A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 2 November 2012

The killer of Chut Wutty's killer freed រ៉ាន់ បូរ័ត្ន ត្រូវបានតុលាការ ដោះលែងឲ្យមាន សេរីភាពវិញហើយ

Rann Borath, who was accused of killing a military officer who allegedly killed prominent environmentalist Chut Wutty in April, has been freed after serving only 6 months of his 2 years sentence.

Friday, 02 November 2012 ដោយ៖ ដើមអម្ពិល(DAP)-ID:030

កោះកុង៖ នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកានេះ ព្រះរាជអាជ្ញារងខេត្តកោះកុង បានធ្វើការដោះលែង លោក រ៉ាន់ បូរ័ត្ន ដែលមានការជាប់ពាក់ព័ន្ធ ទៅនឹងករណីបាញ់សម្លាប់ លោក ឈុត វុទ្ធី នាពេលកន្លងមក ឲ្យមានសេរីភាពវិញហើយ បន្ទាប់ពីចៅក្រមសាលាដំបូងខេត្ត បានសម្រេច ផ្តន្ទាទោស ជាប់ពន្ធនាគារ២ឆ្នាំ ដោយត្រូវបានព្យួរទោស១ឆ្នាំ ៦ខែ។
សកម្មជនស៊ើបអង្កេត អង្គការសិទ្ធិមនុស្ស លីកាដូ ប្រចាំខេត្តកោះកុង លោក អ៊ិន គង់ចិត្ត មានប្រសាសន៍ប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១២ថា បន្ទាប់ពី ចៅក្រមសាលាដំបូងខេត្តកោះកុង លោក ខាន់ សុផារី បានសម្រេចផ្តន្ទាទោស ឈ្មោះ រ៉ាន់ បូរ័ត្ន ដែលជាប់ទាក់ទងទៅនឹង ករណីឃាតកម្មបាញ់សម្លាប់ មន្ត្រីកងរាជអាវុធហត្ថ ឈ្មោះ អ៊ិន រតនា ដែលមន្ត្រីរូបនេះ បានបាញ់សម្លាប់ លោក ឈុត វុទ្ធី កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១២កន្លងមកនេះ ឲ្យជាប់ទោស២ឆ្នាំ ប៉ុន្តែត្រូវបានព្យួរ ១ឆ្នាំ ៦ខែនាពេលកន្លងមកនោះ ត្រូវបានព្រះរាជអាជ្ញារង ធ្វើការដោះលែងឲ្យមាន សេរីភាពវិញហើយ។
លោកបន្តថា “រ៉ាន់ បូរ័ត្ន ត្រូវបានដោះលែងកាលពីព្រឹកម៉ោង៩ ថ្ងៃទី២ ខែវិច្ឆិកានេះហើយ បន្ទាប់ពីការឃុំខ្លួន អស់រយៈពេល៦ខែ គិតតាំងពីថ្ងៃឃាត់ខ្លួន កាលពីថ្ងៃទី៤ ខែឧសភាមក”។
លោក អ៊ិន គង់ចិត្ត បន្ថែមថា ព្រះរាជអាជ្ញារងមានសិទ្ធិ ប្តឹងឧទ្ធរណ៍បន្តទៀត ប៉ុន្តែលោកព្រះរាជអាជ្ញារងរូបនេះ អត់បានប្តឹងបន្តទេ ដែលជាហេតុធ្វើឲ្យឈ្មោះ រ៉ាន់ បូរ័ត្ន មានសេរីភាពពេញលេញឡើងវិញ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១២ ចៅក្រមសាលាដំបូង ខេត្តកោះកុង បានសម្រេចឃុំខ្លួនខ្មាន់កាំភ្លើង រ៉ាន់ បូរ័ត្ន នៅពន្ធនាគារខេត្ត ដោយចោទប្រកាន់ពីបទ មនុស្សឃាតដោយអចេតនា ហើយសម្រេច ឃុំខ្លួនបណ្តោះអាសន្ន នៅពន្ធនាគារខេត្តកោះកុង ក្នុងចន្លោះរយៈពេល៤ខែ ដើម្បីរង់ចាំការបើកសវនាការ ជំនុំជម្រះជាសាធារណៈ។
លោក ឈុត វុទ្ធី ត្រូវបានបាញ់សម្លាប់ក្នុងរថយន្ត របស់ខ្លួនកាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១២ ខណៈដែលលោកបានរួមដំណើរ ជាមួយអ្នកកាសែតស្រ្តីចំនួនពីរនាក់ ដើម្បីស៊ើបអង្កេតការកាប់ ឈើខុសច្បាប់នៅ ក្នុងតំបន់ដាច់ស្រយាល នៃជួរភ្នំក្រវ៉ាញក្នុងខេត្តកោះកុង៕

No comments: