A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 10 July 2014

Youths warn they will hold a mass protest against Vietnam embassy for saying Kampuchea Krom was a Vietnamese territory since ancient times ក្រុម​យុវជន​ព្រមាន​ធ្វើ​មហា​បាតុកម្ម​រឿង​ប្រវត្តិសាស្ត្រ​ទឹក​ដី​កម្ពុជា​ក្រោម

Watch the videos of their press conference here.
យុវជន​ខ្មែរ​ក្រោម ៦១០
ព្រះសង្ឃ​បង្ហាញ​ឯកសារ​ប្រវត្តិសាស្ត្រ​ទាក់ទង​នឹង​ទឹក​ដី​កម្ពុជា​ក្រោម ក្នុង​សន្និសីទ​កាសែត នា​អាហារដ្ឋាន​បៃតង រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៩ ខែ​កក្កដា ឆ្នាំ​២០១៤។
RFA/Uon Chhin
យុវជន​ខ្មែរ​កាន់​តែ​មាន​ប្រតិកម្ម​ខ្លាំង​ឡើង​ថែម​ទៀត បន្ទាប់​ពី​មន្ត្រី​ស្ថានទូត​វៀតណាម បដិសេធ​មិន​សុំ​ទោស​រឿង​បំភ្លៃ​ប្រវត្តិសាស្ត្រ​ទាក់ទង​នឹង​ទឹក​ដី​កម្ពុជា​ក្រោម ដោយ​ពួក​គេ​អះអាង​ថា នឹង​បន្ត​ការ​តវ៉ា​ប្រឆាំង​ត​ទៅ​ទៀត​រហូត​ដល់​ទី​បញ្ចប់។
ក្រុម​យុវជន​មក​ពី​សមាគម​ចំនួន​៧ រួម​ទាំង​ព្រះសង្ឃ​ផង ព្រមាន​ថា​នឹង​ធ្វើ​មហា​បាតុកម្ម ប្រសិន​បើ​មន្ត្រី​ស្ថានទូត​វៀតណាម នៅ​តែ​ចចេស​រឹងរូស​មិន​ព្រម​ទទួល​ស្គាល់​ថា កម្ពុជា​ក្រោម​ជា​អតីត​ទឹក​ដី​របស់​ខ្មែរ​ទេ​នោះ។
ការ​ព្រមាន​នេះ ធ្វើ​ឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ នៅ​ថ្ងៃ​ទី​៩ កក្កដា ឯ​ភោជនីយដ្ឋាន​បៃតង រាជធានី​ភ្នំពេញ បន្ទាប់​ពី​មន្ត្រី​ស្ថានទូត​វៀតណាម បដិសេធ​មិន​ទទួល​ស្គាល់​ទឹក​ដី​កម្ពុជា​ក្រោម ថា​ជា​អតីត​ទឹក​ដី​របស់​ខ្មែរ។
កញ្ញា ភូ ទីតា តំណាង​ក្រុម​យុវជន​មក​ពី​បណ្ដាញ​សង្គម​ហ្វេសប៊ុក (I Love Cambodia Hot News) ថ្លែង​ថា ជំហាន​ដំបូង​នៅ​ថ្ងៃ​ទី​១៦ កក្កដា ក្រុម​យុវជន​នឹង​ដាក់​ញត្តិ​ទាក់ទិន​ករណី​នេះ ជូន​ស្ថានទូត​នៃ​ប្រទេស​ដែល​ជា​សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ក្នុង​នោះ​មាន​សហរដ្ឋ​អាមេរិក ចក្រភព​អង់គ្លេស ចិន រុស្ស៊ី ជា​ពិសេស គឺ​ប្រទេស​បារាំង រួម​ទាំង​សហភាព​អឺរ៉ុប និង​ប្រទេស​វៀតណាម ខ្លួន​ឯង​ផង៖«ហើយ​បើ​សិន​ជា​ស្ថានទូត​យួន នៅ​តែ​មិន​ព្រម​អើពើ ពួក​យើង​នឹង​តវ៉ា​រហូត យើង​នឹង​ធ្វើ​ឲ្យ​មាន​មហា​បាតុកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា កើត​ឡើង​ផង​ដែរ»
ការ​ប្រកាស​ជំហរ​របស់​ស្ថានទូត​វៀតណាម គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​ព្រះសង្ឃ និស្សិត និង​សកម្មជន​ខ្មែរ​កម្ពុជា​ក្រោម បាន​ក្រោក​ឡើង​តវ៉ា​កាល​ពី​ថ្ងៃ​អង្គារ ទី​៨ កក្កដា ទាមទារ​ឲ្យ​ស្ថានទូត​វៀតណាម សុំ​ទោស​ជា​ផ្លូវ​ការ​ចំពោះ​សេចក្ដី​អធិប្បាយ​ផ្ទុយ​ពី​ប្រវត្តិសាស្ត្រ​របស់​មន្ត្រី​នាំ​ពាក្យ​ស្ថានទូត​វៀតណាម គឺ​លោក ត្រឹង វ៉ាន់ថុង ដែល​ថា កម្ពុជា​ក្រោម​ជា​ទឹក​ដី​របស់​វៀតណាម តាំង​ពី​យូរ​មក​ហើយ គឺ​មិន​មែន​បារាំង កាត់​ឲ្យ​ប្រទេស​វៀតណាម នោះ​ទេ។
មិន​តែ​ប៉ុណ្ណោះ លោក ត្រឹង វ៉ាន់ថុង បាន​ហៅ​បាតុកម្ម​ថា ជា​ការ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​របស់​ប្រទេស​វៀតណាម។
ប្រការ​នេះ អ្នក​សម្រប​សម្រួល​យុវជន​ឯករាជ្យ លោក រិន ចាន់រិទ្ធិ មាន​ប្រសាសន៍​ថា សម្ដី​របស់ លោក ត្រឹង វ៉ាន់ថុង មិន​សម​ជា​អ្នក​ការទូត​ទាល់​តែ​សោះ គឺ​សម្ដី​របស់​លោក​រឹត​តែ​បញ្ឆេះ​កំហឹង​បាតុករ​បន្ថែម​ទៀត៖ «ហើយ​ជាពិសេស​ហ្នឹង គាត់​ចង់​និយាយ​ថា​ម៉េច? ចង់​និយាយ​ថា ប្រជាពលរដ្ឋ​ខ្មែរ​ក្រោម ដែល​កំពុង​រស់​នៅ​ទឹក​ដី​ខ្មែរ​ក្រោម ដែល​ជា​ទឹក​ដី​កំណើត​របស់​ខ្លួន​ហ្នឹង ពួក​គាត់​ជា​អ្នក​ទៅ​លួច​ទឹក​ដី​យួន រស់​នៅ​សព្វ​ថ្ងៃ ឬ​ក៏​ជា​ជន​អន្តោប្រវេសន៍? អ៊ីចឹង​អ្វី​ដែល​គាត់​និយាយ​ហ្នឹង គឺ​គាត់​បាន​ផ្ដល់​ភាព​អយុត្តិធម៌​ខ្លាំង​ណាស់​ចំពោះ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​មូល និង​ចំពោះ​ប្រជាពលរដ្ឋ​ខ្មែរ​ក្រោម»

យ៉ាង​ណា​ក៏ដោយ ក្រុម​អ្នក​តវ៉ា​បាន​បន្ថយ​ពី​ការ​ទាមទារ​ឲ្យ​មាន​ការ​សុំ​ទោស​ជា​សាធារណៈ មក​នៅ​ត្រឹម​ការ​ទទួល​ស្គាល់​ថា កម្ពុជា​ក្រោម​ជា​អតីត​ទឹក​ដី​របស់​ខ្មែរ​ជា​ប្រវត្តិសាស្ត្រ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

1 comment:

Anonymous said...

What the benefits of holding mass protest ?. To provoke hatred angry and dividing khmere.? What going to get idiot. ?.kem sokha why you idiot don't go to border and invade youn or claim at Icj ? ......stop your evils mind ....? Lion