A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 3 August 2014

Three Cambodian Opposition Leaders Held Over Freedom Park Protests យុវជន​បក្ស​សង្គ្រោះ​ជាតិ​៣​នាក់​ត្រូវ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​នៅ​គុក​ព្រៃស

cambodia-fight-july2014.gif
Cambodian security guards clash with protesters pushing for the opening of Freedom Park in Phnom Penh, July 15, 2014.
 AFP
The opposition Cambodia National Rescue Party (CNRP) on Saturday accused Prime Minister Hun Sen of using the courts to intimidate the party after three of its youth leaders were arrested and seven lawmakers summoned for questioning over violent protests last month.

The accusation came 11 days after CNRP leader Sam Rainsy and Hun Sen forged a political compromise in which opposition lawmakers would end their boycott of parliament and the prime minister agreed to adopt electoral reforms following disputed general elections a year ago.

On Saturday, CNRP said in a statement that three Phnom Penh party youth leaders had been arrested for alleged involvement in the July 15 protest by CNRP supporters pushing for the reopening of Freedom Park in the capital Phnom Penh.

Forty people were injured after the peaceful protest escalated to violence when park security guards tried to pull down a banner hung by the CNRP calling on the government to reopen the park, the only place where protests were allowed in the capital before it was closed to the public in January.

The CNRP identified the three arrested leaders as Khin Chamrouen, 32, Neang Sokhun, 28, and San Kim Heng, 28, saying they were “accused of involvement in the violence” that left at least 40 injured outside Freedom Park.

On Friday, CNRP deputy chief Kem Sokha, seven party lawmakers and another opposition member were summoned by Phnom Penh Municipal Court investigating judge Keo Mony for questioning on Aug. 11 in connection with the violence. 

The seven lawmakers and one party member had earlier been detained for several days and charged with “insurrection” for their role in the protest.

They were released just after a July 22 agreement between the CNRP and Hun Sen’s ruling Cambodian People’s Party (CPP) that ended a year of political deadlock following disputed July 28, 2013 general elections.

Sam Rainsy has said that their release was part of the deal.

'Intimidation'

“Arrest and detention of CNRP lawmakers are currently used as intimidation and threat by the Cambodian People’s Party to fulfill their political gain,” the CNRP said Saturday.

“CNRP strongly appeals for the immediate and unconditional release of the …youth leaders,” the CNRP statement said.

“CPP must immediately stop all acts of intimidation and threat on CNRP in particular the use of the courts for unjustifiable and/or illegal arrest and detention,” it said.

Kem Sokha told RFA’s Khmer Service on Friday that that the court order summoning him amounted to a “political show,” saying he was not at the July 15 protest.

He said that he was surprised by the court order as he had earlier explained to the investigating judge that he had nothing to do with the protests.

Under the July 22 agreement forged by Hun Sen and Sam Rainsy, the ruling party pledged to adopt key reforms to the government-appointed electoral body, the National Election Committee (NEC), which named the CPP winner of last year’s polls despite widespread claims that the elections were rigged.

The opposition, meanwhile, agreed to join the National Assembly (parliament), which it had boycotted since the vote, though no date has been set for the lawmakers to swear in.

Working groups from the two parties are discussing the finer points of the agreement, with the CNRP pushing for immunity from prosecution for all new members of the NEC and an independent budget for the body before joining the National Assembly, CNRP sources said.

The CPP said the issue of immunity was not part of the political deal.

Reported by RFA’s Khmer Service. Translated by Sok Ry Sum. Written in English by Parameswaran Ponnudurai.
ស្ដាប់ ឬ ទាញ​យក​សំឡេង
យុវជន នាង សុឃុន ៦១០
យុវជន នាង សុឃុន ផ្ដល់​បទសម្ភាសន៍​មុខ​សាលា​ឧទ្ធរណ៍ បន្ទាប់​តុលាការ​នេះ​បដិសេធ​ពាក្យ​បណ្ដឹង​របស់​លោក​ប្រឆាំង​លោក ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​៧ ឧសភា ឆ្នាំ​២០១៤។
RFA/Sochivy
យុវជន​គណបក្ស​សង្គ្រោះ​ជាតិ ៣​រូប ត្រូវ​បញ្ជូន​ទៅ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​នៅ​ពន្ធនាគារ​ព្រៃស នៅ​រសៀល​ថ្ងៃ​ទី​២ ខែ​កក្កដា ដើម្បី​រង់ចាំ​ស៊ើប​អង្កេត។ ពួក​គេ​ត្រូវ​ចោទ​ប្រកាន់​ពី​បទ​ព្រហ្មទណ្ឌ ពាក់ព័ន្ធ​នឹង​អំពើ​ហិង្សា​នៅ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា។
អង្គការ​សង្គម​ស៊ីវិល ដែល​ឃ្លាំ​មើល ចាត់​ទុក​ករណី​នេះ​ថា ជា​សម្ពាធ​នយោបាយ​ទៅ​លើ​គណបក្ស​ប្រឆាំង​ពី​សំណាក់​គណបក្ស​កាន់​អំណាច ដើម្បី​ចាប់​បង្ខំ​គណបក្ស​នេះ​អោយ​ទទួល​យក​កិច្ច​ព្រមព្រៀង​ចូល​សភា។
យុវជន​គណបក្ស​សង្គ្រោះ​ជាតិ ទាំង​បី​រូប​នោះ ត្រូវ​ចោទ​ប្រកាន់​ពី​បទ​ចោទ​មួយ​ចំនួន ក្នុង​នោះ​មាន​បទ​ចូលរួម​កុបកម្ម បទ​ហិង្សា​ដោយ​ចេតនា និង​ប្រមាថ​មន្ត្រី​រាជការ។
លោក​មេធាវី សំ សុខគង់ មាន​ប្រសាសន៍​ថា ដោយសារ​ចៅក្រម​កាន់​សំណុំ​រឿង​ពុំ​មាន​វត្តមាន​នៅ​តុលាការ ទើប​មាន​ការ​សម្រេច​ឃុំ​ខ្លួន​ជា​បណ្ដោះ​អាសន្ន រង់ចាំ​ចៅក្រម​កាន់​សំណុំ​រឿង គឺ​លោក កែវ មុនី ស៊ើប​អង្កេត​នៅ​ដើម​សប្ដាហ៍​ក្រោយ។ លោក​មេធាវី សំ សុគង់ បញ្ជាក់​ថា ក្រុម​មេធាវី​បាន​ព្យាយាម​សុំ​អោយ​អ្នក​ទាំង ៣​នាក់ បាន​នៅ​ក្រៅ​ឃុំ​ដែរ ប៉ុន្តែ​ត្រូវ​ព្រះរាជ​អាជ្ញា​បដិសេធ។ លោក សុគង់ កត់​សម្គាល់​ថា ការ​ឃាត់​ខ្លួន និង​ឃុំ​ខ្លួន​កូន​ក្ដី​លោក​នៅ​ពេល​នេះ គឺ​បាន​ធ្វើ​ខុស​នីតិវិធី៖ «ចៅក្រម​ស៊ើបសួរ​មិន​បាន​ប្រើប្រាស់​នូវ​នីតិវិធី ដែល​មាន​ចែង​ក្នុង​នីតិវិធី​ក្រម​ព្រហ្មទណ្ឌ​ទេ គឺ​ថា​មិន​បាន​ចេញ​ដីកា​កោះ​ហៅ​គាត់​អោយ​ចូល​មក​បំភ្លឺ ហើយ​ប្រសិន​បើ​គាត់​មិន​ចូល​ខ្លួន​ហ្នឹង គឺ​អាច​ចេញ​ដីកា​នាំ​ខ្លួន ឬ​ចាប់​ខ្លួន»
យុវជន​ទាំង​បី​រូប​នោះ​រួម​មាន លោក ឃិន ជំរឿន ប្រធាន​ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ លោក នាង សុឃុន ជា​ហិរញ្ញិក​ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ខណ្ឌ​ច្បារអំពៅ និង​លោក សាន គឹមហេង ជា​ប្រធាន​ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ ខណ្ឌ​ទួលគោក។ ពួក​គេ​ត្រូវ​នគរបាល​ចាប់​ខ្លួន​បន្តបន្ទាប់​គ្នា​នៅ​ថ្ងៃ​ទី​២ ខែ​សីហា និង​ត្រូវ​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បន្ទាប់​មក​ទៅ​តុលាការ និង​ចុង​ក្រោយ ត្រូវ​បញ្ជូន​ទៅ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​នៅ​ពន្ធនាគារ​ព្រៃស រង់ចាំ​ការ​សាកសួរ។
គណបក្ស​សង្គ្រោះ​ជាតិ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ភ្លាមៗ​នៅ​ថ្ងៃ​ដដែល​នេះ ដោយ​ថ្កោលទោស​ចំពោះ​ការ​ចាប់​ខ្លួន​នេះ និង​អំពាវនាវ​អោយ​ដោះ​លែង​អ្នក​ទាំង​នោះ​ដោយ​គ្មាន​លក្ខខណ្ឌ។ លើស​ពី​នេះ គណបក្ស​នេះ​បាន​បញ្ជាក់​ទៅ​គណបក្ស​ប្រជាជន​កម្ពុជា អោយ​បញ្ឈប់​ការ​គំរាម​កំហែង។
ស្រប​គ្នា​នឹង​ការ​ចាប់​ខ្លួន​សកម្មជន​នេះ សាលា​ដំបូង​រាជធានី​ភ្នំពេញ ក៏​បាន​កោះ​ហៅ​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ៩​នាក់ ក្នុង​នោះ​មាន លោក កឹម សុខា ផង ឲ្យ​ចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១១ សីហា សាកសួរ​អំពី​ការ​ដឹក​នាំ​ធ្វើ​បាតុកម្ម​កាល​ពី​ថ្ងៃ​ទី​១៥ សីហា។
អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថ្លែង​ថា ករណី​នេះ​ជា​ការ​គំរាម​កំហែង​នយោបាយ។ យ៉ាង​ណា គណបក្ស​លោក​នឹង​នៅ​តែ​ប្រកាន់​ជំហរ​មិន​ផ្លាស់​ប្ដូរ​ទេ ចំពោះ​ការ​ទាមទារ​ដើម្បី​ផល​ប្រយោជន៍​ជាតិ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា៖ «យើង​មាន​ការ​គោលការណ៍ យើង​ចង់​អោយ​មាន​ការ​កែ​ទម្រង់ ស្អី​ដែល​យើង​ទាមទារ​ដោយ​អប្បបរមា​នោះ យើង​នៅ​តែ​ទាមទារ​ដដែល មិន​អាច​ទៅ​ក្រោម​ហ្នឹង​ទៀត​ទេ ទោះ​បី​មាន​ការ​គំរាម​កំហែង​ក៏ដោយ ព្រោះ​នេះ​ជា​ប្រយោជន៍​របស់​ប្រជាជន»
ចំពោះ​អ្នក​ឃ្លាំ​មើល​ករណី​នេះ លោក អំ សំអាត ចាត់​ទុក​ករណី​នេះ​ថា​ជា​សម្ពាធ​ផ្នែក​នយោបាយ​ដែរ​នោះ បាន​អំពាវនាវ​អោយ​គណបក្ស​ទាំង​២ ពិភាក្សា​គ្នា​ដោយ​សន្តិវិធី ដើម្បី​ចៀសវាង​បញ្ហា​ចម្រូងចម្រាស​ដែល​អាច​កើត​ឡើង​ដោយ​បញ្ហា​នេះ៖ «រឿង​អ្វីៗ​នឹង​កើត​ជា​យថាហេតុ​បន្ត​ទៀត យើង​អត់​មើល​ឃើញ​ទេ ចឹង​យើង​សង្គម​ស៊ីវិល យើង​ចង់​ឃើញ​គណបក្ស​ទាំង​២​ឈរ​លើ​ឧត្តម​ប្រយោជន៍​ជាតិ ប្រយោជន៍​ពលរដ្ឋ​ជា​ធំ ហើយ​ធ្វើ​ការ​ដោះស្រាយ»
ទាក់ទង​នឹង​ករណី​អំពើ​ហិង្សា​នៅ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ កាល​ពី​ថ្ងៃ​ទី​១៥ កក្កដា បេក្ខជន​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង ៧​នាក់ និង​សកម្មជន​ម្នាក់ ដែល​ត្រូវ​រដ្ឋាភិបាល​ចាប់​ឃុំ​ខ្លួន​ចំនួន ១​សប្ដាហ៍ ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ដឹក​នាំ​កុបកម្ម បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ និង​បទ​ផ្ដើម​គំនិត​ក្នុង​អំពើ​ហិង្សា ប៉ុន្តែ​ត្រូវ​ដោះ​លែង​មក​វិញ​នៅ​ថ្ងៃ​ទី​២២ កក្កដា នៅ​ក្រោយ​មាន​កិច្ច​ព្រមព្រៀង​បញ្ចប់​ភាព​ជាប់​គាំង​នយោបាយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ

1 comment:

Anonymous said...

អ្នកស្នេហាជាតិធ្វើបានល្អការវាយតបសត្រូវជារឿងត្រឹមត្រូវ យើងមនុស្ស មិនមែនសត្វឯណា ដេកឲ្យគេវាយលេងទទេៗ បើយើងមិនវាយវាវិញវា នឹងវាយយើងស្លាប់គ្រប់ពេល បើមានកាំភ្លើងតវារិតតែល្អ ពួកវាមិនហា៊ន វាយយួនទេវាហា៊នតែជាមួយខ្មែរស្លូតត្រង់ពំុមានកាំភ្លើងប៉ុណ្ណោះ នេះពួក អាសត្វឆ្កែទាំងនេះ វារស់នាំទម្ងន់ផែនដី ។