A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 23 November 2012

Hun Sen: $500 million of Cambodia's $3 billion annual budget comes from Chinese loans [This means that Cambodia's $8 billion debts to China is increased by $500 million a year] លោក ហ៊ុន សែន៖ កម្ពុជា​ត្រូវ​ការ​ថវិកា​ប្រមាណ​៥០០​លាន​ដុល្លារ​ពី​ប្រទេស​ចិន

Hun Sen: $500 million of Cambodia's $3 billion annual budget comes from Chinese loans [This means that Cambodia's $8 billion debts to China is increased by $500 million a year].

ដោយ អាន ស៊ីថាវ 2012-11-23 RFA
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អះអាង​នៅ​ថ្ងៃ​ទី២២ វិច្ឆិកា ថា កម្ពុជា ត្រូវ​ការ​ថវិកា​ប្រមាណ ៥០០​លាន​ដុល្លារ​ពី​ប្រទេស​ចិន ដើម្បី​អភិវឌ្ឍ​វិស័យ​ហេដ្ឋារចនាសម្ពន្ធ​រៀង​រាល់​ឆ្នាំ។

RFA/Quoc Viet
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និង​លោក​នាយក​រដ្ឋមន្ត្រី​ចិន វិន ជាបាវ [Wen Jiabao] (ស្ដាំ) នា​វិមាន​សន្តិភាព កាល​ពី​ថ្ងៃ​ទី១៩ ខែ​វិច្ឆិកា ឆ្នាំ​២០១២។
ប៉ុន្តែ​អ្នក​វិភាគ​សង្គម​យល់​ថា រដ្ឋាភិបាល​ត្រូវ​ស្រាវជ្រាវ​ឲ្យ​បាន​ច្បាស់​មុន​នឹង​ស្នើសុំ​ជំនួយ ឬ​បំណុល​បរទេស​ទាំង​នោះ ដើម្បី​ឆ្លើយ​តប​ទៅ​លើ​តម្រូវ​ការ​ចាំបាច់​របស់​ប្រជាពលរដ្ឋ។ បើ​ពុំ​ដូច្នេះ​ទេ ជំនួយ ឬ​បំណុល​បរទេស​នេះ នឹង​ធ្វើ​ឲ្យ​ការ​ដឹកនាំ​ប្រទេស​នោះ​ធ្លាក់​ចូល​របប​កុម្មុយនិស្ត ដែល​ពឹង​លើ​ជំនួយ​បរទេស។
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មាន​ប្រសាសន៍​នៅ​ក្នុង​ពិធី​សម្ពោធ​ផ្លូវ​ជាតិ​លេខ៨ នៅ​ថ្ងៃ​ទី២២ ខែ​វិច្ឆិកា ឆ្នាំ​២០១២ ថា ការ​អភិវឌ្ឍ​ផ្នែក​ហេដ្ឋារចនាសម្ពន្ធ គឺ​ចាំបាច់​បំផុត​សម្រាប់​ការ​តភ្ជាប់​ក្នុង​ការ​អភិវឌ្ឍ​នៅ​ប្រទេស​កម្ពុជា ដោយ​លោក​បញ្ជាក់​ថា ប្រទេស​កម្ពុជា បច្ចុប្បន្ន ត្រូវ​តែ​ពង្រីក​ផ្លូវ​ក្រាល​កៅស៊ូ​ឲ្យ​បាន​ច្រើន ដែល​ត្រូវ​ការ​ទឹក​ប្រាក់​ច្រើន​លាន​ដុល្លារ​សម្រាប់​សាងសង់។
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មាន​ប្រសាសន៍​បន្ត​ទៀត​ថា ក្រៅ​ពី​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) បាន​ផ្ដល់​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ពន្ធ ប្រទេស​កម្ពុជា បាន​ចាត់​ទុក​ប្រទេស​ចិន ជា​ដៃគូ​យុទ្ធសាស្ត្រ​សម្រាប់​អភិវឌ្ឍ ការ​សាងសង់​ផ្លូវ ដោយ​លោក​បញ្ជាក់​ថា នឹង​ចរចា​ជំនួយ​ពី​ចិន ចន្លោះ​ប្រមាណ ៣០០​លាន​ទៅ ៥០០​លាន​ដុល្លារ​រៀង​រាល់​ឆ្នាំ ហើយ​ជំនួយ​នេះ​នឹង​ត្រូវ​អនុវត្ត​ឲ្យ​បាន​នៅ​ឆ្នាំ​២០១៣ តទៅ។
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន៖ «ខ្ញុំ ប៉ុន្មាន​ថ្ងៃ​មុន​បាន​ចរចា​ជាមួយ​នឹង​នាយក​រដ្ឋមន្ត្រី វិន ជាបាវ (Wen Jiabao) ដែល​គាត់​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម ​មេ​ដឹកនាំ​របស់​ចិន បាន​មក​ទស្សនកិច្ច​ផ្លូវ​ការ​នៅ​ប្រទេស​កម្ពុជា ហើយ​នឹង​មាន​ពិធី​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​មួយ​ចំនួន ទាក់​ទិន​នឹង​ការ​ផ្ដល់​ជំនួយ​ឥត​សំណង និង​សម្បទាន»
លោក​មាន​ប្រសាសន៍​បន្ត​ថា តាម​រយៈ​ជំនួយ​ចិន ប្រទេស​កម្ពុជា ត្រូវ​អភិវឌ្ឍ​ផ្លូវ​ក្រាល​កៅស៊ូ​យ៉ាង​តិច​ ឲ្យ​បាន ៤០០​គីឡូម៉ែត្រ​ក្នុង​មួយ​ឆ្នាំ។
ទោះ​ជា​យ៉ាង​ណា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់​ថា រាល់​ទស្សនកិច្ច​ផ្លូវ​ការ​របស់​ចិន គឺ​នាយក​រដ្ឋមន្ត្រី​ចិន លោក វិន ជាបាវ បាន​ទស្សនកិច្ច​ជា​ផ្លូវ​ការ​នៅ​ប្រទេស​កម្ពុជា ពីរ​ដង​នោះ តែង​តែ​មាន​ការ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​នានា រួម​ទាំង​ការ​ផ្ដល់​ជំនួយ​ឥត​សំណង និង​ប្រាក់​កម្ចី​ជាដើម។
បញ្ហា​ប្រឈម​របស់​កម្ពុជា មួយ សម្រាប់​ការ​អភិវឌ្ឍ​អាជីវកម្ម គឺ​ភាព​ខ្វះ​ខាត​ផ្នែក​ហេដ្ឋារចនាសម្ពន្ធ​ដែល​ជា​កត្តា​រាំង​ស្ទះ​ដល់​ការ​ តភ្ជាប់​ពី​ជនបទ​មក​កាន់​ទីផ្សារ ទាំង​ក្នុង និង​ក្រៅ​តំបន់។ រដ្ឋាភិបាល​កម្ពុជា ប្រឹង​ប្រែង​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​នេះ ដើម្បី​បង្កើន​ភាព​ប្រកួត​ប្រជែង​ការ​វិនិយោគ និង​ការ​ធ្វើ​ពាណិជ្ជកម្ម។ ទោះ​ជា​យ៉ាង​ក៏​ដោយ ដើម្បី​បង្កើន​ការ​វិនិយោគ​លើ​ការ​កសាង​ហេដ្ឋារចនាសម្ពន្ធ រដ្ឋាភិបាល​បាន​កៀងគរ​ធនធាន​ហិរញ្ញវត្ថុ ដូចជា កម្ចី និង​ជំនួយ​ពី​ដៃគូ​អភិវឌ្ឍន៍​នានា។
ធនាគារ​អភិវឌ្ឍន៍​អាស៊ី បាន​ជួយ​ពង្រីក​ហេដ្ឋារចនាសម្ពន្ធ​ដល់​កម្ពុជា ប្រមាណ​ទឹក​ប្រាក់​ច្រើន​ពាន់​លាន​ដុល្លារ​រហូត​ដល់​ពេល​នេះ ក្នុង​នោះ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី បាន​សង់​ផ្លូវ​ប្រមាណ​ជាង ៥០០​គីឡូម៉ែត្រ​នៅ​ក្នុង​ដំណាក់​កាល​ទី​មួយ និង​ប្រមាណ​ជាង ១​ពាន់​គីឡូម៉ែត្រ​សម្រាប់​ដំណាក់​កាល​ទី​ពីរ។ ក្រៅ​ពី​នេះ រដ្ឋាភិបាល​បាន​រក​ប្រភព​ជំនួយ​ពី​ប្រទេស​ផ្សេងៗ​សម្រាប់​អភិវឌ្ឍ​ ហេដ្ឋារចនាសម្ព័ន្ធ​នៅ​កម្ពុជា។
អ្នក​វិភាគ​សេដ្ឋកិច្ច​យល់​ថា ជំនួយ​រួម​ទាំង​ជំនួយ​របស់​ចិន បាន​ជួយ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ពន្ធ​នៅ​កម្ពុជា ប៉ុន្តែ​អ្នក​វិភាគ​សង្គម​បាន​អះអាង​ថា ការ​ពឹង​តែ​លើ​ជំនួយ​បរទេស នឹង​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ប្រទេស​នោះ​ដឹក​នាំ​បែប​ផ្ដាច់​ការ។
អ្នក​ស្រាវ​ជ្រាវ និង​ជា​អ្នក​អភិវឌ្ឍន៍​សង្គម លោក កែម ឡី មាន​ប្រសាសន៍​ថា ជំនួយ​បរទេស​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ធ្លាក់​ចូល​ទៅ​ក្នុង​ការ​ដឹក​នាំ​បែប ​កុម្មុយនិស្ត និង​មិន​បម្រើ​ផល​ប្រយោជន៍​ដល់​ប្រជាជន​ទូទៅ៖ «ជំនួយ​នៅ​ ស្រុក​ខ្មែរ បច្ចុប្បន្ន​នេះ គឺ​ផល​អវិជ្ជមាន ធ្វើ​ឲ្យ​អ្នក​ដឹក​នាំ​ពឹង​ផ្នែក​ទៅ​លើ​ជំនួយ​តែ​មួយ​ផ្លូវ បង្កើន​ការ​ដឹក​នាំ​របៀប​តឹង​រាំង របៀប​កុម្មុយនិស្ត នេះ​ជា​ចំណុច​ទី​មួយ ដែល​ជា​ផល​អវិជ្ជមាន។ ផល​អវិជ្ជមាន​ទី​ពីរ ប្រសិន​បើ​យើង​មិន​អភិវឌ្ឍ​ឲ្យ​មាន​ការ​ចូល​រួម ឲ្យ​មាន​ការ​សិក្សា​អំពី​សេចក្ដី​ត្រូវ​ការ​របស់​ប្រជាជន​ច្បាស់​លាស់ គឺ​ការ​អភិវឌ្ឍ​ហ្នឹង មិន​បាន​ផ្ដល់​ផល​ទៅ​ដល់​ប្រជាជន​ប្រើ​ប្រាស់​នោះ​ទេ បាន​ផល​ទៅ​លើ​អ្នក​ដែល​អភិវឌ្ឍន៍​ទៅ​វិញ»
លោក កែម ឡី បន្ថែម​ថា ការ​ប្រើប្រាស់​ជំនួយ​ដើម្បី​បម្រើ​ដល់​តម្រូវ​ការ​ជាក់​ស្ដែង គឺ​ត្រូវ​មាន​ការ​ស្រាវជ្រាវ​ជាក់​លាក់​មួយ មុន​នឹង​ស្នើ​សុំ​ជំនួយ ឬ​បំណុល​ពី​ប្រទេស​ដៃគូ​អភិវឌ្ឍន៍​នានា។
របាយការណ៍​របស់​រដ្ឋាភិបាល​កម្ពុជា បាន​បង្ហាញ​ថា គិត​ត្រឹម​ឆ្នាំ​២០១១ ប្រទេស​កម្ពុជា ជំពាក់​បំណុល​បរទេស​ប្រមាណ​ជាង ៣.៦០០​លាន​ដុល្លារ​អាមេរិក៕

2 comments:

Anonymous said...

It's no problem. We can repay China with land concession. We can even sell land if needed for a higher price than leasing out land.

Anonymous said...

The next Khmer generations will have to pay for Hun Sen's corruption, wastes and mismanagement.