A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 10 October 2014

Ven. Pich David released from Siem Reap jailed after he was arrested and tortured when framed by senior monks ព្រះភិក្ខុ ពេជ្រ ដេវីដ ត្រូវបានតុលាការដោះលែងឲមានសិទ្ធិសេរភាពយុត្តិធម៌ចេញពីពន្ធនាគារខេត្តសៀមរាប


ព្រះសង្ឃ ពុទ្ធបរិស័ទ បានទៅទទួលការដោះលែងភិក្ខុ ដេវីដ ចេញពីពន្ធនាគារខេត្តសៀមរាបព្រឹកថ្ងៃ8តុលា2014វេលាម៉ោងជា៩ព្រឹក ។ ព្រះសង្ឃបានត្រៀមស្បង់ចីវរ កំរងផ្កា មានមេក្រូភ្លេងពិណពាទ្យទង់ជាតិទង់សាសនាផងដែរ ឈររង់ចាំត្រៀបត្រាមុខពន្ធនាគារចាំទទួលស្វាគមន៍ភិក្ខុ ដេវីដ ដែលមានសិទ្ធិសេរីភាពនិងយុត្តិធម៌ដោះលែង ចេញពីពន្ធនាគារ ៕ លោកត្រូវបានដោះលែងចេញពីពន្ធនាគារនិងបានធ្វើពិធីសូត្រធម៌ប្រក់ព្រំពរជ័យនិងបំពាក់ស្បង់ចីវរឡើងវិញដោយព្រះភិក្ខសង្ឃនៅមុខពន្ធនាគារបន្ទាប់មកបានដង្ហែរជាក្បួនតាមដងផ្លូវឆ្ពោះមកផ្លូវជាតិលេខ៦ឆ្លងកាត់ផ្សាលើដែលហែរហមអមដំណើរដោយព្រះសង្ឃនិងពុទ្ធបរិស័ទសូត្រធម៌និងស្រែកតាមមេក្រូថា ជយោ ! យុត្តិធម៌មានឡើងវិញហើយ ជយោ ! ព្រះពុទ្ធសាសនា ជយោ ! ព្រះភិក្ខុ ដេវីដ ជាដើម ហើយបានមកធ្វើពិធីគោរពបូជាផ្កា នមស្សការដល់ព្រះពុទ្ធរូបព្រះអង្គចេកព្រះអង្គចមនិងធ្វើសន្និសីទកាសែតផហដែរហើយបានហែរចូលមកកាន់វត្តពោធិលង្ការ ៕
គួរបញ្ជាក់ថា ភិក្ឋុ ដេវីដ ដែលគង់នៅក្នុងវត្ត ពោធិលង្កា ត្រូវបានកងកំលាំងប៉ូលីសប្រើហឹង្សាវាយបង្ក្រាបឲរងរបួសយ៉ាងធ្ងន់ធ្ងរនិងចាប់ផ្សឹកចាប់ដាក់ខ្នោះដោយអមនុស្សធម៌បំពានលើច្បាប់ព្រះពុទ្ធសាសនាកាលពីយប់ថ្ងៃ18កញ្ញា2014កន្លងទៅ ដោយចោទថាលោកប្រើគ្រឿងញៀន ផឹកស្រា មានស្រី និងវ៉ៃប៉ូលីសជាដើម ប៉ុន្តែតាមភ័ស្តុតាងនិងហេតុការណ៍ជាក់ស្តែង លោកមិនបានប្រព្រឹត្តិខុសដូចការចោទប្រកាន់នោះទេ ទើបតុលាការសម្រេចដោះលែងឲនៅក្រៅឃុំថ្ងៃនេះដោយានធានាពីមេធាវីអង្គការ ការពារសិទ្ធិមនុស្សនានានៅកម្ពុជា ៕

No comments: