A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 20 July 2014

San Kimsean has secured a film contract with an American film company to perform Labokator (Bokator) martial arts in an American movie to be filmed in 2015 សាន គឹមស៊ាន ត្រៀម​យក​ក្បាច់​គុន​ខ្មែរ​ទៅ​ថត​កុន​ជាមួយ​អាមេរិក

ការ​សម្តែង​ក្បាច់​គុន​កីឡា​ល្បុក្កតោ​កម្ពុជា​នា​ពេល​កន្លង​មក។
ការ​សម្តែង​ក្បាច់​គុន​កីឡា​ល្បុក្កតោ​កម្ពុជា​នា​ពេល​កន្លង​មក។ ស្រេង ម៉េងស៊ុន
លោក សាន គឹមស៊ាន ដែល​មាន​រហស្សនាម​ថា ​​គ្រូ​តា​ក្រមា​មាស» នៃ​ក្បាច់​គុន​កីឡា ល្បុក្កតោ​កម្ពុជា បាន​ក្លាយ​ជា​ស្ថាបនិក​ដ៏​ល្បី​ឈ្មោះ​ម្នាក់ ដែល​បាន​ជួយ​ឲ្យ​កីឡា ល្បុក្កតោ មាន​ជីវិត​រស់​ឡើង​វិញ ព្រោះ​លោក​បាន​ចំណាយ​ពេល​វេលា​ក្នុង​ឆាក​ជីវិត​ចុង​ក្រោយ​របស់​ខ្លួន​អស់​រយៈ​ជាង ១៩​ឆ្នាំ ដើម្បី​កសាង​និង​ចងក្រង​ឯកសារ​ជាច្រើន​ព្រម​ទាំង​មាន​រូបភាព​គំនូរ​គូរ​ដោយ​ផ្ទាល់​ដៃ​ការ​សរសេរ​សៀវភៅ និង​ការ​ផលិត​ឯកសារ វីដេអូ ស្តី​ពី​ក្បាច់​គុន​កីឡា ល្បុក្កតោ បញ្ជូន​ឲ្យ​រាជ​រដ្ឋាភិបាល​កម្ពុជា សម្រាប់​ដាក់​កីឡា​ប្រភេទ​នេះ​ចូល​ទៅ​ក្នុង​អង្គការ យូណេស្កូ។
បន្ថែម​លើ​នេះ​លោក សាន គឹមស៊ាន បាន​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​ទៅ​កាន់​ប្រទេស​នានា ដែល​មាន​វប្បធម៌​គ្រឹះ​រឹង​មាំ នៅ​លើ​ពិភពលោក​ឲ្យ​បាន​ស្គាល់​ពី​កីឡា​ល្បុក្កតោ​របស់​ខ្មែរ ដែល​ជា​មរតក​វប្បធម៌​ដ៏​ចំណាស់​តាំង​ពី​បុរាណ​កាល ហើយ​ភាព​ល្បី​ល្បាញ​នេះ​បាន​ធ្វើ​ឲ្យ​ក្រុម​ហ៊ុន​ផលិត​ខ្សែ​ភាព​យន្ត​ដ៏​ធំ​នៅ​អាមេរិក បាន​សុំ​ឲ្យ​លោក​ចូល​រួម​ថត​កុន ក្នុង​នាម​ជា​តួអង្គ​ផ្នែក​យុទ្ធគុន​នៅ ឆ្នាំ​២០១៥។
នៅ​ក្នុង​បទ​សម្ភាស​ជាមួយ ភ្នំពេញ ប៉ុស្តិ៍ កាល​ពី​ដើម​សប្តាហ៍​មុន លោក សាន គឹមស៊ាន បាន​រៀប​រាប់​ថា៖ «ខ្ញុំ​បាន​វិល​ត្រឡប់​ពី​សហរដ្ឋ​អាមេរិក​ថ្មីៗ​នេះ បន្ទាប់​ពី​ទៅ​លេង​ក្រុម​គ្រួសារ​ផង​និង​ទៅ​បំពេញ​បេសកកម្ម​ផង ដើម្បី​ស្វែង​រក​ការ​គាំទ្រ​កីឡា ល្បុក្កតោ របស់​ខ្មែរ ហើយ​ខ្ញុំ​ទទួល​លទ្ធផល​ល្អ​គួរ​ជា​ទី​មោទនៈ​ដោយ​សារ​យើង​បាន​បើក​សាលា​បណ្ឌិត្យ​សភា ល្បុក្កតោ នៅ​សហរដ្ឋ​អាមេរិក និង​រូប​ខ្ញុំ​ផ្ទាល់​ត្រូវ​បាន​ក្រុម​ហ៊ុន​ផលិត​ភាពយន្ត​ដ៏​ធំ​នៅ​អាមេរិក​សុំ​ធ្វើ​កិច្ចសន្យា​ឲ្យ​ខ្ញុំ​សម្តែង​ជា​តួអង្គ​ផ្នែក​យុទ្ធគុន​វាយ​តប់​ដែល​ទាក់​ទង​ទៅ​នឹង​ក្បាច់​គុន និង​វប្បធម៌​ថែម​ទៀត​ផង ដែល​ពួក​គេ​នឹង​ចាប់​ថត​នៅ ឆ្នាំ​២០១៥ ខាង​មុខ»។
គិត​មក​ដល់​ពេល​នេះ​លោក សាន គឹមស៊ាន មាន​វ័យ ៧០​ឆ្នាំ ហើយ​លោក​បាន​ចូល​ហាត់​គុន​តាំង​តែ​ពី​អាយុ ១៣​ឆ្នាំ ដែល​ការ​ហាត់​គុន​នេះ​បាន​ជួយ​ឲ្យ​លោក​នៅ​ពេល​នេះ​នៅ​តែ​មាន​រាង​កាយ​រឹង​មាំ​កម្លាំង​ខ្លាំង​ក្លា និង​សុខភាព​ល្អ មិន​ទ្រុឌ​ទ្រោម​តាម​អាយុ​នោះ​ទេ។ បើ​និយាយ​អំពី​វិជា្ជគុន​វិញ​លោក គឹមស៊ាន មាន​ខ្សែ​ក្រវាត់​ខ្មៅ ៧ ដាន់​ផ្នែក​កីឡា ហាប់គីដូ ដែល​បាន​ហាត់​រៀន​ពី​លោក​គ្រូ​កូរ៉​ឈ្មោះ Choung Sunho តាំង​ពី ឆ្នាំ​១៩៦៩ មក​ម៉្លេះ ហើយ​បាន​បន្ត​ហាត់​ក្បាច់​គុន នៅ រដ្ឋ​ឡុងប៉ិច រដ្ឋ​តិចសាស់ និង រដ្ឋ​សានហ្វ្រាន់ស៊ីស្កូ របស់​សហរដ្ឋ​អាមេរិក តាំង​ពី ឆ្នាំ​១៩៨៥ រហូត​ដល់ ១៩៩៤។

លោក​គ្រូ សាន គឹមស៊ាន នឹង​នាំ​យក​ក្បាច់​គុន​ខ្មែរ​ទៅ​ថត​កុន​ជាមួយ​ក្រុម​ហ៊ុន​អាមេរិក។
លោក​គ្រូ សាន គឹមស៊ាន នឹង​នាំ​យក​ក្បាច់​គុន​ខ្មែរ​ទៅ​ថត​កុន​ជាមួយ​ក្រុម​ហ៊ុន​អាមេរិក។ ស្រេង ម៉េងស្រ៊ុន
នៅ ឆ្នាំ​១៩៩៥ លោក សាន គឹមស៊ាន បាន​វិល​ពី​សហរដ្ឋ​អាមេរិក មក​មាតុភូមិ​វិញ​ក្នុង​គោល​បំណង​ដើម្បី​ចង​ក្រង​ក្បាច់​គុន​បុរាណ​ខ្មែរ ជា​ពិសេស​កីឡា ល្បុក្កតោ នេះ​ឯង។
ជាមួយ​ផ្នត់​គំនិត​ជាតិ​និយម​នេះ លោក​បាន​ជួប​ការ​លំបាក និង​ឧបសគ្គ​ជាច្រើន​ដែល​ទាក់​ទង​ទៅ​នឹង​ជីវភាព​ផ្ទាល់​ខ្លួន និង​ការ​មិន​សហការ​ឲ្យ​បាន​ពេញ​លេញ​របស់​មជ្ឈដ្ឋាន និង​ស្ថាប័ន​ពាក់​ព័ន្ធ​មួយ​ចំនួន​ជុំវិញ​ការ​ចុះ​ស្រាវជ្រាវ​ក្បាច់​គុន​នេះ ប៉ុន្តែ​លោក​នៅ​តែ​ជម្នះ​ពុះ​ពារ​រហូត​ទទួល​ជោគ​ជ័យ​យ៉ាង​ធំ​ធេង គឺ​ការ​ធ្វើ​ឲ្យ​កីឡា ល្បុក្កតោ ដែល​បាន​បាត់​ឈ្មោះ​រាប់​ពាន់​ឆ្នាំ​មក​ហើយ​នោះ​ឲ្យ​មាន​ជីវិត​រស់​ឡើង​វិញ និង​មាន​ភាព​ល្បី​ល្បាញ​នៅ​ពេល​នេះ។
លោក សាន គឹមស៊ាន បាន​និយាយ​ថា ក្នុង​រយៈ​ពេល ១៩ ឆ្នាំ​ចុង​ក្រោយ​នេះ (ចាប់​ពី ឆ្នាំ​១៩៩៥ មក​ដល់​បច្ចុប្បន្ន) លោក​ទើប​តែ​បាន​ទៅ​សហរដ្ឋ​អាមេរិក​ម្តង​គត់ និង​បាន​ត្រឡប់​មក​វិញ​ថ្មីៗ​នេះ ទោះ​បី​ជា​លោក​មាន​សញ្ជាតិ​ជា​អាមេរិក​ស្រាប់ និង​មាន​ប្រពន្ធ ព្រម​ទាំង​កូន​ដែល​កំពុង​រស់​នៅ​ទី​នោះ​ក៏​ដោយ​ព្រោះ​លោក​ជាប់​រវល់​ទៅ​នឹង​ការងារ​កីឡា ល្បុក្កតោ ខ្លាំង​ពេក។
ឥឡូវ​នេះ​អ្វីៗ​របស់ ល្បុក្កតោ ត្រូវ​បាន​លោក សាន គឹមស៊ាន និយាយ​ថា «ជោគជ័យ» ដោយ​សារ​រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​បញ្ចូល​សក្តានុពល​របស់ ល្បុក្កតោ ដែល​មាន​ភាព​ជាក់​លាក់​ច្បាស់​លាស់ ចូល​ដល់​អង្គការ យូណេស្កូ រួច​រាល់​តាំង​ពី ឆ្នាំ​២០១២ គឺ​អាច​និយាយ​ថា ៩០ ភាគរយ​មាន​ភ័ស្តុតាង និង​ឯកសារ​គ្រប់​គ្រាន់ ដោយ​យើង​រង់​ចាំ​តែ​ពេល​វេលា ប្រកាស​ជា​បេតិកភណ្ឌ​មនុស្ស​ជាតិ​លើ​ពិភពលោក​តែ​ប៉ុណ្ណោះ។
លោក​បាន​បញ្ជាក់​ថា៖ «ពេល​នេះ​ក្តី​ស្រមៃ​នៃ​ជីវិត​របស់​ខ្ញុំ ដែល​មាន​បំណង​ចង់​ឲ្យ​ក្បាច់​គុន​កីឡា ល្បុក្កតោ ត្រូវ​បាន​ទទួល​ស្គាល់​ច្រើន​នៅ​លើ​ពិភពលោក​នោះ គឺ​បាន​ដូច​បំណង​ហើយ​ហើយ​អ្នក​បន្ត​វេន​បេសកកម្ម​ពី​ខ្ញុំ គឺ​មាន​ថ្នាក់​ដឹក​នាំ​កីឡា​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ចំណែក​រូប​ខ្ញុំ​ផ្ទាល់​នឹង​មាន​បេសកកម្ម​នៅ​ក្រៅ​ប្រទេស ដើម្បី​ស្វែង​រក​ការ​គាំទ្រ​ក្នុង​ឋានៈ​ជា​អ្នក​ចងក្រង​ស្ថាបនិក និង​ជា​ប្រធាន​កិត្តិយស​សហព័ន្ធ​កីឡា ល្បុក្កតោ កម្ពុជា​អស់​មួយ​ជីវិត ដែល​ទទួល​ស្គាល់​ដោយ​ស្ថាប័ន​គណៈ​កម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​បាន​ទទួល​ស្គាល់​ពី​រាជ​រដ្ឋាភិបាល​កម្ពុជា​ផង​ដែរ»។
គ្រូ​តា​ក្រមា​មាស សាន គឹមស៊ាន ក្នុង​ពេល​សម្តែង​ក្បាច់​ដាវ។
គ្រូ​តា​ក្រមា​មាស សាន គឹមស៊ាន ក្នុង​ពេល​សម្តែង​ក្បាច់​ដាវ។ ស្រេង ម៉េងស៊ុន
នៅ​ពេល​សួរ​ដល់​គម្រោង​ទៅ​ថ្ងៃ​មុខ​លោក សាន គឹមស៊ាន បាន​គូស​បញ្ជាក់​ថា៖ «ខ្ញុំ​នឹង​វិល​ទៅ​រស់​នៅ​សហរដ្ឋ​អាមេរិក​វិញ នៅ ឆ្នាំ​២០១៥ ព្រោះ​នៅ​ពេល​នេះ មាន​សាលា​បណ្ឌិត្យ​សភា ល្បុក្កតោ មួយ​នៅ រដ្ឋ​ឡុងប៊ិច ហើយ​ខ្ញុំ​បាន​ចុះ​កិច្ចសន្យា​ថត​ភាពយន្ត​របស់​អាមេរិក ហេតុ​នេះ​ខ្ញុំ​នឹង​កសាង​ជីវភាព​ថ្មី​ក្នុង​វ័យ ៧០​ឆ្នាំ បន្ទាប់​ពី​ប្រមូល​ផ្តុំ​ចងក្រង​ឯកសារ​កីឡា ល្បុក្កតោ ជូន​ជាតិ​មាតុភូមិ​រួច​រាល់​ហើយ​នោះ»។
ជាមួយ​ស្នាដៃ​ដែល​ទទួល​បាន​សម្រេច​លើ​កីឡា ល្បុក្កតោ នៅ​ពេល​នេះ ត្រូវ​បាន​លោក សាន គឹមស៊ាន អះអាង​ថា៖ «ការ​ទទួល​បាន​លទ្ធផល​យ៉ាង​ត្រចះ​ត្រចង់​បែប​នេះ ដោយ​សារ​មាន​អ្នក​ផ្តល់​ការ​ស្រឡាញ់ និង​គាំទ្រ​ខ្ញុំ មាន​ដូច​ជា​ឯកឧត្តម សុខ អាន ឯកឧត្តម ជាម យៀប ឯកឧត្តម ថោង ខុន ឯកឧត្តម វ៉ាត់ ចំរើន និង​លោក​គ្រូ​ព្រឹទ្ធាចារ្យ ហុក ឈាងគីម ព្រម​ទាំង​អ្នក​ស្រឡាញ់​កីឡា ល្បុក្កតោ ជាច្រើន​ទៀត»។
តាម​ការ​អះអាង​ពី​លោក សាន គឹមស៊ាន គឺ​កាល​ពី ខែ​មេសា ឆ្នាំ​២០១៤ លោក​បាន​បើក​សាលា​បណ្ឌិត្យ​សភា ល្បុក្កតោ មួយ​កន្លែង​នៅ រដ្ឋ​ឡុងប៊ិច ដោយ​មាន​សមាគម​ព្រលឹង​ខ្មែរ​របស់​បង​ប្អូន ខ្មែរ រស់​នៅ​ទី​នោះ​ជួយ​ជ្រោម​ជ្រែង​ផ្តល់​ថវិកា​ហើយ​លោក​អភិបាល ក្រុង​ឡុងប៊ិច ក៏​គាំទ្រ​និង​ជួយ​ល្បុក្កតោ​ខ្មែរ​ដែរ ហេតុ​នេះ​លោក គឹមស៊ាន នឹង​ទៅ​គ្រប់​គ្រង​សាលា​បណ្ឌិត្យ​សភា ល្បុក្កតោ នេះ។
គួរ​រំឭក​ថា រឿង​រ៉ាវ​ប្រវត្តិ​ពិត​របស់​លោក សាន គឹមស៊ាន គឺ​លោក​បាន​ងប់ងុល​ដក​ចិត្ត​មិន​រួច​ពី​ការងារ​ក្បាច់​គុន​នោះ​ទេ ហើយ​ការ​មិន​សូវ​ជា​ស្វះ​ស្វែង​រក​ប្រាក់​ចំណូល​សម្រាប់​គ្រួសារ​បាន​ធ្វើ​ឲ្យ​ស្ថាបនិក​ម្នាក់​នេះ ត្រូវ​លែង​លះ​ជាមួយ​ប្រពន្ធ​រហូត​ដល់ ៤​នាក់ និង​បាន​កូន ៥ ប៉ុន្តែ​ប្រពន្ធ​ចុង​ក្រោយ​នៅ​ស្រុក​ខ្មែរ​បច្ចុប្បន្ន​ជា​អ្នក​និយម​ក្បាច់​គុន​ដូច​គ្នា។
គ្រួសារ​ថ្មី​នេះ​ទទួល​បាន​ចំណង​ដៃ​កូន​ប្រុស​តែ​មួយ​គត់​ឈ្មោះ សាន អង្គរ​រាជវ័ន្ត ដែល​បាន​ចូល​ហ្វឹក​ហាត់​ក្បាច់​គុន​តាំង​ពី​ក្មេង។ សព្វ​ថ្ងៃ​នេះ អង្គរ​រាជវ័ន្ត មាន​អាយុ​បាន ១៨​ឆ្នាំ មាន​កម្រិត​វិជ្ជាគុន​ក្រមា​ខ្មៅ ២ ជាន់​ផ្នែក ល្បុក្កតោ គ្រោង​ប្រឡង​ឡើង ៣ ជាន់​នៅ​ឆ្នាំ​នេះ ហើយ​គេ​ជា​គ្រូ​ធំ និង​ជា​អ្នក​ស្នង​ត្រកូល​ខាង​កីឡា ល្បុក្កតោ ពី​លោក​គ្រូ​តា​ក្រមា​មាស សាន គឹមស៊ាន ដែល​ជា​ឪពុក៕

1 comment:

Unknown said...

An introduction to a timeless and elongated bathroom

Usually, a bathroom is in a square or rectangular shape in term of measurement. Nonetheless, architect Maria Arango and Diego Molina have been assigned to a different situation regarding the shape of the bathroom. This one takes a form of a long stretch edges and per request by clients, it needed to be timeless.
"One way of achieving this was to continue the material palette of travertine stone, glass and black granite found in other areas of the home – these natural materials are always in vogue." Arango stated, as quoted by reliable furniture shop in Phnom Penh
construction materials.
"Further to this, we custom designed a vanity created from a solid block of marble, with the sinks carved straight out of the block. This simple, substantial piece is matched with minimalist taps that will also retain their design relevance well into the future." added Arango.