A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 11 July 2014

Justice Ministry orders KDC, a company owned by the wife of Energy Minister Suy Sem, to stop building a fence on disputed land with villagers in Lorpeang, Kampong Chhnang

Watch the videos of the dispute here.

ដោយ៖​ ណុល ដារ៉ា​ | ថ្ងៃព្រហស្បតិ៍ ទី10 កក្កដា 2014, VOD

ក្រសួង​យុត្តិធម៌​ចេញ​បញ្ជា​ឲ្យ​ក្រុមហ៊ុន KDCផ្អាក​ការឈូសឆាយដី​ធ្វើ​របង​លើដី​មាន​ជម្លោះ​នៅ​ភូមិ​ឡ​ពាង ឃុំ​តា​ជេស ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង ជា​បណ្ដោះអាសន្ន​។​
​តំណាង​ប្រជាពលរដ្ឋ លោក​ សៀង ហេង ឲ្យ​VOD​ដឹងថា នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ ក្រសួង​យុត្តិធម៌​បាន​ចេញ​បញ្ជា​ឲ្យ​ក្រុមហ៊ុន KDC របស់​លោកស្រី​ជា ខេង ភរិយា​លោក​ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល មកពី​គណបក្ស​ប្រជាជន​កម្ពុជា ផ្អាក​ការឈូសឆាយដី និង​ធ្វើ​របង​លើ​ដី​មាន​ជម្លោះ​ជា​បណ្ដោះអាសន្ន ដើម្បី​រង់ចាំ​ដំណោះស្រាយ​។​
​ក្រសួង​យុត្តិធម៌​ចេញ​បញ្ជា​ឲ្យ​ក្រុមហ៊ុន KDC ផ្អាក​ការ​ឈូសឆាយ និង​ធ្វើ​របង​នៅ​ភូមិ​ឡ​ពាង ខេត្ត​កំពង់ឆ្នាំង​នេះ បន្ទាប់​ពី​ប្រជាពលរដ្ឋ​ផ្ទុះ​ការតវ៉ា​នឹង​ការ​ឈូសឆាយ​របស់​ក្រុមហ៊ុន កាលពី​ថ្ងៃ​សៅរ៍ ទី​៥ ខែកក្កដា​ បណ្ដាលឲ្យ​មនុស្ស​ប្រមាណ​២០​នាក់​រងរបួស​ធ្ងន់ និង​ស្រាល​។​
​សូមជម្រាបថា កាលពី​ថ្ងៃ​ទី​២២ ខែ​មិថុនា​កន្លង​ទៅ អ្នកភូមិ​ឡ​ពាង ឃុំ​តា​ជេស ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង បាន​យក​ញត្តិ​ទៅ​ដាក់​នៅ​ក្រសួង​យុត្តិធម៌ និង​ខុទ្ទការល័យ​នាយករ​ដ្ឋ​មន្ត្រី ដើម្បី​សុំ​អន្តរាគមន៍ ករណី​ដី​មាន​ជម្លោះ​របស់​ពួកគេ ជាមួយនឹង​ក្រុមហ៊ុន KDC របស់​លោកស្រី​ជា ខេង ភរិយា​លោក​ស៊ុយ សែម​៕
សរសេរមកកាន់លោក ណុល ដារ៉ា តាមរយៈdara@vodhotnews.com

No comments: