A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 22 November 2012

Tribal Phnong people react to MP Chheang Vun's racist insults ជនជាតិ​ដើម​ភាគតិច​ព្នង​ប្រតិកម្ម​​ទៅ​នឹង​សម្ដី​មន្ត្រី​បក្ស​ប្រជាជន

Tribal Phnong people have reacted to racist insults by Mr  Chheang Vun, a senior parliamentarian from the ruling Cambodian People's Party, after he called opposition leader Kem Sokha as the "Phnong", a term used to mean primitive, savagery, uneducated and ignorance. They denied that they are primitive, savages or ignorant people. They also asked for an apology from Mr. Chheang Vun, but Mr. Chheang Vun emphatically refused to offer any apology.

There is a saying "you can take the man out of the jungle, but you cannot take the jungle out of the man". This is so true for Mr. Chheang Vun who seemed to be copying his rudeness and thuggish behaviour from his boss, Mr. Hun Sen.

ដោយ ម៉ម មុនីរតន៍ 2012-11-22 RFA
សហគមន៍​ជនជាតិ​ដើម​ភាគតិច​ព្នង ក្នុង​ខេត្ត​មណ្ឌលគិរី ទាមទារ​ឲ្យ​លោក ឈាង វុន អ្នក​តំណាង​រាស្ត្រ​មកពី​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​បង្ហាញ​ភាព​ស្អាតស្អំ​របស់​ខ្លួន​ឡើង​វិញ​ជា​សាធារណៈ ដែល​ចាត់​ទុក​ជនជាតិ​ព្នង​ថា ជា​អំបូរ​មួយ​ដែល​អន់ ល្ងង់ មិន​ចេះ​ដឹង។

RFA/Morm Moniroth
២១-វិច្ឆិកា-២០១២៖ លោក ដួង វណ្ណរ៉ា ជនជាតិ​ដើម​ភាគ​តិច​ព្នង នៅ​ក្រុង​សែនមនោរម្យ ខេត្ត​មណ្ឌលគិរី។ Duong Vannara, an ethnic Phong man from Sen Monorom town in Mondulkiri province.

ការ​ប្រតិកម្ម​ប្រឆាំង​នឹង​សំដី​របស់​លោក ឈាង វុន នេះ ធ្វើ​ឡើង​នៅ​បន្ទាប់​ពី​អ្នក​តំណាង​រាស្ត្រ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ហៅ​ការ​តតាំង​នៅ​រដ្ឋសភា​របស់​មន្ត្រី​បក្ស​ប្រឆាំង​ថា ព្នង និង​ព្រៃផ្សៃ។ បើ​ទោះ​ជា​បែប​ណា លោក ឈាង វុន អះអាង​ថា លោក​នឹង​មិន​សុំ​ទោស​ជា​សាធារណៈ​ណា​មួយ​តាម​ការ​ទាមទារ​របស់​ជនជាតិ​ដើម​ ភាគតិច​ព្នង​នោះ​ទេ ព្រោះ​សារ​ដែល​លោក​លើក​ឡើង​នោះ​គឺ​មិន​សំដៅ​ដល់​ការ​ប្រមាថ​ជនជាតិ​ដើម​ ភាគតិច​ព្នង​នោះ​ឡើយ។
ជនជាតិ​ដើម​ភាគតិច​ព្នង​នៅ​ខេត្ត​មណ្ឌលគិរី ប្រតិកម្ម​ទៅ​នឹង​សំដី​របស់​លោក ឈាន វុន ដោយ​ចាត់​ទុក​ការ​ថ្លែង​របស់​លោក​ប្រៀបធៀប​បក្ស​ប្រឆាំង​ទៅ​នឹង​ព្នង​នេះ​ថា គឺ​ជា​ការ​មើល​ងាយ​ដល់​ប្រពៃណី​ ទំនៀមទម្លាប់ និង​ជំនឿ​សាសនា​របស់​ពួកគេ និង​ទាមទារ​ឲ្យ​លោក ឈាង វុន ត្រូវ​សុំ​ទោស​ជា​សាធារណៈ​ពី​កំហុស​ដែល​បាន​កើត​ឡើង​នោះ។
ការ​ប្រតិកម្ម​នេះ​ធ្វើ​ឡើង​ក្នុង​រយៈ​ជាង ១​សប្ដាហ៍​ប៉ុណ្ណោះ នៅ​បន្ទាប់​ពី​លោក ឈាន វុន តតាំង​តឹង​សរសៃ​ក​នៅ​សភាជាតិ​ជាមួយ​មន្ត្រី​បក្ស​ប្រឆាំង កាល​ពី​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា ឆ្នាំ​២០១២។ លោក ឈាង វុន ហៅ​ការ​ឆ្លើយឆ្លង​របស់​លោក កឹម សុខា និង​លោក សុន ឆ័យ ដែល​ត្រូវ​គេ​គិត​ថា ជា​របៀប​ដេញដោល​តាម​សង្គម​ប្រជាធិបតេយ្យ​នៅ​ក្នុង​រដ្ឋសភា​នោះ​ថា គឺ​ជា​មនុស្ស​ព្នង ព្រៃផ្សៃ។
លោក ដួង វណ្ណរ៉ា ជា​ជន​ជាតិ​ព្នង​រស់នៅ​ភូមិ​ចម្ការ​តែ ក្រុង​សែនមនោរម្យ ខេត្ត​មណ្ឌលគិរី។ លោក​ហៅ​ការ​ថ្លែង​របស់​លោក ឈាង វុន អ្នក​តំណាង​រាស្ត្រ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​នេះ​ថា គឺ​ជា​ការ​ប្រមាថ​មើល​ងាយ​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ជនជាតិ​ដើម​ភាគតិច​ព្នង។ លោក​ទាមទារ​ឲ្យ​លោក ឈាង វុន ត្រូវ​តែ​សុំទោស​ជា​សាធារណៈ​នៅ​អ្វី​ដែល​លោក​ចាត់​ទុក​ជនជាតិ​ដើម​ភាគ​តិច​ ព្នង​នេះ​ថា ជា​មនុស្ស​ព្រៃផ្សៃ។
លោក ដួង វណ្ណរ៉ា៖ «ព្រោះ​អី​ជនជាតិ​ព្នង​មិន​មែន​អ៊ីចឹង​ទេ។ ជនជាតិ​ព្នង​យើងៗ ព្រោះ​ខ្ញុំ​ធ្លាប់​រស់នៅ​តាំង​ពី​កកើត​មក​ពួក​ខ្ញុំ​មាន​ភាព​សម្បូរ​សប្បាយ ​ណាស់ ពួក​ខ្ញុំ​រស់​នៅ​ស្រប​តាម​ធម្មជាតិ ហើយ​ពួក​ខ្ញុំ​រស់​នៅ​មាន​ការ​ប្រកប​គ្នា​បាទ ស្គាល់​បង​ស្គាល់​ប្អូន​ពូជសាសន៍​ហើយ​ចេះ​រាប់អាន​មិត្តភ័ក្ដិ ហើយ​ដល់​ពេល​គាត់​និយាយ​ថា ព្រៃផ្សៃ​មិន​ដឹង​គាត់​សំដៅ​ដល់​ព្នង​ណា។ បើ​គាត់​និយាយ​ថា ពួក​ព្នង​ខ្ញុំ​នេះ​ជន​ជាតិ​ព្នង ប៉ុន្តែ​ខ្ញុំ​អត់​ដែល​ឃើញ​ភាព​ព្រៃផ្សៃ អ៊ីចឹង​ជា​លក្ខណៈ​ផ្ទុយ​ផង ហើយ​ជា​លក្ខណៈ​មើល​ងាយ​ផង។ គាត់​មិន​ដឹង ឬ​ក៏​គាត់​ធ្វើ​ដឹង»
លោក ដួង វណ្ណរ៉ា ព្រមាន​ថា ប្រសិន​បើ​លោក ឈាង វុន មិន​សុំទោស​ជា​សាធារណៈ​នោះ​ទេ នោះ​ព័ត៌មាន​ស្ដី​ការ​មើលងាយ​ជនជាតិ​ព្នង​នេះ​នឹង​ត្រូវ​គេ​ផ្សព្វផ្សាយ​ យ៉ាង​ទូលំទូលាយ​នៅ​តាម​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ព្នង​រស់នៅ ដូចជា​ខេត្ត​មណ្ឌលគិរី និង​តំបន់​ផ្សេង​ទៀត។
ក្រុម​អ្នកវិភាគ​ឯករាជ្យ​និយាយ​ថា យន្តការ​បែបនេះ គឺ​ជា​ដំណើរ​ចុះ​អន់​ថយ និង​ការ​ធ្លាក់​ចុះ​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។
អ្នកស្រី យុន ម៉ានេ ប្រធាន​ក្រុម​ប្រឹក្សាភិបាល​សមាគម​យុវជន​ជនជាតិ​ភាគតិច​កម្ពុជា ហៅ​ការ​ថ្លែង​របស់​ប្រធាន​គណៈកម្មការ​កិច្ចការ​បរទេស និង​សហ​ប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន​គឺ​លោក ឈាង វុន នេះ​ថា គឺ​ជា​ការ​ជាន់​ឈ្លី​ជាតិ​សាសន៍​របស់​ជនជាតិ​ដើម​ភាគតិច​ព្នង​យ៉ាង​ ធ្ងន់ធ្ងរ ដែល​ទទួល​ស្គាល់​ដោយ​ច្បាប់​របស់​ប្រទេស។
បើ​តាម​អ្នកស្រី យុន ម៉ានេ ជនជាតិ​ដើម​ភាគតិច​ព្នង​ក៏​មិន​ខុស​អ្វី​ទៅ​នឹង​ជាតិ​សាសន៍​ដទៃ​ទៀត​នោះ​ដែរ ពួកគេ​រស់​ដោយ​មាន​ប្រពៃណី ជំនឿ សាសនា និង​អនុវត្ត​ច្បាប់​របស់​ប្រទេស​យ៉ាង​ខ្ជាប់ខ្ជួន​ថែម​ទៀត។
អ្នកស្រី យុន ម៉ានេ៖ «នៅ​ពេល​ដែល​ឭ​ដែល​ពាក្យ​សំដី​នេះ ក្នុង​នាម​ខ្ញុំ​ជា​ជនជាតិ​ព្នង​មួយ​រូប គឺ​ខ្ញុំ​មាន​ការ​ឈឺ​ចាប់​ខ្លាំង​ណាស់ ព្រោះ​អី​គឺ​លេច​ជា​សាធារណៈ​ហើយ​ពី​តំណាងរាស្ត្រ​ម្នាក់ ព្រោះ​អី​ពួក​ខ្ញុំ​មិន​មែន​ជា​មនុស្ស​ព្រៃផ្សៃ​ដូច​ដែល​គាត់​បាន​លើក​ឡើង​ នោះ​ទេ ហើយ​ម្យ៉ាង​វិញ​ទៀត ខ្ញុំ​ក៏​ជា​មនុស្ស​ដែល​មាន​សតិ​សម្បជញ្ញៈ ហើយ​ក៏​ជា​ប្រជាពលរដ្ឋ​ខ្មែរ​មាន​សន្តាន​ដូច​ខ្មែរ​គ្រាន់​តែ​ថា ពួក​ខ្ញុំ​នឹង​មាន​របៀបរបប​រស់នៅ​ខុស​ពី​បងប្អូន​ខ្មែរ»
ប្រធាន​ក្រុមប្រឹក្សាភិបាល​រូប​នេះ​បន្ត​ថា អ្វី​ដែល​ធ្វើ​ឲ្យ​មាន​ការ​រំជើបរំជួល និង​កើត​ទុក្ខ​មិន​សុខ​ចិត្ត​ក្នុង​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ព្នង​នៅ​ពេល​ នេះ គឺ​ជា​ឆ្លើយ​តប​ទៅ​នឹង​ការ​ប្រមាថ​មើលងាយ និង​ ទាមទារ​ឲ្យ​លោក ឈាង វុន ត្រូវ​សុំទោស​ជា​សាធារណៈ និង​សុំទោស​ទៅ​តាម​របៀប​ប្រពៃណី​ជនជាតិ​ដើម​ភាគតិច​ព្នង មាន​រៀប​បាយសី ឬ​សែន​ព្រេន​ជាដើម ទើប​រាប់​ថា ជា​ការ​ផ្សះផ្សា​ផ្លូវចិត្ត​បាន។
ក៏​ប៉ុន្តែ លោក ឈាង វុន តំណាងរាស្ត្រ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ពន្យល់​ថា លោក​នឹង​មិន​សុំទោស​ណា​មួយ​តាម​ការ​ទាមទារ​របស់​ជនជាតិ​ដើម​ភាគ​តិច​ព្នង​ នោះ​ទេ។ លោក​បន្ត​ថា អ្វី​ដែល​លោក​ប្រើប្រាស់​សំដី​ធ្ងន់ៗ​នៅ​រដ្ឋ​សភា​ថា ជា​ព្នង គឺ​ជា​ការ​ឆ្លើយតប​ទៅ​នឹង​មន្ត្រី​បក្ស​ប្រឆាំង ដោយ​ប្រៀប​ប្រដូច​លោក កឹម សុខា និង​មន្ត្រី​មួយ​ចំនួន​ថា ជា​ព្នង​នោះ គឺ​សំដៅ​ដល់​ការ​មិន​យល់​ហេតុការណ៍​ពុំ​មែន​មាន​ចេតនា​ដល់​ការ​ប្រមាថ​មើល​ ងាយ​ជនជាតិ​ភាគតិច​ព្នង​នោះ​ទេ។
លោក ឈាង វុន៖ «គាត់​ចេះ​ធ្វើ​ស្រែ​ចម្ការ​ចេះ​ដាំបាយ ចេះ​ធ្វើ​នំប៉័ង​ណាស់ ចេះ​លក់ដូរ​ដូច​ជនជាតិ​ផ្សេងៗ​អ៊ីចឹង​ដែរ អ៊ីចឹង​ហើយ​កុំ​មើលងាយ​គាត់​ថា ជា​ព្នង តាំង​ពី​ហ្នឹង​មក​ពាក្យ​ព្នង​សំដៅ​ទៅ​លើ​សង្គម​ជនជាតិ​មួយ​លែង​មាន​ហើយ។ ក៏​ប៉ុន្តែ​ឥរិយាបថ​មនុស្ស​ដែល​ច្រឡង​ខាម​មិន​គោរព​ច្បាប់ អង្គុយ​លើ​ច្បាប់​មិន​អនុវត្ត​ច្បាប់ ស្រែក​អាឡេ​អាឡូ​គេ​ហៅ​ឥរិយាបថ​ព្នង មិនមែន​ជន​ជាតិ​ព្នង កុំ​ច្រឡំ​។ អ្ហេ! កុំ​និយាយ​អ៊ីចឹង គាត់​យល់​ឃើញ​ខុស​ខ្លួន​គាត់ មក​ឲ្យ​គេ​សុំ​ទោស​គាត់​ម៉េច។ ខ្ញុំ​មាន​ដែល​ថា បងប្អូន​ជនជាតិ​អ្នក​ណា​គេ ឈ្មោះ​ជនជាតិ​ហ្នឹង​កត់​ឈ្មោះ​ឲ្យ​ខ្ញុំ​បន្តិច​មើល អ្នក​ណា​គេ។ នៅ​ពេល​ដែល​ផ្សាយ កុំ​ផ្សាយ​តែ​ម្ខាង ផ្សាយ​ខ្ញុំ​និយាយ​ផង​ណាស់! ព្រោះ​ច្រើន​ដង​ហើយ ថ្ងៃ​មុន​សម្ភាស​ខ្ញុំ​ម្ដង​ហើយ វិទ្យុ​អាស៊ីសេរី ហើយ​ចាក់​តែ កឹម សុខា ទេ អត់​ចាក់​ខ្ញុំ​ទេ​ណាស់!»
បើ​ទោះ​ជា​បែប​នេះ​ក្ដី លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ប្រតិកម្ម​ក្រោយ​ពី​ដើរ​ចេញ​ក្នុង​កិច្ចប្រជុំ​សភា ប្រាប់​ក្រុម​អ្នករាយការណ៍​ព័ត៌មាន​ថា ការ​លើក​ឡើង​របស់​លោក ឈាង វុន គឺ​មិន​អាច​ទទួល​យក​បាន​ទេ។ លោក​បន្ត​ថា អ្វី​ដែល​តំណាងរាស្ត្រ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា រូប​នេះ​លើក​ឡើង គឺ​ជា​មាក់ងាយ​យ៉ាង​សុទ្ធសាធ​ដល់​ជនជាតិ​ដើម​ភាគ​តិច​ព្នង។
លោក​បណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគ​ឯករាជ្យ​មាន​ប្រសាសន៍​ថា ឥរិយាបថ​របស់​មន្ត្រី​ខ្មែរ​​​ក្នុង​ជួរ​រដ្ឋាភិបាល​បច្ចុប្បន្ន​បាន​ក្លាយ​ ជា​វប្បធម៌​ហិង្សា ជា​ជាង​កសាង​សន្តិភាព​សម្រាប់​សង្គម​ទៅវិញ។
លោក​បណ្ឌិត ឡៅ ម៉ុងហៃ៖ «អ៊ីចេះ​ សំដី​សំដៅ គឺ​វា​ឆ្លុះ​​ចិត្ត​ថ្លើម​យើង​បាទ! ចិត្ត​ថ្លើម​គឺ​វា​អាច​ចេញ​ជា​សំដី​សំដៅ​ហ្នឹង​ហោង។ ហិង្សា​ចេញ​តាម​សំដី​សំដៅ ហើយ​ហិង្សា​ទៅ​តាម​កាយវិការ។ អា​ហ្នឹង​មិន​មែន​ពាក់ព័ន្ធ​តែ ឈាង វុន ហ្នឹង​មួយ​ទេ អា​ហ្នឹង​វា​ពាក់ព័ន្ធ​ទៅ​ដល់​ក្រុម​ញាតិ​អ្នក​ដឹកនាំ​ហ្នឹង។ ខ្ញុំ​និយាយ​ដោយ​ត្រង់ សម្ដេច ហ៊ុន សែន គាត់​ចេះ​តែ​និយាយ​ពាក្យ​អសុរោះ ពាក្យ​អី​អ៊ីចឹង​ទៅ​ឃើញ អ្ហា​ចេះ ម៉្លោះ​ហើយ​យើង​ចេះ​ទ្រាំ​ទៅ»
សម្រាប់​ក្រុម​ជនជាតិ​ភាគតិច​ព្នង​នៅ​ខេត្ត​មណ្ឌលគិរី ហៅ​ការ​ថ្លែង​របស់​លោក ឈាង វុន នេះ​ថា គឺ​ការ​ជា​បន្តុះបង្អាប់​កេរ្តិ៍​ឈ្មោះ និង​ប្រមាថ​មើលងាយ​ដល់​ពង្សាវតារ​របស់​ពួក​គេ​តាំង​ពី​ដូនតា​មក និង ទាមទារ​ឲ្យ​អ្នក​តំណាងរាស្ត្រ​រូប​នេះ​ត្រូវ​សុំទោស​ដោយ​ចៀស​មិន​បាន៖ «ម្យ៉ាង ​ច្បាប់​លើ​គាត់​អី​លើ​គាត់ ស្អី​ទាំង​អស់ ដល់​គាត់​និយាយ​អ៊ីចឹង ហើយ​ដល់​ថ្ងៃ​ក្រោយ​ទៅ​គាត់​និយាយ​ថា ខ្មែរ​លើ​ខ្មែរ​ក្រោម​សាមគ្គី​គ្នា ហើយ​ដល់​ថា គាត់​ប្រមាថ​មួយ​ថា ព្នង អ៊ីចឹង​គាត់​ថា អា​មនុស្ស​ភ្លើ អ៊ីចឹង​យើង​អស់​មាន​តម្លៃ​ទី​មួយ។ ទី​ពីរ ​យើង​អស់​ទី​សង្ឃឹម​ទៀត ហើយ​គាត់​ក៏​រស់​ក្នុង​ប្រទេស​តែ​មួយ​ដូច​គ្នា​អ៊ីចឹង​ដែរ ហើយ​បើ​សិន​ជា​គាត់​មើល​ងាយ​ថា ជនជាតិ​ព្នង​ជា​មនុស្ស​ដែល​អន់​ទៅ ហើយ​មាន​ន័យ​ថា សម្រាប់​ខ្ញុំ​ផ្ទាល់​ជនជាតិ​ភាគ​តិច​ខ្ញុំ​មិន​សុខ​ទេ»
លោក​បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា ការ​បង្ហាញ​សារ​នៅ​រដ្ឋ​សភា​របស់​លោក ឈាង វុន អាច​ចាត់​ទុក​ថា ជា​បទ​បរិហារកេរ្តិ៍ ឬ​ជេរ​ប្រមាថ​ជា​សាធារណៈ។
ផ្អែក​តាម​ផ្លូវ​ច្បាប់​នៃ​ក្រមព្រហ្មទណ្ឌ​មាត្រា​៣០៧ ស្ដី​ពី​ការ​ជេរប្រមាថ​ជា​សាធារណៈ​ចែង​ថា គ្រប់​ពាក្យ​ប្រមាថ គ្រប់​ពាក្យ​មើល​ងាយ ឬ​គ្រប់​ពាក្យ​ទ្រគោះ ដែល​គ្មាន​ការ​ទម្លាក់​កំហុស​ទៅ​លើ​អំពើ​ណា​មួយ គឺ​ជា​ការ​ជេរ​ប្រមាថ ដោយ​ត្រូវ​ពិន័យ​ជា​ប្រាក់​ចាប់​ពី ១០​ម៉ឺន រហូត​ដល់ ១០​លាន​រៀល ដោយ​ពាក្យ​សំដី ទោះ​តាម​មធ្យោបាយ​ណា​មួយ​ក៏​ដោយ ដែល​បញ្ចេញ​នៅ​ទី​សាធារណៈ ឬ​ក្នុង​ពេល​ប្រជុំ​សាធារណៈ។
យ៉ាង​ណា​ក៏​ដោយ លោក ឈាង វុន តំណាងរាស្ត្រ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា អះអាង​ថា សារ​ដែល​លោក​លើក​ឡើង​នៅ​រដ្ឋសភា កាល​ពី​ថ្ងៃ​ទី១៤ ខែ​វិច្ឆិកា នោះ គឺ​មិន​សំដៅ​ដល់​ការ​មើល​ងាយ​ជនជាតិ​ព្នង​នោះ​ទេ តែ​ជា​សារ​ប្រតិកម្ម​ប្រឆាំង​នឹង​មន្ត្រី​គណបក្ស​ជំទាស់​ប៉ុណ្ណោះ។ បើ​ទោះ​ជា​បែប​ណា​សហគមន៍​ជនជាតិ​ព្នង​នៅ​តែ​ប្រកាន់​ជំហរ និង​ចាត់​ទុក​ការ​ថ្លែង​របស់​លោក ឈាង វុន នេះ​ថា គឺ​ការ​ប្រមាថ​ធ្ងន់ធ្ងរ​ដល់​ពួកគេ និង​ទាមទារ​ឲ្យ​អ្នក​តំណាងរាស្ត្រ​រូប​នេះ​ត្រូវ​សុំទោស​ជា​សាធារណៈ​ពី​ កំហុស​ដែល​បាន​កើត​ឡើង៕

5 comments:

Anonymous said...

good job jon jeat khmer. keep doing it till he appologize

Anonymous said...

I want to knock his teeth out from his mouth Ah jongrai chheang vun.....niyeay ott barn kah eiy sos....slave to Yuon looking down on his Khmers people.All France educators like that here some of those....Pol pot,Iang Sary,Sinorook Norodumb,
Kiev Samphon, Norodumb Ran4ridh,and Ah chheang vun etc...Good France educators;Sam Rainsy,Mam Sonondo,Seng Pangse etc.

Here are Yiekcong educators;Hun sen,Chea Sim,Heng Dumbrin,Whore nam Hoang,Kiev kannarith,mok chito,ah Hun tho,Ah Swa Kim Hoang,and all Cpp thugism in Pp regime today.

US educators;Ah Phay Siphan former refugee gook sold his soul to Yuon Cpp for money and fame....

Kmenhwatt

Anonymous said...

Part of my grandparents are belonging to the ethnic Khmer from the Northeastern part of Cambodia. Most of my own family member are also look like Mr. Doung Vannara, dark skin and nice black hair. I would say, we are proud, who we are.
Only uneducated people might use their right to call other Khmer as “Phnong.”
But most of the civilized and great people in Europe never blamed me about my background.

Anonymous said...

Only Chheang Vun and his boss Hun Sen look down on tribal people like the Phnong. Chheang Vun said the Phnong are not Cambodian citizens, but migrants. It was Chheang Vun's ancestors who were migrants from China, the Phnong people were indigenous people of the region, the settled there for generations. They are more Cambodian than Chheang Vun. Shame on you Chheang Vun and you must apologize to the Phnong people for your racist comment.

Anonymous said...

Phnong people were original khmers" Morn" they were on the land ever since Kambuja called Norkor Phnom Chinese called Funan/Chenla later called Kampuchea-Khmer-morn,so to say that phnong weren't khmers is insult to all khmers that including ah Chheang Vun himself.well,how dumb that a man can be if he didn't recognize his own people(citizens) how can he serves them and be their representative of all khmers.

Chheang Vun needs to know who he serves and who is khmers who is not.No wonder Cpp kept him as their clans because Chheang Vun is so dumb like a cow on the field.He probably think that all Yuons were khmers citizens and phnong weren't.

Yobal Khmer