A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 11 September 2012

The National Salvation Party hopes to recruit 5 million people to vote for it in the 2013 election បក្សសង្រ្គោះ​ជាតិ​​រំ​ពឹង​ថា​ នឹង​ប្រមូល​បាន​​អ្នក​គាំ​ទ្រ​៥លាន​នាក់​​សម្រាប់​ការ​​បោះឆ្នោត​​ជាតិ​​ឆ្នាំ២០១៣​

ដោយ៖ស បទុម
Tuesday 11 September 2012 - Free Press Magazine

តាមរយៈ​ប្រព័ន្ធ​វីដេអូខន់ហ្វ័រេន ពី​ទី​ក្រុងម៉ានីល​ប្រទេស​ហ្វីលីពី​ន​នៅ​ឯ​ពិធី​សម្ពោធ​ទី​ស្នាក់ការ​ កណ្ដាលរ​ប​ស់​ខ្លួន ​នា​ថ្ងៃអង្គារ​​នេះ​​មេដឹកនាំ​គណប​ក្សសង្គ្រោះជាតិ​​​បាន​​រំពឹង​​ថា ​នឹង​ទទួល​បាន​អ្នក​គាំ​ទ្រ​៥​លាន​នាក់​ សម្រាប់​​ការ​បោះឆ្នោត​ជាតិ​អាណត្តិទី ​៥ ឆ្នាំ ២០១៣​ខាង​មុខ​ ។

លោក សម រង្ស៊ី មេដឹកនាំគណបក្សសង្រ្គោះជាតិ
លោក សម រង្ស៊ី បាន​ថ្លែង​ទៅ​កាន់​អ្នក​ចូល​រួម​​ប្រមាណ​​៤​រយ​នាក់​ថា “ សមាជិកស្ថាប​និក​​គណបក្ស​សង្គ្រោះ​ជាតិ ថ្ងៃ​នេះ​មាន៥​ពាន់​​នាក់ យើង​​ខ្ញុំ​ ថា យើង​​​នឹង​ខិត​ខំ​ធ្វើការ​ទាំង​អស់​គ្នា​ ដើម្បី​បង្កើន​​សមា​ជិក​ សមា​ជិកា​គណបក្ស​​​សង្គ្រោះ​ជាតិ​ ឲ្យ​​មាន​​រហូត​ដល់​​៥លាន​​នាក់ មុន​​ថ្ងៃ​បោះ​ឆ្នោត​​ឆ្នាំ​​២០១៣ ” ។
ជា​មួយ​គ្នា​មេដឹកនាំ​​បក្ស​ប្រឆាំង​ដែល​កំពុង​រស់​និរទេស​រូប​នេះ ​ក៏​​បាន​អំពាវនាវ​ផង​ដែរ ​ឲ្យ​មាន​ការ​ផ្លាស​​ប្ដូរ​សមាភាពគណៈកម្មាធិការជាតិ​រៀប​​ចំការបោះឆ្នោត​ ​និង ​ប្រព័ន្ធ​បោះឆ្នោត​​នៅ​កម្ពុជា រួម​ទាំង​ការ​បើក​ផ្លូវ​​ឲ្យ​​រូ​ប​លោក​​​បាន​វិល​​ចូល​ប្រទេស​វិញ​ផង​ ។​ ដោយ​លោក​ សម រង្ស៊ី​ បាន​អត្ថាធិប្បាយ​ថា​ការ​ទាម​ទារ​នេះ​​មិនមែន​គ្រាន់​តែ​​ជា​ការ​ចង់​​បាន​​ ​សម្រាប់​​​គណបក្សសង្រ្គោះជាតិ​​​​​នោះទេ ​អង្គការ​សហប្រជាជាតិ​​ក៏​​មាន​បំណង​​ដូច្នេះ​​ដែរ ។ ​​

គួរ​បញ្ជាក់​ថា ​ដើម្បី​បំពេញ​សុពលភាព​​របស់​​ខ្លួន ​គណបក្ស​​សង្រ្គោះជាតិ ដែល​ជា​បណ្ដុំ​នៃគណបក្ស​សម រង្ស៊ី និង គណបក្ស​សិទ្ធិមនុស្ស​​នឹង​បញ្ជូន​​ស្នាម​មេដៃ​អ្នក​គាំទ្រ​​ចំនួន​​​ ៤ពាន់នាក់ ទៅ​​កាន់​ក្រសួង​មហាផ្ទៃ​ក្នុង​សប្ដាហ៏​នេះ ៕

No comments: