A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 2 September 2012

US, Cambodia to discuss bilateral investment treaty កម្ពុជា​ចង់​ឲ្យ​អ្នក​វិនិយោគទុន​សហរដ្ឋអាមេរិក​បណ្ដាក់​ទុន​ឲ្យ​បាន​ច្រើន


Ron Kirk met with economic ministers of the Association of Southeast Asian Nations
Washington's top trade official Ron Kirk, pictured in 2011, said he saw "explosive" growth opportunities within Southeast Asia, as the US pushed on with a drive to deepen ties with the dynamic region 

News Desk in Phnom PenhPhnom Penh 

(Rasmei Kampuchea Daily/ANN) - US Trade Representative Ron Kirk announced yesterday that the United States and Cambodia had agreed to begin exploratory discussions on a potential bilateral investment treaty. The announcement followed a meeting between Kirk and Commerce Minister Cham Prasidh on the sidelines of the annual meeting of Asean economic ministers.
"Experts in the United States and Cambodia will now discuss our respective investment policies and investment agreements to determine key similarities and differences," a USTR statement said.
The discussions will be held "with an eye to sharing approaches and opening further discussions based on the US model text for bilateral investment treaties," it added.
Kirk said that such a treaty would "encourage investment by improving investment climates, promoting market-based economic reforms, and strengthening the rule of law.
"Our decision to explore this possibility highlights progress made by Cambodia in fostering a policy environment that treats private investment in an open, transparent, and non-discriminatory way," he said.
The statement said the United States had more than 40 bilateral investment treaties in force with countries around the world.

កម្ពុជា​ចង់​ឲ្យ​អ្នក​វិនិយោគទុន​សហរដ្ឋអាមេរិក​បណ្ដាក់​ទុន​ឲ្យ​បាន​ច្រើន

2012-09-01 RFA
សហរដ្ឋអាមេរិក បាន​បង្ហាញ​ឱ្យ​ឃើញ​ថា ការ​ចូល​រួម​ប្រជុំ​ធុរកិច្ច​កំពូល​លើក​ដំបូង​របស់​ខ្លួន នៅ​ស្រប​ពេល​នៃ​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​លើក​ទី៤៤ នេះ គឺ​សហរដ្ឋអាមេរិក បាន​ចូល​រួម​ពាក់ព័ន្ធ​ក្នុង​បញ្ហា​សេដ្ឋកិច្ច​តំបន់ ដែល​ជា​ផល​ប្រយោជន៍​សម្រាប់​ប្រទេស​អាស៊ាន​ទាំង​១០។
RFA/Hang Savyouth
លោក រ៉ន ខឺក (Ron Kirk) (ឆ្វេង) តំណាង​ពាណិជ្ជករ និង​ជា​ទីប្រឹក្សា​ពាណិជ្ជកម្ម​ជាន់​ខ្ពស់​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក ថ្លែង​ក្នុង​សន្និសីទ​កាសែត នា​សណ្ឋាគារ​អប្សរា​អង្គរ ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ​២០១២។

ក្រុម​ពាណិជ្ជករ​កម្ពុជា ដែល​ជា​ប្រទេស​មួយ​នៅ​ក្នុង​ចំណោម​បណ្ដា​ប្រទេស​សមាជិក​អាស៊ាន​ទាំង​១០ បាន​មើល​ឃើញ​ថា វា​ជា​ឱកាស​មាស​មួយ ប្រសិន​បើ​រដ្ឋាភិបាល​កម្ពុជា យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ការ​ធ្វើ​និយតកម្ម ឬ​ក៏​ច្បាប់​ឱ្យ​ប្រសើរ ក្នុង​ការ​ទាក់ទាញ​ក្រុម​អ្នក​វិនិយោគ​អាមេរិក ឱ្យ​ចូល​មក​រកស៊ី​ក្នុង​ស្រុក​ខ្មែរ​ឱ្យ​បាន​ឆាប់​រហ័ស​នោះ។
ពាណិជ្ជករ​ខ្មែរ​ខ្លះ បាន​ឱ្យ​ដឹង​ថា គេ​មាន​សុទិដ្ឋិនិយម​យ៉ាង​ខ្លាំង ដោយ​សារ​កម្ពុជា​បច្ចុប្បន្ន កំពុង​តែ​មាន​សក្ដានុពល​អាច​ទាក់ទាញ​ក្រុម​អ្នក​វិនិយោគ​សហរដ្ឋអាមេរិក ឱ្យ​ចូល​មក​បណ្ដាក់​​ទុន​រកស៊ី​នៅ​ក្នុង​ប្រទេស​បាន​កាន់​តែ​ច្រើន​ឡើងៗ។ សក្ដានុពល​ទាំង​នោះ គឺ​មាន​កត្តា​៣​ធំៗ ដូច​ជា​ស្ថិរភាព​ខាង​សេដ្ឋកិច្ច​លូត​លាស់ នយោបាយ និង​សង្គមកិច្ច​ជាដើម។
លោក អ៊ិន ចាន់នី ជា​ប្រធាន​នាយក​ប្រតិបត្តិ​របស់​ធនាគារ​អេស៊ីលីដា (Acleda Bank) នៅ​ក្នុង​ប្រទេស​កម្ពុជា លោក​បាន​មាន​ប្រសាសន៍​ថា កាល​ពី​អំឡុង​ខែ​កក្កដា កន្លង​ទៅ គឺ​ក្រុម​ពាណិជ្ជករ​របស់​សហរដ្ឋអាមេរិក​ជាច្រើន បាន​មក​ឃើញ​ប្រទេស​កម្ពុជា ដោយ​បាន​ទាំង​ឃើញ​​​ហេដ្ឋារចនាសម្ព័ន្ធ និង​ទីផ្សារ​របស់​ប្រទេស​កម្ពុជា ផង។ ដូច្នេះ ផ្នែក​ឯកជន​ចង់​ឱ្យ​ពាណិជ្ជករ​សហរដ្ឋអាមេរិក ទាំង​នោះ មាន​ការ​ចាប់​អារម្មណ៍ និង​ចូល​មក​វិនិយោគទុន​នៅ​ក្នុង​ប្រទេស​កម្ពុជា៖ «ខ្ញុំ ​មាន​សុទិដ្ឋិនិយម​យ៉ាង​ខ្លាំង ព្រោះ​គេ​បាន​ឃើញ ហើយ​គេ​បាន​មក​ពិភាក្សា​គ្នា ហើយ​ស្រុក​យើង​មាន​កត្តា​ធំៗ​៣ ដែល​ផ្ដល់​ឱ្យ​គេ គឺ​កត្តា​ស្ថិរភាព​សេដ្ឋកិច្ច​លូត​លាស់ នយោបាយ និង​សង្គមកិច្ច។ អា​បី​ហ្នឹង​សំខាន់ ដែល​ជំរុញ​ឱ្យ​គេ​មក​រកស៊ី​នៅ​ក្នុង​ស្រុក​យើង ធ្វើ​ឱ្យ​ឱកាស​អាជីវកម្ម​យើង​មាន​លក្ខណៈ​ទូលំទូលាយ។ ពីព្រោះ​អី តាម​ធម្មតា កាល​ណា​មាន​ទីផ្សារ​ធំ ធ្វើ​ឱ្យ​យើង​មាន​ភាព​ងាយ​ស្រួល​ដោះដូរ​ទំនិញ ដោះដូរ​សេវាកម្ម​ផ្សេងៗ ហើយ​ជា​ឱកាស​មួយ​ដែល​ក្រុមហ៊ុន​មាន​ទីផ្សារ​ទូលាយ ធនាគារ​មាន​ទីផ្សារ​ទូលាយ»
ការ​វិភាគ​សេដ្ឋកិច្ច​មួយ បាន​មើល​ឃើញ​ថា បើ​ទោះ​បី​ជា​សហរដ្ឋអាមេរិក បាន​សម្លឹង​ឃើញ​តំបន់​អាស៊ាន គឺ​ជា​កូន​សោ និង​ជា​ដៃគូ​សេដ្ឋកិច្ច​ដ៏​សំខាន់​មួយ​ក៏ដោយ ក៏​ប្រទេស​ជា​សមាជិក​សមាគម​អាស៊ាន​ខ្លះ ដែល​កំពុង​អភិវឌ្ឍ ហើយ​នៅ​មាន​គម្លាត​នៃ​ការ​លូតលាស់​សេដ្ឋកិច្ច​ឆ្ងាយ​ពី​ប្រទេស​មួយ​ចំនួន​ ទៀត ដូច​ជា​កម្ពុជា ឡាវ និង​មីយ៉ាន់ម៉ា (ភូមា) ជាដើម​នោះ នឹង​មិន​អាច​ធ្វើ​ការ​ទាក់ទាញ​អ្នក​វិនិយោគ​របស់​សហរដ្ឋអាមេរិក ឱ្យ​ចូល​ទៅ​រកស៊ី​នៅ​ក្នុង​ប្រទេស​របស់​គេ ដើម្បី​ទទួល​ផល​ចំណេញ​តាម​រយៈ​តំបន់​អាស៊ាន​បាន​ឡើយ។
អគ្គលេខាធិការ​របស់​សមាគម​ប្រជាជាតិ​អាស៊ី​អគ្នេយ៍ (ASEAN=អាស៊ាន) យល់​ឃើញ​ថា ការ​ទាក់ទាញ​អ្នក​វិនិយោគទុន​ឱ្យ​ចូល​ទៅ​រកស៊ី​នៅ​ក្នុង​បណ្ដា​ប្រទេស​ណា​ មួយ​របស់​សមាជិក​អាស៊ាន វា​គឺ​ជា​ទេពកោសល្យ​រៀងៗ​ខ្លួន។
លោក សុរិន្ទ ពិតសុវណ្ណ (Surin Pitsuwan) គឺ​ជា​អគ្គលេខាធិការ​របស់​សមាគម​អាស៊ាន បាន​មាន​ប្រសាសន៍​ថា នៅ​ក្នុង​ការ​ជួប​ប្រជុំ​ធុរកិច្ច​កំពូល​រវាង​សហរដ្ឋអាមេរិក ជាមួយ​បណ្ដា​ប្រទេស​អាស៊ាន គឺ​បាន​ជជែក​អំពី​ផលិតផល​កសិកម្ម ការ​ផលិត​ស្បៀង​អាហារ ដែល​កិច្ច​ពិភាក្សា​ទាំង​នេះ គឺ​ជា​ចំណុច​ល្អ​សម្រាប់​ប្រទេស​កសិកម្ម នៅ​ក្នុង​តំបន់​អាស៊ាន ដូច​ជា​ប្រទេស​ឡាវ កម្ពុជា វៀតណាម មីយ៉ាន់ម៉ា (ភូមា) និង​ថៃ ផង ដែល​អាច​ទាញ​យក​ផល​ចំណេញ​បាន។ ប៉ុន្តែ​ផល​ចំណេញ​ទាំង​នោះ​អាច​ទាក់ទាញ​មក​បាន ដោយ​ការ​ប៉ិនប្រសព្វ​ផ្នែក​ពាណិជ្ជកម្ម។
លោក សុរិន្ទ ពិតសុវណ្ណ៖ «អ្នក​មិន​អាច​ជំរុញ​ទៅ​លើ​ការ​វិនិយោគទុន​ណា ​មួយ​បាន​ទេ ប៉ុន្តែ​អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន គឺ​រៀបចំ​បរិយាកាស និង​មាន​ការ​ច្នៃប្រឌិត​ដ៏​ប៉ិនប្រសព្វ​មួយ ក្នុង​ការ​ទាក់ទាញ​អ្នក​វិនិយោគ​ឱ្យ​ឃើញ​ពី​សក្ដានុពល ដែល​គេ​ចង់​វិនិយោគ។ ជា​មូលហេតុ​មួយ ខ្ញុំ​តែង​តែ​និយាយ​ថា អ្នក​ទាំង​អស់​គ្នា ត្រូវ​តែ​រៀន​និយាយ​ភាសា​របស់​ទីផ្សារ។ ទីផ្សារ គឺ​ចង់​បាន​ចំណេញ​ទីផ្សារ គឺ​ចង់​បាន​អ្នក​វិនិយោគទុន។ តើ​អ្នក​ណា គឺ​ជា​អ្នក​វិនិយោគទុន? អ្នក​វិនិយោគទុន មិន​ចាំបាច់​សំដៅ​លើ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក អូស្ត្រាលី សហគមន៍​អឺរ៉ុប ជប៉ុន កូរ៉េ ឬ​ក៏​ប្រទេស​ចិន នោះ​ទេ គឺ​អ្នក​វិនិយោគ​ណា​ក៏​បាន ឱ្យ​តែ​ចង់​រកស៊ី​ជាមួយ​យើង»
សហរដ្ឋអាមេរិក បាន​សន្យា​ធ្វើ​ការ​ពង្រីក​ផ្នែក​ពាណិជ្ជកម្ម​ជាមួយ​បណ្ដា​ប្រទេស​អាស៊ាន ដែល​ក្នុង​នោះ​ក៏​មាន​ប្រទេស​កម្ពុជា ផង​ដែរ។
លោក រ៉ន ខឺក (Ron Kirk) ជា​តំណាង​ពាណិជ្ជកម្ម​របស់​សហរដ្ឋអាមេរិក បាន​មាន​ប្រសាសន៍​ថា លោក​បាន​ជួប​ពិភាក្សា​ជាមួយ​លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​របស់​ប្រទេស​កម្ពុជា ទ្វេភាគី​ទាក់ទង​វិស័យ​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច ដោយ​សន្យា​ជំរុញ​នូវ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ ឱ្យ​កាន់​តែ​ប្រសើរ។ លោក រ៉ន ខឺក បាន​មាន​ប្រសាសន៍​ថា សហរដ្ឋអាមេរិក ក៏​បាន​ពិភាក្សា​ទៅ​លើ​ការ​បង្កើន​ការ​នាំ​ចេញ​ផ្នែក​សម្លៀកបំពាក់​ពី​ កម្ពុជា ទៅ​កាន់​សហរដ្ឋអាមេរិក ដែរ។
លោក រ៉ន ខឺក៖ «ពេល​បច្ចុប្បន្ន​នេះ ការ​ទាក់ទាញ​ការ​វិនិយោគ​របស់​សហរដ្ឋអាមេរិក មក​កម្ពុជា គឺ​មាន​នៅ​ក្នុង​ដៃ​រួច​ជា​ស្រេច​ហើយ ក៏ប៉ុន្តែ អ្វី​ដែល​អ្នក​វិនិយោគទុន​អាមេរិក ចង់​បាន គឺ​ប្រព័ន្ធ​ច្បាប់​ល្អ មាន​តម្លាភាព ប្រព័ន្ធ​ការងារ​ល្អ ជាដើម។ សហរដ្ឋអាមេរិក មិន​បាន​រើសអើង​ក្នុង​ការ​វិនិយោគ​នៅ​ប្រទេស​ណា​មួយ ដែល​មាន​គម្លាត​ឆ្ងាយ​ពី​គ្នា​ផ្នែក​សេដ្ឋកិច្ច​នោះ​ទេ»
ប្រធានាធិបតី​សហរដ្ឋអាមេរិក បាន​ចាត់​ទុក​ថា អាស៊ាន គឺ​ជា​តំបន់​ដែល​មាន​យុទ្ធសាស្ត្រ​សេដ្ឋកិច្ច ហើយ​សហរដ្ឋអាមេរិក នឹង​ចូល​រួម​ពាក់ព័ន្ធ​សេដ្ឋកិច្ច​របស់​អាស៊ាន បន្ត នៅ​ក្នុង​រយៈពេល​២០​ទៅ​៣០​ឆ្នាំ​ខាង​មុខ​ទៀត៕

No comments: