A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 2 August 2014

Dr. Pung Chiv Kek reconsiders whether to become the ninth member of the NEC after after the two parties agreed not to grant immunity to all the NEC members [The CNRP proposed granting immunity to NEC members, but withdrew the proposal after the CPP rejected it] លោកស្រី ពុង ឈី​វ​កេក ពិចារណា​ឡើង​វិញក្នុងការ​ធ្វើ​ជា​សមាជិក គជប​

ដោយ៖​ ឡាយ សាមាន​ | ថ្ងៃសៅរ៍ ទី2 សីហា 2014, 


លោកស្រី ពុង ឈីវកេក ប្រធានអង្គការលីកាដូ (រូបថត៖ អេមី)
​ប្រធាន​អង្គការ​លីកាដូ លោកស្រី ពុង ឈី​វ​កេក កំពុង​ពិចារណា​ឡើងវិញ ក្នុង​ការចូល​ធ្វើ​ជា​មា​ជិកទី​៩ នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បន្ទាប់​ពី​គណបក្ស​ទាំងពីរ​ឯកភាព​គ្នា​សម្រេច​មិន​ផ្តល់​អភ័យឯកសិទ្ធិ​ដូច​តំណាងរាស្ត្រ​ដល់​សមាជិក​គជប​ថ្មី​នេះ​។​
​កាល​ពី​ម្សិលមិញ​នេះ ក្រុមការងារ​ជំនាញ​របស់​គណបក្ស​នយោបាយ​ទាំងពីរ​បាន​ជួប​ពិភាក្សា​គ្នា រយៈពេល​ជាង ៤​ម៉ោង នៅ​វិមាន​រដ្ឋ​សភា ជា​លទ្ធផល គណបក្ស​ជាប់​ឆ្នោត​ទាំងពីរ ឯកភាពគ្នា សម្រេច​មិន​ផ្តល់​អភ័យឯកសិទ្ធិ​ដូច​តំណាងរាស្ត្រ​ដល់​សមាជិក​ គជប ​ថ្មី ដោយ​គ្រាន់តែ​ផ្តល់​សិទ្ធិ​ការពារ​ផ្លូវ​ច្បាប់ ឲ្យ​ដូចនឹង​ស្ថាប័ន​តុលាការ និង​ក្រុមប្រឹក្សា​ធម្ម​ញ្ញ​។​
​អ្នកគ្រប់គ្រង​បច្ចេកទេស​ស៊ើបអង្កេត​នៃ​អង្គការ​លីកាដូ លោក អំ សំអាត ប្រាប់ VOD នៅ​ថ្ងៃ​សៅរ៍​នេះ​ថា លោកស្រី ពុង ឈី​វ​កេក ប្រធាន​អង្គកា​រ​លីដូ កំពុង​ពិចារណា​ឡើងវិញ ថា​ចូលឬ​មិន​ចូល​ធ្វើ​ជា​សមាជិក គជប បន្ទាប់​ពី​បក្ស​ទាំង​ពីរ​បដិសេធ​សំណើរ​របស់​លោកស្រី​ក្នុង​ការផ្តល់​អភ័យឯកសិទ្ធិ​ដល់សមាជិក គជប ដូច​តំណាងរាស្ត្រ​។​
​កាលពី​ថ្ងៃ​ទី ២២ ខែ កក្កដា គណបក្ស​នយោបាយ​ជាប់ឆ្នោត​ទាំងពីរ​បាន​ឯកភាព​គ្នា​បញ្ចប់​ជម្លោះ​នយោបាយ និង​ព្រមព្រៀងគ្នា​ដោយ​ជ្រើសរើស​សមាជិក គជប ចេញ​ពី​បក្ស​ម្ខាង ៤ រូប នឹង​សង្គម​ស៊ីវិល ១ រូប​។ ក្នុងជំនួប​នោះ គណបក្សនយោបាយ​ទាំងពីរ​ឯកភាព​គ្នា​ជ្រើសរើស  ប្រធាន​អង្គការ​លីកាដូ លោកស្រី ពុង ឈី​វ​កេក ជា​សមាជិក គជប ទី៩​។

​ជា​ការឆ្លើយតប​ទៅនឹង​សំណើ​របស់​បក្ស​ទាំងពីរ លោក ស្រី ពុង ឈី​វ​កេក បាន​ឯកភាព​នឹង​សំណើរ​នេះ ប៉ុន្តែ​លោកស្រី​ទាមទារ​លក្ខខណ្ឌ​ចំនួន​៦ ចំណុច​មុន​និង​ធ្វើ​ជា​សមាជិក គជប រួមមាន​១. ធានា​ឲ្យមាន​ឯករាជ្យ​ភាព​ច្បាស់លាស់​នៃ​ស្ថាប័ន រៀបចំ​ការបោះឆ្នោត​ថ្មី​នេះ ២. អនុញ្ញាត​ឲ្យ​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត មាន​សិទ្ធិ​ពេញលេញ​ក្នុង​ការអនុវត្ត​សមត្ថភាព​ខ្លួន ក្នុង​ការរៀបចំ​ការបោះ​ឆ្នោត ប្រកប​ដោយ​ឯករាជ្យភាព និង​អព្យាក្រឹត្យភាព ៣. ធានាឲ្យបាន​នូវ​សមាជិក​នៃ​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត ទទួល​បាន​ការពារ​អភ័យឯកសិទ្ធិ ការធានា​ស្វ័យភាព​ក្នុងការ​ធ្វើ​សេចក្តីសម្រេចចិត្ត និង​សកម្មភាព​ផ្សេងៗ​ទៀត ៤. ធានា​ឲ្យបាន​ថា ស្ថាប័ន​រៀបចំ​ការបោះឆ្នោត មាន​សិទ្ធិ​ក្នុង​ការជ្រើសរើស​បុគ្គលិក អ្នកជំនាញ និង​មាន​សិទ្ធិ​ចាត់ចែង លើ​សម្ភារៈ ហិរញ្ញវត្ថុ និង​ទទួល​ថវិកា​ស្វ័យយ័ត សម្រាប់​ស្ថាប័ន​នេះ ៥. ក្នុង​ករណី​ចាំបាច់ ស្ថាប័ន​នេះ​មាន​សិទ្ធិ​ទទួល​ជំនួយ ដោយ​គ្មាន​លក្ខខណ្ឌ​ពី​ម្ចាស់​ជំនួយ និង​ទី ៦. រាល់​លក្ខខណ្ឌ​ទាំងអស់​ខាងលើ​នេះ គឺ​ឆ្លើយតប​ទៅនឹង​លក្ខខណ្ឌ​របស់​ស្ថាប័ន រៀបចំ​ការបោះឆ្នោត ដែល​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ជាច្រើន​ទៀត​៕
សរសេរ​មកកាន់លោក ឡាយ សាមាន តាមរយៈ​ samean@vodhotnews.com

No comments: