A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 14 September 2014

Phay Siphan criticizes the Cambodian court as not "just" លោក ផៃ ស៊ីផាន រិះគន់​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា​ថា​មិន​យុត្តិធម៌

Khmerization: This is coming from the mouth of a government spokesman, the man who always defended the Cambodian courts as "just" and independent. In September 2013, answering questions from angry protesters, Phay Siphay said, anywhere in the world, including Cambodia, "if you have the money, you will have justice". Now it's his turn to face the court then he said the Cambodian has no justice. My goodness!
ផៃ ស៊ីផាន ៦១០
អ្នក​នាំ​ពាក្យ​នៃ​ទីស្ដីការ​រដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ថ្លែង​ក្នុង​សន្និសីទ​កាសែត​នា​ទីស្ដីការ​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​៤ ខែ​មេសា ឆ្នាំ​២០១៤។
RFA/An Sithav




























មន្ត្រី​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី រិះគន់​ប្រព័ន្ធ​តុលាការ​កម្ពុជា ថា​ធ្វើ​ការ​មិន​ត្រឹមត្រូវ។ លោក ផៃ ស៊ីផាន ដែល​ធ្លាប់​តែ​សរសើរ​គ្រប់​ម៉ាត់​ពី​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា ឥឡូវ​នេះ​បែរ​ជា​មាន​ប្រសាសន៍​ថា តុលាការ​នេះ​មាន​ភាព​មិន​ប្រក្រតី បន្ទាប់​ពី​គូកន​របស់​លោក​ម្នាក់​ត្រូវ​តុលាការ​ចាប់​ខ្លួន ពី​បទ​បោកប្រាស់​លុយ ១​លាន​ដុល្លារ។
លោក ផៃ ស៊ីផាន ផ្ទាល់​ក៏​ត្រូវ​បាន​ភាគី​ដើម​បណ្ដឹង​ចោទ​ថា មាន​ពាក់ព័ន្ធ​នឹង​អំពើ​ឆបោក​ប្រាក់​នេះ​ដែរ។
បន្ទាប់​ពី​មាន​ការ​ចោទ​ប្រកាន់ លោក ផៃ ស៊ីផាន ថា​បាន​រត់​ការ​ក្រោម​តុ​មិន​បាន​សម្រេច ហើយ​គូកន​របស់ លោក ផៃ ស៊ីផាន ត្រូវ​បាន​តុលាការ​ចាប់​ឃុំ​ខ្លួន​មក លោក ផៃ ស៊ីផាន ក៏​នៅ​តែ​ចេញ​មុខ​អះអាង​ថា លោក សាន រីច្ឆឺ (San Richer) ជា​មនុស្ស​ស្អាតស្អំ។ លោក​ថែម​ទាំង​បាន​ចាត់​ទុក​ថា តុលាការ​កម្ពុជា ចាប់​ខ្លួន​មិត្តភ័ក្ដិ​របស់​លោក​ដោយ​ប្រញិបប្រញាប់​ពេក​ណាស់ ហើយ​មាន​ភាព​មិន​ប្រក្រតី​ទៀត​ផង។
កាល​ពី​សប្ដាហ៍​មុន លោក សាន រីច្ឆឺ ត្រូវ​បាន​ចាប់​ខ្លួន បន្ទាប់​ពី​សាលា​ដំបូង​ចោទ​ប្រកាន់​ពី​បទ​ឆបោក​ប្រាក់ ១​លាន​ដុល្លារ ពី​ម្ចាស់​គ្លីនិក​ព្យាបាល​ធ្មេញ ម៉ាស្ទ័រ​ឃែរ (Master Care Dental) គឺ​អ្នកស្រី អេង លីគង់។
ករណី​ឆបោក​ប្រាក់​នេះ ក៏​ជាប់​ពាក់ព័ន្ធ​នឹង លោក ស៊ីវ ស៊ីចាន់ អតីត​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក ប្រចាំ​អង្គការ​សហប្រជាជាតិ ដែល​ជា​ខ្មែរ​អាមេរិកាំង និង​ជា​អ្នក​និពន្ធ​សៀវភៅ​មួយ​ឈ្មោះ ឆ្អឹង​មាស (Golden Bones) រួម​ជាមួយ​និង​ជនជាតិ​អាមេរិកាំង ពីរ​ម្នាក់​ទៀត។ បច្ចុប្បន្ន លោក ស៊ីវ ស៊ីចាន់ និង​មនុស្ស​ពីរ​នាក់​ផ្សេង​ទៀត នៅ​មិន​ទាន់​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ឡើយ​ទេ ដោយសារ​អ្នក​ទាំង​បី​កំពុង​ស្នាក់នៅ​សហរដ្ឋ​អាមេរិក។
អ្នកស្រី អេង លីគង់ ដើម​បណ្ដឹង​បាន​អះអាង​ថា នៅ​ពេល​ដែល​អ្នកស្រី​ដឹង​ខ្លួន​ថា ត្រូវ​គេ​បោកប្រាស់ អ្នកស្រី​បាន​ដាក់​ពាក្យ​ប្ដឹង​អោយ​ស្ថាប័ន​ច្បាប់​ជួយ​ដោះស្រាយ តែ​អ្នកស្រី​ថា​ត្រូវ​បាន លោក ផៃ ស៊ីផាន ចេញ​មុខ​រត់​ការ​ការពារ​ជន​បោកប្រាស់​យ៉ាង​ស្វិតស្វាញ រហូត​ដល់​ត្រូវ​ក្រសួង​មហាផ្ទៃ បង្គាប់​អ្នកស្រី​អោយ​បង់​ប្រាក់​ចំនួន ១​សែន ៥​ម៉ឺន​ដុល្លារ​ថែម​ទៀត​ផង ជា​ប្រាក់​សង​ជំងឺ​ចិត្ត។
បន្ទាប់​ពី​រឿងរ៉ាវ​ឆបោក​នេះ​បែក​ធ្លាយ​ជា​សាធារណៈ លោក ផៃ ស៊ីផាន បាន​ឆ្លើយ​ថា ការ​ជួយ​រត់​ការ​ជាមួយ​តុលាការ​ខ្មែរ​ដោះស្រាយ​ករណី​ឆបោក​នោះ គឺ​លោក​គ្រាន់​តែ​ជួយ​ជន​ជាប់​ចោទ​ឈ្មោះ សាន រីច្ឆឺ ដែល​ជា​ខ្មែរ​អាមេរិកាំង​ដូច​គ្នា ក្រោយ​ការ​ចាប់​ខ្លួន​តែ​ប៉ុណ្ណោះ។ លោក​ក៏​បញ្ជាក់​ដែរ​ថា លោក​មិន​បាន​ទទួល​លាភសក្ការៈ​លុយ​កាក់​អ្វី​ទាំងអស់​ក្នុង​ការ​ជួយ​រត់​ការ​នេះ។
លោក ផៃ ស៊ីផាន៖ «បាទ! អ្វី​ដែល​ខ្ញុំ​ចង់​ជម្រាប​ជូន​សាធារណជន ហើយ​ដែល​បាន​ស្តាប់​នូវ​ការ​ផ្សព្វផ្សាយ ជាពិសេស​ទទួល​ព័ត៌មាន​ពី​លោកស្រី​ជា​អ្នក​ដើម​ចោទ​ហ្នឹង ដែល​វាយ​ប្រហារ​មក​លើ កិត្តិយស​ខ្ញុំ។ វាយ​ប្រហារ​មក​លើ​កាតព្វកិច្ច​របស់​ខ្ញុំ អា​ហ្នឹង គឺ​ខ្ញុំ​ដូចជា​មិន​សប្បាយ​ចិត្ត​ទេ ពីព្រោះ​យើង​ទាំងអស់​គ្នា​ត្រូវ​គោរព​អ្វី​ទៅ​គេ​ហៅ​ថា​កិត្តិយស និង​សេចក្តី​ថ្លៃថ្នូរ​ផង។ ខ្ញុំ​ពុំ​បាន​ចូលរួម​នៅ​ក្នុង​ពាណិជ្ជកម្ម។ ខ្ញុំ​មិន​បាន​ទទួល​ផល​ពី​ពាណិជ្ជកម្ម។ ខ្ញុំ​អត់​ទាំង​ដឹង គេ​ចុះ​ហត្ថលេខា​អី​ទាំងអស់។ អ្វី​ដែល​ខ្ញុំ​ដឹង គឺ​ខ្ញុំ​ដឹង​ក្រោយ​ពី​គេ​ឃាត់​ខ្លួន លោក រីច្ឆឺត សាន។ គឺ​គេ​ប្ដឹង លោក រីច្ឆឺត សាន។ ខ្ញុំ​បាន​ជម្រាប​ជូន​ទៅ​តុលាការ សុំ​អោយ​មេត្តា​អនុវត្ត​ពេញ​លេញ​នូវ​នីតិវិធី​ដែល​ស្រប​ទៅ​តាម​គតិ​ច្បាប់ ហើយ​សុំ​មេត្តា​ធ្វើ​យ៉ាង​ណា សូម​គោរព​សេចក្តី​ថ្លៃថ្នូរ​របស់​មនុស្ស​តែ​ប៉ុណ្ណោះ។ ហើយ​ការ​សម្រេច​ជា​រឿង​ឆន្ទានុសិទ្ធិ​របស់​ចៅក្រម។ តែ​គួរ​អោយ​សោកស្ដាយ ប្រតិបត្តិការ​នៃ​ការ​ចាប់​ចង​មនុស្ស​ហ្នឹង​ដូចជា​រឿង​មិន​ប្រក្រតី ដែល​ខ្ញុំ​កំពុង​តែ​អង្គុយ​ឆ្ងល់​រហូត​ដល់​ពេល​នេះ។ ហើយ លោក រីច្ឆឺ មិន​មែន​គ្រាន់​តែ​ជា​អ្នក​ខ្មែរ​អាមេរិកាំង ដូច​ខ្ញុំ​ទេ លោក​បាន​ចូលរួម​ច្រើន​នៅ​ក្នុង​សកម្មភាព​មនុស្សធម៌ ក៏ដូចជា​សកម្មភាព​សង្គម ហើយ​លោក គឺ​ជា​សហការី​របស់​ខ្ញុំ ក្នុង​ការ​ពន្យល់​ប្រាប់​មិត្ត​អាមេរិកាំង ដែរ»
រីឯ​ដើម​បណ្ដឹង អ្នកស្រី អេង លីគង់ វិញ​អះអាង​ថា លោក ផៃ ស៊ីផាន បាន​លូក​ដៃ​ចូល​ក្នុង​រឿង​នេះ​តាំង​ពី​មុន​ការ​ចាប់​ខ្លួន លោក សាន រីច្ឆឺ ហើយ​ថា អ្នកស្រី​មាន​ឯកសារ​សម្រាប់​ជា​ភស្តុតាង​ទាំងអស់៖ «រឿង​គាត់​ហ្នឹង​មាន​ច្រើន ក៏ប៉ុន្តែ​ខ្ញុំ​មិន​អាច​ពិពណ៌នា​អោយ​អស់​ទេ។ ប៉ុន្តែ​បើ​សិន​ថា​ក្នុង​ករណី​ដែល​គាត់​ត្រូវ​ប្ដឹង ខ្ញុំ​តែ​ម្តង ខ្ញុំ​នឹង​បង្ហាញ​ភស្តុតាង​ម៉ោ​ទាំងអស់​តែ​ម្តង។ ប៉ុន្តែ​គ្រាន់​តែ​ខ្ញុំ​មាន​ភស្តុតាង​បញ្ជាក់​ថា គាត់​ជួយ​អន្តរាគមន៍​សម្រាប់​មនុស្ស​ទាំង​បួន​នាក់​ហ្នឹង​យ៉ាង​ខ្លាំង...ចា៎»
មិន​ត្រឹម​តែ​ដោះសា​ខ្លួន​ឯង​ទេ លោក ផៃ ស៊ីផាន ក៏​បាន​ខ្នះខ្នែង​សម្រប​សម្រួល​អោយ​ភរិយា លោក សាន រីច្ឆឺ គឺ​អ្នកស្រី សាន សិទ្ធា បាន​សម្ភាស​ជួប​តាម​ទូរស័ព្ទ​ជាមួយ​វិទ្យុ​អាស៊ីសេរី ទៀត​ផង។ ក្នុង​បទសម្ភាសន៍​នោះ អ្នកស្រី​បដិសេធ​ថា ប្ដី​របស់​អ្នកស្រី​មិន​ជាប់​ពាក់ព័ន្ធ​នឹង​បទ​ឆបោក​ទេ។ អ្នកស្រី​ថា លោក សាន រីច្ឆឺ គ្រាន់​តែ​ជា​បុគ្គលិក​ធម្មតា​របស់​ក្រុមហ៊ុន​អាក្រា (Akra)៖ «ហេតុ​អី​បាន​តុលាការ​ចាប់​ខ្លួន​ប្ដី​ខ្ញុំ? ខ្ញុំ​ក៏​មាន​ការ​ឆ្ងល់​រឿង​ហ្នឹង​ដែរ ព្រោះ​ប្ដី​ខ្ញុំ​អត់​មាន​ពាក់ព័ន្ធ​សោះ។ បើ​សិន​ជា​មាន​ឯកសារ​មួយ​ណា​ថា ប្ដី​ខ្ញុំ​ពាក់ព័ន្ធ​យក​លុយ​មួយ​លាន​ហ្នឹង​មែន អា​ហ្នឹង គឺ​ខ្ញុំ​អត់​មាន​នេះ​ទេ ក៏ប៉ុន្តែ​វា​អត់​មាន​ភស្តុតាង​ណា ហើយ​ដែល​ប្ដី​ខ្ញុំ​យក​លុយ​មួយ​លាន​ដុល្លារ​ឆបោក​ណាស់ គឺ​អត់​មាន គឺ​ថា​អត់​មាន​ឯកសារ​ណា​មួយ​ដែល​មាន​ឃើញ​ឈ្មោះ​ប្ដី​ខ្ញុំ​ពាក់ព័ន្ធ​នៅ​ក្នុង​ហ្នឹង​សោះ។ ប្ដី​ខ្ញុំ​អត់​មាន​ស៊ីញេ​ចុះ​កុងត្រា​រវាង​អ្នកស្រី​ជាមួយ​ប្ដី​ខ្ញុំ...អត់​មាន​សោះ»
ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ពាក្យ​បណ្ដឹង​ឆបោក​នេះ​បញ្ជាក់​ថា កាល​ពី​ឆ្នាំ​២០១២ លោក សាន រីច្ឆឺ និង​លោក ស៊ីវ ស៊ីចាន់ បាន​មក​បញ្ចុះបញ្ចូល អ្នកស្រី អេង លីគង់ ឲ្យ​ចូល​ហ៊ុន​ក្នុង​ក្រុមហ៊ុន​អាក្រា ដើម្បី​ក្លាយ​ជា​សមាជិក​ប្រឹក្សា​ក្រុមហ៊ុន​នេះ។ ប៉ុន្តែ​ក្រោយ​ពេល​អ្នកស្រី​បាន​បង់​ប្រាក់​ហ៊ុន​ចំណែក​របស់​អ្នកស្រី ទៅ​អោយ​ក្រុមហ៊ុន អាក្រា នេះ តាម​ការ​ណែនាំ​របស់ លោក សាន រីច្ឆឺ និង​លោក ស៊ីវ ស៊ីចាន់ និង​មនុស្ស​ពាក់ព័ន្ធ​ផ្សេង​ទៀត​រួច​ហើយ ក្រុម​លោក​ទាំង​បួន​នាក់​នេះ បែរ​ជា​បដិសេធ​មិន​ទទួល​ខុស​ត្រូវ​ចំពោះ​ថវិកា​មួយ​លាន​ដុល្លារ​នោះ​ទៅ​វិញ។
ថ្វី​ត្បិត អ្នកស្រី អេង លីគង់ មាន​ប្រសាសន៍​ថា អ្នកស្រី​មិន​បាន​ដឹង​ប្រាកដ​ថា តើ លោក ផៃ ស៊ីផាន បាន​ទទួល​ភាគ​ផល​ពី​ប្រាក់​មួយ​លាន​ដុល្លារ​យ៉ាង​ណា​ក្តី ក៏​អ្នកស្រី​នៅ​តែ​ចោទ​ប្រកាន់​ថា លោក ផៃ ស៊ីផាន ប្រឹងប្រែង​ណាស់​ក្នុង​ការ​រត់​ការ​ស្វែងរក​ដំណោះស្រាយ​ឲ្យ លោក សាន រីច្ឆឺ និង​លោក ស៊ីវ ស៊ីចាន់ ដែល​បណ្ដាល​ឲ្យ​អ្នកស្រី​ជួប​ឧបសគ្គ​ជាច្រើន ក្នុង​ការ​ស្វែងរក​យុត្តិធម៌​តាម​ប្រព័ន្ធ​តុលាការ។
អ្នកស្រី អេង លីគង់៖ «ទាក់ទង​រឿង​លុយ​មួយ​លាន​ទៅ​ដល់​គាត់ ឬ​អត់? ខ្ញុំ​អត់​បាន​ដឹង​ទេ តែ​គ្រាន់​តែ​ខ្ញុំ​មាន​ភស្តុតាង​បញ្ជាក់​ថា គាត់​ជួយ​អន្តរាគមន៍​សម្រាប់​មនុស្ស​ទាំង​បួន​នាក់​ហ្នឹង​យ៉ាង​ខ្លាំង។ ពាក់ព័ន្ធ​នឹង​ការ​អន្តរាគមន៍​នូវ​ផ្នែក​តុលាការ ខាង​ប៉ូលិស​ខាង​អី គឺ​គាត់​មាន​អន្តរាគមន៍​ជួយ​អ្នក​ទាំង​បួន​ហ្នឹង។ ទាំង​ការ​ទៅ​ជួប​ជាមួយ​មេធាវី​ខ្ញុំ​អី​ហ្នឹង គឺ​គាត់​ជួយ​ធ្វើ​អន្តរាគមន៍។ តែ​ត្រង់​ថា លុយ​មួយ​លាន​ដុល្លារ​ទៅ​ដល់​គាត់ ឬ​ក៏​អត់? អា​ហ្នឹង​ខ្ញុំ​មិន​ដឹង​ទេ។ ខ្ញុំ​សុំ​និយាយ​ពាក្យ​អ៊ីចេះ​យ៉ាង​សាមញ្ញ បើ​សិន​មាន​មនុស្ស​ពីរ​នាក់​វ៉ៃ​គ្នា ឧទាហរណ៍​ទេ​ណា៎ ម្នាក់​ទៀត​ទៅ​ចាប់​គ្រៀក​អ្នក​ទី​មួយ​ហ្នឹង អោយ​អ្នក​ទី​ពីរ​វ៉ៃ។ នេះ​គឺ​ជា​ការ​អន្តរាគមន៍ ឬ​ជា​ការ​កាន់​ជើង​ម្ខាង​ទៀត? ហ្នឹង​ខ្ញុំ​សុំ​សួរ​ទៅ​គាត់​វិញ»
អ្នកស្រី​អះអាង​ថា លោក សាន រីច្ឆឺ គឺ​ជា​អ្នក​បញ្ចុះបញ្ចូល​អ្នកស្រី​ដំបូង​គេ​បង្អស់ ឲ្យ​ចូល​ភាគហ៊ុន​នឹង​ក្រុមហ៊ុន​ក្លែងក្លាយ​អាក្រា នេះ។
ឯកសារ​នៃ​ការ​ឆ្លើយ​ឆ្លង​តាម​រយៈ​សារ​អេឡិចត្រូនិក ដែល​វិទ្យុ​អាស៊ីសេរី ទទួល​បាន​បង្ហាញ​ថា លោក សាន រីច្ឆឺ ជា​អ្នក​ទាក់ទង អ្នកស្រី អេង លីគង់ មុន​គេ​ក្នុង​នាម​ជា​អ្នក​តំណាង​ឲ្យ​ក្រុមហ៊ុន​អាក្រា។ សារ​អេឡិចត្រូនិក មួយ​របស់ លោក សាន រីច្ឆឺ មក​កាន់ អ្នកស្រី អេង លីគង់ បាន​ណែនាំ​អ្នកស្រី​អំពី​របៀប​ផ្ញើ​ប្រាក់ និង​ឈ្មោះ​ធនាគារ​ដែល​ត្រូវ​ផ្ញើ​ទៅ​សហរដ្ឋ​អាមេរិក។ ធនាគារ​ដែល​អ្នកស្រី​ផ្ញើ​ប្រាក់​ទៅ​នោះ​ឈ្មោះ​ថា ធនាគារ ហ្វឺស ណាយាហ្គារ៉ា (First Niagara Bank) មាន​ទីតាំង​នៅ​ទីក្រុង​ញីវយ៉ក (New York) សហរដ្ឋ​អាមេរិក។
អ្នកស្រី អេង លីគង់ អះអាង​ថា ការ​ដែល​ជំរុញ​ឲ្យ​អ្នកស្រី​ចូល​ភាគហ៊ុន​នោះ ដោយសារ​តែ​អ្នកស្រី​មាន​ការ​ជឿ​លើ​កេរ្តិ៍​ឈ្មោះ​របស់​លោក​ទាំង​ពីរ ជាពិសេស​គឺ​លោក ស៊ីវ ស៊ីចាន់។
លោក ស៊ីវ ស៊ីចាន់ ជា​ខ្មែរ​អាមេរិកាំង​មួយ​រូប​ដែល​ធ្លាប់​បាន​ទទួល​តំណែង​ដ៏​មាន​កិត្តិយស​មួយ នៃ​រដ្ឋបាល​អាមេរិកាំង បន្ទាប់​ពី​លោក​ជួយ​ឃោសនា​រក​សំឡេង​ឆ្នោត​អោយ​ប្រធានាធិបតី​អាមេរិក ចំណែក លោក សាន រីច្ឆឺ ជា​អនុប្រធាន​សភា​ពាណិជ្ជកម្ម​ខ្មែរ​អាមេរិក និង​ជា​ស្ថាបនិក​បង្កើត​ទីក្រុង​ខ្មែរ​នៅ​ទីក្រុង​ឡុងប៊ិច (Long Beach) រដ្ឋ​កាលីហ្វនីញ៉ា (California)។
រីឯ លោក ផៃ ស៊ីផាន ថ្វី​ត្បិត​តែ​លោក​ត្រូវ​បាន​ដើម​បណ្ដឹង​ចោទ​ថា ព្យាយាម​រារាំង​មិន​អោយ​អ្នកស្រី​រក​យុត្តិធម៌​តាម​ផ្លូវ​ច្បាប់​យ៉ាង​ណា​ក្តី លោក​មិន​ទទួល​ការ​ចោទ​ប្រកាន់​ណា​មួយ​ជា​ផ្លូវ​ការ​ពី​តុលាការ​កម្ពុជា នោះ​ទេ៕

5 comments:

Anonymous said...


Sihamoni told Men Sam An to stay home ;)

Jendhamuni: Buddha said nothing is permanent. Happiness comes and goes,
so does suffering. Jendhamuni is so not interested in fame, power, or wealth, so I'm cool! ;)

-------------------

To Jendhamuni:

Happiness is also coming from your heart but not from your running mouth, you’re a hypocrite.


Anonymous said...

I found the combination of Jendhamuni's Buddhism and Politics is among the most incompatible combination in a person. At one instance, she would spread the teaching of peace, enlightenment, harmony, at a different instance, she would incite fight, dissent, disruption.

One time, she even put the word "yuon" into the wren bird's song as the lyrics. That's pathetic.

-Drgunzet-

Anonymous said...

មានពាក្យស្លោកមួយឃ្លាពោលថា "ម្ជុលមិនទាន់ចាក់ដល់សាច់
ឥតដឹងឈឺ ដល់ម្ជុលចាក់ដល់ខ្លួន
ឯង ទើបដឹងឈឺ" ។ ពីមុនមក ឆ្កែបំរើរបស់ឆ្កែ
បំរើរូបនេះ ធ្លាប់តែហាមាត់ធំ ៗ ព្រូសឮរំពង
ថា តុលាការរបស់រដ្ឋាភិបាលខ្មែរពិតជាសុច្ចរិត យុត្តិធម៌ណាស់ ។
ធ្វើតាមនិតិវិធីទាំងអស់គ្មាន
អ្វីខុសឆ្គងឡើយ ពិតជាស្អាតស្អំណាស់ គ្មានការ
ពុករលួយទាល់តែសោះ ពិតជាត្រឹមត្រូវជាទីបំ
ផុត ។ ពេលនេះ ដល់ម្ជុលចាក់ដល់សាច់ខ្លួន
ឯងចេះស្រែកថាឈឺដែរ ។ តាមពិតបុគ្កលនេះ
មិនមែនមិនដឹងថា តើតុលាការខ្មែរក្តី រដ្ឋាភិ
បាលខ្មែរខ្ញុំយួនមួយនេះក្តី វាអាក្រក់ជួជាតិ
យ៉ាងម៉េចខ្លះនោះទេ ។ តែដោយតាំងពីដើមមក
អំពើអយុត្តិធម៌ ឬ អំពិអាក្រក់ទាំងនោះមិន
ទាន់ធ្លាក់ដល់ខ្លួនវា វាមិនឈឺចាប់ឡើយ ។​ ពេលនេះ ធ្លាក់ដល់ខ្លួនវា​ៗ
ចេះស្រែកដែរ នេះ
ហើយដែលហៅថា ករដាស់មិនអាចខ្ចប់ភ្លើងបាន
ឡើយ ការពិតនៅតែជាការពិត យូរ ឬ​ ឆាប់
គង់តែចេញការពិតមកទេ ។

Anonymous said...

-Drgunzet-,

You head will be smashed to dead, asshole.

Vietnamese Democracy lovers in Hanoi.

Kmenhwatt said...

Mentally ILL Drugenzet was a product of rapists or an offspring of gooks gangs rapped his mother in the Ho Chi Minh trial during American+ Viet war,his mother was a former gook who sold herself to American G.I in Prey Nokor from 1970-1975....!

Please ignore this mentally ill and forgive him for saying all these nonsense about your Khmer race,he is/was INSANE/INCOMPETENCE and lunatic who can't fuction without PROZAC or Paxell medications that help calm his nerves to keep him from hurting himself or anyone around him, thatwise, his mother gave him up to German couples to raise him in Boise Idaho making him pick potatoes all day long.Please ignore this INSANITY GOOK LEFT OVER HE CARRIED UNKNOWN KILLER'S GENE PERHAPS K.R/K.V.C!.....