល​ណា​យូរ​មែន​ទែន​ទៅ ធ្វើ​អោយ​ជន​រងគ្រោះ​ហ្នឹង។ គាត់​ខឹង​គាត់​លែង​ចង់​ប្ដឹង​ចង់​ផ្តល់​អី។ គាត់​គិតថា​វា​ជា​រឿង​មួយ​អយុត្តិធម៌​សម្រាប់​គាត់​ទៀត​ក៏​ថា​បាន​ដែរ»
យ៉ាង​នេះ​ក្ដី មក​ដល់​ពេល​នេះ ទាំង​កម្មការិនី​ដែល​ជា​ជន​រងគ្រោះ និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស នៅ​តែ​ទទូច​អោយ​តុលាការ​ត្រូវ​នាំ​ខ្លួន​ជន​ល្មើស​មក​ផ្ដន្ទាទោស​ទៅ​តាម​ ទង្វើ​ដែល​គេ​បាន​ប្រព្រឹត្ត៕

2 comments:

Anonymous said...

fire the judge because he can't make decision, and convict that monkey mayor. Lock him up so he will never see the sunshine again. Dragging for too long.

Anonymous said...

Putting this jungle's judge on trail for corruption and favoritism,and cronism protect their clans disrespect the rules of laws he wasn't a real judge,he just a thug sitting the bend to protect their clans/cronies etc..Why don't he prosecute Ah chhkout Bandith.