A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 8 August 2014

Hun Sen asks the people to remember the promise of political leaders to end a culture of revenge លោក ហ៊ុន សែន ស្នើ​ពលរដ្ឋ​ចងចាំ​ការសន្យា​របស់​ថ្នាក់ដឹកនាំ​បក្ស​ទាំងពីរ បញ្ចប់​វប្បធម៌​សងសឹក​គ្នា​​

ដោយ៖​ តាំង វីដា​ | ថ្ងៃសុក្រ ទី8 សីហា 2014,

ស្តាប់សំឡេង៖​

ចម្លងទុក

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុុំវិសាមញ្ញ នៅវិមានរដ្ឋសភា កាលពីព្រឹកមិញ (រូបថត៖ តាំង វីដា)
​ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ កត់ត្រា​ទុក​នូវ​សម្តី​របស់​ថ្នាក់ដឹកនាំ​កំពូល​គណបក្ស​ទាំងពីរ ដែល​បាន​ព្រមព្រៀង​គ្នា​បញ្ចប់​ជម្លោះ​នយោបាយ និង​វប្បធម៌​ទឹក​ឡើង​ត្រី​ស៊ី​ស្រមោច ទឹក​ហោច​ស្រមោច​ស៊ី​ត្រី​។​
ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ក្រោយ​បិទ​អង្គប្រជុំ​សភា វិសាមញ្ញ នៅ​ព្រឹក​ថ្ងៃទី​៨ ខែ​សីហា​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ឲ្យ​កត់ត្រា​ទុក​នូវ​ពាក្យ​សម្តី​របស់​ថ្នាក់ដឹកនាំ​គណបក្ស​ទាំងពីរ ដែល​បាន​ប្តេជ្ញា​បង្រួបបង្រួម​ជាតិ ក្នុង​ស្មារតី​ស្មោះត្រង់​នឹង​គ្នា ក៏ដូចជា​ការលើកឡើង​របស់លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ពាក់ព័ន្ធ​នឹង​គោលនយោបាយ ទឹក​ឡើង​ត្រី​ស៊ី​ស្រមោច ទឹក​ហោច​ស្រមោច​ស៊ី​ត្រី​។ ក្នុងន័យនេះ លោក ហ៊ុន សែន បាន​ពន្យល់ថា ជា​គោលនយោបាយ​ដែល​អ្នក​ឡើង​កាន់​អំណាច គប្បី​ធានា​នូវ​សេចក្តីសុខ​ដល់​អ្នក​ដែល​មិន​បាន​កាន់​អំណាច ដូច​ដែល​គណបក្ស​ប្រជាជន​កម្ពុជា ធ្លាប់​អនុវត្ត​កន្លងមក​ «នូវអ្វីដែលខ្ញុំធ្លាប់បានលើកឡើង អំពីនយោបាយទឹកឡើងស្រីស្រមោច ទឹកហោចស្រមោចស៊ីត្រី រឿងនេះវាមិនល្អទេ។ អ្នកណាឡើងកាន់អំណាចវាជារឿងមួយ ប៉ុន្តែធ្វើម៉េចឲ្យអ្នកដែលមិនកាន់អំណាចនោះ គេបានសេចក្តីសុខផង»។
លើសពីនេះទៅទៀត លោកនាយក​រដ្ឋមន្ត្រី ក៏​បាន​ស្នើឲ្យ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ បញ្ឈប់​នូវ​គោលនយោបាយ​លាប​ពណ៌ មកកាន់​គណបក្ស​ប្រជាជន​កម្ពុជា ថា​ជា​អាយ៉ងយួន ដូច​ពេល​កន្លង​ទៅ​នោះ​ «ហើយយើងនឹងរង់ចាំមើល ថាតើការលាបពណ៌បែបនេះនឹងមានបន្តទៀតឬទេ ក្នុងពេលដែលមេដឹកនាំបក្សបានធ្វើការប្តេជ្ញា ថានឹងធ្វើការរួបរួម ស្មារតីរួបរួមគ្នា។ អុីចឹងទេ យើងនឹងរង់ចាំមើលអ្នកណាបើកប្រតិបត្តិការវ៉ៃអ្នកណាមុន នេះជាបញ្ហាសំខាន់ណាស់ ដើម្បីប្រជាពលរដ្ឋអាចផ្តល់នូវសញ្ញា និងផ្តល់នូវពិន្ទុ តើអ្នកណាគោរពនូវស្មារតី។ យើងអប់រំនូវស្មារតីនៅក្នុងសមាជិកសមាជិការអ្នកគាំទ្ររបស់យើង ឲ្យមានការគោរពទៅដល់គណបក្សដទៃដែលមិនមាននិន្នាការដូចយើង»។
សម្រាប់​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ អំពាវនាវ​ដល់​គណបក្ស​ជាប់ឆ្នោត​ថែរក្សា និង​គោរព​នូវ​កិច្ចព្រមព្រៀង​នយោបាយ ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៤​។ លោក សមរង្ស៊ី ក៏​បាន​ស្នើ​ឲ្យមាន​ការបញ្ចប់ និង​លុបបំបាត់​វប្បធម៌​សង្គ្រាម​យក​ខ្មែរ​ជា​សត្រូវ វប្បធម៌​ហិង្សា និង​ជា​ពិសេស​ត្រូវ​បញ្ចប់​វប្បធម៌​ទឹក​ឡើង​ត្រី​ស៊ី​ស្រមោច ទឹក​ហោច​ស្រមោច​ស៊ី​ត្រី​ផង​ដែរ​។​
​ជាមួយគ្នា​នោះ លោក​សម​រង្ស៊ី បានលើកឡើង​ពី​វប្បធម៌​ថ្មី ដែល​គណបក្ស​ទាំង​ពីរ ត្រូវអនុវត្ត គឺ​វប្បធម៌​សន្ទនា​គ្នា និង​វប្បធម៌​សហការ​ជជែក​គ្នា ដោយ​មិន​ដណ្តើម​យក​ឈ្នះ យក​ចាញ់​នោះទេ​តែ​ដើម្បី​ផលប្រយោជន៍​ជាតិ​រួម​ទាំងអស់​គ្នា​ «ចូលក្នុងដំណាក់កាលថ្មីមួយ ដែលយើងនឹងអនុវត្តឲ្យបានត្រឹមត្រូវ ឲ្យបានពេញលេញនូវកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រ រវាងគណបក្សទាំងពីរដែលមានអាសនៈនៅក្នុងរដ្ឋសភា គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ហើយយើងបាននិយាយអំបាញ់មិញ គឺយើងនឹងខិតខំ ដោយបង្ហាញសុឆន្ទៈ បង្ហាញភាពស្មោះត្រង់ បង្ហាញការទុកចិត្តគ្នាទៅវិញទៅមក ដើម្បីបង្កើតនូវវប្បធម៌មួយថ្មី វប្បធម៌សន្ទនា»។

គួររម្លឹកថា កិច្ចប្រជុំ​សភាវិសាមញ្ញ នៅ​ថ្ងៃ​ទី​៨ ខែ​សីហា​នេះ មាន​ការចូលរួម​ពី​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ៥៥​រូប ក្រោម​កូរ៉ុម ១២២​នៃ​តំណាងរាស្ត្រ​ជាប់ឆ្នោត អង្គប្រជុំ បាន​អនុម័ត​នូវ​វិសោធនកម្ម​បទបញ្ជា​ផ្ទៃក្នុង​រដ្ឋស​ភា ប្រការ​៦​ថ្មី ដោយ​សំឡេង ១២២ រូប ដើម្បី​បង្កើត​គណៈកម្មការ​ទី​១០ គឺ​គណៈកម្មការ​អង្កេត បោសសំអាត និង​ប្រឆាំង​អំពើពុករលួយ​។ ទន្ទឹមនឹងនេះ ក្រុមការងារ​គណបក្ស​ទាំងពីរ បាន​អះអាង​នឹង​បន្ត​រៀបចំ​ឡើងវិញ​នូវ​ក្បាលម៉ាស៊ីន​រដ្ឋសភា ស្រប​តាម​កិច្ចព្រមព្រៀង ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៤ រវាង​ថ្នាក់ដឹកនាំ​កំពូល​គណបក្ស​ទាំង​ពីរ​៕
សូមសរសេរមកលោក តាំង វីដា តាមរយៈ vida@vodhotnews.com

1 comment:

Anonymous said...

politicians lie and break promises ALL THE TIME... in every country on this planet...usually crooks make good politicians...people have tendency to believe crook more than believing someone who tell the truth.