A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 7 October 2014

2nd Blood Moon Almost Upon Us


(ដោយជូលាងហាក់)

វាជារឿងចម្លែកបន្តិចដែរ ដែលព្រឹកនេះ, ៦តុលា, ខ្ញុំភ្ញាក់ដឹងខ្លួនម៉ោងជាង៣ ហើយនឹកភ្នកចង់ក្រោកសរសេរ
អត្ថបទ ‹ច័ន្ទ្រក្រហមទី២ជិតមកដល់ហើយ› ដើម្បីផ្ញើជូនមកអ្នកអានរាល់គ្នា។  ខ្ញុំជ្រើសរើសដាក់ចំណងជើង
ជាភាសាអង់គ្លេសព្រោះវាជារឿងសំខាន់មានប្រភពចេញពីគ្រឹស្តសាសនាដែលភាគច្រើនគេនិយមប្រើភាសា
មួយនេះ។  ស្តាប់ទៅវាមានសម្លេងពញ្ញាក់ខ្លាំងជាងពាក្យសរសេរជាភាសាខ្មែរ។ ពញ្ញាក់រឿងអ្វី? គឺជាជំនឿខ្ញុំ
ដែលថា ដំណើរហេតុការណ៍នេះមានផ្ទុកមក នូវ(បំរាម), ឬការហាមប្រាម, ចំពោះមនុស្សលោកជាទូទៅទាំង
សាកល ឱ្យបានដឹងជាមុន នូវព្រឹត្តិការណ៍ធំៗដែលគេទាយទុកថា នឹងកើតមានឡើងចំពោះមនុស្សលោក។

អ្នកអានយល់ឃើញដូចម្តេច ឬមានជំនឿយ៉ាងណានោះ ជារឿងផ្ទាល់ខ្លួនរបស់យើងម្នាក់ៗ។ ខ្ញុំក៏មិនដឹងការ
ពិតជាក់ស្តែង និងមិនហ៊ាននិយាយអះអាងខ្លាំងៗ ថាអ្វីជាអ្វីនោះដែរ។ តែខ្ញុំប្រុងប្រយ័ត្នស្មារតី ហើយជឿតែ
ក្នុងចិត្តថា ដំណើរហេតុការណ៍ក្នុងពិភពលោក គឺកាន់តែដុនដាបណាស់ហើយ។ ដូច្នេះរឿងលោកខែក្រហម
ពណ៌ឈាម អាចជាកណ្តឹងដែលកំពុងតែរោទិ៍ដាស់មនុស្សលោកទាំងសាកល ឱ្យរំពៃភ្នែកមើលឱ្យយល់ នូវ
សញ្ញានៃព្រឹត្តិការណ៍ ដែលពួកជំនាញការគ្រឹស្តបរិស័ទ បានចំណាយពេលវេលាបង្កើតជាដំណឹងដាស់តឿន
កុំឱ្យថា(ព្យុះសង្ឃរា) កំពុងតែមានដំណើរជិតមកដល់ហើយ គ្មាននរណាជួយហាមប្រាមប្រាប់យើងជាមុន។


"The day after tomorrow", October the 8th, 2014 គឺជាថ្ងៃដែលគេទស្សន៍ទាយ ថានឹងមានព្រឹត្តិការណ៍នេះ
កើតឡើង។  យើងចាំបានថា កាលពីពេលជិតដំណាច់ឆ្នាំពីរពាន់ ក៏មានការទស្សន៍ទាយភ្ញាក់ផ្អើល ថានឹង
មានកើតព្រឹត្តិការណ៍អាក្រក់ណាមួយ ដូចជា កុំព្យូទ័រពេលនោះនឹងត្រូវរំខាន ដោយការផ្លាស់ប្តូរខែឆ្នាំ ដែល
វាអាចនឹងខូច ឬធ្វើឱ្យបាត់បង់សារផ្សេងៗក្នុងកុំព្យូទ័រ។ ពេលវេលាបានកន្លងទៅ ដោយគ្មានព្រឹត្តិការណ៍អ្វី
ដែលអាក្រក់ជាធំដុំសោះឡើយ។ ជិតចូលមកដល់ឆ្នាំ២០១២ ក៏ឮម្តងទៀតពីគ្រោះអាសន្នដល់អ្នកនៅលើ
ផែនដី។  គេមានទាំងផលិតខ្សែភាពយន្តរឿង ឆ្នាំ២០១២នេះផងដែរដោយយោងតាមជំនឿទៅលើប្រតិទិន
របស់ម៉ាយ៉ាននៅប្រទេសម៉ិកស៊ិក។ លុះមកដល់ពេលនោះ ក៏នៅតែគ្មានឃើញហេតុភេទអាក្រក់ណាមួយ
គួរឱ្យភ្ញាក់ផ្អើល។ ប៉ុន្តែមានខ្សែភាពយន្តមួយទៀត រឿង knowing ដែលគេសរសេរយោងបន្តិចចំពោះជំនឿ
នៃព្រឹត្តិការណ៍អាក្រក់។ ក្នុងរឿងនេះ អ្នកធ្វើការនៅស្ថានិយប្រេងសាំង បាននិយាយថា ពួកគេនឹងក្រោក
ឡើងវេលាព្រឹកស្អែក ហើយនឹកក្នុងចិត្តថាភ្លើសុទ្ធតែម្តង ទៅជឿអារឿងអ៊ីចឹងៗ។ ប៉ុន្តែស្អែកឡើង ភ្លើងឆេះ
កល្ប ខ្លោចទាំងផែនដី ហើយមនុស្សលោកស្ទើរតែទាំងអស់ ត្រូវវិនាសសូន្យបង់។

សូមរំឭកបន្តិចថា ជំនឿមួយនេះគឺទាក់ទងដល់ប្រទេសអ៊ីស្រាអែល ដែលគេសរសេរទស្សន៍ទាយ ទុកក្នុង
ព្រះគម្ពីរគ្រឹស្តសាសនា។ ចំណែករឿងឆ្នាំ ២០០០និងរឿង២០១២ពុំមានទាក់ទងចូលក្នុងព្រះគម្ពីរនេះទេ។
ទោះយ៉ាងណា យើងរាល់គ្នានឹងជា(សាក្សីផ្ទាល់)ក្នុងពាក្យទំនាយទាំងនេះ ថាវានឹងកើតមានជាការពិត ឬក៏
យ៉ាងណានោះ។ ចំពោះខ្ញុំ... មិនភ័យព្រួយ ព្រោះខ្ញុំមានទីពឹងទីសង្ឃឹមលើព្រះយេស៊ូគ្រឹស្តជាម្ចាស់នៃខ្ញុំ។
កាលពីក្រោយពេលព្រះច័ន្ទ្រពណ៌ឈាមទីមួយកើតឡើង អ៊ីស្រាអែល បានធ្លាក់ក្នុងសង្គ្រាមក្តៅជាមួយជន
ជាតិប៉ាលេស្ទីន-ហាម៉ាស។ តើលើកនេះ នឹងមានអ្វីកើតឡើង? យើងនឹងប្រុងប្រៀបចាំស្តាប់ ចាំមើលតទៅ
ទៀត។ តែខ្ញុំសូមហាមផ្តាច់ថា កុំទាន់និយាយអ្វីទាំងអស់ បើ១ឆ្នាំឬ២ឆ្នាំក្រោយមកពុំឃើញមានអ្វីជាអាក្រក់
ធំដុំកើតឡើង។ ព្រោះដំណើរនេះ ជាដំណើរព្រះអាទិទេព ដែលធម្មតាមានពេលវេលាយូរបន្តិច។ ប៉ុន្តែកាល
ណា ព្រឹត្តិការណ៍អាក្រក់មកដល់ហើយ ការភ័យភិតគឺពិតជាមានកម្រិតខ្លាំង។ សូមអ្នកបានសុខសាន្ត៕៚

ជូលាងហាក់ ពីសហរដ្ឋអាមេរិក

No comments: