A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 12 July 2014

Two members of a family having a land dispute with Khun Sear company, owned by Hun Sen's in-law, summoned to court [This is justice under Hun Sen's regime. The victims go to jail while the perpetrators walk free!] សមាជិក​គ្រួសារ​ដែល​ជន​មិន​ស្គាល់​មុខ​បោះ​ពស់វែក​ចូល​ផ្ទះ​ត្រូវ​តុលាការ​កោះ​ហៅ​ចូល​បំភ្លឺ [នេះគឺជាយុត្តិធម៌នៅក្រោមរបបលោកហ៊ុនសែន។ ជនរងគ្រោះចូលគុក ក្នុងខណៈដែលអ្នកបំពានមានសេរីភាព!]

Watch videos about gangsters hired by Hun Sen's in-law to damage their house.
អ្នក​ភូមិ​បឹងកក់​១ ៦១០
ពលរដ្ឋ​រស់នៅ​សង្កាត់​បឹងកក់១ លោក លី ស្រ៊ាខេង (ឆ្វេង) យំ​ឱប​កូន​ស្រី​ពេល​ដែល​តុលាការ​សម្រេច​ដោះលែង​ជា​បណ្ដោះ​អាសន្ន នា​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី២៦ ខែ​មិថុនា ឆ្នាំ​២០១៣។
RFA/Vann Vichar
តំណាង​អយ្យការ​លោក​ព្រះរាជ​អាជ្ញា​រង ជេត ខេមរា ចេញ​ដីកា​កោះ​ហៅ​សមាជិក​គ្រួសារ​មួយ​ក្នុង​សង្កាត់​បឹងកក់ ដែល​ជន​មិន​ស្គាល់​មុខ​បោះ​ពស់វែក​ចូល​ផ្ទះ ប៉ង​សម្លាប់ ឲ្យ​ទៅ​បំភ្លឺ​នៅ​តុលាការ ជុំវិញ​ពី​បទ​បំផ្លិចបំផ្លាញ និង​ប្រើ​ហិង្សា​រំលោភ​លើ​សិទ្ធិ​កាន់​កាប់​អចលនវត្ថុ​របស់​អ្នក​ដទៃ។
លោក ជេត ខេមរា កោះ​ហៅ កញ្ញា លី សៀវម៉ិញ និង​យុវជន លី ប៊ុនហៀង ជា​កូន​ប្រុស​ស្រី​របស់ លោក លី ស្រ៊ាខេង ដែល​មាន​ទំនាស់​ដីធ្លី​ជាមួយ​ឧកញ៉ា ឃុន សៀ ឲ្យ​ចូល​បំភ្លឺ​នៅ​តុលាការ​នៅ​ថ្ងៃ​ទី​១៦ កក្កដា វេលា​ម៉ោង ៨​ព្រឹក។
កញ្ញា លី សៀវម៉ិញ ប្រាប់​វិទ្យុ​អាស៊ីសេរី ថា នាង​មិន​ទាន់​ច្បាស់​ថា​នឹង​ចូល​បំភ្លឺ​នៅ​តុលាការ តាម​ការ​កោះ​ហៅ​របស់​តុលាការ ឬ​យ៉ាង​ណា​ទេ ដោយសារ​តែ​នាង​មិន​ទាន់​ច្បាស់​ថា មេធាវី​របស់​នាង​ទំនេរ ហើយ​អាច​ជូន​នាង​ទៅ​តាម​ការ​កំណត់​របស់​តុលាការ​ដែរ ឬ​ក៏​អត់។ នាង​បញ្ជាក់​ថា នាង​មិន​ហ៊ាន​ចូល​ទៅ​តុលាការ​ដោយ​គ្មាន​មេធាវី​ជួយ​ការពារ​ក្តី​ឲ្យ​ទេ ដោយសារ​នាង​មិន​ទុក​ចិត្ត​ទៅ​លើ​ប្រព័ន្ធ​តុលាការ ហើយ​ខ្លាច​មាន​ការ​ចាប់​ខ្លួន​នាង​ដាក់​ពន្ធនាគារ៖«ខ្ញុំ​គ្មាន​ភាព​ជឿជាក់​ទៅ​លើ​បញ្ហា​ច្បាប់​នៅ​ប្រទេស​ខ្មែរ សូម្បី​តែ​បន្តិច ព្រោះ​អី​ដោយសារ​ទោះ​បី​ជា​គ្មាន​ដីកា​ក្នុង​ការ​ចាប់​ខ្លួន ក៏​អាច​វ៉ៃ​ខ្នោះ​ទៅ​លើ​មនុស្ស​ដូច​អ្នក​នោះ​មាន​ពិរុទ្ធ»
ទំនាស់​ដីធ្លី​រវាង​ពលរដ្ឋ​បី​គ្រួសារ និង​ក្រុមហ៊ុន ឃុន សៀ អភិវឌ្ឍន៍ នៅ​សង្កាត់​បឹងកក់១ ខណ្ឌ​ទួលគោក បាន​អូស​បន្លាយ​ពេល​វេលា​អស់​ជាង ១​ឆ្នាំ​ទៅ​ហើយ។ ពលរដ្ឋ​ទាំង​បី​គ្រួសារ ធ្លាប់​ត្រូវ​បាន​ក្រុមហ៊ុន​ប្ដឹង​ប៉ូលិស​ឲ្យ​ចាប់​ដាក់​ខ្នោះ បញ្ជូន​ទៅ​តុលាការ ជន​មិន​ស្គាល់​មុខ​យក​ពូថៅ​កាប់ និង​ឆាឆៅ​អុកឡុក​ស្ទើរ​រាល់​ថ្ងៃ ពិសេស​គ្រួសារ លោក លី ស្រ៊ាខេង ជួប​ទុក្ខ​ទោស​ច្រើន​ជាង​គេ រហូត​មាន​ជន​មិន​ស្គាល់​មុខ​មួយ​ក្រុម បោះ​ពស់វែក​បី​ក្បាល​ចូល​ផ្ទះ​ទាំង​កណ្ដាល​យប់ ប៉ុនប៉ង​សម្លាប់​មួយ​ពូជ។
យ៉ាង​ណា កាល​ពី​ថ្ងៃ​ទី​៧ ឧសភា ពលរដ្ឋ​មួយ​គ្រួសារ​ក្នុង​ចំណោម ៣​គ្រួសារ​នោះ បាន​យល់​ព្រម​ទទួល​សំណង​ពី​ក្រុមហ៊ុន ឃុន សៀ រួច​ហើយ ដោយ​ប្រាក់​សំណង​នោះ​ជា​ប្រាក់​របស់​លោក​ឧត្ដមសេនីយ៍​ឯក យឹម លាង មាន​តួនាទី​ជា​ប្រធាន​អង្គរក្ស លោក ជា ស៊ីម និង​ជា​កូន​ប្រុស​លោក​ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី។ លក្ខខណ្ឌ​ទទួល​ប្រាក់​ជាង ១​ម៉ឺន​ដុល្លារ​នោះ គឺ​សន្យា​កុំ​ឲ្យ​ចេញ​មុខ​ប្ដឹង​ផ្តល់​ក្រុមហ៊ុន ឃុន សៀ ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

3 comments:

Anonymous said...

Hun Sen's corruption! His family illegally evicted people and robbed the lands and sell making 14.5 mil dollars...Lao Meng Khin, ah Hun To never never paid Tax one cent? Illegally logging and drugs trafficking...Hun Sen's family so corrupted family!!

Anonymous said...

Ty SaKun involved in illegally logging Business suppose to be fired from the jobs, but got promoted to higher position instead? Hun Sen's corruption family...Senator Lao Meng Khin his inlaw robbed lands from people and making Multi-Millions of dollars..Hun Sen's corruption...Kiet Chhun's sister done the same thing in Muldok kiri/Ratanak kiri..Hun Sen's corruption!!

Anonymous said...

Gov. of Kompong Soam and his wife also taken the Beach area for building resort for their own personal Business purpose..Beach belonged to the country not for MR. SBORNG SARATH and his wife alone???