A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 20 September 2014

Apsara Authority acknowledges there are graffiti on the walls on Khmer ancient temple អាជ្ញាធរ​ជាតិ​អប្សរា​ទទួលស្គាល់ថា មាន​សរសេរ​អក្សរ​បរទេស​លើ​រូបចម្លាក់​នៅ​ប្រាសាទ​បុរាណ​​

ដោយ៖​ បូ សាវី​ | ថ្ងៃសៅរ៍ ទី20 កញ្ញា 2014, 

អក្សរសរសេរលើជញ្ជាំងប្រាសាទបុរាណ (រូបភាពពី៖ បណ្តាញសង្គមហ្វេសប៊ុក)
​អាជ្ញាធរ​ជាតិ​អប្សរា ទទួលស្គាល់ថា មាន​ការសរសេរ​អក្សរ​ជាច្រើន​ជាតិ​សាសន៍ នៅលើ​រូបចម្លាក់​តាម​ជញ្ជាំង​ប្រាសាទ​បុរាណ​ខ្មែរ​។
​ការ​ទទួស្គាល់​នេះ ធ្វើឡើង​បន្ទាប់​ពី​មាន​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​សប៊ុក និង​ពលរដ្ឋ​មួយចំនួន​រិះគន់ ចោទប្រកាន់​ស្ថាប័ន​នេះ​ថា បណ្ដោយ​ឲ្យ​ជនបរទេស​បំផ្លាញ​កេរដំណែល​ដូនតា​ខ្មែរ។
​យោង​សេចក្ដីបំភ្លឺ របស់​អាជ្ញាធរ​ជាតិ​អប្សរា ចុះ​ថ្ងៃ​ទី​១៧​ខែ​កញ្ញា ដែល​VOD​ទទួលបាន​នៅ​ថ្ងៃ​សៅរ​នេះ ឲ្យដឹងថា អក្សរ​បរទេស ដែល​សរសេរ និង​ចារ​នៅ​លើ​ថ្ម​ប្រាសាទ​បុរាណ មាន​ភាសា​ជប៉ុន ចិន ភូមា សៀម បារាំង និង​វៀតណាម​ជាដើម​។
​លិខិត​បន្ដថា ក្នុងចំណោម​ភាសាបរទេស​ទាំងអស់ មាន​ភាសា​ជប៉ុន មាន​អាយុកាល​ចាស់​ជាងគេ ក្នុងចំណោម​អក្សរ​ទាំងនោះ គឺ​ចារិក​នៅ​ដើម​សតវត្សរ៍​ទី​១៧ ចំណែក​ភាសារ​ផ្សេងទៀត​នៅ​សត​វ​ស្សរ៍​ទី​១៩ ទី​២០ និង​នៅ​មុន​ឆ្នាំ​១៩៨៩​។
​លិខិត​ដដែល​បញ្ជាក់​ថា អាជ្ញាធរ​បាន​សរុប​អត្ដ​ន័យ នៃ​ការសរសេរ​អក្សរ​ទាំងនោះ មានន័យ​ថា អ្នកស្វែងរក​បុណ្យ​មកពី​ប្រទេស ជប៉ុន ភូមា សៀម និង​វៀតណាម មក​សំពះ​បូ​ជនី​ដ្ឋា​ន ជា​ទឹកដី​របស់​ព្រះ​ដែល​គេ​ឯង​មក​គោរពបូជា និង​សម្គាល់​ថា ខ្លួន​មក​ដល់​អង្គរវត្ដ​ជា​ទីឋាន​ខ្ពង់ខ្ពស់​លើ​លោក​។
​ករណីនេះ មគ្គុទេសក៍​ទេសចរ​ភាសា​អង់គ្លេស លោក ព្រហ្ម សុវណ្ណ ថ្លែងថា ការបំភ្លឺ​របស់​អាជ្ញាធ​រ​ជាតិ​អប្សរា​នេះ មិនមែន​ជា​ការ​ពិត​ឡើយ ព្រោះ​ការសរសេរ​អក្សរ​បរទេស លើ​ប្រាសាទ​បុរាណ​នេះ កើតឡើង​នៅ​ពេល​ថ្មីៗ​នោះទេ​។ លោក​ថា បច្ចុប្បន្ន នៅ​តាម​ប្រាសាទ​បុរាណ​ជាច្រើន ជា​ពិ​សស​ប្រាសាទ​អង្គរវត្ដ​ត្រូវបាន​គេ​យក​វត្ថុ​រឹង​គូសវាស​តាម​អំពើ​ចិត្ដ​។

​លោក​ព្រហ្ម សុវណ្ណ អំពាវ​នាវឲ្យ​អាជ្ញាធរ​ជាតិ​អប្សរា ដាក់​សញ្ញា​ហាមឃាត់​ការសរសេរ​លើ​ថ្ម និង​ធ្វើ​ប្រអប់​កញ្ចក់​គ្រប​លើ​រូបចម្លាក់​នីមួយៗ ដើម្បី​កុំឲ្យ​ភ្ញៀវទេសចរណ៍​ស្ទាបអង្អែ​ល ដែល​បណ្ដាល​ឲ្យ​សឹករេចរឹល​។​
​ប៉ុន្ដែ​នៅក្នុង​សេចក្ដីបំភ្លឺ របស់​អាជ្ញាធរ​ជាតិ​អប្សរា បង្ហាញថា ក្រោយ​ឆ្នាំ​១៩៩០ គ្មាន​ចំណា​រលើ​ថ្ម ប្រាសាទ​ដូច​មុន​ទៀត​ទេ មានតែ​សរសេរ​ដោយ​លួចលាក់ ដោយ​ដីស ធ្យូង និង​ទឹក​ថ្នាំ​លុប ​ទឹក​ប៊ិក ឬ​ទឹក​ថ្នាំ​ផ្សេងៗ​នៅ​ទីកន្លែង​ស្ងាត់​ផុតពី​ឆ្មាំ​ប្រាសាទ​ប៉ុណ្ណោះ​។
​ទោះជា​យ៉ាងណា បណ្ឌិត​បុរាណវិទ្យា នៅ​រាជបណ្ឌិតសភា​កម្ពុជា លោក ធុយ ចាន់​ធួន មានប្រសាសន៍ថា នៅក្នុង​ច្បាប់​បេតិក​ភ័ណ្ឌ​វប្បធម៌​ជាតិ ក្នុង​មាត្រា​ទី​៦២ នៃ​ទោស​បញ្ញត្ដិ ជន​ដែល​ធ្វើឲ្យ​ខូច​វត្ថុ​បុរាណ ត្រូវ​ផ្ដន្ទារ​ទោស​ដាក់​ពន្ធនាគារ ពី​៦​ខែ​ទៅ​៥​ឆ្នាំ​។ លោក​ថា ការគូសវាស​លើ​ថ្ម​ប្រាសាទ​នេះ ជា​ការបំផ្លាញ​បេតិកភណ្ឌ​ជាតិ ដោយ​លោក​អំពា​វនា​ឲ្យ​ពលរដ្ឋ​ខ្មែរ និង​អាជ្ញាធរ​ជាតិ​អប្សរា ជួយ​ថែរក្សា​ប្រាសាទ​របស់​ខ្មែរ​ទាំងអស់​គ្នា​។
​កាលពី​ថ្ងៃ​ទី​១៣​ខែ​សីហា និស្សិត​ជនជាតិ​កូរ៉េ​ម្នាក់ ធ្វើឲ្យ​បាក់​រូច​ចម្លាក់​ថ្ម ព្រះ​កេស​យក្ស​ទាញព្រ័ត្រ​នៅ​ខ្លោងទ្វារ​ទន្លេ​អុំ ច្រកចូល​ប្រាសាទបាយ័ន ទិស​ខាងត្បូង បណ្ដាលឲ្យ​រងរបួស ខណៈ​ភ្ញៀវទេសចរ​រូប​នោះ​ឈរ​ឱប​ក​យក្ស​ថតរូប​អនុ​ស្សាវ​រី​៕
សូមសរសេរមកកាន់លោក បូ សាវី តាមរយៈ savy@vodhotnews.com

4 comments:

Anonymous said...

look like the viet writing to me...

Anonymous said...

"អប្សរា​ទទួលស្គាល់ថា មាន​សរសេរ​អក្សរ​បរទេស​លើ​រូបចម្លាក់​នៅ​ប្រាសាទ​បុរាណ​​"
-----------
ក្រុមហ៊ុន អប្សរា ដឹងច្បាស់ណាស់ថា នោះគឺឣក្សរយួនហេតុឣី កំសាកមិនហ៊ានថា?

king said...

Fuck the viets

Anonymous said...

Look like Vietnam writing. Vietnam, ugly people, ugly language, and no culture.