A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 6 August 2014

People's opinion about the CNRP joining the parliament មតិ​ពលរដ្ឋ​ចំពោះ​ការ​ចូល​សច្ចាប្រណិធាន​របស់​បក្ស​សង្គ្រោះ​ជាតិ

សម រង្ស៊ី ជូឡុង សូម៉ារ៉ា ៦១០
លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​អ្នកស្រី ជូឡុង សូម៉ារ៉ា បេក្ខជន​តំណាង​រាស្ត្រ​មណ្ឌល​រាជធានី​ភ្នំពេញ ដឹក​នាំ​ក្បួន​រថយន្ត​ចូល​ស្បថ​ក្នុង​ព្រះបរមរាជវាំង នៅ​ថ្ងៃ​ទី​៥ ខែ​សីហា ឆ្នាំ​២០១៤។
RFA/Sek Bandith
         















ការ​សម្រេច​ចូល​សច្ចាប្រណិធាន​ក្នុង​ព្រះបរមរាជវាំង​របស់​បេក្ខជន​តំណាង​រាស្ត្រ​ជាប់​ឆ្នោត នៃ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ល្ងាច​ថ្ងៃ​ទី​៥ ខែ​សីហា ត្រូវ​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ​ខ្លះ បង្ហាញ​ទស្សនៈ​ខុសៗ​គ្នា។ ប៉ុន្តែ ទន្ទឹម​នឹង​គ្នា​នេះ ក៏​មាន​ពលរដ្ឋ​មួយ​ចំនួន មិន​បញ្ចេញ​មតិ​ចំពោះ​ការ​ចូល​សច្ចាប្រណិធាន​នេះ​ដែរ។
ពលរដ្ឋ​មួយ​ចំនួន​ដែល​បាន​តាម​ដាន​ស្ថានការណ៍​នយោបាយ បាន​សម្ដែង​ក្ដី​សង្ឃឹម​ចំពោះ​បេក្ខជន​តំណាង​រាស្ត្រ​ជាប់​ឆ្នោត នៃ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​សម្រេច​ចិត្ត​ស្បថ​ចូល​កាន់​តំណែង​ក្នុង​សភា​នេះ។
បុរស​អ្នក​រត់​ម៉ូតូ​ឌុប​ម្នាក់​នៅ​ភ្នំពេញ លោក សាមុត វ័យ ៤៤​ឆ្នាំ ថ្លែង​គាំទ្រ​ថា ការ​ចូល​ខ្លួន​ធ្វើ​សច្ចាប្រណិធាន​ក្នុង​ព្រះបរមរាជវាំង​របស់​បេក្ខជន​ជាប់​ឆ្នោត នៃ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ពេល​នេះ គឺ​ជា​ការ​ល្អ ដើម្បី​ធ្វើ​ការ​ជួយ​ជាតិ​ទាំងអស់​នេះ និង​ដើម្បី​បញ្ចប់​ភាព​ជាប់​គាំង​នយោបាយ។ ប៉ុន្តែ​នៅ​ពេល​ដែល​សួរ តើ​ពួក​គាត់​អាច​ធ្វើ​ការ​ជាមួយ​គ្នា ដើម្បី​ជួយ​ជាតិ​មែន​ដែរ​ឬ​ទេ​នោះ? លោក​រាង​ដំអក់​បន្តិច ហើយ​ថា​អស់​យោបល់​តែ​ម្ដង៖ «សំឡេង»។
ចំណែក​អាជីវករ​លក់​ដូង​មួយ​រូប​នៅ​ផ្សារ​ដើមគ គឺ​លោក យឿន សង្ឃឹម​ថា គណបក្ស​ប្រឆាំង​ចូល​ខ្លួន​ធ្វើ​ការ​នៅ​សភា​នៅ​ពេល​នេះ លោក​ជឿ​ថា​មាន​យុទ្ធសាស្ត្រ​រួច​ហើយ ដើម្បី​ទប់ទល់ និង​ធ្វើ​ការ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុង​ដឹក​នាំ​រដ្ឋាភិបាល ដើម្បី​ផល​ប្រយោជន៍​ពលរដ្ឋ៖ «សំឡេង»។
ចំណែក កញ្ញា ពុទ្ធិនាថ ជា​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ បាន​សម្ដែង​ការ​មិន​ទុក​ចិត្ត​ចំពោះ​គណបក្ស​ទាំង​ពីរ ថា​អាច​ធ្វើ​ការ​ជាមួយ​គ្នា​នោះ។ ការ​មិន​ទុក​ចិត្ត​របស់​នាង​នៅ​ត្រង់​ថា កន្លង​មក​នាង​មើល​ឃើញ​ថា គណបក្ស​ទាំង​ពីរ​ឈ្លោះ​តែ​គ្នា ដើម្បី​ដណ្ដើម​អំណាច៖ «សំឡេង»។
ពិសិដ្ឋ ជា​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ យល់​ថា ការ​ចូល​ខ្លួន​របស់​បក្ស​ប្រឆាំង​នៅ​ពេល​នេះ អាច​នឹង​បញ្ចប់​ការ​តវ៉ា ឬ​បាតុកម្ម​នៅ​ថ្ងៃ​ខាង​មុខ ហើយ​ខិត​ខំ​ធ្វើ​ការ​ដើម្បី​ប្រយោជន៍​ជាតិ៖ «សំឡេង»។
ថ្វី​ត្បិត​តែ​មាន​ការ​បញ្ចេញ​ទស្សនៈ​ផ្សេងៗ​គ្នា​យ៉ាង​នេះ​ក្ដី ទន្ទឹម​នឹង​គ្នា​នេះ ក៏​មាន​ពលរដ្ឋ​មួយ​ចំនួន​បាន​គ្រវី​ក្បាល​មិន​ផ្ដល់​សម្ភាស និង​អ្នក​ខ្លះ​ថ្លែង​ថា គាត់​មិន​ចង់​និយាយ​រឿង​នយោបាយ ហើយ​អ្នក​នយោបាយ​ដូច​តែ​គ្នា គ្មាន​នរណា​ល្អ​ជាង​នរណា​នោះ​ទេ៕

1 comment:

Bo said...

Sam Rainsy and Kem Sokha by joining the” Rubber Stamp” Parliament you conceded the election lost of 2013 by taking CNRP 55 and CPP 68 and agreed to next election not till 2018. The National Assembly President is the deaf guy Heng Samrin (he hears no evil) and he will close the Assembly door and Hun Sen will punish the dogs. The real power lays with Hun Sen and his Council of Ministers. There are no real powers in the Parliament but only for shows. What you both are doing is legitimizing the Hun Sen regime. The regime is short on money to run the government and CNRP leaders gave them the lifeline and now they can borrows from Western nations. Yours actions betrays the Khmer people and the Cambodian nation. You both have no courage to face up to Hun Sen/CPP. There are no longer any trusts from the Khmer people of CNRP leaderships.
CNRP leaders need to stop making excuses for joining the Parliament. Some people are supporting that decision because they wanted to keep Khmer people united and needed some hope. The big question would be if the CNRP leaders did sold out to Hun Sen regime and could you still support them?
All Khmer check out what this traitor trying to do, per Cambodia Daily News- CNRP President Sam Rainsy has sought to circumvent the methodical “working groups” established to finalize the details of the deal struck with Prime Minister Hun Sen by sending his own draft reforms to the government for approval. Is this a traitor or not? Rainsy’s hastily join the Parliament because he sold out to CPP and he want to cashed out his check. Did CNRP Standing Committee approved of the deal? These members are includes Yim Sovvan, Son Chay, Mu Sohua, Kem Sokha’s daughter, and others top member of which total of the group about 20 people. Sam Rainsy’s and Kem Sokha are cowards, traitors and liars. How can anyone trust these CNRP leaders and their 55 MP’s? CNRP leaders had done nothing but broken promises and continuing to lies.