A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 18 July 2014

Interior Minister Sar Kheng orders municipal authority to take action against assembly and protests [I thought Sar Kheng is better than Hun Sen, but I'm wrong!] លោក ស ខេង ស្នើឲ្យ​អភិបាល​រាជធានី ខេត្ត ចាត់វិធានការ​លើ​ការប្រមូលផ្តុំ​ធ្វើបាតុកម្ម​​ [ខ្ញុំស្មានតែ ស ខេង គ្រាន់បើជាង​ហ៊ុន សែន ប៉ុន្តែខ្ញុំគិតខុសស្រឡះ!]

ដោយ៖​ ឡាយ សា​មាន​​ | ថ្ងៃព្រហស្បតិ៍ ទី17 កក្កដា 2014, VOD

ស្តាប់សំឡេង៖​

ចម្លងទុក

លោក ស ខេង រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ
ក្រសួងមហាផ្ទៃ បញ្ជា​ទៅ​កាន់​អភិបាល​រាជធានី ខេត្ត ឲ្យ​ចាត់វិធានកា​រស្រប​តាម​គោលការណ៍​ច្បាប់​ដើម្បី​ទប់ស្កាត់​សកម្មភាព​ដែល​អាជ្ញាធរ យល់ថា ជាការ​ញុះញង់​អុជអាល​បង្ក​ឲ្យមាន​អំពើហិង្សា​ដែល​ជ្រក​ក្រោម​រូបភាព​នៃ​ការប្រមូលផ្តុំ​ធ្វើបាតុកម្ម កូដកម្ម និង​ការទាមទារ​តវ៉ា​នានា​។
​សេចក្តីជូនដំណឹង​ដែល​ចុះ​ហត្តលេខា​ដោយ លោក ស ខេង រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ចុះ​ថ្ងៃ​ទី​១៦​ខែ កក្កដា​នេះ ឲ្យដឹងថា ដើម្បី​បន្ត​ថែរក្សា ការពារ​សន្តិភាព ស្ថិរភាព​នយោបាយ ស្ថិរភាព​សង្គម និង​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ​ក្នុង​សង្គម​ទាំងមូល ក្រសួង​មហាផ្ទៃ​ស្នើ​អភិបាល​រាជធានី ខេត្ត ណែនាំ​អាជ្ញាធរ និង​កងកម្លាំង​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់ ចាត់វិធានការ​ស្របតាម​គោលការណ៍​ច្បាប់ ក្នុងករណី​មាន​សកម្មភាព​ញុះញង់ អុជអាល​បង្ក​ឲ្យមាន​អំពើហិង្សា​។ សេចក្តីជូនដំណឹង​បន្តថា កន្លងមក ក្រុម​អនាធិបតេយ្យ​មួយចំនួន​បាន​ដើរ​ធ្វើ​សកម្មភាព​ញុះញង់ អុជ​អាល ប្រឌិត​បញ្ហា​នានា​ក្នុង​សង្គម​បំផុស​ប្រជាពលរដ្ឋ​ឲ្យប្រើ​ប្រាស់​អំពើហិង្សា និង​សកម្មភាព​រំលោភ​ច្បាប់​ក្រោម​រូបភាព​នៃ​ក្រ​មូលផ្តុំ​ធ្វើបាតុកម្ម កូដកម្ម និង​ការទាមទារ​តវ៉ា​នានា ប៉ុនប៉ង​បង្ក​ឲ្យមាន​អស្ថិរភាព​នយោបាយ និង​ប៉ះពាល់​ដល់​សន្តិសុខ​សណ្តាប់ធ្នាប់​របៀបរៀបរយ​ក្នុងសង្គម​។​
​វិធានការ​របស់​រដ្ឋាភិបាល​នេះ ធ្វើឡើង បន្ទាប់​ពី​ប្រធានស្តីទី​គណបក្សសង្គ្រោះ​ជាតិ លោក កឹម សុខា ព្រមាន​ថា បាតុកម្ម​នឹង​អាច​កើត ប្រសិន​មិន​ព្រម​ដោះលែង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ទេ​នោះ​។​
មន្ត្រី​ស៊ើបអង្កេត​នៅ​សមាគម​អាដហុក លោក ចាន់ សុ​វេត យល់ថា វិធានការ​នេះ គឺជា​ការ​បំបិទ​សិទ្ធិសេរីភាព ការគំរាមកំហែង ប្រជាពលរដ្ឋ​មិន​ឲ្យ​ជួបជុំ​គ្នា​តវ៉ា​ដោយ​សន្តិ​វិធី ដែល​ផ្ទុយ​ពី​លទ្ធិប្រជាធិបតេយ្យ ហើយ​ជា​បទបញ្ជា​មួយ​ដែល​រំលោភ​លើ​សិទ្ធិ​មនុស្ស​។ លោកបន្តថា ក្នុង​ប្រទេស​លទ្ធិប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស រដ្ឋាភិបាល​មិន​ដែល​ហាមឃាត់​សកម្មភាព​ពលរដ្ឋ​ក្នុង​ការទាមទារ​សិទ្ធិ​មនុស្ស​ទេ «យើងចង់និយាយថា ការធ្វើបាតុកម្មដោយសន្តិវិធី ប្រសិនជាមិនមានការរារាំង ការប្រើអំពើហិង្សាពីភ្នាក់ងារសមត្ថកិច្ចមុនទេ ពុំមានអ្នកណាមួយទៅប្រព្រឹត្តទេ ខ្ញុំគិតថាអ៊ីចឹងឯង។ ហើយទាំងអស់នេះ យើងមិនចង់ថាអ្នកណាខុសអ្នកណាត្រូវ ប៉ុន្តែយើងចង់ឲ្យមានការសម្របសម្រួលគ្នាឡើងវិញ ហើយដោះលែងសកម្មជនគណបក្សទាំងអស់ត្រឡប់មកវិញ ដើម្បីបន្ថយស្ថានភាព»។
​បើ​តាម​លោក ចាន់ សុ​វេត រដ្ឋាភិបាល​គួរ​បន្តឲ្យមាន​សកម្មភាព​ប្រជាធិបតេ​យ្យ តវ៉ា​ដោយ​សន្តិវិធី នៅ​មាន​ធ្វើ​ជា​ធម្មតា និង​ស្នើ​ឲ្យ​រដ្ឋាភិបាល​ដោះលែង​បេក្ខជន​ជាប់ឆ្នោត​តំណាងរាស្ត្រ​ទាំងនោះ ដើម្បី​បន្ធូរបន្ថយ​កម្តៅ​នយោបាយ​។​

​បម្រាម​របស់​ក្រសួង​មហាផ្ទៃ​នេះ គឺ​បន្ទាប់ពី​មាន​អំពើ​ហិង្សា​កើតឡើង​នៅ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ បណ្តាល​ឲ្យ​កងសន្តិសុខ​របួស៣៨នាក់ និង​បាតុករ ៦នាក់ ខណៈ​គណបក្ស​សង្គ្រោះ​ជាតិ​ទាមទារ​ឲ្យមាន​ការ​បើកទីលាន​ប្រជាធិបតេយ្យ​វិញ ដើម្បីឲ្យ​ប្រជាពលរដ្ឋ​សម្តែង​មតិ​៕
សូមសរសេរមកលោក ឡាយ សាមាន តាមរយៈ samean@vodhotnews.com

4 comments:

Kim Ea said...

This Traitor dog is not different from Hun Sen dog . They both communist member and Khmer killer . Khmer don't be fool with this vicious , barbaric killer .He have same mentality , same tendency of killing , squashing and make poor Khmer people suffering under their regime . All of Khmer need to learn and wake up do not believe or trust this traitor yuon slave .

Kmenhwatt said...

They all working for Hanoi,they all can't be trusted,they all Khmer Rouge left over, they all (Cpp) working for communist Hanoi.They all KVC=Khmer Vietcong, KVM =Khmer Vietminh,we can not trust them!..

Yuon laugh at Khmer ,Khmer kills Khmer hit each other blood gushing out from the head for Hanoi....I hate ah kwak sen and its sons!...

Anonymous said...

Sar Khend did everything b/c Youn said so

Anonymous said...

this brainwash youn know only communist style,growth up in jungle eat youn'shit and kill khmer.GOD will punish them soon'