A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 21 September 2012

US provides $34 mln for health, education សហរដ្ឋអាមេរិក​ផ្ដល់​ជំនួយ​ដល់​កម្ពុជា​សរុប​ជាង​៥០​លាន​ដុល្លារ​សម្រាប់​ការ​អភិវឌ្ឍ

PHNOM PENH, 21 September 2012 (Cambodia Herald) - The United States announced Friday $34 million in aid to Cambodia's health and education sectors.

An embassy statement said $33 million would be used to improve maternal, reproductive and child health, reduce HIV infection and combat diseases such as tuberculosis.

A further $1 million will be used to improve the quality of education for all children including the disabled as well as those from poor and minority households.

Combined with food security, agriculture, environment, democracy, governance and human trafficking programs, USAID expects to provide $65 million in aid to Cambodia in 2012.

ដោយ សុខ សេរី
Radio Free Asia 2012-09-21 


ទីភ្នាក់ងារ​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ របស់​សហរដ្ឋ​អាមេរិក (USAID) នៅ​ថ្ងៃ​ទី២១ ខែ​កញ្ញា បាន​ប្រកាស​ផ្តល់​ជំនួយ​ចំនួន​ពីរ​ដាច់​ដោយ​ឡែក​ពី​គ្នា ដែល​មាន​ចំនួន​សរុប​ជាង ៥០​លាន​ដុល្លារ​អាមេរិក សម្រាប់​ការ​អភិវឌ្ឍ​នៅ​ប្រទេស​កម្ពុជា។

RFA/Sok Serey
ប្រធាន​ទីភ្នាក់ងារ​សម្រាប់​ការ​អភិវឌ្ឍន៍​ អន្តរជាតិ របស់​សហរដ្ឋ​អាមេរិក ប្រចាំ​កម្ពុជា លោក ហ្លីន ហ្វូល័រ (Flynn Fuller) (ឆ្វេង) និង​ភារធារី​ស្តីទី នៃ​ស្ថានទូត​សហរដ្ឋ​អាមេរិក លោក ចេហ្វ ដាយហ្គូល (Jeff Daigle) (កណ្ដាល) ចុះ​ហត្ថលេខា​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស លោក ហោ ណាំហុង (ស្ដាំ) ដើម្បី​ផ្តល់​ជំនួយ នា​ក្រសួង​ការ​បរទេស កាល​ពី​ថ្ងៃ​ទី២១ ខែ​កញ្ញា ឆ្នាំ​២០១២។

រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា លោក ហោ ណាំហុង និង​ជា​ឧបនាយក​រដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី២១ ខែ​កញ្ញា បាន​ចុះ​ហត្ថលេខា​ទ្វេភាគី​ជាមួយ​ភារធារី​ស្តីទី នៃ​ស្ថានទូត​សហរដ្ឋ​អាមេរិក​នៅ​កម្ពុជា លោក ចេហ្វ ដាយហ្គូល (Jeff Daigle) និង​ប្រធាន​អង្គការ USAID លោក ហ្លីន ហ្វូល័រ (Flynn Fuller) ដើម្បី​ទទួល​ជំនួយ​ឥត​សំណង​ប្រចាំ​ឆ្នាំ​ពី​សហរដ្ឋ​អាមេរិក ចំនួន ៣៤​លាន​ដុល្លារ​អាមេរិក សម្រាប់​ឆ្នាំ​២០១២ នេះ។
ប្រាក់​ជំនួយ​នោះ គឺ​ត្រូវ​បាន​បែង​ចែក​ជា​ពីរ​ផ្នែក គឺ​ប្រាក់​ជំនួយ​ចំនួន ២៨​លាន ៧សែន​ដុល្លារ​អាមេរិក សម្រាប់​វិស័យ​សុខាភិបាល ឆ្នាំ​២០១២ ដើម្បី​កែលំអ​សេវា​ព្យាបាល​អ្នក​កើត​ជំងឺ​ឆ្លង​មាតា និង​ទារក និង​សុខភាព​បន្ត​ពូជ និង​ប្រាក់​ជំនួយ​ចំនួន ១លាន​ដុល្លារ​អាមេរិក​ទៀត គឺ​សម្រាប់​វិស័យ​អប់រំ​ឆ្នាំ​២០១២ ដើម្បី​បង្កើន​គុណភាព​អប់រំ​ថ្នាក់​មូលដ្ឋាន និង​ឲ្យ​មាន​ការ​ចូល​រៀន​ច្រើន​ពី​កុមារី​នៅ​មូលដ្ឋាន។
អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា លោក កុយ គួង បាន​មាន​ប្រសាសន៍​ប្រាប់​អ្នក​កាសែត​នៅ​ថ្ងៃ​ទី២១ ខែ​កញ្ញា ថា ជំនួយ​ទាំង​នេះ គឺ​ចាំបាច់​ណាស់​សម្រាប់​សេចក្តី​ត្រូវ​ការ​របស់​កម្ពុជា៖ «ឯកឧត្តម ​ក៏​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​របស់​ស្ថានទូត​សហរដ្ឋ​ អាមេរិក​ប្រចាំ​នៅ​ក្នុង​ប្រទេស​កម្ពុជា យើង ក្នុង​ការ​ខិតខំ​ពង្រឹង​ទំនាក់​ទំនង​នៃ​ប្រទេស​ទាំង​ពីរ រវាង​កម្ពុជា និង​សហរដ្ឋ​អាមេរិក។ ហើយ​ម្យ៉ាង​វិញ​ទៀត ឧបនាយក​រដ្ឋមន្ត្រី ក៏​បាន​បញ្ជាក់​ថា ឯកឧត្តម​បាន​កត់​សម្គាល់​អំពី​ទំនាក់​ទំនង​ល្អ ដែល​ប្រទេស​ទាំង​ពីរ​មាន​កន្លង​មក​នេះ ហើយ​សង្ឃឹម​ថា​ប្រទេស​ទាំង​ពីរ និង​មាន​ទំនាក់​ទំនង​កាន់​តែ​រឹងមាំ​ថែម​ទៀត នា​ពេល​ឆ្នាំ​ខាង​មុខ​នេះ»
ជាមួយ​គ្នា​នេះ​ដែរ ភារធារី​ស្តីទី នៃ​ស្ថានទូត​សហរដ្ឋ​អាមេរិក នៅ​កម្ពុជា លោក ចេហ្វ ដាយហ្គូល បាន​មាន​ប្រសាសន៍​ថា សហរដ្ឋ​អាមេរិក និង​កម្ពុជា នៅ​តែ​បន្ត​ជា​មិត្ត និង​ដៃគូ​ល្អ​ជាមួយ​គ្នា៖ «យើង​ទាំង​ អស់​គ្នា បាន​ធ្វើ​ឲ្យ​ល្អ​ប្រសើរ​ឡើង​ក្នុង​ការ​កាត់​បន្ថយ​អត្រា​ស្លាប់​របស់​មាតា និង​ទារក និង​បង្កើន​គុណភាព​នៃ​សេវា​ព្យាបាល​សុខភាព​ជា​មូលដ្ឋាន។ តាម​រយៈ​ជំនួយ​នេះ សង្ឃឹម​ថា​នឹង​មាន​កុមារ​កម្ពុជា​ជាច្រើន​ទៀត ចូល​សាលា​រៀន។ សហរដ្ឋ​អាមេរិក នៅ​បន្ត​ជា​ដៃគូ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា នៅ​លើ​វិស័យ​ទាំង​នោះ»
តំណាង​អង្គការ​សង្គម​ស៊ីវិល នៅ​ប្រទេស​កម្ពុជា លោក អំ សំអាត មក​ពី​អង្គការ​លីកាដូ (Licadho) បាន​មាន​ប្រសាសន៍​ថា លោក​សុំ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ប្រើប្រាស់​ជំនួយ​នោះ​ឲ្យ​មាន​ប្រសិទ្ធភាព៖ «គឺ​ធ្វើ​យ៉ាង​ណា ដើម្បី​ឲ្យ​រដ្ឋាភិបាល​យើង​អនុវត្ត​ទៅ​តាម​ផែនការ​នៃ​ការ​ទទួល​ជំនួយ​ហ្នឹង ឲ្យ​មាន​ប្រសិទ្ធភាព»
ទីភ្នាក់ងារ​សម្រាប់​ការ​អភិវឌ្ឍន៍​អន្តរជាតិ របស់​សហរដ្ឋ​អាមេរិក បាន​ផ្តល់​ជំនួយ​ឥត​សំណង​សរុប​ចំនួន ២៧១​លាន​ដុល្លារ​អាមេរិក សម្រាប់​វិស័យ​សុខាភិបាល តាំង​ពី​ឆ្នាំ​២០០៣ កន្លង​មក និង​វិស័យ​អប់រំ គឺ​សរុប​ចំនួន ២៥​លាន ៧​សែន​ដុល្លារ​អាមេរិក តាំង​ពី​ឆ្នាំ​២០០២ កន្លង​មក។
នៅ​ថ្ងៃ​ទី២១ ខែ​កញ្ញា នេះ​ដែរ សហរដ្ឋ​អាមេរិក និង​ប្រទេស​កម្ពុជា នឹង​ចុះ​ហត្ថលេខា​ទ្វេភាគី​នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ដើម្បី​ផ្តល់​ជំនួយ​ឥត​សំណង​ចំនួន ១៨លាន ៥សែន​ដុល្លារ​អាមេរិក ឲ្យ​ប្រទេស​កម្ពុជា សម្រាប់​កំណើន​សេដ្ឋកិច្ច កសិកម្ម សន្តិសុខ​ស្បៀង និង​ការ​ប្រែប្រួល​អាកាសធាតុ៕

No comments: