A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 18 September 2012

Vietnamese police arrested two Khmer Krom people ប៉ូលិស​វៀតណាម​ចាប់​ខ្មែរ​ក្រោម​២​នាក់

ដោយ ទីន ហ្សាការីយ៉ា 2012-09-17  RFA

មន្ត្រី​នគរបាល​វៀតណាម បាន​ចាប់​ប្រជាពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម ២​នាក់ ដោយ​គ្មាន​ដីកា​ពី​តុលាការ បន្ទាប់​ពី​គណៈកម្មការ​អចិន្ត្រៃយ៍​គណៈ​សង្ឃ​ខែត្រ​ឃ្លាំង នៅ​ប្រទេស​វៀតណាម ចុះ​ទៅ​ចាប់​ផ្សឹក​ព្រះសង្ឃ​គង់​នៅ​វត្ត សិរីតាសេក មិន​បាន​សម្រេច។
អតីត​មន្ត្រី​សង្ឃ​ចំនួន​ពីរ​រូប នៅ​វត្ត​សិរីតាសេក ខែត្រ​ឃ្លាំង ត្រូវ​បាន​អាជ្ញាធរ​វៀតណាម ឃុំ​វិញហៃ (Vinh Hai) ចាប់​ខ្លួន​ពី​បទ​ថត​រូប​នៅ​ក្នុង​វត្ត។ ប៉ុន្តែ​បុរស​ម្នាក់​ក្នុង​ចំណោម​ពីរ​នាក់ ត្រូវ​បាន​គេ​ដោះលែង​វិញ​នៅ​ក្រោយ​ពេល​សាកសួរ​នៅ​រសៀល​ថ្ងៃ​ទី​១៦ ខែ​កញ្ញា។
ព្រះចៅ​អធិការ​វត្ត​សិរីតាសេក ព្រះតេជគុណ លីវ នី មាន​ថេរដីកា​ថា កាល​ពី​ថ្ងៃ​ទី​១៥ កញ្ញា​ មន្រ្តី​នគរបាល​ឃុំ​វិញហៃ បាន​ស្ទាក់​ចាប់​ខ្លួន​បុរស​ម្នាក់​ឈ្មោះ ថាច់ ភូមិរិន្ទ តាម​ផ្លូវ ខណៈ​គាត់​កំពុង​ធ្វើ​ដំណើរ​ទៅ​សាលា​ស្រុក​ជ្រោយញ ប៉ុន្តែ​អាជ្ញាធរ​ស្រុក​បាន​ដោះ​លែង​វិញ កាល​ពី​ម៉ោង ១២​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​១៦ កញ្ញា។
ព្រះតេជគុណ លីវ នី អះអាង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១៦កញ្ញា សមត្ថកិច្ច​បាន​មក​ចាប់​ខ្លួន​បុរស​ឈ្មោះ ថាច់ ភូមិរិន្ទ ម្ដង​ទៀត និង​បាន​កោះ​ហៅ​បុរស​មួយ​រូប​ទៀត ឈ្មោះ លី ស ឲ្យ​ទៅ​សាលា​ស្រុក​ដូច​គ្នា ដោយ​ចោទ​ប្រកាន់​ថា អ្នក​ទាំង​ពីរ​បាន​ថត​រូប​នគរបាល និង​មន្ត្រី​សង្ឃ​ខែត្រ កាល​ពី​ខែ​កក្កដា នៅ​ក្នុង​វត្ត​សិរីតាសេក នៅ​ពេល​អាជ្ញាធរ​វៀតណាម ចុះ​ទៅ​វត្ត​សិរីតាសេក ចង់​ចាប់​ផ្សឹក​ព្រះសង្ឃ ថាច់ ធឿន ដោយ​គេ​ចោទ​ប្រកាន់​ថា ព្រះតេជគុណ​បាន​ធ្វើ​ខុស​នឹង​វិន័យ​សាសនា​ព្រះពុទ្ធ។
តែ​នៅ​ល្ងាច​ថ្ងៃ​ទី​១៦ កញ្ញា នេះ បន្ទាប់​ពី​អាជ្ញាធរ​ស្រុក​ជ្រោយញ សាកសួរ គេ​ដោះលែង​លោក លី ស វិញ ដោយ​ឡែក​លោក ថាច់ ភូមិរិន្ទ អាជ្ញាធរ​វៀតណាម មិន​ដោះលែង​ទេ៖ «អាណិត​អន្ទិត​ទាំង​ពីរ​ហ្នឹង ព្រោះ​ញាតិញោម​អន្ទិត ថាច់ ភូមិរិន្ទ ហ្នឹង ភិតភ័យ​ណាស់ ព្រោះ​មិន​ដឹង​ថា គេ​ចាប់​ខ្លួន​នៅ​មិន​ដឹង​យក​ទៅ​ណា មិន​ដឹង​គេ​វាយ​ដំ ឬ​យ៉ាង​ណា?»
ព្រះតេជគុណ លីវ នី មាន​ថេរដីកា​ទៀត​ថា កាល​ពី​ខែ​កក្កដា មន្ត្រី​គណៈ​សង្ឃ​ខែត្រ​ឃ្លាំង ដែល​ធ្វើ​ការ​ឲ្យ​វៀតណាម នោះ មាន​គោលបំណង​ចុះ​ទៅ​ចាប់​ផ្សឹក​ព្រះតេជគុណ ថាច់ ធឿន នៅ​ចំ​ថ្ងៃ​បុណ្យ​ចូល​ព្រះវស្សា ដែល​មាន​ពុទ្ធ​បរិស័ទ​ច្រើន​ទៅ​វត្ត ប៉ុន្តែ​ការ​ចាប់​ផ្សឹក​នោះ មិន​បាន​សម្រេច​ទេ។ នៅ​ពេល​នោះ ឈ្មោះ ថាច់ ភូមិរិន្ទ និង លី ស បាន​​ថត​រូប​ពុទ្ធ​បរិស័ទ​ទាំង​អស់​ទុក​ជា​អនុស្សាវរីយ៍ ស្រាប់​តែ​ថត​ជាប់​មន្ត្រី​នគរបាល​ចូល​ទៅ​ក្នុង​បរិវេណ​វត្ត​នោះ​ដែរ កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១២។ នៅ​ពេល​នេះ ស្រាប់​តែ​អាជ្ញាធរ​វៀតណាម បាន​ចាប់​ខ្លួន​លោក ថាច់ ភូមិរិន្ទ ទៅ​វិញ។
ព្រះតេជគុណ លីវ នី៖ «រដ្ឋាភិបាល​វៀតណាម ដោះ​លែង​ខ្លួន​អន្ទិត ថាច់ ភូមិរិន្ទ វិញ​ទៅ ព្រោះ​គាត់​មិន​បាន​ធ្វើ​អី​ខុស​ទេ គ្រាន់​តែ​ថត​រូប​នៅ​ក្នុង​ពិធី​បុណ្យ​សាសនា មិន​មាន​អី​ខុស​ទេ អាត្មា​សូម​អំពាវនាវ​ឲ្យ​ពិភពលោក​ជួយ​ដឹង​ឮ​ផង​បញ្ហា​នេះ»
វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​មន្ត្រី​នគរបាល​វៀតណាម ឃុំ​វិញហៃ ដើម្បី​សុំ​បំភ្លឺ​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​១៦ ខែ​កញ្ញា។
ទាក់ទង​ទៅ​នឹង​ករណី​នេះ តំណាង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​នៅ​កម្ពុជា លោក តាំង សារៈ បាន​លើក​ឡើង​ថា ការ​ចាប់​ខ្លួន​នេះ ជា​រឿង​រំលោភ​សិទ្ធិ​មនុស្ស ហើយ​ថា ករណី​ដូច​នេះ​អាជ្ញាធរ​វៀតណាម តែងតែ​ធ្វើ​បាប​មក​លើ​ប្រជាពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម៖ «មិន​គួរ​គេ​ ធ្វើ​ដូច្នោះ​ទេ ពីព្រោះ​ថត​នៅ​ក្នុង​ពិធី​បុណ្យ​ទាន បើ​វៀតណាម ចង់​ដឹង ហៅ​សួរ​ទៅ ថត​ហ្នឹង​ក្នុង​គោលបំណង​អី? ប៉ុន្តែ​រឿង​រសើប​នោះ គឺ​រឿង​ថត​ជាប់​មន្ត្រី​នគរបាល​វៀតណាម​ហ្នឹង តែ​វា​មិន​ត្រូវ​ទេ ការ​ចាប់​ខ្លួន​នោះ»
ព្រះ​ចៅអធិការ​វត្ត​សិរីតាសេក ព្រះតេជគុណ លីវ នី មាន​ថេរដីកា​ថា លោក ថាច់ ភូមិរិន្ទ និង​លោក លី ស អតីត​ជា​ព្រះសង្ឃ​គង់​នៅ​វត្ត​សិរីតាសេក ប៉ុន្តែ​កាល​ពី​ឆ្នាំ​២០១១ លោក លី ស ត្រូវ​បាន​គណៈ​សង្ឃ​ខែត្រ​ឃ្លាំង ចាប់​ផ្សឹក រី​ឯ​លោក ថាច់ ភូមិរិន្ទ សឹក​ដោយ​ខ្លួន​ឯង​នៅ​ឆ្នាំ​២០១០៕

1 comment:

Anonymous said...

Yuon arrested khmers krom while Khmer Cpp allowed Yuon to lives free and given them voting I.D even if they were illegal migrants also protect them let them steal khmer's fishing spots.Fxxxk U all Cpp.