A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 18 August 2014

Hun Sen threatened to sack officials who do not resolve land dispute for the people [Sack Minister Suy Sem first!] លោក ហ៊ុន សែន ព្រមាន​ដក​មន្ត្រី​ដែល​មិន​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ

ជម្លោះ​ដី ក្រចេះ ៦២០
ពលរដ្ឋ​មាន​បញ្ហា​ដី​មក​ពី​ខេត្ត​ក្រចេះ ចង​បដា​ថ្កោល​ទោស និង​ប្រឆាំង​ការ​រំលោភ​យក​ដី​ពី​សំណាក់​អាជ្ញាធរ​នៅ​របង​រដ្ឋ​សភា កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៨ សីហា ២០១៤។
RFA/Uon Chhin
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​ដក​តំណែង​អភិបាល​ខែត្រ រដ្ឋមន្ត្រី និង​ថ្នាក់ដឹកនាំ​ស្ថាប័ន​ពាក់ព័ន្ធ​នានា ដែល​មិន​ខិតខំ​ដោះស្រាយ​បញ្ហា​នានា​ជូន​ប្រជាពលរដ្ឋ ពិសេស​រឿង​ជម្លោះដីធ្លី។
លោក​បាន​បន្ទោស​ទៅ​ថ្នាក់ក្រោម​របស់​លោក​ថា ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​នោះ មើល​តែ​តាម​ផែនទី និង​មិន​បាន​ចុះទៅ​មើល​ផ្ទាល់ ព្រម​ទាំង​មិន​បាន​អនុវត្ត​ទៅ​តាម​អនុសាសន៍​របស់​គាត់​ដែល​បណ្ដាល​ឲ្យ​មាន​ជម្លោះ​ដីធ្លី​នេះ។
​មន្ត្រី​សង្គម​ស៊ីវិល​គាំទ្រ​ចំពោះ​ការ​លើក​ឡើង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នេះ​ថា​ល្មម​ដល់​ពេល​រដ្ឋាភិបាល​ចាត់វិធានការ​ដោះស្រាយ​ដើម្បី​បញ្ចប់​វិបត្តិ​ដីធ្លី​នេះ​ហើយ។
មន្ត្រី​ស៊ើបអង្កេត​ផ្នែក​ការពារ​សិទ្ធិ​មនុស្ស​ជាន់​ខ្ពស់​នៃ​សមាគម​អាដហុក (Adhoc) ចាត់​ទុក​ការ​ថ្លែង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថា លោក​មិន​ដឹង​អំពី​បញ្ហា​ជម្លោះដីធ្លី​កន្លង​មក​នោះ ថា​ជា​កាយវិការ​មិន​ទទួល​ខុស​ត្រូវ។
​ការ​លើក​ឡើង​របស់​លោក ចាន់ សុវ៉េត មន្ត្រី​ស៊ើបអង្កេត​អំពី​បញ្ហា​ដីធ្លី​បែប​នេះ ធ្វើ​ឡើង​ភ្លាមៗ​បន្ទាប់​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​នៅ​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​យុទ្ធសាស្ត្រ​ជាតិ​ស្ដីពី​សន្តិសុខ​ស្បៀង និង​អាហារូបត្ថម្ភ​នៅ​វិមាន​សន្តិភាព ថ្ងៃ​ទី​១៨ សីហា ថា លោក​មិន​បាន​ទទួល​ញត្តិ​ពី​ប្រជាពលរដ្ឋ​សុំ​ឲ្យ​ដោះស្រាយ​រឿង​ជម្លោះដីធ្លី​ដែល​ដាក់​ជូន​លោក​នោះ​ទេ៖ «សំឡេង»។
អនុប្រធាន​អង្កេត​សមាគម​អាដហុក លោក ចាន់ សុវ៉េត មាន​ប្រសាសន៍​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ថា មិន​ទទួល​ញត្តិ​របស់​ប្រជាពលរដ្ឋ​នោះ គឺ​ជា​ការ​មិន​ទទួល​ខុស​ត្រូវ​ទៅ​វិញ​ទេ ពីព្រោះ​ថា ប្រជាពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ដែល​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​កន្លង​មក ពួកគាត់​នាំគ្នា​យក​ញត្តិ​មក​ដល់​ខុទ្ទកាល័យ​របស់​លោក​នាយករដ្ឋមន្ត្រី។
យ៉ាង​នេះ​ក្ដី លោក ចាន់ សុវ៉េត លើក​ឡើង​ថា លោក​នាយក​រដ្ឋមន្ត្រី​ល្មម​ដោះស្រាយ​ពី​បញ្ហា​ជម្លោះ​ដីធ្លី​នេះ​ហើយ។ លោក ចាន់ សុវ៉េត គាំទ្រ​លោក ហ៊ុន សែន ចំពោះ​ការ​ព្រមាន​ដក​មន្ត្រី​ថ្នាក់​ក្រោម​របស់​ខ្លួន និង​ជំរុញ​ឲ្យ​ខំ​ធ្វើ​ការ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​នោះ៖ «សំឡេង»។

លោក ហ៊ុន សែន ក៏​ព្រមាន​ដល់​ប្រជាពលរដ្ឋ​មួយ​ក្រុម​ទៀត ដែល​លោក​ចាត់​ទុក​ថា ប្រជាពលរដ្ឋ​ទាំង​នោះ​គ្មាន​ដី​ពិត​ប្រា​ដក​ទេ ក៏​ធ្វើការ​ទាមទារ​ដែរ ព្រោះ​បើ​បើ​ទាមទារ​ឈ្នះ​បាន​ដី ចាញ់​បាន​លុយ។ លោក​បញ្ជាក់​ថា ក្រុម​ប្រជាពលរដ្ឋ​ទាំង​នេះ បើ​ដាក់​ពាក្យ​ស្នើសុំ​ឲ្យ​បាន​ច្បាស់លាស់ រដ្ឋាភិបាល​នឹង​ផ្ដល់​ដី​សង្គមកិច្ច​ជូន។
​ក្រៅ​ពី​នេះ លោក ហ៊ុន សែន បន្ទោស​ទៅ​មន្ត្រី​ថ្នាក់ក្រោម និង​ក្រុមហ៊ុន​ថា មូលហេតុ​ដែល​បង្ក​ឲ្យ​មាន​ជម្លោះដីធ្លី​នេះ ដោយសារតែ​មិន​ព្រម​អនុវត្ត​តាម​អនុសាសន៍​របស់​លោក គោលនយោបាយ​ស្បែក​ខ្លា។ នៅ​ក្នុង​ពិធី​នោះ លោក ហ៊ុន សែន ក៏បាន​សាកសួរ​អភិបាល​ខែត្រ​ក្រចេះ លោក ស ចំរុង អំពី​បញ្ហា​ជម្លោះដីធ្លី​នៅ​ខែត្រ​ក្រចេះ ដែរ ដែល​ប៉ុន្មាន​ថ្ងៃ​នេះ ប្រជាពលរដ្ឋ​នាំ​គ្នា​ឡើង​មក​តវ៉ា​នៅ​ភ្នំពេញ​នោះ។ ទន្ទឹម​នឹង​នេះ លោក ហ៊ុន សែន បែរ​ជា​សរសើរ​គណបក្ស​ប្រឆាំង​ផង​ដែរ ក្នុង​ការពារ​ប្រជាពលរដ្ឋ​នោះ។ លោក ហ៊ុន សែន ព្រមាន​ដក​​តួនាទី ប្រសិនបើ​មន្ត្រី​ទាំង​នោះ​ធ្វើការ​មិន​មាន​ប្រសិទ្ធភាព​ទេ​នោះ៖ «សំឡេង»។
លោក ចាន់ សុវ៉េត បដិសេធ​ប្រសាសន៍​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​លើក​ឡើង​ថា ប្រជាពលរដ្ឋ​មួយ​ចំនួន​គ្មាន​ដី​ហើយ​ធ្វើ​ការ​តវ៉ា បើ​ឈ្នះ​បាន​ដី ចាញ់​បាន​លុយ​នោះ។ លោក​សង្កត់​ធ្ងន់​ថា មន្ត្រី​ថ្នាក់ក្រោម​មួយ​ចំនួន​ក៏​បន្លំ​របាយការណ៍​ផ្ញើ​ជូន​លោកនាយក​រដ្ឋមន្ត្រី និង​ប្រព្រឹត្ត​អំពើ​ពុករលួយ​ក្នុង​ករណី​ជម្លោះ​ដីធ្លី​នេះ។
​លោក ចាន់ សុវ៉េត បង្ហាញ​របាយការណ៍ ៦​ខែ ដើម​ឆ្នាំ​២០១៤ បញ្ហា​ជម្លោះ​ដីធ្លី​មាន​ជាង ១០០​ករណី និង​មាន​ប្រជាពលរដ្ឋ​ចំនួន ៩៥​នាក់ ជាប់​បណ្ដឹង​នៅ​តុលាការ ក្នុង​នោះ​មាន​ជាប់​ពន្ធនាគារ​នៅ​ឡើយ និង​មួយ​ចំនួន​ទៀត ត្រូវ​បាន​តុលាការ​ដោះលែង​វិញ​ជា​ដើម៕

No comments: