A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 4 July 2014

A senior police official rejects a demand for an investigation into the killings during thew 1997 coup មន្ត្រី​ជាន់​ខ្ពស់​នគរបាល​ជាតិ​បដិសេធ​ធ្វើ​ការ​ស៊ើប​អង្កេត​លើ​ឃាតកម្ម​រដ្ឋ​ប្រហារ​ឆ្នាំ​៩៧

រដ្ឋប្រហារ ៩៧ ៦១០
រថក្រោះ​របស់​កង​ទាហាន​ស្មោះ​នឹង​នាយក​រដ្ឋមន្ត្រី​ទី​២ ហ៊ុន សែន ក្នុង​ព្រឹត្តិការណ៍​បង្ហូរ​ឈាម​កណ្ដាល​ក្រុង​ភ្នំពេញ នា​ថ្ងៃ​៥​-​៦ កក្កដា ១៩៩៧ ។
AFP File Photo
















មេ​ដឹក​នាំ​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​គណបក្ស​សង្គ្រោះ​ជាតិ ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​ផ្ដន្ទាទោស​ជន​សង្ស័យ និង​អ្នក​នៅ​ពី​ក្រោយ​ការ​សម្លាប់​មនុស្ស​ក្នុង​អំឡុង​ពេល​រដ្ឋ​ប្រហារ ថ្ងៃ​ទី​៥ និង​ថ្ងៃ​ទី​៦ កក្កដា ឆ្នាំ​១៩៩៧។ ទន្ទឹម​គ្នា​នេះ​ដែរ គណបក្ស​ប្រឆាំង​គ្រោង​នឹង​រៀបចំ​បុណ្យ​រំលឹក​វិញ្ញាណក្ខន្ធ​ដល់​ជន​រងគ្រោះ ដែល​បាន​បាត់​បង់​ជីវិត​នៅ​ក្នុង​ការ​ធ្វើ​រដ្ឋ​ប្រហារ។
អ្នក​នាំ​ពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក គៀត ចាន់ថារិទ្ធិ បដិសេធ​សំណើ​គណបក្ស​នយោបាយ​ទាំង​ពីរ ធ្វើ​ការ​ស៊ើប​អង្កេត​ទៅ​លើ​ឃាតកម្ម​កើត​ឡើង​កាល​ពី​ក្នុង​អំឡុង​ពេល​ធ្វើ​រដ្ឋ​ប្រហារ ឆ្នាំ​១៩៩៧។ លោក គៀត ចាន់ថារិទ្ធិ ចាត់​ទុក​ថា រដ្ឋ​ប្រហារ​ឆ្នាំ​១៩៩៧ ជា​ជម្លោះ​នយោបាយ​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច៖ «ខ្ញុំ​មិន​គិត​ថា​ជា​បទល្មើស ហើយ​ខ្ញុំ​មិន​យល់​ថា ជា​រដ្ឋ​ប្រហារ​ទេ ជា​ការ​ចោទ​ប្រកាន់​នយោបាយ»
ព្រឹត្តិការណ៍​បាញ់​ប្រហារ​គ្នា​រវាង​កងទ័ព​ដែល​មាន​ស្វាមីភ័ក្តិ​ចំពោះ​សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ នាយក​រដ្ឋមន្ត្រី​ទី​១ និង​លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ទី​២ កាល​ពី​ឆ្នាំ​១៩៩៧ បាន​បណ្ដាល​អោយ​បាត់​បង់​ជីវិត​មនុស្ស និង​រង​របួស​ជាច្រើន​រយ​នាក់។
អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ បញ្ជាក់​ថា ការ​បាញ់​សម្លាប់​ទាហាន​រាជា​និយម ហ៊្វុនស៊ិនប៉ិច បង្ក​ឡើង​ដោយ​ទាហាន​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ក្រៅ​ច្បាប់ កាល​ពី​ថ្ងៃ​ទី​៥ និង​ទី​៦ កក្កដា ឆ្នាំ​១៩៩៧ នោះ​មាន​រយៈពេល ១៧​ឆ្នាំ​ហើយ ប៉ុន្តែ​រដ្ឋាភិបាល​នៅ​មិន​ទាន់​រក​យុត្តិធម៌​ឲ្យ​ជន​រងគ្រោះ​នៅ​ឡើយ។
លោក លោក គ្រីស្តូហ្វ ប៉េស៊ូ (Christophe Peschoux) អតីត​តំណាង​ការិយាល័យ​ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស ប្រចាំ​នៅ​កម្ពុជា ដែល​បាន​ធ្វើ​ការ​ស៊ើប​អង្កេត​ទៅ​លើ​ការ​សម្លាប់​មនុស្ស ក្នុង​ព្រឹត្តិការណ៍​រដ្ឋ​ប្រហារ​ថ្ងៃ​៥-៦ កក្កដា ឆ្នាំ​១៩៩៧ នោះ បាន​បញ្ជាក់​ថា សាកសព​នីមួយៗ​ដែល​លោក​បាន​រក​ឃើញ មាន​សភាព​គួរ​សង្វេគ។
ក្នុង​ចំណោម​មន្ត្រី​យោធា និង​ប៉ូលិស​ជាន់​ខ្ពស់​នៃ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដែល​ត្រូវ​បាន​សម្លាប់​ក្រៅ​ច្បាប់ និង​បាត់​ខ្លួន សន្មត​ថា​ស្លាប់​ទាំង​នោះ​រួម​មាន ឧត្ដម​សេនីយ៍ ចៅ សម្បត្តិ ឧត្ដមសេនីយ៍ ក្រូច យឿម ឧត្ដមសេនីយ៍ ជា ឬទ្ធីឈុត ឧត្ដមសេនីយ៍ លី សេងហុង ឧត្ដមសេនីយ៍ ម៉ែន ប៊ុនថន និង​ឧត្ដមសេនីយ៍ ហូ សុខ ជាដើម។
រដ្ឋាភិបាល​កម្ពុជា កាល​ពី​ថ្ងៃ​ទី​៦ ខែ​កក្កដា ឆ្នាំ​២០១១ ស្នើ​ឲ្យ​បញ្ឈប់​ហៅ​ព្រឹត្តិការណ៍​ថ្ងៃ​ទី​៥-៦ ខែ​កក្កដា ឆ្នាំ​១៩៩៧ ថា​ជា​ការ​ធ្វើ​រដ្ឋ​ប្រហារ។ រដ្ឋាភិបាល​អះអាង​ថា ព្រឹត្តិការណ៍​ថ្ងៃ​ទី​៥-៦ ខែ​កក្កដា រដ្ឋាភិបាល​កម្ពុជា បាន​ចេញ​ផ្សាយ​រួច​ហើយ​នូវ​សៀវភៅ​ស្ដី​អំពី​ព្រឹត្តិការណ៍​នេះ គឺ​ជា​មូលហេតុ​នៃ​ជម្លោះ​ផ្ទៃ​ក្នុង​រាជ​រដ្ឋាភិបាល ដែល​នាំ​ដល់​ការ​ប៉ះ​ទង្គិច​ដោយ​អាវុធ។
អគ្គលេខាធិការ​គណបក្ស​ហ៊្វុនស៊ិនប៉ិច លោក ញឹក ប៊ុនឆៃ និង​ជា​អតីត​មេទ័ព​ហ៊្វុនស៊ិនប៉ិច ដែល​ត្រូវ​កង​កម្លាំង​របស់ លោក ហ៊ុន សែន តាម​ប្រមាញ់​សម្លាប់​នោះ កាល​ពី​ថ្ងៃ​ទី​៣ កក្កដា សម្ដែង​ក្តី​អស់​សង្ឃឹម ដោយ​យុត្តិធម៌​មិន​ទាន់​បាន​ផ្តល់​ឲ្យ​ជន​រងគ្រោះ​នៅ​ឡើយ៖ «សំណូមពរ​ឲ្យ​អ្នក​ដែល​បាន​ប្រព្រឹត្ត​ទៅ​លើ​អ្នក​រងគ្រោះ​ឲ្យ​មាន​ការ​កាត់​ទោស ចំពោះ​អ្នក​សម្លាប់​មេៗ​ហ៊្វុនស៊ិនប៉ិច ប៉ុន្តែ​នៅ​ស្រុក​យើង យើង​ឃើញ​ថា មិន​មែន​ថ្ងៃ​ទី​៥ និង​៦ កក្កដា ទេ អ្នក​ស្លាប់​ច្រើន​ទៀត រដ្ឋាភិបាល​មិន​ដែល​បាន​យក​ជនល្មើស​ទៅ​ផ្ដន្ទាទោស​ទេ»

ទោះ​បី​ជា​យ៉ាង​ក៏ដោយ លោក​បញ្ជាក់​ថា គណបក្ស​ហ៊្វុនស៊ិនប៉ិច ជា​គណបក្ស​ក្នុង​រដ្ឋាភិបាល​ចម្រុះ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា នោះ មិន​ប្រារព្ធ​ពិធី​រំលឹក​ខួប​ថ្ងៃ​ទី​៥ និង ៦ កក្កដា ឡើយ ដោយ​លើក​ពេល​ទៅ​ធ្វើ​ក្នុង​ពិធី​បុណ្យ​ជាតិ​ផ្សេង​វិញ។
លោក កឹម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​ទី​៣ កក្កដា អោយ​ដឹង​ថា គណបក្ស​នេះ​នឹង​រៀបចំ​ពិធី​បង្សុកូល​នៅ​ថ្ងៃ​ទី​៥ ខែ​កក្កដា ដើម្បី​គោរព​វិញ្ញាណក្ខន្ធ​ដល់​ជន​រងគ្រោះ​ដែល​បាន​បាត់​បង់​ជីវិត​នៅ​ក្នុង​រដ្ឋ​ប្រហារ៖ «ក្រុម​ដែល​ត្រូវ​បាន​សម្លាប់​ក្នុង​រដ្ឋ​ប្រហារ​នោះ ពួក​គាត់​ជា​យុទ្ធ​មិត្ត​ធ្វើ​ការ​តស៊ូ​ឲ្យ​ប្រទេស​យើង​ចាក​ផុត​ពី​យួន ឈ្លាន​ពាន។ ទី​២ ជា​ពួក​ប្រឆាំង​នឹង​អំណាច​ផ្តាច់​ការ»
រដ្ឋ​ប្រហារ​កាល​ពី​ឆ្នាំ​១៩៩៧ បាន​ផ្ទុះ​ឡើង​បន្ទាប់​ពី​សម្ដេច​ក្រុមព្រះ ប្រកាស​ធ្វើ​តុល្យភាព​កម្លាំង​ទ័ព​ស្មោះ​ត្រង់​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច។ នាយក​រដ្ឋមន្ត្រី​ទី​២ លោក ហ៊ុន សែន បាន​ចោទ​សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ថា​បាន​នាំ​ចូល​អាវុធ​ខុស​ច្បាប់ និង​នាំ​ចូល​កម្លាំង​ទ័ព​ខ្មែរ​ក្រហម មក​បង្កប់​នៅ​ក្រុង​ភ្នំពេញ។ ប៉ុន្តែ​មន្ត្រី​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ ថ្លែង​ថា លោក ហ៊ុន សែន ទៅ​វិញ​ទេ​ដែល​ប្រើប្រាស់​កម្លាំង​អតីត​ខ្មែរ​ក្រហម​ក្នុង​ការ​ដណ្ដើម​អំណាច​ពី​សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ នាយក​រដ្ឋមន្ត្រី​ទី​១​នោះ៕

No comments: