A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 20 October 2014

Interior Minister Sar Kheng summoned a police official in Kampong Thom over a 30 million riel [$7,500] corruption allegation លោក ស ខេង កោះ​ហៅ​មន្ត្រី​នគរបាល ខេត្ត​កំពង់ធំ បំភ្លឺ​រឿង​ពុក​រលួយ​ជាង ៣០ លាន​រៀល

លោក ស ខេង ថ្លែង​នា​ពេល​កន្លង​មក​នៅ​ក្រសួង​មហាផ្ទៃ។
លោក ស ខេង ថ្លែង​នា​ពេល​កន្លង​មក​នៅ​ក្រសួង​មហាផ្ទៃ។ ម៉ៃ វីរៈ


ភ្នំពេញៈ នាយក​រដ្ឋ​មន្ត្រី​ស្តីទី និង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​ចេញ​លិខិត កោះ​ហៅ​លោក ជឹម លក្ខិណា នាយ​រង​ការិយាល័យ​ផែនការ​គណនេយ្យ នៃ​ស្នងការ​នគរបាល ខេត្ត​កំពង់ធំ ឲ្យ​មក​ឆ្លើយ​បំភ្លឺ​នៅ​ក្រសួង​មហាផ្ទៃ ពាក់​ព័ន្ធ​រឿង​ពុក​រលួយ​ជាង ៣០ លាន​រៀល ក្នុង​ជួរ​មន្ត្រី​នគរបាល ខេត្ត​កំពង់ធំ នា​ពេល​កន្លង​មក។
យោង​តាម​លិខិត​ដែល ភ្នំពេញ ប៉ុស្តិ៍ ទទួល​បាន នៅ​ថ្ងៃ ទី១៨ ខែ​តុលា ឆ្នាំ​២០១៤ នេះ បាន​ឲ្យ​ដឹង​ថា លោក ស ខេង នាយក​រដ្ឋ​មន្ត្រី​ស្តីទី បាន​កោះ​ហៅ​លោក ជឹម លក្ខិណា នាយ​រង​ការិយាល័យ​ផែនការ គណនេយ្យ នៃ​ស្នងការ​ដ្ឋាន​នគរបាល ខេត្ត​កំពង់ធំ ឲ្យ​មក​នាយកដ្ឋាន​បុគ្គលិក ដើម្បី​ធ្វើ​ការ​ត្រួត​ពិនិត្យ​ករណី​មិន​ប្រក្រតី​ក្នុង​ការ​បើក​ប្រាក់​រំឭក​ឋានន្តរ​ស័ក្តិ និង​មុខ​តំណែង​មន្ត្រី​នគរបាល​ជាតិ នៃ​ស្នងការ​ដ្ឋាន​នគរបាល ខេត្ត​កំពង់ធំ។
នៅ​ក្នុង​លិខិត​នោះ​ថា៖ «រាល់​ការ​កំណត់​ទាំង​ឡាយ​ណា​ដែល​មាន​ខ្លឹមសារ​ផ្ទុយ​នឹង​ប្រកាស​នេះ​ត្រូវ​ទុក​ជា​និរាករណ៍។ ប្រធាន​នាយកដ្ឋាន​អង្គភាព​ពាក់​ព័ន្ធ ស្នងការ​នគរបាល ខេត្ត​កំពង់ធំ និង​លោក ជឹម លក្ខិណា ត្រូវ​អនុវត្ត​តាម​ប្រកាស​នេះ​ចាប់​ពី​ថ្ងៃ​ចុះ​ហត្ថលេខា​ត​ទៅ»។
សូម​រំឭក​ផង​ដែរ​ថា កាល​ពី​ថ្ងៃ ទី១៣ ខែ​តុលា ឆ្នាំ​២០១៤ លោក ស៊ុន ចន្ធី សមាជិក​ក្រុម​ប្រឹក្សា ខេត្ត​កំពង់ធំ មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ ក្រសួង​មហាផ្ទៃ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ប្រធាន​គណៈ​កម្មការ​អង្កេត បោស​សម្អាត និង​ប្រឆាំង​អំពើ​ពុក​រលួយ នៃ​ព្រឹទ្ធសភា និង ប្រធាន​គណៈ​កម្មការ​អង្កេត បោស​សម្អាត និង​ប្រឆាំង​អំពើ​ពុក​រលួយ នៃ​រដ្ឋសភា សំណើ​សុំ​ចាត់​វិធាន​ការ​ស៊ើប​អង្កេត ករណី​ពុក​រលួយ​នៅ​ក្នុង​ស្នងការ​ដ្ឋាន​នគរបាល ខេត្ត​កំពង់ធំ ដែល​បាន​ឃុប​ឃិត​គ្នា​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ដែល​មាន​ទឹក​ប្រាក់​រាប់​រយ​លាន​រៀល ពាក់ព័ន្ធ​នឹង​ប្រាក់​រំឭក​មុខ​ងារ តួនាទី​និង​ឋានន្តរ​ស័ក្តិ។

លោក ស៊ុន ចន្ធី បាន​ថ្លែង​ឲ្យ​ដឹង​ថា អ្វី​ដែល​លោក​បាន​ឃើញ​នៅ​ក្នុង​លិខិត​របស់​លោក ស ខេង នោះ​គឺ​ពុំ​បាន​ឆ្លុះ​បញ្ចាំង​អំពី​ការ​អនុវត្ត​ច្បាប់​នោះ​ទេ ពីព្រោះ​គ្រាន់​តែ​ដាក់​ពិន័យ​បែប​រដ្ឋបាល​ប៉ុណ្ណោះ ហើយ​ការ​សម្រេច​ចិត្ត​នោះ​ក៏​ពុំ​បាន​ផ្តល់​យុត្តិធម៌​ដល់​មន្ត្រី​នៅ​ថ្នាក់​មូលដ្ឋាន​ថ្នាក់​ទាប​ដែរ។ លោក​ថា៖ «ការ​ប្រព្រឹត្ត​លុះ​ត្រា​តែ​មាន​ការ​អនុញ្ញាត​ពី​ថ្នាក់​លើ​ទើប​ថ្នាក់​ក្រោម​ហ៊ាន​ធ្វើ ដូច្នេះ​វា​អយុត្តិធម៌​ណាស់​សម្រាប់​ពួក​គាត់»។
លោក​បាន​ថ្លែង​ថា ការ​ប្រព្រឹត្ត​អំពើ​ពុល​រលួយ​នៅ​ស្នងការ​នគរបាល ខេត្ត​កំពង់ធំ ជា​ចំហ​នោះ គឺ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​មន្ត្រី​នគរបាល​ថ្នាក់​ទាប ដូច្នេះ​ហើយ​ទើប​បាន​ជា​មាន​មន្ត្រី​ជា​ច្រើន​នាក់​មក​ប្តឹង​រូប​លោក​ឲ្យ​ជួយ​អន្តរាគមន៍​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ។
លោក ជូ សំអាន ស្នងការ​នគរបាល ខេត្ត​កំពង់ធំ បាន​ថ្លែង​ឲ្យ​ដឹង​ថា លោក ជឹម លក្ខិណា បាន​បញ្ជូន​ទៅ ទីក្រុង​ភ្នំពេញ ហើយ ទាក់​ទិន​នឹង​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ លុយ​បុគ្គលិក​មួយ​ឆ្នាំ​កន្លង​មក​ដែល​មាន​ជាង ៣០ លាន​រៀល ហើយ​លោក​បាន​ហៅ​មក​អប់រំ​ចំនួន​បី​ដង​ហើយ ប៉ុន្តែ​គេ​នៅ​តែ​មិន​ស្តាប់​រហូត​ទាល់​តែ​មាន​រឿង​ដូច​ថ្ងៃ​នេះ។ លោក​ថា៖ «វា​រឹង​រុះ​មិន​ស្តាប់​ខ្ញុំ ខ្ញុំ​ធ្លាប់​ព្រមាន​វា​ដាក់​គុក​ទៀត​ចំពោះ​ទង្វើ​របស់​វា​តែ​វា​នៅ​មិន​ស្តាប់ មិន​ដឹង​ថា តើ​វា​អាង​ស្អី​នៅ​ពីក្រោយ​ខ្នង​របស់​វា»។
របាយ​ការណ៍ ឆ្នាំ​២០១២ របស់​អង្គការ​តម្លាភាព​អន្តរជាតិ​នៅ​កម្ពុជា ស្ដីពី​អំពើ​ពុក​រលួយ បាន​រក​ឃើញ​ថា អំពើ​ពុក​រលួយ​នៅ​កម្ពុជា មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ស្ថិត​នៅ​ក្នុង​លំដាប់​លេខ ១៥៧ នៅ​ក្នុង​ចំណោម​ប្រទេស​សរុប ១៧៦ ប្រទេស ដែល​អង្គការ​នេះ បាន​សិក្សា។ របាយ​ការណ៍​បង្ហាញ​ថា ចំណាត់​កម្ពុជា ប្រសើរ​ជាង ប្រទេស​ឡាវ ជាប់​ចំណាត់​ថ្នាក់​លេខ ១៦០ និង ប្រទេស​មីយ៉ាន់ម៉ា ឬ​ភូមា ជាប់​ចំណាត់​ថ្នាក់ ១៧២។
លោក ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​ពុំ​អាច​ទំនាក់​ទំនង​ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ៕

No comments: