A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 3 July 2014

Khmer students announced a protest in front of Vietnamese embassy to demand Vietnam to apologise for saying Kampuchea Krom belonged to Vietnam long before France’s official transfer of the land in 1949 និស្សិត​ខ្មែរ​ប្រកាស​តវ៉ា​នៅ​មុខ​ស្ថានទូត​វៀតណាម ​ដើម្បី​ឲ្យ​មន្ត្រី​ទូត​នេះ​សុំទោស​រឿង​ដី​កម្ពុជា​ក្រោម​​

Read more in English here.

ដោយ៖​ ញឹម សុខន​​ | ថ្ងៃព្រហស្បតិ៍ ទី3 កក្កដា 2014, VOD

ស្តាប់សំឡេង៖​

ចម្លងទុក

ស្លាក់សញ្ញារបស់ស្ថានទូតវៀតណាម នៃព្រះរាជាណាចក្រកម្ពុជា
និស្សិត​ខ្មែរ​មួយក្រុម ប្រកាស​ប្រមូលផ្តុំ​គ្នា​តវ៉ា​នៅមុខ​ស្ថានទូត​វៀតណាម​ប្រចាំ​កម្ពុជា នា​ដើម​សប្តាហ៍​ក្រោយនេះ ដើម្បី​ជំរុញ​ឲ្យ​មន្ត្រី​វៀតណាម​ចេញមុខ​សុំទោស ចំពោះ​អ្វី​ដែល​វៀតណាម​មិន​បាន​ទទួលស្គាល់​ពី​ប្រវត្តិសាស្ត្រ​នៃ​ការបាត់បង់​ទឹកដី​កម្ពុជា​ក្រោម​។​
​តាម​ឯកសារ​ប្រវត្តិសាស្ត្រ​បញ្ជាក់ថា​កាល ថ្ងៃទី​០៤ ខែមិថុនា ឆ្នាំ១៩៤៩ អាណានិគមនិយម​បារាំង បាន​អនុម័ត​ច្បាប់​មួយ ដោយ​សម្រេច​កាត់​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម ចំនួន​២១​ខេត្ត​ក្រុង ទៅ​ឲ្យ​វៀតណាមត្រួតត្រា ដោយ​មិន​បាន​សួរ​មតិ​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ម្ចាស់​ស្រុក ឬ​ថ្នាក់ដឹកនាំ​នៃកម្ពុជានា​សម័យ​នោះឡើយ​។​
​ប៉ុន្តែ​នៅ​ដើមខែ​មិថុនា​ឆ្នាំ​២០១៤​នេះ មន្ត្រី​នាំពាក្យ​ស្ថានទូត​វៀតណាម​ប្រចាំ​កម្ពុជា លោក ត្រឹង វ៉ាន​ថុង បាន​អះអាង​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា «​បារាំង​មិន​បាន​កាត់​ទឹកដី​ខ្មែរ កម្ពុជា​ក្រោម​ឲ្យ​វៀតណាម​ទេ។ មន្ត្រី​រូប​នោះ​ឲ្យដឹង​ទៀត​ថា កម្ពុជា​ក្រោម ជា​ទឹកដី​របស់​វៀតណាម តាំងពី​យូរយារ​ណាស់​មកហើយ។​ លោក​ថា ព័ត៌មាន​បាត់បង់​ទឹក​ដី​គ្មាន​អ្វី​ជា​មូលដ្ឋាន និងគ្មាន​អ្វី​ជា​ភ័ស្តុតាង​ទេ​»​។
​ករណីនេះ ប្រធាន​សហព័ន្ធ​និស្សិត​បញ្ញវ័ន្ត​កម្ពុជា លោក ម៉ៅ ពិសេស ឲ្យ​VOD​ដឹង​នៅ​ថ្ងៃទី​៣ ​ខែកក្កដា ​ឆ្នាំ​២០១៤​នេះ​ថា គម្រោង​ប្រមូលផ្តុំ មុខ​ស្ថានទូត​វៀតណាម​នោះ គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី​៨​ខែកក្កដា​សប្តាហ៍​ក្រោយនេះ​ ក្នុង​បំណង​ជំរុញ​ឲ្យ​មន្ត្រី​ស្ថានទូត​វៀតណាម​រូប​នោះ ​ចេះ​ទទួលស្គាល់​ប្រវត្តិសាស្ត្រ​ពិត​ «​យើង​នឹង​ថ្លែង​ទាមទារ​ឲ្យ គាត់​ទទួលស្គាល់​ការពិត មានន័យ​ថា គាត់​ត្រូវតែ​សូមទោស ដោយ​បញ្ចាក់​ថា​គាត់​យល់​ខុស យល់ច្រលំ​អំពី​ប្រវិត្តិសាស្ត្រ បើសិន​មិន​ដូចនេះ​ទេ អាច​មាន​ការតវ៉ា​ជា​បន្តបន្ទាប់​ថែមទៀត ពាក់​នឹង​ព័ន្ធ​បញ្ហា​នេះ​»
បើ​តាម​លោក ម៉ៅ ​ពិសេស គម្រោង​ជួបជុំ​នោះ នឹង​មាន​និស្សិត​ប្រមាណ​ជា​១០០​នាក់​ចូលរួម និង​មាន​ការអាន​ប្រវត្តិ​នៃ​ការបាត់​ទឹកដី​កម្ពុជា​ក្រោម ព្រម​ទាំង​លើក​បដា​ផ្សេងៗ រួម​ទាំង​រូបថត​វីរៈជន​ខ្មែរ ដែល​បាន​លះបង់​ជីវិត ប្រឆាំងនឹង​វិធានការរបស់​វៀតណាម​។​
អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក​ឡុង ឌី​ម៉ង់ អះអាងថា មិនទាន់​ទទួលបាន​លិខិត​ជូនដំណឹង​របស់​សហព័ន្ធ​និស្សិត​បញ្ញវ័ន្ត​កម្ពុជា​នោះទេ កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ ហើយ​ក៏​ទាន់​ដឹង​សម្រេច​យ៉ាងណាដែរ​។​
​សមាគម​ខ្មែរ​ក្រោម ធ្លាប់​លុបចោល​គម្រោង​តវ៉ា ដូចគ្នា​នេះ​ម្តង​ហើយ កាលពី​ខែ​មិថុនា​ឆ្នាំ​២០១៤ ដោយសារសាលា​រាជធានី និង​ក្រសួង​មហាផ្ទៃ​មិន​អនុញ្ញាត។​
​ប៉ុន្តែ​លោក ម៉ៅ ពិសេស អះអាងថា បើ​ទោះបី​គ្មាន​ការយល់ព្រម​ពី​អាជ្ញាធរ​ពាក់ព័ន្ធ​ក៏ដោយ ការជួប​ជុំនោះ នឹង​នៅតែ​ធ្វើឡើង​ដោយ​សន្តិវិធី «​សូម​ឲ្យ​គាត់​ពិចារណា​ឡើងវិញ កុំឲ្យ​ប្រវត្តិសាស្ត្រ​ថា សម័យ​ដៃ​ជោ​សែន​នេះ គឺ​មិន​ខ្វល់ខ្វាយ​អំពី​ទឹកដី អំពី​ប្រជាពលរដ្ឋ ដប់​លាន​នាក់ ដែល​រស់នៅ លើ​ទឹកដី​កម្ពុជា​ក្រោម​បច្ចុប្បន្ននេះ​»
មន្ត្រី​ឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្ស​នៅ​អង្គការ​លីកាដូ លោក អំ សំអាត យល់ថា រដ្ឋាភិបាល និង​មន្ត្រី​ពាក់ព័ន្ធ​គួរ​ធានា​សិទ្ធិ​សម្តែង​មតិ របស់​ពលរដ្ឋ​ដែល​មានចែង​ក្នុង​ច្បាប់ «​ជាគោលការណ៍​វា​ត្រូវតែ​អនុញ្ញាតិឲ្យ ប្រជា​ពលរដ្ឋ​នឹង​បំពេញ​សិទ្ធិ​របស់​ពួកគាត់ ប្រសិនបើ​យើង​មិន​អនុញ្ញាតិ​លើ​ការបំពេញ​សិទ្ធិ​របស់​យើង​ទេ​នោះ​មានន័យ​ថា យើង​រំលោភ​លើ​សិទ្ធិរ​សប់​ប្រជាពលរដ្ឋ ហើយ​ពិសេស​គឺ​រំលោភ​ទៅ​លើ​រដ្ឋធម្មនុញ្ញ ក៏ដូចជា សន្ធិសញ្ញា​អន្តរជាតិ​ដែល​ទទួលស្គាល់ របស់​ប្រជាពលរដ្ឋ​ក្នុង​ការជួបជុំ ក្នុង​ការប្រមូលផ្តុំ ការបញ្ចេញមិតិ និង​ការធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​ហ្នឹង​»​។

សូម​រំឭ​កថា ប្រទេស​វៀតណាម បាន​គ្រប់គ្រង​ទឹកដី​ក​កម្ពុជា​ក្រោម អស់​រយៈពេល​ជិត​៦៥​ឆ្នាំ​ហើយ។ ប្រធាន​សមាគម ឲ្យដឹងថា ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម​ច្រើន​នាក់​បាន​ស្លាប់ និង​មួយចំនួនទៀត​ត្រូវ​អាជ្ញាធរ​វៀតណាម​ចាប់​ដាក់​ពន្ធនាគារ ដោយសារ​ចេញមុខ​តវ៉ា​ប្រឆាំង​នឹង​ការរំលោភ​សិទ្ធិ​របស់​ម្ចាស់​ទឹកដី​៕
សូមសរសេរមកលោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com

7 comments:

Anonymous said...

France did not transfer South Vietnam (Khmer Krom) to Vietnam. France gave back South Vietnam to Vietnam.

France came, attacked and took South Vietnam from Vietnam. After some long war, France gave up.

The actual legal ownership if South Vietnam (Khmer Krom) was murky in ancient time. There was no United Nations during that era.

Cambodia's weakness in claiming Khmer Krom was from these following facts:

_ When Thais sacked Khmer capital repeatedly, Khmer never had any army from Khmer Krom to defend the capital.
_ Khmer moved the capital several times, away from Thais but never considered moving the capital to Khmer Krom which proved to be superior with farm land. But Khmer Krom was mostly uninhabited because the salt in the land was not washed out by the Ming Chinese yet.
_ Vietnam fought and defend South Vietnam (Khmer Krom) from the Thais a couple times, and then against France many times.

So, basically, if you don't live, fight nor defend the land, you don't really own it.

That's why Vietnam consider themselves as the rightful owner long ago since the day the Ming Chinese gave the land to them.

-Drgunzet-

Anonymous said...

To Asshole -Drgunzet-:

This is how you have been manipulating and fool the gullible online readers, asshole.

John

Anonymous said...

To Asshole -Drgunzet-:

This is how you have been manipulating and fool the gullible online readers, asshole.

John

4 July 2014 7:30 pm
--------------
How come someone named "John" writes bad English?
Bad English:
"This is how you have been manipulating and fool the..."
Correct English:
"This is how you have been manipulating and fooling the..."

Perhaps "John" has been spending too much time with the Khmer? hehehe...

-Drgunzet-

Anonymous said...

9:32 PM Dirt Drgunzet

I've caught YOUR English writing mistakes many times too.

Anonymous said...

5:42 pm. Dirt Drgunzet

Your pea brain is all fu*ked up !!!

Anonymous said...

I write my comments very fast and don't proof read them much because my readers are you guys. I don't have much respect for you guys, why should I spend my effort to proof read my comments. You do it for me.

For someone who claim as "John", it's a joke to see Khmer's pathetic English. I am sorry, Khmer are just inferior in many ways. And they show.

I don't claim myself as "Johnny" so I am not liable for perfect English.

-Drgunzet-

Anonymous said...

Oh! Oh! None of these comments related to the article, so I am warning you, be prepared to pack your bags and run DrugHunzet because Hun Husen want Khmer krom back. I am sorry I do not proof read your name, but readers will be able to read it. Peace!