A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 7 July 2014

Commerce Minister: Three American companies to invest in Cambodia soon ក្រុមហ៊ុន​អាមេរិកាំង​៣ នឹង​មក​កម្ពុជា​ឆាប់ៗនេះ​

(អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ   Thmey Thmey) |  ដោយ ថ្មីៗ



រដ្ឋមន្ត្រី​ក្រ​សួង​ពាណិជ្ជកម្ម​កម្ពុជា លោក​ ស៊ុន ចាន់ថុល បាន​ប្រកាស​អោយដឹងថា នៅ​ក្នុង​ខែ​ក្រោយ​នេះ តំណាង​ក្រុមហ៊ុន​ធំៗ​របស់​សហរដ្ឋអាមេរិក​ចំនួន​៣​នឹង​មក​កម្ពុជា​ដើម្បី​ស្វែងរក​លទ្ធភាព​បោះទុន​វិនិយោគ​នៅ​ក្នុង​ប្រទេស​កំពុងអភិវឌ្ឍន៍​មួយ​នេះ។ លោក ស៊ុន ចាន់ថុល ប្រកាស​យ៉ាងនេះ​នៅ​ក្នុង​សន្និសីទកាសែត​នៅព្រឹក​ថ្ងៃ​ចន្ទ​នេះ ដែល​ត្រូវបាន​រៀបចំ​នៅ​ក្នុង​ស្ថានទូត​សហរដ្ឋ​អាមេរិក។

បើតាម​លោក​ទេសរដ្ឋមន្ត្រី ក្រុមហ៊ុន​ទាំង៣​នោះរួមមាន ក្រុមហ៊ុន​កាត់ដេរ​មួយ និង​ក្រុមហ៊ុន​វិនិយោគ​លើ​វិស័យ​ថាមពល​ និង​ក្រុមហ៊ុន​បច្ចេកវិទ្យាព័ត៌មាន (ICT) ។ រដ្ឋមន្ត្រី ក្រសួង​ពាណិជ្ជកម្ម​ក៏​បាន​ប្រាប់​អោយ​ដឹង​ផង​ដែរថា​ តម្លៃនៃការ​ផ្លាស់ប្តូរ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​អាមេរិក​ក្នុង​ឆ្នាំ​២០១៣ មាន​ចំនួន ៣០០០លានដុល្លារ។ បើ​តាម​លោក ស៊ុន ចាន់ថុល​ដដែល តំណាង​ក្រុមហ៊ុន​កូកា កូឡា ដែល​លោកបាន​ជួប​នៅ​សហរដ្ឋអាមេរិក​នោះ ក៏​បាន​បង្ហាញ​បំណង​ចង់​ពង្រីក​ការ​វិនិយោគ​របស់​ខ្លួន​នៅ​កម្ពុជា​ដែរ។

គួរ​បញ្ជាក់ថា សន្និសីទកាសែត​របស់​លោក​រដ្ឋមន្ត្រី ក្រសួង​ពាណិជ្ជកម្ម​ខ្មែរ​ត្រូវបាន​រៀបចំ​ធ្វើ បន្ទាប់ពី​តំណើរទស្សនកិច្ច​លើកទី២​នៃ​អ្នក​វិនិយោគ​ខ្មែរ​ទៅ​សហរដ្ឋអាមេរិក​កាលពី​ថ្មីៗនេះ ដែល​ត្រូវបាន​ដឹកនាំ​ដោយ​លោកឯកអគ្គរដ្ឋទូត​អាមេរិក William E. Todd និង​លោក​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា

1 comment:

Anonymous said...

that means jobs in the US will be shipped there for cheaper labor, leaving most americans unemployed .. and how long do you think it will take before all americans are completely broke and no longer able to afford those products [ being shipped back to sell to them ] ?