A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 19 September 2014

The ruling CPP refuses to make the Army, the Anti-Corruption Commission and the Office of the Auditor-General become independent, CPP ​បដិសេធ​ការដាក់​ស្ថាប័ន​រដ្ឋ​ចំនួន​៣ ឲ្យដាច់​ពី​គណបក្ស​នយោបាយ​​

ដោយ៖​ ថុល ស្រី​លក្ខណ៍​​ | ថ្ងៃសុក្រ ទី19 កញ្ញា 2014 |

​គណបក្ស​ប្រជាជន​កម្ពុជា បដិសេធ​ចំពោះ​សំណើ​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ចំនួន​១៦០ ដែល​ស្នើ​ឲ្យ​ពិចារណា​ដាក់​ស្ថាប័ន កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរ​ជាតិ​សវនកម្ម និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ ឲ្យដាច់​ពី​គណបក្ស​នយោបាយ ដើម្បី​ជៀសវាង​ឥទ្ធិពល​នយោបាយ​លើ​ស្ថាប័ន​រដ្ឋ​ទាំងនេះ​។​
​នេះ​ជា​ឆ្លើយតប​នឹង​លិខិត​ចំហ​ស្តី​ពី​អនុសាសន៍​ចំនួន​១២​ចំណុច របស់​គណៈកម្មាធិការ​សហប្រតិបត្តិការ​ដើម្បី​កម្ពុជា​(CCC) តំណាង​ឲ្យ​អង្គការ​ទាំង​ ១៦០កាលពី​ថ្ងៃ​ទី​១០​ខែ​កញ្ញា ផ្ញើ​ជូន​គណបក្ស​ឈ្នះឆ្នោត​ទាំង​២​។​
​លិខិត​របស់​គណបក្ស​ប្រជាជន​កម្ពុជា​កាលពី​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០១៤ បានសរសេរថា គណបក្ស​នេះ​បាន​ពិចារណា​យ៉ាង​ល្អិតល្អន់​ចំពោះ​អនុសាសន៍​ទាំង​១២ ហើយ​ចំណុច​មួយចំនួន​នៅក្នុង​នោះ​ដូចជា ចំណុច​ទី​១ ទី​២ ទី​៣ ទី​៦ និង​ទី​៧ គឺ​ក្រុមការងារ​ចម្រុះ​របស់​គណបក្ស​ទាំង​២ និង​ស្ថាប័ន​ពាក់ព័ន្ធ បាន​ឯកភាពគ្នា​លើ​ចំណុច​មួយចំនួន និង​កំពុង​ពិភាក្សា​បន្ត​។
លិខិត​បន្តថា ដោយឡែក​ចំណុច​​ទី​៤ គឺ​ការដាក់​ស្ថាប័ន អាជ្ញាធរ​ជាតិ​សវនកម្ម និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ ឲ្យដាច់​ពី​គណបក្ស​នយោបាយ គឺជា​ការហាមឃាត់​មន្ត្រី​ទាំងនោះ​មិនឲ្យ​ធ្វើ​នយោបាយ ប៉ះពាល់​ដល់​រដ្ឋធម្មនុញ្ញ និង​ច្បាប់​បោះឆ្នោត ដែល​ជា​សិទ្ធិ​ធ្វើ​នយោបាយ​របស់​ប្រជាពលរដ្ឋ​។​
​ប៉ុន្តែ​លិខិត​ឆ្លើយតប​ទៅ​គណបក្ស​ប្រជាជន​កម្ពុជា របស់​គណៈកម្មាធិការ​សហប្រតិបត្តិការ​ដើម្បី​កម្ពុជា​(CCC) ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១៨​ខែ​កញ្ញា បានឲ្យដឹងថា ក្នុង​ចំណុច​ទី​៤ មិន​បាន​លើកឡើង​ដូច​មានចែង​នៅក្នុង​លិខិត​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នោះ​ទេ​។ លិខិត​បន្ថែមថា ក្នុង​ចំណុច​ទី​៤​គឺ ស្នើរ​ឲ្យ​ដាក់​កងកម្លាំងប្រដាប់អាវុ​ធ អាជ្ញាធរ​ជាតិ​សវនកម្ម និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ ឲ្យដាច់​ពី​គណបក្ស​នយោបាយ  ហើយ​ការ​ដាក់​ស្ថាប័ន​ទាំងនេះ​ឲ្យនៅ​ដាច់ដោយឡែក​ពី​បក្សន​យោបា​យ ដើម្បី​ការពារ​ប្រយោជន៍​ពលរដ្ឋ គឺ​មិន​ធ្វើ​ប៉ះពាល់​ដល់​សិទ្ធិ​នយោបាយ​របស់​មន្ត្រី​រដ្ឋាភិបាល​ជា​បុគ្គលឬ​ពលរដ្ឋ​នោះ​ទេ​។
លិខិត​នេះ​បាន​ស្នើរ​ឲ្យ​រដ្ឋាភិបាល​ពិ​ចារ​ពិចារណា ពិចារណា​ពី​អនុសាសន៍​នេះ​ឡើងវិញ ហើយ​បន្ត​ដាក់​អនុសាសន៍​នេះ​ដល់​សមាជិក សមាជិកា នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​មាន​អស​នៈ​ក្នុង​រដ្ឋសភា​។​
​នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​សហប្រតិបត្តិ​ការ​ដើម្បី​កម្ពុជា​(CCC) លោក សឿន សារឿ​ន មានប្រសាសន៍ថា គណបក្ស​ប្រជាជន​គួរ​ពិចារណា​ឡើងវិញ ព្រោះ​ការ​ដាក់​ស្ថាប័ន​ទាំង​៣​នេះ​ឲ្យនៅ​ដាច់​ពី​គណបក្ស​នយោបា​យ ដើម្បី​កុំ​ឲ្យ​ស្ថាប័ន​ទាំងនេះ​ស្ថិតនៅក្រោម​សំពាធ​នយោបាយ​តែ​ប៉ុណ្ណោះ​ «​យើង​មិនមែន​បិទបាំង​សិទ្ធិ​សេរីភាព​របស់​បុគ្គ​ល ក្នុងការ​ធ្វើ​នយោបាយ​ឬ​ចូលរួម​បោះឆ្នោត​ទេ​។ សំខាន់​ណឹង​កុំឲ្យ​មាន​ការតែងតាំង​ក្នុងនាម គណបក្សនយោបាយ​»​។​

​នៅ​ថ្ងៃ​សុក្រ​នេះ VOD មិនអាច​សុំ​ការអធិប្បាយ​ពី​មន្ត្រី​គណបក្ស​ប្រជាជន​បាន​នៅ ឡើយ​ទេ​៕
សូមសរសេរមកកាន់អ្នកស្រី ថុល ស្រី​លក្ខណ៍ តាមរយៈ sreyleak@vodhotnews.com

No comments: