A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 8 August 2014

The composition of the 10 parliamentary commissions will announced next week សមាសភាព​គណៈកម្មកា​រ​រដ្ឋសភា ទាំង​១០ អាច​នឹង​ត្រូវ​ប្រកាស​ជា​ផ្លូវការ​នៅ​សប្តាហ៍​ក្រោយនេះ​​

ដោយ៖​ តាំង វីដា​ | ថ្ងៃសុក្រ ទី8 សីហា 2014 | VOD


រដ្ឋសភាជាតិនៃប្រទេសកម្ពុជា
​មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យដឹងថាសមាសភាព​ក្បាលម៉ាស៊ីន ដឹកនាំ​រដ្ឋសភានៃ​គណៈកម្មការ​ទាំង ១០​របស់​ស្ថាប័ន​នេះ អាច​នឹង​ត្រូវបាន​ប្រកាស​ជូន​ជា​ផ្លូវការ ក្នុង​អង្គប្រជុំ​សភា នៅ​សប្តាហ៍​ក្រោយនេះ​។
​ក្រោយ​បញ្ចប់​ជម្លោះ​នយោបាយ តំណាងរាស្ត្រ​ជាប់ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ ៥៥​រូប នៅ​ព្រឹក​ថ្ងៃទី​៨ ខែ​សីហា​នេះ បាន​ចូល​ប្រជុំ​សភា​ជា​លើកដំបូង បន្ទាប់ពី​ធ្វើ​ពហិការ អស់​ពេល​ជាង ១០​ខែ​មក​។ អង្គប្រជុំ​សភាវិសាមញ្ញ​នេះ បាន​អនុម័ត​នូវ​វិសោធនកម្ម​បទបញ្ជា​ផ្ទៃក្នុង​រដ្ឋស​ភា ប្រការ​៦​ថ្មី ដើម្បី​បង្កើត​គណៈកម្មការ​ទី​១០ គឺ​គណៈកម្មការ​អង្កេត បោសសំអាត និង​ប្រឆាំង​អំពើពុករលួយ​។
​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ប្រាប់​VOD​ឲ្យដឹងថា សមាសភាព​ប្រធាន​គណៈកម្មការ​ទាំង​៥ ដែល​គណបក្ស​នេះ ទទួលបាន​នោះ គឺ​ត្រូវបាន​រៀបចំ​រួចរាល់​ហើយ តែ​លោក បដិសេធ​បង្ហើប​ឲ្យដឹង​ពី​សមាសភាព​នេះ ដោយសារ​កំពុង​ស្ថិត​ក្នុង​នីតិវិធី​រៀបចំ​របស់​គណបក្ស​នេះ​។​
​យ៉ាងណាក៏ដោយ តាមរយៈ​ព័ត៌មាន​ក្រៅផ្លូវការ ឲ្យដឹងថា​៖
១. លោក អេង ឆៃអ៊ាង នឹង​ក្លាយជា​ប្រធាន​គណៈកម្មការ​ទី​១ (​គណៈកម្មការ​សិទ្ធិមនុស្ស ទទួល​ពាក្យបណ្តឹង អង្កេត និង​ទំនាក់ទំនង​រដ្ឋសភា​ព្រឹទ្ធសភា​)​។
២. លោក ប៉ុល ហំ​ម ប្រធាន​គណៈកម្មការ​ទី​៣ (​គណៈកម្មការ​ផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និង​ធនធានទឹក​)​។​
៣. លោក យ៉ែម បុញ្ញ​ឫទ្ធិ ប្រធាន​គណៈកម្មការ​ទី​៧ (​គណៈកម្មការ​អប់រំ យុវជន កីឡា ធម្មការ និង​សាសនា វប្បធម៌ និង​ទេសចរណ៍​)​។​
៤. លោកស្រី មូរ សុខ​ហួរ ប្រធាន​គណៈកម្មការ​ទី​៨ (​គណៈកម្មការ​សុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​កិច្ចការនារី​)​។​
៥. លោក យឹម សុវណ្ណ ប្រធាន​គណៈកម្មការ​ទី​១០ (​គណៈកម្មការ​អង្កេត បោសសំអាត និង​ប្រឆាំង​អំពើពុករលួយ​)​។​
​ដោយឡែក សម្រាប់​សមាសភាព​គណ​បក្ស​ប្រជាជន​កម្ពុជា​វិញ​នោះ លោក ឈាង វុ​ន ឲ្យដឹងថា នឹង​មិន​មាន​ការ​ផ្លាស់​ប្តូរ​នោះទេ សម្រាប់​តំណែង​នៃ​គណៈកម្មការ​ទាំង​៥ ដែល​គណបក្ស​នេះ គ្រប់គ្រង រួមមាន​៖
១. លោក ជាម យៀប ប្រធាន​គណៈកម្មការ​ទី​២ (​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម​)​។​
២. លោក ហ៊ុន ណេង ប្រធាន​គណៈកម្មការ​ទី​៤  (​គណៈកម្មការ​មហាផ្ទៃ ការពារជាតិ អង្កេត បោសសំអាត និង​មុខងារ​សាធារណៈ​)​។​
៣. លោក ឈាង វុន ប្រធាន​គណៈកម្មការ​ទី​៥ (​គណៈកម្មការ​កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនា​ការ និង​ព័ត៌មាន​)​។​
៤. លោក​ប៉ែន បញ្ញា ជា​ប្រធាន​គណៈកម្មការ​ទី​៦ (​គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌​)​។​
៥. លោកស្រី និន សា​ផុន ប្រធាន​គណៈកម្មការ​ទី​៩ (​គណៈកម្មការ សាធារណការ​ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​)​។​
លោក​ហេង សំរិន ជា​ប្រធានរដ្ឋសភា​។ លោក ងួន ញិ​ល ជា​អនុប្រធាន​ទី​២ ខណៈ​ដែល លោក កឹម សុខា នឹង​ក្លាយជា​អនុប្រធាន​ទី​១​វិញ​។​

​លោក ឈាង វុន បន្ត​ឲ្យដឹងថា ការប្រកាស​ចូល​កាន់​តំណែង​នៃ​គណៈកម្មការ​ទាំង​១០​នេះ អាច​នឹង​ធ្វើឡើង​ក្នុង​កិច្ចប្រជុំសភា នៅ​សប្តាហ៍​ក្រោយនេះ​។​
សូមសរសេរមកកាន់លោក​ តាំង វីដា តាមរយៈ  vida@vodhotnews.com

No comments: