A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 25 October 2014

An opposition-affiliated monks have been attacked by thugs who are subordinates of the abbot ​ព្រះសង្ឃ​ដែល​ធ្លាប់​ចេញ​តវ៉ា​ប្រឆាំង​វៀតណាម​ត្រូវ​រង​ការវាយដំ​នៅ​វត្ត​ស្ទឹងមានជ័យ​​


ដោយ៖​ អ៊ឹង ប៊ុនថន​ | ថ្ងៃសុក្រ ទី24 តុលា 2014,

​ព្រះសង្ឃ ព្រះនាម សឺ​ន ហាយ ដែលត្រូវ​មនុស្ស​មួយ​ក្រុម​វាយ (រូបពី៖ ហ្វេសប៉ុកលោក Ir Channa)
​ព្រះសង្ឃ​មួយ​អង្គ​ដែល​សកម្ម​ក្នុង​ការតវ៉ា​ប្រឆាំង​នឹង​ស្ថានទូត​វៀតណាម​នោះ ត្រូវ​រង​ការវាយដំ​ពី​សំណាក់​មនុស្ស​ក្រុម​មួយ​ទៀត នៅពេល​មាន​ជម្លោះ ក្នុង​វត្ដ​ស្ទឹងមានជ័យ​កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០១៤។​
​មន្ត្រី​ស៊ើបអង្កេត​នៃ​អង្គការ​លីកាដូ លោក ឆេង សុ​ភ័ស ឲ្យដឹងថា ព្រះសង្ឃ សឺ​ន សាយ ត្រូវ​មនុស្ស​មួយ​ក្រុម​ទៀត​វាយ ដោយ​ចោទ​ថា​បាន​ជិះ​ម៉ូតូ​ក្នុង​វត្ត​ខុស​វិន័យ​សង្ឃ ហើយ​ពេលនោះ ចៅអធិការ​វត្ដ​ស្ទឹងមានជ័យ​និង​អ្នក​រត់​ម៉ូតូ​កង់​បី នៅក្នុង​វត្ដ​បាន​ទៅ​ឃាត់ ក៏​កើត​មាន​ជម្លោះ បណ្តាលឲ្យ​បែក​ព្រះ​កេស ព្រះសង្ឃ សឺ​ន សាយ និង​ត្រូវបាន​ព្យាបាល​ដោយ​គ្រូពេទ្យ​អង្គការ​លីកាដូ​។ ប៉ុន្តែ​លោក ឆេង សុ​ភ័ស បញ្ជាក់ថា ករណី​នេះ​លោក​នៅ​បន្ត​ស៊ើបអង្កេត​បន្ថែម​ទៀត​សិន​។​
​ព្រះសង្ឃ ព្រះនាម សឺ​ន ហាយ ធ្លាប់​ចេញ​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​វៀតណាម​សុំទោស ករណី​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម​។​
ក្រោយមក​ក្រុម​ព្រះសង្ឃ​ដែល​រួម​ទាំង ព្រះនាម សឺ​ន ហាយ បាន​ព្រមាន​ធ្វើ​បាតុកម្ម​ប្រឆាំង​ព្រះចៅអធិការ​វត្ត ស្ទឹងមានជ័យ បើសិន​មាន​ការបណ្ដេញ​ព្រះសង្ឃ​មួយ​ចំនួន និង​អ្នកមាន​ជម្លោះ​ដីធ្លី​ប្រមាណ​ជិត​១០០​នាក់ មិន​ឲ្យ​ស្នាក់នៅ​ក្នុង​វត្ត​នេះ​បណ្តោះអាសន្ន ដើម្បី​សុំ​អន្តរាគមន៍​រឿង​ដីធ្លី​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។​

VOD មិន​អាច​ទាក់​ចៅអធិការ​វត្ត​ស្ទឹងមានជ័យ​ព្រះ​តេជគុណ ថៃ ប៊ុន​ធៀន​បាន​នៅឡើយ​៕
សូមសរសេរមកកាន់លោក អ៊ឹង ប៊ុនថន​ តាមរយៈ chanthorn@vodhotnews.com

1 comment:

Anonymous said...

This kind of attack has been one of Vietnam's strategies used to intimidate Khmer nationalists from doing anything to remove its grip over Cambodia.

If Khmer people opted to stay quite and watch this kind of violence, the chance of liberating Cambodia from this monster Vietnam will be very slim.

Can we make a firm demand to this puppet government to apprehend and punish the perpetrators?

93 years old woman