A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 12 September 2014

Film Portrait of Luon Sovath - Martin Ennals Award Laureate 2012

http://i.vimeocdn.com/video/346451678_1280x720.jpg  

កោះ​ព្រះ​តេជគុណ​វត្ត​សាមគ្គី​រង្ស៊ី​ចូល​ធ្វើ​សាក្សី​ក្នុង​សំណុំ​រឿង​ព្រះ​ភិក្ខុ​លួន សុវ៉ាត
Thu, 11 September 2014
ភ្នំពេញៈ ព្រះ​រាជ​អាជ្ញា​រង​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក មាស ច័ន្ធពិសិដ្ឋ បាន ​ចេញ​ដីកា​កោះ​ចុះ​ថ្ងៃ​ទី ២០ សីហា​ឆ្នាំ​២០១៤ និមន្ត​ព្រះ​តេជ​គុណ សៀង សុវណ្ណារ៉ា ចៅ​អធិការ​វត្ត​សាមគ្គី​រង្ស៊ី ​ឲ្យ​ចូល​ទៅ​ឆ្លើយ​បំភ្លឺ​ក្នុង​នាម​ជា​សាក្សី នៅ​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០១៤ ក្នុង​សំណុំ​រឿង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ ​រួមគំនិត​ក្បត់​ជាតិ និង​ញុះញង់​ប្រជាពលរដ្ឋ​មិន​ឲ្យ​ទៅ​បោះ​ឆ្នោត។
បទ​ចោទ​ទាំង​​លើ​នេះ ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ក៏​​​បាន​ចេញ​ដី​កា​កោះ​ហៅ សកម្មជន​តវ៉ា​ទំនាស់​ដីធ្លី បណ្តាញ​ព្រះ​សង្ឃ​ឯករាជ្យ ព្រះភិក្ខុ លួន សុវ៉ាត​ ឲ្យ​ចូល​បំភ្លឺ​ នៅ​ថ្ងៃ​នោះ​ដែរ។
ដីកាកោះទាំងពីរនេះ ព្រះ​តេជគុណ លួន សុវ៉ាត ត្រូវ​បាន​ជាប់​សង្ស័យ​​ពីបទ​ញុះញង់ ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា និង ក្រៅ ប្រទេស កាលពី​អំឡុង​ឆ្នាំ​២០១១ រួមគំនិត​ក្បត់ ប្រព្រឹត្ត​នៅ​​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៣រួមគំនិត​ក្បត់ . អំពើ​ប្រឆាំង​ប្រជាពលរដ្ឋ​ដែល​មាន​សិទ្ធិ​​ បោះឆ្នោត មិន​ឲ្យ​ទៅ​បោះឆ្នោត និង​ការរំខាន​មិន​ឲ្យ​ដំណើរការ​បោះឆ្នោត​បាន ប្រព្រឹត្ត​នៅ​ខេត្ត​តាកែវ រាជធានី​ភ្នំពេញ ក្រុង​ប៉ោយប៉ែត និង​ខេត្ត​បន្ទាយ​មានជ័យ ចាប់ពី​ថ្ងៃទី​១៨  ខែសីហា ឆ្នាំ​២០០៧ រហូត​ដល់​អំឡុង​ឆ្នាំ​២០១៣។
ពាក់​ព័ន្ធ​នឹង​បញ្ហា​ចូល​ធ្វើ​ការ​តវ៉ា និង​បាតុកម្ម​ផ្សេងៗ​របស់​ព្រះ​សង្ឃ នៅ​ថ្ងៃ​នេះ ព្រះ​ចៅ​អធិការ​វត្ត ស្ទឹង​មាន​ជ័យ បាន​សម្រេច​បណ្តេញ​ព្រះ​សង្ឃ​ចំនួន ៣​អង្គ​ចេញ​ពី​វត្ត។ ព្រះ​សង្ឃ​ទាំង​បី​អង្គ​នេះ នឹង​ធ្វើ​សន្និសីទ​កាសែត​ពាក់​ព័ន្ធ​នឹង​រឿង​នេះ។
 
ព្រះភិក្ខុ លួន សុវ៉ាត​ត្រូវ​តុលាការ​កោះ​ហៅ​ឲ្យ​ចូល​បំភ្លឺ​សប្តាហ៍​ក្រោយ
Wed, 10 September 2014
The Phnom Penh Post
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBie8uLlNvmBImxyPC_ylINyNuRQH4H7NU43Dpn0ySzSfqrqbCp_SeLexpp-PrfKvYBzZMiFH-KcRZywUXbWOjMNEstO-Wkq6vd2WJ5LoYX_wXNzvSj2dxqk6HYi8uW8Yx0-ag-kiTPN4/s640/Ven+Loun+Sovath+-+Martin+Ennals+award+03.jpg
2 octobre 12 - Bravant les tabous de sa société, Luon Sovath quadrille le Cambodge, des caméras incorporées à ses lunettes, pour témoigner en direct. Il a reçu mardi à Genève le prestigieux prix Martin Ennals destiné aux défenseurs des droits de l’homme.

ភ្នំពេញៈ សកម្មជន​តវ៉ា​ទំនាស់​ដីធ្លី បណ្តាញ​ព្រះ​សង្ឃ​ឯករាជ្យ ព្រះភិក្ខុ លួន សុវ៉ាត​ត្រូវ​បាន​សាលា​ដំបូង ចេញ​ដីកា​កោះ​ហៅ​ឲ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃ​ទី ១៨ កញ្ញា សប្តាហ៍​ក្រោយក្រោម​បទ​ចោទ​ប្រកាន់ ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស បទ​ក្បត់​ជាតិ និង​បទ​ប្រឆាំង​ការ​បោះ​ឆ្នោត។
ព្រះ​ភិក្ខុ លួន សុវ៉ាត បាន​ឲ្យ​ដឹង​​ថា ប្រហែល​ជា​ព្រះអង្គ​បាន​ចូលរួម​ចលនា​តស៊ូ​មតិ​ប្រឆាំង​នឹង​ការ​រឹប​អូស​យក​ ដីធ្លី ការ​រំលោភ​សិទ្ធិ​មនុស្ស និង​តស៊ូ​មតិ ដើម្បី​លទ្ធិប្រជាធិបតេយ្យ​កន្លង​មក ដែល​ចលនា​ទាំង​នោះ ព្រះអង្គ​បាន​ចូលរួម​ទាំង​នៅ​ក្នុង និង​នៅ​ក្រៅ​ប្រទេស ដើម្បី​ការពារ​ផល​ប្រយោជន៍​សង្គម ទើប​តុលាការ​ចោទ​ប្រកាន់​ដូច្នេះ។

No comments: