A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 14 September 2012

The SRP and HRP requested to meet Interior Minister Sar Kheng to discuss about thre reform of the National Election Committee បក្សសមរង្ស៊ី​និង​សិទ្ធិមនុស្ស​​សុំ​ជួប ស ខេង និយាយ​​ពី​​ការធ្វើ​កំណែទម្រង់ គ.ជ.ប

ដោយ៖មាស មុន្នី
Thursday 13 September 2012 -Free Press Magazine

គណបក្ស​ប្រឆាំង​ចំនួន​​ពីរ​ក្នុង​ប្រទេស​កម្ពុជា គឺ​ ណបក្ស​សមរង្ស៊ី និង គណបក្ស​សិទ្ធិមនុស្ស​​នា​ថ្ងៃ​ព្រហស្បតិ៏​នេះ​បាន​ដាក់​លិខិត​ស្នើ​សុំ​ជួប​ ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​​លោក ស ខេង ឬ តំណាង​ដើម្បី​ធ្វើ​ការ​ពិភាក្សា​​​ពី​បញ្ហា​ធ្វើកំណែទម្រង់​​​​ គណៈកម្មាធិការជាតិ​រៀប​ចំការ​បោះឆ្នោត (គ.ជ.ប)​ ។

លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ
លិខិត​ដែល​មាន​ចុះ​​ហត្ថលេខាង​​ដោយ​ប្រធាន​ស្ដីទី​គណបក្ស សម រង្ស៊ី លោក គង់ គាំ និង ប្រធាន​គណបក្ស​សិទ្ធិមនុស្ស​​លោក កឹម សុខា ​​បាន​លើក​ឡើង​ថា ” ​យើង​ខ្ញុំ​សុំ​ជួប​ជា​មួយ​​ឯកឧត្តម ឧបនាយករដ្ឋ​មន្ត្រី ឬ តំណាង​ ក្នុង​គោល​​បំណង ពិ​គ្រោះ​យោបល់​ពិភាក្សា រក​ឯកភាពជាតិ ដើម្បី​ឲ្យ​ការ​បោះ​​ឆ្នោត​​នៅ​ប្រទេស​យើង ប្រព្រឹត្ត​ទៅ​​ដោយ​សេរី​ត្រឹមត្រូវ​​និង​យុត្តិធម៌ ព្រម​ទាំង​ធ្វើ​ឲ្យ​គណបក្ស​នយោបាយ​​និង​អង្គការ​សង្គមស៊ីវិលជាតិ និង អន្តរជាតិ ជា​ពិសេស​​ប្រជា​ពលរដ្ឋ​អាច​ទទួល​យក​បាន​”។

លិខិត​នេះ​​បាន​ធ្វើ​ឡើង​​បន្ទាប់​ពី​សំណើ​​របស់​គណបក្ស​សង្រ្គោះជាតិ​​ ដែល​ជា​សម្ព័ន្ធ​នៃ​គណបក្ស​ប្រឆាំង​​ទាំងពីរ ​ដែល​ទាមទារ​​ឲ្យ​​មាន​ការ​ផ្លាស​ប្ដូរ​សមាសភាព ​គ.ជ.ប ​ត្រូវ​បាន​​ច្រាន​ចោល​ដោយ​ក្រសួង​មហាផ្ទៃ​​កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៏​ កន្លងទៅ​ ។ ដោយ​លោក ស ខេង បាន​បញ្ជាក់​​នៅ​ក្នុង​លិខិត​​តប​​នោះ​ថា ​” ​សំណើ​នឹង​អាច​ប៉ះពាល់​​ដល់​​ស្ថិរភាព​ និង រាំង​ស្ទះ​ដល់​​ដំណើរ​ការ​​នៃ​ការ​បោះ​ឆ្នោត​ជាតិ​ខាង​មុខ..” ៕​

No comments: