A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 24 July 2014

Sam Rainsy issues a statement explaining supporters about a political deal he struck with Mr. Hun Sen លោក សម រង្ស៊ី ផ្ញើ​សារ​ពន្យល់​អ្នក​គាំទ្រ​ឲ្យ​យល់​ពី​ការ​ចូលរួម​សភា


សម រង្ស៊ី ៦១០
លោក សម រង្ស៊ី (ស្ដាំ) ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ថ្លែង​ក្នុង​សន្និសីទ​កាសែត នា​ស្នាក់​ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ព្រឹក​ថ្ងៃ​ទី២៩ ខែ​សីហា ឆ្នាំ​២០១៣។
RFA/Tin Zakariya
លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ផ្ញើ​សារ​លួង​ចិត្ត​អ្នក​គាំទ្រ​កុំ​ឲ្យ​អន់​ចិត្ត ពេល​គណបក្ស​សង្គ្រោះ​ជាតិ ចូល​សភា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។
លោក សម រង្ស៊ី បាន​ផ្ញើ​សារ​នយោបាយ​អំពាវនាវ​ទៅ​កាន់​អ្នក​គាំទ្រ​បក្ស​សង្គ្រោះ​ជាតិ ឲ្យ​ទប់​ចិត្ត​កុំ​អាក់​អន់​ចិត្ត ឬ​ខឹង​នឹង​ថ្នាក់​ដឹក​នាំ​បក្ស ដែល​បាន​សម្រេច​ចូលរួម​សភា​ជាមួយ​បក្ស​ប្រជាជន នៅ​ពេល​ថ្មីៗ​យ៉ាង​តក់​ក្រហល់ ដែល​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ខ្លះ​មិន​ពេញ​ចិត្ត។
លោក សម រង្ស៊ី ថ្លែង​នៅ​ក្នុង​វីដេអូ​ឃ្លីប​មួយ​មាន​រយៈពេល​ជិត ៥​នាទី ព្យាយាម​ពន្យល់​ប្រាប់​អ្នក​គាំទ្រ​ថា ការ​សម្រេច​ចិត្ត​ចូល​នេះ គឺ​ជា​ការ​ត្រឹមត្រូវ និង​ស្រប​តាម​កាលៈទេសៈ​នៃ​សភាពការណ៍​នយោបាយ​បច្ចុប្បន្ន ដែល​អាច​ឲ្យ​បក្ស​សង្គ្រោះ​ជាតិ បន្ត​ទាមទារ​ធ្វើ​ការ​កែ​ទម្រង់​ស្ថាប័ន​នានា ដូច​កែ​ទម្រង់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ដែល​នឹង​ឈាន​ទៅ​ដល់​ការ​ផ្លាស់​ប្ដូរ​បាន​សម្រេច​ដូច​បំណង​អ្នក​គាំទ្រ​បក្ស​ទៅ​អនាគត។
លោក សម រង្ស៊ី ថ្លែង​ដូច្នេះ៖ «មុន​នឹង​វិនិច្ឆ័យ ឬ​ធ្វើ​ការ​ថ្កោលទោស​អ្វី​មួយ សូម​បងប្អូន​ជន​រួម​ជាតិ​រង់ចាំ​បន្តិច​សិន ទាល់​តែ​ពេល​វេលា​ការងារ​របស់​យើង និង​លទ្ធផល​ដែល​យើង​ទទួល​បាន បាន​ចេញ​ជា​រូបរាង​ច្បាស់​លាស់ ទើប​បង​ប្អូន​ជន​រួម​ជាតិ​អាច​វិនិច្ឆ័យ​ថា​ត្រូវ ឬ​ក៏​មិន​ត្រូវ។ ចំពោះ​ខ្ញុំ​យល់​ថា គ្មាន​ជម្រើស​ណា​ល្អ​ជាង​ជម្រើស​ដែល​យើង​បាន​សម្រេច​នេះ​ទេ។ ទី​១ គឺ​យើង​បាន​បញ្ចប់​សភាពការណ៍​តានតឹង។ អ្នក​ដែល​ត្រូវ​បាន​គេ​ចាប់​ខ្លួន ហើយ​យក​ទៅ​ដាក់​ពន្ធនាគារ គឺ​ត្រូវ​បាន​ដោះ​លែង​អស់​ហើយ។ បន្តិច​ទៀត​នេះ ទីលាន​ប្រជាធិបតេយ្យ​នឹង​ត្រូវ​បើក​ឡើង​វិញ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ ឲ្យ​ប្រជាពលរដ្ឋ​ទៅ​ជួប​ជុំ​គ្នា​ដូច​ពេល​មុនៗ​ទៀត។ បម្រាម​ហាម​ឃាត់​មិន​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​បាតុកម្ម​ដង្ហែ​ក្បួន​តាម​ផ្លូវ បម្រាម​នោះ​ត្រូវ​លុប​ចោល គឺ​យើង​នឹង​មាន​សិទ្ធិ​សេរីភាព​ដូច​ដើម​វិញ»

សារ​នយោបាយ​របស់ លោក សម រង្ស៊ី ពេល​នេះ បន្ទាប់​ពី​មាន​ពលរដ្ឋ និង​អ្នក​គាំទ្រ​បក្ស​សង្គ្រោះ​ជាតិ ខ្លះ​បាន​បង្ហោះ​មតិ​យោបល់​អាក់​អន់​ចិត្ត និង​បញ្ចេញ​កំហឹង​របស់​ខ្លួន ដៀមដាម​ដាក់​មេ​ដឹក​នាំ​បក្ស​សង្គ្រោះ​ជាតិ តាម​រយៈ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដោយសារ​ពួក​គាត់​មិន​ពេញ​ចិត្ត និង​មិន​ចង់​ឲ្យ​បក្ស​សង្គ្រោះ​ជាតិ ចូលរួម​រដ្ឋាភិបាល​ដែល​ដឹក​នាំ​ដោយ​បក្ស​ប្រជាជន ដែល​ពួក​គាត់​យល់​ថា នឹង​ចាញ់​ល្បិចកល​នយោបាយ​របស់​បក្ស​ប្រជាជន ហើយ​បក្ស​ប្រជាជន នឹង​បំផ្លាញ​បក្ស​សង្គ្រោះ​ជាតិ ឲ្យ​រលាយ​ដូច​ដែល​បក្ស​ប្រជាជន បាន​កម្ទេច​បក្ស​នយោបាយ​មួយ​ចំនួន​កន្លង​មក ដូច​ជា បក្ស​សេរី​និយម​ព្រះពុទ្ធ​សាសនា ដែល​ដឹក​នាំ​ដោយ លោក សឺន សាន និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច ជាដើម។
ទោះ​យ៉ាង​ណា ការ​សម្រេច​ចិត្ត​របស់​បក្ស​សង្គ្រោះ​ជាតិ ចូល​សភា​នឹង​បក្ស​ប្រជាជន ក្នុង​ជំនួប​កំពូល​កាល​ពី​ថ្ងៃ​ទី​២២ កក្កដា បាន​ទម្លាយ​ភាព​ទាល់ច្រក​នយោបាយ ដែល​បាន​ជាប់​គាំង​អស់​ជិត​មួយ​ឆ្នាំ​មក​ហើយ​នោះ ត្រូវ​បាន​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​នានា អបអរ​សាទរ ជាពិសេស​អង្គការ​សហប្រជាជាតិ ដែល​បាន​ទទូច​ឲ្យ​បក្ស​ទាំង​ពីរ​ចរចា​គ្នា បញ្ចប់​នយោបាយ​ជាប់​គាំង​ប្រកប​ដោយ​សន្តិវិធី និង​ស្ងៀមស្ងាត់ កាល​ពី​ពេល​កន្លង​មក៕

5 comments:

Anonymous said...

Everyone in cambodia knows hun sen never keeps his promises and now people beginning not to trust sam rainsy.

Anonymous said...

Rainsy there are no excuses, all this because you are a coward. You want us to trust you because you trusted Hun Sen? Now we know that you are also a traitor. All CNRP will be finished because of this decision. You are so stupid and now we all know that you sold out.

Anonymous said...

After hearing the news about the two party agreements and the CNRP joining the parliaments, my heart pump much faster and my mood swing change drastically. At that moment, I wanted to scream at the top of my lung, kicking my own computer and cussing at our trusted leaders.
I am so frustrated and upset to see our struggles vanished into thin air. I’m thinking to myself, why our leaders are so dumb, stupid, ignorance and naive in this political arena?
I bite my lips, hold my anger and started to read more on all media posts and Facebook. Hoped to see others may have different reactions to mine. As not to my surprised, my research showed similar reactions. Some are more furious than me.
One day later, I did cool down a bit, scratched my head and start thinking to why Mr. Sam Rainsy and Mr. Kem Sokha made that crucial decisions. After ample analysis, I came to realized that their decisions are based on internal trust and balance of power. They knew that they are playing with their future careers and reputations, but they took this chance over it. Knowing that their supporters will be outraged and tarnished with this risky move. In political strategy, there are certain things that must be covert.
What internal trust you may ask?
Well, there are many patriotism Khmers in the CPP that have similar concerned like us. They too want change. In order to relief themselves from foreign grip; this parliament unity is a must.
Our leaders, Mr. Sam Rainsy and Mr. Kem Sokha are very smart individual, they are not like Rannaridth.
So, please remain calms and continue to observe and support. They have not damaged anything yet.
Give them a chance to prove to you that they are committed to fight for freedom and true democracy for Cambodia.

Anonymous said...

Actually they are this stupid.

Anonymous said...

ឃើញតេ សំរង្ស៊ី មកបកស្រាយ ចុះឯណា កឺមសុខានោះ ស្អែកនេះគេដាក់គុកទេ? ឬថា ហ៊ុន សែន ថាឱ្យកឹម សុខា សំបើមណាស់រហូតចេញមកមិននិយាយស្តីទេ? ស្តាយដែរមកពីកេមិនឱ្យប្រជាជនឮនោះ។