A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 6 July 2014

About 1,000 people in Sen Sok district, Phnom Penh, gathered to protest against the filling of a lake by a private company ពលរដ្ឋ​ក្នុង​ខណ្ឌ​សែន​សុខ​ជិត ១​ពាន់​នាក់ ធ្វើ​បាតុកម្ម​ប្រឆាំង​ក្រុមហ៊ុន​លុប​បឹង​របស់​រដ្ឋ​​

ដោយ៖​ ឡាយ សាមាន​ | ថ្ងៃអាទិត្យ ទី6 កក្កដា 2014 | VOD

​ប្រជាពលរដ្ឋ​ប្រមាណ​ជា ៨០០​នាក់ ក្នុង​ខណ្ឌ​សែន​សុខ​ជាយ​រាជធានី​ភ្នំពេញ ប្រមូលផ្តុំ​គ្នា​ធ្វើ​បាតុកម្ម​ជាថ្មីទៀត​ប្រឆាំងនឹង​ក្រុមហ៊ុន​មួយ កំពុង​បូម​ខ្សាច់​លុប​បឹង​សំរោង ដែល​ប្រជាពលរដ្ឋ​អាស្រ័យ​ផល​តាំងពី​យូរ​មក​ហើយ​។​
​ពលរដ្ឋ​រងគ្រោះ​លោក ហៀ​ង វុត្ថា ប្រាប់ VOD នៅ​ព្រឹក​ថ្ងៃអាទិត្យ​ទី ៦ ខែ មិថុនា​នេះ ឲ្យដឹងថា ប្រជាពលរដ្ឋ​ជាង ៨០០​នាក់ ក្នុងចំណោម ៥០០​គ្រួសារ ប្រមូលផ្តុំ​គ្នា​នៅលើ​បឹង​មាន​ជម្លោះ​នោះ ដើម្បី​ការពារ​កុំ​ឲ្យ​ក្រុមហ៊ុន បន្ត​បូម​ខ្សាច់​ពន្លិច​បឹង​នោះ​។ លោក បន្តថា ប្រជាពលរដ្ឋ​បេ្ត​ជ្ញា​មិន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន បូម​ខ្សាច់​ពន្លិច​បឹង​ទេ ព្រោះ​បឹង​នោះ​បាន​ផ្តល់​អត្ថប្រយោជន៍​ជា​ច្រើន​ទាំង​ធ្វើ​ស្រែចំការ និង​ការនេសាទ​ជាដើម​។ លោក​ឲ្យដឹង​បន្ថែមទៀតថា លោកនាយក​រដ្ឋមន្ត្រី​បាន​ចេញ​អនុក្រឹត្យ អភិរក្ស​បឹង​សំរោង​នេះ ទុក​ឲ្យ​ប្រជាជន​​ប្រើប្រាស់​ទឹក​សម្រាប់​ធ្វើស្រែ​ទៀតផង​។
​ចៅ​សង្កាត់​សំរោង លោក យឹន អ៊ី​ម មានប្រសាសន៍ថា កាលពី​ថ្ងៃ​ទី ៤ ខែមិថុនា លោក បាន​បញ្ជូន​របាយការណ៍​ទៅ​ថ្នាក់លើ ដោយ​ស្នើសុំ​ឲ្យ​ក្រុមហ៊ុនផ្អាក​ការ​បូម​ខ្សាច់​សិន រង់ចាំ​មាន​ដំណោះស្រាយ​សមរម្យ​។ លោក​បន្តថា របាយការណ៍​ទាំងនោះ​ក៏​បាន​សំណូមពរ​ឲ្យ​ក្រុមហ៊ុន ផ្តល់​សំណង​ជាមុន និង​ត្រូវ​រក្សា​ផ្ទៃ​បឹង ៣៣៦ ហិកតា ដែល​មាន​ក្នុង​អនុក្រឹត្យ មុននឹង​ចាប់ផ្តើម​ធ្វើ​ការអភិវឌ្ឍ​។
​លោក យឹន អ៊ី​ម ឲ្យដឹងទៀតថា កន្លង​ទៅ​ក្រុមហ៊ុន​ដាក់​លិខិត​ឲ្យ​លោក​ចុះ​ហត្ថលេខា​ទទួល​ស្គាល់ ដើម្បី​លុប​បឹង​នោះ ព្រោះ​ខណ្ឌ និង​រាជធានី​បានអនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​នោះ​លុប​បឹង​ហើយ​។ តែ​ទោះជា​យ៉ាង​លោក​មិន​បាន​ចុះហត្ថលេខា​ព្រមព្រៀង​ទេ ព្រោះ​ប្រជាពលរដ្ឋ​រាប់រយ​គ្រួសារ​កំពុង​តែ​អាស្រ័យ​ផល​លើ​បឹង​នេះ​។ លោក​បន្តថា ប្រជាពលរដ្ឋ​១១០១​នាក់​បាន​ផ្តិតមេដៃ​សុំ​អន្តរាគមន៍​ពី​លោក ដើម្បី​បញ្ឈប់​គម្រោង​ចង់​លុប​បឹង​សំរោង​នេះ​។
VOD មិនទាន់​អាច​ទាក់ទង​លោកស្រី ឡាយ ហៀ​ង ប្រធាន​ក្រុមហ៊ុន​ឡាយ​ងី ដើម្បី​សុំ​ការអធិប្បាយ​បានទេ​។

​នាយក​លេខាធិការដ្ឋាន​នៃ​ក្រុមការងារ​ពិសេស​សិទ្ធិ​លំនៅដ្ឋាន លោក សៀ ភារម្យ មាន​ប្រស​សាសន៍​ថា ការ​ដែល​ប្រជាពលរដ្ឋ​គ្រោង​តវ៉ា​ប្រឆាំង​នឹង​ការ​លុប​បឹង​នោះ​ជា​ការត្រឹមត្រូវ ព្រោះ​បឹង​នោះ​កើតមាន​តាំងពី​បុរាណ ហើយ​ពលរដ្ឋ​ពឹងផ្អែក​លើ​បឹង​នេះ ដើម្បី​ធ្វើ​កសិកម្ម​។ លោក​បន្តថា អាជ្ញាធរ​ដែល​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុនលុ​បបឹង​នោះ​គួរ​បញ្ឈប់​ជា​បន្ទាន់​។
​អាជ្ញាធរ​មូលដ្ឋាន​ឲ្យដឹងថា ប្រជាពលរដ្ឋ​៨០​ភាគរយ​នៅ​ទីនោះ បាន​ធ្វើស្រែ​ដល់​ទៅ​៤៥៤​ហិកតា ដោយ​ពឹង​លើទឹក​បឹង​ដែល​មាន​ទំហំ​៣៣៦​ហិកតា​នេះ​៕
សូមសរសេរមកលោក ឡាយ សាមាន តាមរយៈ samean@vodhotnews.com

No comments: