A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 21 October 2014

The Asian Games golden girl, Sorn Seavmey, turned down lucrative deals to appear in alcohol and cigarette TV commercials [You are a real golden girl, Seavmey!] ស៊ន សៀវ​ម៉ី បដិសេធ មិន​ទទួល​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង និង​បារី​

 Hong-0140 sorn-sievmey-3
ភ្នំពេញ: ​ក្រោយពី​ព្រឹត្តិការណ៍​ទទួលបាន​មេដាយមាស ថ្នាក់ Asian Games ថ្មីៗ​នេះ កីឡាការិនី​តេ​ក្វាន់​ដូ ស៊ន សៀវ​ម៉ី កំពុង​តែមាន​ហាងឆេង​ទីផ្សារការងារ​គួរ​ឲ្យ​កត់សម្គាល់ ព្រោះ​រាល់​ផលិតផល​នានា​កំពុងតែ​ភ្លូកទឹកភ្លូកដី ទាក់ទង​កញ្ញា ស៊ន សៀវ​ម៉ី ថត​ស្ព​ត​ពានិជ្ជកម្ម​ជា​ហូរហែរ​។ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​អ្នកចាត់ការ​ផ្ទាល់ខ្លួន​របស់​នាង​។​
​លោក ញ៉ា​ន សុខ​វិសាល អ្នកចាត់ការ​ផ្ទាល់ខ្លួន ស៊ន សៀវ​ម៉ី បាន​ទទួលស្គាល់ថា “​សព្វថ្ងៃ​មាន​ក្រុមហ៊ុន​នានា ទាក់ទង​មក ដើម្បី​ចង់បាន​កីឡាការិនី​ឆ្នើម​រូបនេះ ទៅ​ផ្សព្វផ្សាយ​ផលិតផល​របស់​ពួកគេ​មែន ហើយ​មាន​ក្រុមហ៊ុន​មួយចំនួន​នោះ ក៏បាន​ព្រមព្រៀងគ្នា​រួចរាល់​ហើយ​ដែរ​”​។
​ប៉ុន្តែ​លោក​បញ្ជាក់ថា អ្វីដែល​គត់​សម្គាល់​នោះ គឺ​ដើម្បី​ជា​គំរូ និង​ជាការ​លើកទឹកចិត្ត​បន្ថែមទៀត កីឡាការិនី ស៊ន សៀវ​ម៉ី បដិសេដ​មិន​ទទួល​ថត​ស្ព​ត​ពានិជ្ជ​កម្មណា ដែល​ទាក់ទង​ទៅនឹង​ផលិតផល​គ្រឿង​ស្រវឹង និង បារី​។
​    ​
​លោក​បាន​បន្តថា “​សម្រាប់ អា​ម៉ី និង លោក​អគ្គលេខាធិការ​គ​ណ​កម្ម​ជាតិ​អូឡាំពិក​កម្ពុជា បានសម្រេច​ថា មិន​ទទួល​យ​ការផ្សព្វផ្សាយ​គ្រឿង​ស្រវឹង និង​បារី​ឡើយ នេះ​គឺជា​គោល​ការដែល​បានកំណត់​” ។​

​បើ​គិត​ចាប់ពី​ថ្ងៃ​ដែល​កីឡាការិនី​ឆ្នើម​រូបនេះ ទទួលបាន​មេដាយមាស រហូតមកដល់​បច្ចុប្បន្ន ឃើញថា គ្រប់​បណ្តា​ក្រុមហ៊ុន​តូចៗ​ធំ កំពុងតែ​សម្លឹង​ឃើញ​កីឡាការិនី ដែល​នាំមក​នូវ​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​សម្រាប់​កម្ពុជា ក្នុងនោះ​ក្រុមហ៊ុនទូរស័ព្ទ ក្រុមហ៊ុន​ថ្នាំពេទ្យ ក្រុមហ៊ុន​ទឹកដោះគោ និង​ផ្សេងៗ​ជាច្រើន​ទៀត កំពុង​រង់ចាំ​យ៉ាង​ត្រៀបត្រា ខណៈពេល​នេះ​នាង​កំពុងតែ​ត្រៀម​ថត​ស្ព​ត​ពាណិជ្ជកម្ម​ខ្លះ ដែល​បាន​ចុះ​កុងត្រា​រួចរាល់​ហើយ​៕ ប្រភព ៖ CEN

2 comments:

Anonymous said...

Great girl. Thank you .

Anonymous said...


Miss Seavmey,

First, congratulation for your golden success at the Asian games.

Thank You for presenting yourself a good role model for Khmer Youths by refusing to accept " bad commercial".

Chhary