A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 24 October 2014

Cambodia Watchdog Council asks the signatories of the Paris Agreement to resolve Cambodian border issues ក្រុមប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា​ស្នើ​លើក​បញ្ហា​ព្រំដែន​ដាក់​ឲ្យ​ម្ចាស់​ហត្ថលេខី​ទីក្រុង​ប៉ារីស​ដោះស្រាយ

ព្រំដែន ស្វាយរៀង ៦១០
តម្រុយ​បង្គោល​ដែល​ពលរដ្ឋ​អះអាង​ថា អាជ្ញាធរ​វៀតណាម ចូល​មក​បោះ​លើ​ដីស្រែ​ចម្ការ​របស់​អ្នក​ភូមិ​នៅ​ស្រុក​រំដួល ខេត្ត​ស្វាយរៀង។ រូបថត​ថ្ងៃ​ទី​០២ ឧសភា ឆ្នាំ២០១៤។
RFA/Hum Chamroeun
ប្រទេស​ថៃ និង​ប្រទេស​វៀតណាម ក៏​ជា​ម្ចាស់​ហត្ថលេខី​មួយ​ដែរ​ក្នុង​ចំណោម​រដ្ឋ​ជា​សមាជិក​ទាំង​១៨ នៃ​សន្ធិសញ្ញា​ទីក្រុង​ប៉ារីស ស្ដីពី​កម្ពុជា ប៉ុន្តែ​ប្រទេស​ទាំង​ពីរ​នេះ រង​ការ​រិះគន់​ថា មិន​បាន​គោរព​ពី​កិច្ច​ព្រមព្រៀង​របស់​ខ្លួន​ទេ ជាពិសេស​បញ្ហា​គោរព​បូរណភាព​ដែន​ដី​នៃ​ប្រទេស​ជិត​ខាង​គ្នា។
បញ្ហា​នេះ​ហើយ ដែល​ត្រូវ​ក្រុមប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា ដែល​តែង​ពិនិត្យ​ទៅ​លើ​រឿង​ព្រំដែន ស្នើ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន លើក​ករណី​ប្រទេស​ថៃ និង​ប្រទេស​វៀតណាម នេះ ដាក់​ជូន​បណ្ដា​ប្រទេស​ហត្ថលេខី​ដោះស្រាយ​ជា​បន្ទាន់។
អង្គការ និង​សមាគម​ចំនួន​៨ ដែល​តំណាង​ឲ្យ​សមាជិក​នៃ​ក្រុមប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា បាន​ចុះ​ហត្ថលេខា​រួម​គ្នា​មួយ​លើ​លិខិត​ចំហ ដែល​លិខិត​នោះ​ទាមទារ​ឲ្យ លោក ហ៊ុន សែន អន្តរាគមន៍​ជា​បន្ទាន់​ករណី​ប្រទេស​ថៃ និង​ប្រទេស​វៀតណាម មិន​បាន​គោរព​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា។
ស្ថាប័ន​មិន​មែន​រដ្ឋាភិបាល​ទាំង​នេះ​រក​ឃើញ​ថា ប្រទេស​ទាំង​ពីរ​នេះ កន្លង​មក​មិន​បាន​គោរព​ទៅ​តាម​ធម្មនុញ្ញ​នៃ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស កាល​ពី​ថ្ងៃ​ទី​២៣ ខែ​តុលា នោះ​ម្ដង​ណា​ទេ។
លិខិត​ចំហ​ដែល​ចុះ​ហត្ថលេខា​រួម​គ្នា​នៅ​ថ្ងៃ​ទី​២២ ខែ​តុលា របស់​អង្គការ​មិន​មែន​រដ្ឋាភិបាល​ទាំង ៨​ស្ថាប័ន ដែល​ផ្ញើ​ជូន លោក ហ៊ុន សែន ឲ្យ​ដឹង​ថា សម្រាប់​ខួប​លើក​ទី​២៣ នៃ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ស្ដីពី​បញ្ហា​កម្ពុជា កាល​ពី​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​១៩៩១ បាន​កំណត់​ឲ្យ​កម្ពុជា ត្រូវ​អនុវត្ត​របប​លទ្ធិប្រជាធិបតេយ្យ គោរព​សិទ្ធិ​មនុស្ស អធិបតេយ្យភាព និង​បូរណភាព​ទឹក​ដី ដែល​មិន​អាច​រំលោភ​បាន​ពី​ប្រទេស​ជិត​ខាង។
លិខិត​ដដែល​ឲ្យ​ដឹង​ទៀត​ថា បើ​ទោះ​ជា​មាន​ការ​ធានា​ដូច​នេះ​ក្ដី ក៏​សមាជិក​ទាំង ១៨​ប្រទេស​នៃ​ម្ចាស់​ហត្ថលេខី ដែល​ទទួល​ស្គាល់​ពី​ការ​ស្ដារ​សន្តិភាព​ឡើង​វិញ​របស់​ប្រទេស​កម្ពុជា គឺ​មាន​ប្រទេស​ពីរ គឺ​ប្រទេស​ថៃ និង​ប្រទេស​វៀតណាម មិន​បាន​គោរព​ស្មារតី​នៃ​កិច្ច​ព្រមព្រៀង​នេះ​ទេ ហើយ​នៅ​តែ​រំកិល​បង្គោល​ព្រំដែន​ចូល​ក្នុង​ទឹក​ដី​កម្ពុជា និង​រំលោភ​យក​ដី​ស្រែ​ចម្ការ​របស់​ពលរដ្ឋ​ខ្មែរ​នៅ​តាម​បណ្ដោយ​ព្រំដែន។

ពាក់ព័ន្ធ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស នេះ មន្ត្រី​រដ្ឋាភិបាល​ធ្លាប់​បាន​លើក​ឡើង​ថា វា​ហាក់​បាន​ស្រង់​ខ្លឹមសារ​យក​មក​បញ្ចូល​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ ដែល​ជា​ច្បាប់​កំពូល​របស់​ជាតិ​អស់​ទៅ​ហើយ។
បើ​ទោះ​ជា​យ៉ាង​នេះ​ក៏ដោយ ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​បារាំង លោក ស៊ាន ប៉េងសែ អះអាង​ថា ការ​ពិត ធម្មនុញ្ញ​នៃ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស នេះ មិន​បាន​សាប​សូន្យ​ឡើយ ជាពិសេស​ខ្លឹមសារ​នៃ​កិច្ច​ព្រមព្រៀង​នេះ​ទៀត​សោត គឺ​នៅ​តែ​មាន​សុពលភាព​ផ្នែក​ច្បាប់ ហើយ​ជា​បទដ្ឋាន​គតិយុត្តិ​អន្តរជាតិ​ថែម​ទៀត​ផង ដែល​អាច​និរាករណ៍​លើ​កិច្ច​ព្រមព្រៀង​ទាំង​ឡាយ​ណា ទាំង​មុន និង​ក្រោយ​នៃ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ដែល​នាំ​ឲ្យ​ប៉ះពាល់​ទឹក​ដី​កម្ពុជា៖ «សំឡេង»។
បើ​ទោះ​ជា​បែប​ណា មន្ត្រី​រដ្ឋាភិបាល​បាន​ច្រាល​ចោល​ភ្លាមៗ​ជុំវិញ​ការ​រក​ឃើញ​ថា មាន​ការ​រំលោភ​បំពាន​អធិបតេយ្យភាព​កម្ពុជា ពី​បណ្ដា​ប្រទេស​ជិត​ខាង​នេះ។
ក៏ប៉ុន្តែ លោក រ៉ុង ឈុន តំណាង​ឲ្យ​សមាជិក​ក្រុមប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា វិញ អះអាង​ថា ប្រទេស​ជិត​ខាង​កម្ពុជា ទាំង​វៀតណាម និង​ភាគី​ថៃ គឺ​បាន​បំពាន​ទាំង​ស្រុង​លើ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ស្ដីពី​កម្ពុជា នេះ។ លោក​បន្ត​ថា មាន​ភស្តុតាង​ជាច្រើន​ករណី​ដែល​រក​ឃើញ​ថា វៀតណាម និង​ថៃ បាន​រំកិល​ចូល​មក​តាម​បណ្ដោយ​ព្រំ​ដែន​កម្ពុជា ក៏ប៉ុន្តែ​មិន​ត្រូវ​បាន​អាជ្ញាធរ​ជំនាញ​របស់​រដ្ឋាភិបាល ទប់ស្កាត់ និង​ដោះស្រាយ​ឡើយ៖ «សំឡេង»។
ឆ្លើយ​តប​រឿង​នេះ លោក ទិត្យ សុធា មន្ត្រី​នាំ​ពាក្យ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី និយាយ​ថា នេះ​ជា​ទម្លាប់​របស់​អ្នក​រិះគន់​ដែល​តែង​ចោទ​ប្រកាន់​ប្រឆាំង​រដ្ឋាភិបាល។ លោក​បន្ត​ថា ការ​ចោទ​ប្រកាន់​ណា​មួយ​ទៅ​លើ​ប្រទេស​ជិត​ខាង វា​មិន​គួរ​គប្បី​ឡើយ ខណៈ​ប្រទេស​ទាំង​នោះ​កំពុង​កសាង​ព្រំដែន​សន្តិភាព​ជាមួយ​គ្នា ហើយ​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​គោល​នយោបាយ​មិន​ជ្រៀតជ្រែក​ប្រទេស​ជិត​ ខាង ដោយ​រួម​ទាំង​កម្ពុជា ផង។ លោក​ថ្លែង​បន្ត​ថា ជា​រឿយៗ គឺ​កម្រ​ឃើញ​មាន​របាយការណ៍​ជាក់​លាក់​ណាស់​ពី​ក្រុម​អ្នក​រិះគន់ អំពី​បញ្ហា​ដែល​តែង​លើក​ឡើង។ ផ្ទុយ​ទៅ​វិញ ដោយ​គ្រាន់​តែ​ផ្សព្វផ្សាយ​តាម​អ្វី​ដែល​បាន​ដឹង ឬ​ថា​ឮ​ប៉ុណ្ណោះ៖ «សំឡេង»។
បើ​ទោះ​ជា​បែប​ណា លិខិត​ចំហ​របស់​អង្គការ​មិន​មែន​រដ្ឋាភិបាល ដែល​ស្នើសុំ​កិច្ច​អន្តរាគមន៍​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នោះ​បញ្ជាក់​ថា ប្រសិន​បើ​រដ្ឋាភិបាល​សព្វថ្ងៃ​អនុវត្ត​តាម​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ស្ដីពី​បញ្ហា​របស់​កម្ពុជា នឹង​មិន​មាន​បញ្ហា​នោះ​ទេ។
លិខិត​ឲ្យ​ដឹង​ទៀត​ថា ព្រោះ​ក្នុង​ខ្លឹមសារ​នៃ​មាត្រា​៥ ចំណុច​ទី​១​នៃ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​១៩៩១ ចែង​យ៉ាង​ច្បាស់​ថា ក្នុង​ករណី​មាន​ការ​រំលោភ ឬ​ការ​គំរាម​កំហែង​រំលោភ​លើ​អធិបតេយ្យភាព ឯករាជ្យ​ភាព បូរណភាព និង​ភាព​មិន​អាច​រំលោភ​បាន​នៃ​ទឹក​ដី​អព្យាក្រឹតភាព ឬ​ឯកភាព​ជាតិ​នៃ​កម្ពុជា ឬ​លើ​ការ​ប្ដេជ្ញា​អនុវត្ត​ដទៃ​ទៀត​ណា​មួយ​ក្នុង​កិច្ច​ព្រមព្រៀង​នេះ បណ្ដា​រដ្ឋ​ភាគី​នៃ​កិច្ច​ព្រមព្រៀង​នេះ ធ្វើ​ការ​ពិគ្រោះ​យោបល់​ជា​បន្ទាន់ ដើម្បី​អនុម័ត​រាល់​វិធានការ​សមស្រប ដើម្បី​ធានា​ការ​គោរព​ដល់​ការ​ប្ដេជ្ញា​ចិត្ត​ទាំង​នោះ តាម​មធ្យោបាយ​សន្តិវិធី។
សន្ធិសញ្ញា​ទីក្រុង​ប៉ារីស ស្ដីពី​កម្ពុជា នេះ ក៏​បាន​ធានា​ទៀត​ថា រាល់​កិច្ច​ព្រមព្រៀង​ទាំង​ឡាយ​ដែល​ប៉ះពាល់​ដល់​អធិបតេយ្យភាព និង​បូរណភាព​ទឹក​ដី​នៃ​កម្ពុជា ត្រូវ​ចាត់​ទុក​ជា​និរាករណ៍។ ក្រុម​អង្គការ​សង្គម​ស៊ីវិល ដែល​ជា​ញឹកញយ​តែង​ឃ្លាំ​មើល​រឿង​ព្រំដែន តែង​ចោទ​ប្រកាន់​រដ្ឋាភិបាល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថា​បាន​ធ្វើ​ឲ្យ​ទឹក​ដី​កម្ពុជា មួយ​ផ្នែក​ធំ ត្រូវ​បាត់​បង់​ទៅ​ប្រទេស​វៀតណាម តាម​រយៈ​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥។ មួយ​ផ្នែក​ទៀត ត្រូវ​បាន​ភាគី​ថៃ បន្ត​ខិត​ចូល​មក​កម្ពុជា នៅ​តាម​បណ្ដោយ​ព្រំដែន​មួយ​ចំនួន​ផង។
ពាក់ព័ន្ធ​រឿង​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​បាន​ថ្លែង​កាល​ពី​ថ្ងៃ​ទី​៩ ខែ​សីហា រួច​ម្ដង​ហើយ​ថា ការ​ពិត​ទាំង​ដី​គោក និង​ដែន​សមុទ្រ​នេះ រដ្ឋាភិបាល​របស់​លោក​មិន​ដែល​ធ្វើ​ឲ្យ​បាត់​ទេ។ ក៏ប៉ុន្តែ លោក ហ៊ុន សែន បាន​ទម្លាក់​កំហុស​ក្នុង​រឿង​នេះ​ទៅ​លើ លោក ស៊ាន ប៉េងស៊ែ ទៅ​វិញ។ លោក ហ៊ុន សែន ថ្លែង​ដោយ​អំនួត​ថា វា​ជា​សំណាង​របស់​កម្ពុជា ទៅ​វិញ​ទេ ដែល​មាន​ភ័ព្វ​វាសនា​មិន​បាន​ចរចា​ជាមួយ​វៀតណាម​ខាង​ត្បូង ដែល​ជា​ដៃគូ​សម្ព័ន្ធ​មិត្ត​របស់ លោក លន់ លន់ និង​លោក ស៊ាន ប៉េងសែ នោះ៖ «សំឡេង»។
ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា និង​ធ្លាប់​ជា​អតីត​អ្នក​គូស​ផែនទី​កម្ពុជា ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​បារាំង លោក ស៊ាន ប៉េងសែ និយាយ​ថា តាម​ពិត​ស្ទើរ​គ្រប់​ជំនាន់​ណាស់​មក​ហើយ ប្រទេស​កម្ពុជា ពុំ​ដែល​បាត់​បង់​ទឹក​ដី​ទៅ​ប្រទេស​ជិត​ខាង​ដូច​ក្នុង​អាណត្តិ​ដែល លោក ហ៊ុន សែន គ្រប់គ្រង​នេះ​ឡើយ។ ស្ថិត​ក្នុង​វ័យ ៧៥​ឆ្នាំ លោក ស៊ាន ប៉េងសែ ថ្លែង​ថា ជាង​មួយ​សតវត្ស​ហើយ ក្រោយ​ពី​អាណាព្យាបាល​បារាំង និង​ថៃ បាន​គូស​ផែនទី​សម្រាប់​កម្ពុជា ចាប់​ពី​ឆ្នាំ​១៩០៤ មក លោក​អះអាង​ថា ទើប​តែ​ពេល​នេះ​ទេ​មាន​តំបន់​ស និង​តំបន់​ត្រួត​ស៊ី​គ្នា​ជាមួយ​ប្រទេស​ជិត​ខាង៖ «សំឡេង»។
ដោយ​ឡែក​សម្រាប់​ក្រុមប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា វិញ ព្រមាន​ទៅ​រដ្ឋាភិបាល​ថា ប្រសិន​បើ​លិខិត​ចំហ​នៅ​ពេល​នេះ មិន​ត្រូវ​បាន​រដ្ឋាភិបាល​អើពើ​ទេ ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​អាច​នឹង​មាន​សកម្មភាព​តវ៉ា​ប្រឆាំង​ភាព​ ស្ងៀមស្ងាត់​របស់​រដ្ឋាភិបាល។ យុទ្ធនាការ​ដែល​គ្រោង​នឹង​ធ្វើ​នោះ គឺ​ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល ត្រូវ​ចាត់​វិធានការ​សមស្រប ដោយ​ស្នើ​ឲ្យ​បណ្ដា​ប្រទេស​ដែល​ជា​ម្ចាស់​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​ ទីក្រុង​ប៉ារីស ដោះស្រាយ​ជា​បន្ទាន់​លើ​ករណី​ប្រទេស​ថៃ និង​ប្រទេស​វៀតណាម រំលោភ​លើ​អធិបតេយ្យភាព និង​បូរណភាព​ទឹក​ដី​កម្ពុជា៕

2 comments:

Anonymous said...


Our Compatriots,

If we want to save Cambodia from this evil Vietnam, we should try resolving some SPECIFIC problems first such as demanding Hun Sen to rescind the 2005 supplemental treaty, taking Angkor back from a devil Vietnamese Sok Kong, implementing the 1991 Paris Peace Accord, etc...

Our demand should go along with consistent peaceful demonstration until we get what we've wanted.

Doing something without a firm specific goal and result would only weaken our cause to save Cambodia.

How about start doing a massive peaceful demonstration demanding Hun Sen to annul this 2005 supplemental treaty until we get it first?
Can we do it? Time is not on our side because as time goes by the root of Vietnam’s expansion – Vietnamization of Cambodia - will get deeper and deeper inside Cambodia.

Bun Thoeun

Anonymous said...


Our Compatriots,

If we want to save Cambodia from this evil Vietnam, we should try resolving some SPECIFIC problems first such as demanding Hun Sen to rescind the 2005 supplemental treaty, taking Angkor back from a devil Vietnamese Sok Kong, implementing the 1991 Paris Peace Accord, etc...

Our demand should go along with consistent peaceful demonstration until we get what we've wanted.

Doing something without a firm specific goal and result would only weaken our cause to save Cambodia.

How about start doing a massive peaceful demonstration demanding Hun Sen to annul this 2005 supplemental treaty until we get it first?
Can we do it? Time is not on our side because as time goes by the root of Vietnam’s expansion – Vietnamization of Cambodia - will get deeper and deeper inside Cambodia.

Bun Thoeun