A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 20 October 2014

Cambodia and Thailand commit to resolving outstanding border issues កម្ពុជា​និង​ថៃ​ប្ដេជ្ញា​ដោះស្រាយ​បញ្ហា​ព្រំដែន​ដែល​នៅ​សេសសល់

Cambodia urges Thailand to resolve border issue


PHNOM PENH (The Cambodia Herald) -- Cambodia has urged Thailand to resolve border issues through existing Joint Border Committee, province and province working groups of the two countries. 
The call was made during a meeting on Thursday between Prime Minister Hun Sen and Thai counterpart Prayuth Chan-ocha on the sideline of an Asia-Europe Meeting Summit in Milan, Italy, said Keo Kim Hourn, Minister attached to Prime Minister Hun Sen, said Saturday in a news conference.
He said during the meeting Thai Premier Prayuth Chan-ocha told Hun Sen that Thailand wanted to create special economic zone along Cambodia-Thai border, and planned to create some small factories to create jobs at border of the two countries.
Thai Premier also wanted to create trade center at the border to buy the Cambodian agriculture products and process them for exports.
"The two leaders agreed to resolve cross border crimes as well as preventing traffic of illegal logging in Thailand," he told the news conference.
The official said Hun Sen asked the Thai side to find counterfeit money factory, and jointly crck down on the fake money as recently Cambodian police arrested three Thai people for bringing fake banknotes from Thailand into Cambodia.
Kim Hourn said Prayuth Chan-ocha also thanked Cambodia for releasing a Thai Yellow Shirt activist Veera Somkwamkit.
ហ៊ុន សែន ៦២០
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​សន្និសីទ​ពាណិជ្ជកម្ម នា​រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៦ តុលា ២០១៤។
RFA/An Sithav
រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​យោធា​ថៃ ប្ដេជ្ញា​ថា​នឹង​ដោះស្រាយ​បញ្ហា​ព្រំដែន​ដែល​នៅ សេសសល់ ដើម្បី​សម្រួល​ដល់​កិច្ច​សហប្រតិបត្តិការ​រ​វាង​ប្រទេសជិតខាង​ទាំង​២ ជាពិសេស ដើម្បី​ជំរុញ​ការអភិវឌ្ឍន៍​តាម​បណ្ដោយ​ព្រំដែន ដើម្បី​ធ្វើ​ឲ្យ​តំបន់​ព្រំដែន​រវាង​ប្រទេស ទាំង​២ ក្លាយ​ជា​ព្រំដែន​សន្តិភាព និង​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ។ ការ​ប្ដេជ្ញា​បែបនេះ ធ្វើឡើង​នៅ ពេល​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា និង​ថៃ ជួបពិភាក្សា​គ្នា​ដាច់ដោយឡែក​មួយ ក្រៅ​ជំនួប​កំពូល អាស៊ី​-​អឺរ៉ុប​លើក​ទី​១០ ក្នុង​ទីក្រុង​មី​ឡង់ (Milan) ប្រទេស​អ៊ីតាលី (Italy) កាលពី ថ្ងៃ​ទី​១៦​ដល់​១៧ តុលា។
​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន ការ​ជំរុញ​ការអភិវឌ្ឍន៍​តាម​តំបន់​ព្រំដែន ការ​បង្កើន​ការ​ផ្លាស់ប្ដូរ ពាណិជ្ជកម្ម​រវាង​កម្ពុ​ជា​និង​ថៃ សុទ្ធសឹងតែ​ជា​ប្រធានបទ​សំខាន់ៗ​មួយ​ចំនួន ដែល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចាន់ អូចា (Prayuth Chan O Cha) លើក​មក​ពិភាក្សា​ជាមួយគ្នា ក្នុង​ពេល​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប ក្នុង​ប្រទេស​អ៊ីតាលី​។
​ព័ត៌មាន​ផ្សព្វផ្សាយ​នៅលើ​គេហទំព័រ​របស់​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ទីស្តី ការ​គណៈរដ្ឋមន្ត្រី ឲ្យ​ដឹង​ថា ក្នុង​ជំនួប​រវាង​លោក ហ៊ុន សែន និង​លោក ប្រាយុទ្ធ ចាន់ អូចា នោះ មេដឹកនាំ​ប្រទេស​ទាំង​២ បាន​ឯកភាព​ថា នឹង​មិន​ត្រូវ​ទុក​បញ្ហា​ព្រំដែន​ដែល​នៅ​សេស សល់ ឲ្យ​ក្លាយ​ជា​ឧបសគ្គ​ដល់​កិច្ច​សហប្រតិបត្តិការ រវាង​ប្រទេស​ទាំង​២​នោះ​ឡើយ។ ពួកគេ​ក៏​ប្ដេជ្ញា​ខិតខំ​ពង្រីក​កិច្ច​សហប្រតិបត្តិការ ឲ្យ​កាន់តែ​រឹងមាំ​ទ្វេ​ឡើង​ថែមទៀត ជាពិសេស រិះរក​គ្រប់​មធ្យោបាយ ក្នុង​ការ​អភិវឌ្ឍន៍​តំបន់​ព្រំដែន មួយ​ប្រកបដោយ​សន្តិភាព កិច្ច​សហ ប្រតិបត្តិការ​ពាណិជ្ជកម្ម វិនិយោគ ការ​ផ្លាស់ប្ដូរ​ទេសចរណ៍ វប្បធម៌ កីឡា និង​ភាព​រីកចម្រើន របស់​ពលរដ្ឋ ដែល​រស់​នៅ​តាម​តំបន់​ព្រំដែន នៃ​ប្រទេស​ទាំង​២។

ក្នុង​ជំនួប​នោះ​ដែរ លោក ប្រាយុទ្ធ ចាន់ អូចា បាន​ថ្លែង​ថា រដ្ឋាភិបាល​ថៃ​មាន​គោ​លន​យោ បាយ និង​គោលបំណង បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស នៅ​តាម​តំបន់​មួយ​ចំនួន​នៃ​ព្រំ ដែន​កម្ពុជា ថៃ ពិសេស​នៅ​តំបន់​ប៉ោយប៉ែត ដើម្បី​ធ្វើការ​អភិវឌ្ឍន៍ សម្រាប់​ធ្វើជា​តំបន់ ពាណិជ្ជកម្ម សណ្ឋាគារ ទីក្រុង និង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ ព្រមទាំង​រោងចក្រ​ខ្នាត​តូច ដើម្បី​ផ្ដល់​ឱកាស​ឲ្យ​ពលរដ្ឋ​រស់នៅ​តាម​បណ្ដោយ​ព្រំដែន និង​ពលករ​ខ្មែរ​អាច​រក​ការងារ ក្នុង តំបន់​សេដ្ឋកិច្ច​ពិសេស​នោះ។
ក្រៅពីនោះ លោក ប្រាយុទ្ធ ចាន់ អូចា ក៏បាន​សន្យា​ថា នឹង​ជួយ​សម្រួល និង​ផ្ដល់​ភាព​អនុគ្រោះ​ផ្នែក​ច្បាប់​ដល់​ពលករ​កម្ពុជា ដែល​ចូល​ទៅ​បម្រើ​ការងារ​ក្នុង​ប្រទេស​ថៃ។
យ៉ាងណាក៏ដោយ ប្រមុខ​ដឹកនាំ​ថៃ​រូប​នេះ ក៏​មិន​ភ្លេច​ថ្លែងអំណរគុណ រដ្ឋាភិបាល​កម្ពុជា ដែល​បាន​ដោះលែង​អ្នកទោស​ថៃ​ឈ្មោះ វីរៈ ស៊ុមខ្វាមឃីត ឲ្យ​មាន​សេរីភាព​ឡើងវិញ កាល​ពី​ពេល​កន្លងមក​នោះ​ដែរ។
ជំនួប​រវាង​មេដឹកនាំ​ប្រទេសជិតខាង​ទាំង​២ ដែល​ជា​សមាជិក​អាស៊ាន នៅ​ក្នុង​ទឹកដី​អឺរ៉ុប​នេះ​គឺជា​ជំនួប​ផ្លូវ​ការ​លើក​ទី​១ គិត​ចាប់​តាំងពី​មេដឹកនាំ​យោធា​ថៃ​លោក ប្រា​យុទ្ធ ចាន់ អូចា ត្រូវ​បាន​រដ្ឋសភា​ថៃ​បោះឆ្នោត​ជ្រើសតាំង​ជា​នាយករដ្ឋមន្ត្រី ក្នុង​ខែ​សីហា ឆ្នាំ​២០១៤ កន្លងមក ដែល​នៅ​ពេលនោះ លោក ហ៊ុន សែន ក៏បាន​ផ្ញើ​លិខិត​ចូលរួម អបអរសាទរ ផង​ដែរ។
​យ៉ាងណាក៏ដោយ ក្នុង​ជំនួប​នៅ​ប្រទេស​អ៊ីតាលី​នោះ ភាគី​ទាំង​២​មិនបាន​បញ្ជាក់ ថា​តើ​ពួកគេ​នឹង​ដោះស្រាយ​បញ្ហា​ព្រំដែន​សេសសល់​នៅ​ពេលណា ពិតប្រាកដ​នោះ​ឡើយ។
ទាក់ទង​បញ្ហា​ជម្លោះព្រំដែន​កម្ពុជា​ថៃ​នេះ ជាពិសេស​គឺ​ជម្លោះព្រំដែន​នៅ​តំបន់​ប្រាសាទ ព្រះវិហារ ភាគី​ថៃ​មិន​ទាន់​បាន​អនុវត្ត តាម​សាលដីកា​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​ខែ​វិច្ឆិកា ឆ្នាំ​២០១៣ នៅឡើយ ដែល​បាន​សម្រេច​ជាថ្មី​ឲ្យ​ប្រទេស​ថៃ​ដក​គ្រប់​កងកម្លាំង ប្រដាប់​អាវុធ កង​នគរបាល ឬ​ឆ្មាំ​យាម​ផ្សេងទៀត ចេញពី​តំបន់​ប្រាសាទ​ព្រះវិហារ។
ចំណែក​ខាង​ភាគី​កម្ពុជា​វិញ ក៏បាន​ទុក​ពេល​វេលា​ឲ្យ​ភាគី​ថៃ​ដោះស្រាយ​បញ្ហា វិបត្តិ នយោបាយ​ផ្ទៃក្នុង​ជាមុន​សិន​ដែរ​។ ប៉ុន្តែ​ពេលនេះ វិបត្តិ​នយោបាយ​ក្នុង​ប្រទេស​ថៃ ហាក់​ស្ងប់ស្ងាត់​ទៅវិញ​ហើយ​។ តើ​វា​គួរ​ដល់​ពេល​ដែល​ប្រទេស​ថៃ ងាក​មក​អនុវត្ត សាលដីកា​របស់​តុលាការ យុត្តិធម៌​អន្តរជាតិ ឬក៏​យ៉ាងណា?
ចំពោះ​បញ្ហា​នេះ អ្នកវិភាគ​នយោបាយ​លោក បណ្ឌិត សុខ ទូច កត់​សម្គាល់​ថា តាមពិត កម្ពុជា​គួរតែ​ជំរុញ​ឲ្យ​ភាគី​ថៃ​អនុវត្ត​សាលដីកា​របស់​តុលាការ តាំង​សម័យ​រដ្ឋាភិបាល របស់​អ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត់ (Yingluck Sinawatra) មក​ម្ល៉េះ ប៉ុន្តែ​លោក​ថា កម្ពុជា​ហាក់​ថ្នម​សុខភាព​រដ្ឋាភិបាល​របស់​អ្នកស្រី យីងឡាក់ ហើយ​ទុក​រហូតដល់​ប្រទេស ថៃ​មាន​បញ្ហា​នយោបាយ។ យ៉ាងណាក៏ដោយ លោក​បណ្ឌិត សុខ ទូច ថា បញ្ហា​នៅតែ​អាច ដោះស្រាយ​បាន​ដដែល ប្រសិនបើ​រដ្ឋាភិបាល​ថៃ​បច្ចុប្បន្ន​នេះ មាន​ឆន្ទៈ​ពិតប្រាកដ៖ «ការដែល​យើង​គោរព​ទៅតាម​ច្បាប់​អន្តរជាតិ ឬ​តុលាការ​អន្តរជាតិ អា​ហ្នឹង​គឺជា​ការ ស្រេច​ទៅ​ហើយ ប៉ុន្តែ​ខ្លាច​ក្រែងតែ គ្រាន់តែ​នីតិវិធី ភាព​លោង​លោម គេ​ដឹង​ខ្មែរ​យើង​ចូល ចិត្ត ពាក្យ​ផ្អែមល្ហែម ប៉ុន្តែ​នៅ​ពេល​ខាងមុខនេះ យើង​តាមដាន​ថា​តើ ថៃ​មានបំណង​យ៉ាង ដូចម្ដេច​នៅ​ក្នុង​ការចរចា​ពី​បញ្ហា​ប្រាសាទ​ព្រះវិហារ»។
ព័ត៌មាន​របស់​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ក៏​ឲ្យ​ដឹង​ដែរ​ថា តប​តាម​ការ​អញ្ជើញ​របស់​លោក ហ៊ុន សែន លោក ប្រាយុទ្ធ ចាន់ អូចា សន្យា​ថា​នឹង​ដឹកនាំ​គណៈប្រតិភូ​រដ្ឋាភិបាល​ថៃ មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ពី​ថ្ងៃ​ទី​៣០​ដល់​៣១ ខែ​តុលា ខាងមុខ ដើម្បី​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិការ ប្រទេស​ទាំង​២ ឈាន ដល់​ចំណុច​កំពូល​ថ្មី​មួយទៀត។
យ៉ាងណាក៏ដោយ លោក​បណ្ឌិត សុខ ទូច ថា ប្រសិនបើ​ថៃ​ពិត​ជា​មាន​ឆន្ទៈ​ធ្វើ​ឲ្យ​ប្រសើរ កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​ជាមួយ​កម្ពុជា​មែន​នោះ រដ្ឋាភិបាល​ថៃ​ត្រូវ​គោរព​សាលដីកា​តុលាការ​យុត្តិធម៌​អន្តរជាតិ​ជាមុន នោះ​មានន័យថា រដ្ឋាភិបាល​ថៃ​ត្រូវ​ដក​កងទ័ព របស់​ខ្លួន​ជា​ឯកតោភាគី ចេញពី​តំបន់​ប្រាសាទ​ព្រះវិហារ​របស់​កម្ពុជា៕

1 comment:

Anonymous said...

I think stop support ranarith his political weak and big corruption if he on the power and he the one make the khmer situation so bad until today all supporters should go to cnrp even kem veasna party,if you want khmer have a peace and freedom as soon as possible.