A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 14 November 2012

182 families living near the airport facing eviction S.O.S President Obama for help ប្រជាពលរដ្ឋ មានបញ្ហាដីធ្លី នៅជាប់ព្រលាន​យន្តហោះ គូសដំបូលផ្ទះ រកជំនួយពីលោក អូបាម៉ា

ប្រជាពលរដ្ឋ មាន​បញ្ហាដីធ្លី នៅជាប់​ព្រលានយន្តហោះ គូស​ដំបូលផ្ទះ រក​ជំនួយ​ពី​លោក អូ​បា​ម៉ា​
(ថ្ងៃទី 14 វិច្ឆិកា 2012,) | ដោយ: សុភាព More pictures at CEN.
ភ្នំពេញ: ​ប្រជាពលរដ្ឋ​នៅ​សហគមន៍​ថ្មគោល នៅជាប់​ព្រលានយន្តហោះ ដែល​រង​ផលប៉ះពាល់ ដោយសារតែ​ការពង្រីក​ព្រលានយន្តហោះ ចំនួន ១៨២ គ្រួសារ បាន​សរសេរ​អក្សរ នៅលើ​ដំបូង​ផ្ទះ​របស់ខ្លួន "SOS ត្រូវ​ការជួយ​បន្ទាន់​" និង​មានការ​ដាក់​រូបលោក បា​រាក់ អូ​បា​ម៉ា ប្រធានាធិបតី​សហរដ្ឋអាមេរិក បិទ​លើដំបូល​ផ្ទះ​ស័ង្កសី ឲ្យ​ជួយ​ដល់​ពួកគេ​ផងដែរ​។​
​កន្លងមក ប្រជាពលរដ្ឋ​សហគមន៍​ថ្មគោល នៅជាប់​ព្រលានយន្តហោះ បាននាំគ្នា​ចូលរួម​ជាមួយនឹង​អ្នកភូមិ​បឹងកក់ និង​អ្នក​បុរី​កីឡា ដើម្បី​សុំ​អន្តរាគមន៍​ពី​លោក អូ​បា​ម៉ា ឲ្យ​ជួយ​ក្នុង​បញ្ហាដីធ្លី នៅមុខ​ស្ថានទូត​អាមេរិក ប្រចាំ​កម្ពុជា ដើម្បី​ស្វែងរក​អន្តរាគមន៍​។​

​ ក្រុម​អ្នកភូមិ​ជាង ១០០ គ្រួសារ នៅជាប់​នឹង​របង​ព្រលានយន្តហោះ ប៉ែក​ចំហៀង​ខាងលិច​នោះ ត្រូវបាន​អាជ្ញាធរ តម្រូវ​ឲ្យ​រុះរើ​លំនៅដ្ឋាន​ចេញ​។ ប៉ុន្តែ​អ្នកភូមិ ចង់បាន​សំណង​សមរម្យ​៕

No comments: