A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 17 July 2014

The U.S embassy calls for the release of Mu Sochua and other detained lawmakers and officials ស្ថានទូត​អាមេរិកអំពាវនាវ​ឲ្យ​ដោះលែង​លោក​ស្រី មូរ សុខ​ហួរ និង​មន្ត្រី​CNRP​ផ្សេងទៀត​​

ដោយ៖​ ស៊ុន ណារិន​ | ថ្ងៃពុធ ទី16 កក្កដា 2014 | VOD

មន្ត្រី​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា នៅ​ថ្ងៃ​ពុធ​នេះ​អំពាវនាវ​ឲ្យមាន​ការដោះលែង​បេក្ខជន​ជាប់ឆ្នោត​តំណាងរាស្ត្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ឈាន​ទៅរក​ការផ្សះផ្សារ​នយោបាយ​រវាង​គណបក្សនយោបាយ​ទាំងពីរ​។​
​អ្នកនាំពាក្យ​ស្ថានទូត​អាមេរិក លោក​John Simmons ប្រាប់​VOD​តាមរយៈ​អ៊ីម៉េល​ថា ស្ថានទូត​អាមេរិក ថ្កោលទោស​យ៉ាង​អហង្ការ​លើ​អំពើ​ហិង្សា​ដែល​បាន​កើតឡើង​នៅក្បែរ​ទីលាន​ប្រជាធិបតេយ្យ កាលពី​ថ្ងៃ​អង្គារ​។ លោក​បន្ត​ថា​ការ​បន្ត​ការចរចា​រក​ដំណោះស្រាយ​នយោបាយ គឺ​អាច​ទៅរួច តាមរយៈ​ការពិភាក្សា​ដោ​យកសារ​ស្ថាបនា និង​សន្តិភាព​។​លោក​បញ្ជាក់ថា​«​យើង​អំពាវនាវ​ឲ្យមាន​ការដោះលែង​លោក​ស្រី មូរ សុខ​ហួរ និង​សមាជិក​តំណាងរាស្រ្ត​ផ្សេងទៀត​ក្នុង​ស្មារតី​ផ្សះផ្សារ​នយោបាយ​»។
​លោក​John Simmons​បន្តថា ស្ថានទូត​អាមេរិក កំពុង​តែ​ព្យាយាម​ផ្តល់​សេវា​ផ្នែក​កុងស៊ុល​ទៅ​លោក​ស្រី​មូរ សុខ​ហួរ ដោយសារតែ​លោក​ស្រី មាន​សិទ្ធិ​ទទួល​ដូច​ពលរដ្ឋ​អាមេរិក​ដែរ​។​
​នៅ​រសៀល​ម៉ោង​៤​ថ្ងៃ​ពុធ​នេះ មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា និង​អាជ្ញាធរ​ពាក់ព័ន្ធ បាន​ជួប​ពិភាក្សា​គ្នា​ពី​ការវិវត្ត​បញ្ហានយោបាយ និង​ហិង្សា​កើតឡើង​ដែល​នាំឲ្យ​មាន​ការចាប់​បេក្ខជន​ជាប់​ឆ្នោត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​។​
​មន្ត្រី​រដ្ឋាភិបាល​រួមមាន រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ លោក អង្គ​វង្ស វឌ្ឍា​នា លោក ព្រុំ សុខា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ លោក សក់ សេដ្ឋា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​មន្ត្រី​ផ្សេងទៀត​។​ចំណែក​តំណាង​ស្ថានទូត​ រួមមានស្ថានទូត​អាមេរិក សហភាព​អឺរ៉ុប ទូត​បារាំង និង​តំណាង​អង្គការសហប្រជាជាតិ​ជាដើម​។ 
​លោក ព្រុំ សុខា មានប្រសាសន៍​ថា​អង្គទូត បាន​ចោទ​សំណួរ​ទៅលើ​បញ្ហា​ចាប់ខ្លួន​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ តែ​លោក​​ឆ្លើយ​ថា​នេះ​ជា​កិច្ចការ​របស់​អាជ្ញាធរ​ពាក់ព័ន្ធ និង​តុលាការ​។​

នៅ​ថ្ងៃ​ពុធ​នេះ តុលាការ​បាន​សម្រេច​ចោទ​លើ​បេក្ខជន​តំណាងរាស្ត្រ​ជាប់​ឆ្នោត​ទាំង​៥​រូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ និងសកម្មជនម្នាក់ទៀត។ នៅក្នុង​សវនាការ​រយៈពេល​ជាង​៨​ម៉ោង​ តុលាការ​បាន​សម្រេច​បញ្ជូន​ពួកគាត់​ទៅ​កាន់​ពន្ធនាគារ​ព្រៃ​ស ដោយ​រង់ចាំ​ថ្ងៃ​បើក​សវនាការ​ជំនុំជម្រះ​ក្តី ។​
​អង្គការ​លីកាដូ ដែល​តាមដាន​សវនាកា​រ ឲ្យដឹងថា អ្នក​ទាំង​៦ ត្រូវបាន​ចោទប្រកាន់​ពី​បទ​ដឹកនាំ​ធ្វើ​កុបកម្ម យោងតាម​មាត្រា ៤៥៩ នៃ​ក្រម​ព្រហ្មទណ្ឌ​។ បទល្មើស​នេះ អាច​ឲ្យ​អ្នក​ទាំងនោះ​ទទួលទោស​ពី ២០ ទៅ ៣០​ឆ្នាំ​ក្នុង​ពន្ធនាគារ​។​តុលាការ ក៏​បាន​ចោទប្រកាន់​អ្នក​ទាំង​៦ ពី​បទ​ផ្តើមគំនិត​បង្ក​ហិង្សា និង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ យោងតាម​មាត្រា ២៨ ២១៨ និង ៤៩៥ នៃ​ក្រម​ព្រហ្មទណ្ឌ​។​
​អង្គការ​លីកាដូ​បន្តថា អ្នក​ឃាត់ខ្លួន​៥​នាក់​ជា​បុរស នឹង​ត្រូវបាន​ឃុំខ្លួន​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​១​ឬ​ម​១​។ ចំណែក​អ្នកស្រី មូរ សុខ​ហួរ នឹង​ត្រូវបាន​ឃុំខ្លួន​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​២ ដែល​ដាក់​អ្នក​ជាប់​ពន្ធនាគារ​ជា​ស្ត្រី និង​អនីតិជន​៕
សរសេរ​មកកាន់​លោក ស៊ុន ណារិន តាមរយៈ​sun_narin@vodhotnews.com

7 comments:

Anonymous said...

''The U.S embassy calls for the release of Mu Sochua and other detained lawmakers and officials '' [ title ]


or what ? lack of ultimatum is not going to make the CPP follow the request; for example release them or we will cut off the money flow such as placing sanction against any country which will continue to do business with that corrupt gov/ CPP... then they might see some result...threaten a misbehaving a child without follow up with punishment is a waste of time.

Anonymous said...

Hun Sen, the strongest man, like name like personality one man against UN. Is Hun Sen is Saddam Hussein's double body or is he the reincarnation of Khmer warrior from Angkor time 3000 years ago. Probably he is having paranoid personality disorder and seeing everything around him are enemies.

Justman

Anonymous said...

ទូតអាមេរិក គេនិយាយល្អហើយកុំឱ្យបានចិត្តពេក ។

Anonymous said...

Don't start instigation. Now you beg for mercy. No way, let the laws take action.
P.S>
Dear PM Hun Sen,
Please do not release them without serving their sentences or else nobody will respect the laws.
Thank you and may you rule the land with wisdom and great health to you and family,

Anonymous said...

17 July 2014 12:14 pm is a Vietcong/Yuon dog eater who loves to lick Hun Sen's shits.

Anonymous said...

អ្នកដែលប្រឆាំង ហ៊ុន សែន ច្រើនមកហើយដែលជាប់គុក ឥឡូវម្ដងនេះបែប សង្រ្គោះជាតិច្រើននាក់ជាប់គុក ហើយ ព្រោះ ហ៊ុន សែន ប្រើរបៀបនេះរហូតមក ដោយវាដឺងថាគ្មាននណាហ៊ានធ្វើអីវានោះឯង ហើយកូនចៅវាសុទ្ធតែមេទព័ មើលទៅគ្មានទេវតាចុះមកជួយសង្រ្គោះជាតិទេ

Anonymous said...

I doubt: The U.S embassy calls for the release of Mu Sochua and other detained lawmakers and officials.

My guts feeling is USA will do nothing. Look, a security guard was beaten unconscious then a opposition protester smashed a big rock onto the poor guy's head. If I were USA, I would wait to see if that poor guy would live or not before I would make any statement.

-Drgunzet-