A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 21 November 2014

7 NGOs condemn the detention of the father and daughter for land dispute in Boeung Kak I អង្គការ​ចំនួន​៧​ថ្កោលទោស​ការ​ចាប់​ឃុំ​ខ្លួន​ឪពុក​និង​កូន​ស្រី​ក្នុង​រឿង​ទំនាស់​ដី​នៅ​បឹងកក់១

Read the article in English here.
អ្នក​ភូមិ​បឹងកក់​១ ៦១០
ពលរដ្ឋ​រស់នៅ​សង្កាត់​បឹងកក់១ លោក លី ស្រ៊ាខេង (ឆ្វេង) យំ​ឱប​កូន​ស្រី​ពេល​ដែល​តុលាការ​សម្រេច​ដោះលែង​ជា​បណ្ដោះ​អាសន្ន នា​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី២៦ ខែ​មិថុនា ឆ្នាំ​២០១៣។
RFA/Vann Vichar
ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល​ចំនួន​៧ ថ្កោលទោស​ការ​ចាប់​ឃុំ​ខ្លួន លោក លី ស្រ៊ាខេង និង​កញ្ញា លី សៀវម៉ិញ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា ក្នុង​រឿង​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​របស់​លោក​ឧកញ៉ា ឃុន សៀ។
សេចក្តី​ថ្លែងការណ៍​រួម​របស់​អង្គការ ផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២០ វិច្ឆិកា ចាត់​ទុក​ការ​ចាប់​ខ្លួន​នេះ​ថា ជា​ការ​ចាប់​មនុស្ស​តាម​អំពើ​ចិត្ត ហើយ​តុលាការ​ជំនុំ​ជម្រះ​ដោយ​តក់​ក្រហល់ និង​សម្រេច​ឃុំ​ខ្លួន​អ្នក​ទាំង​ពីរ គឺ​លោក លី ស្រ៊ាខេង និង​កញ្ញា លី សៀវម៉ិញ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា ក្នុង​រឿង​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​របស់​លោក​ឧកញ៉ា ឃុន សៀ។
សេចក្តី​ថ្លែងការណ៍​បន្ត​ថា ការ​ចាប់​ខ្លួន​ឪពុក និង​កូន​នេះ ដោយសារ​ពួក​គេ​មិន​ព្រម​ចាក​ចេញ​ពី​ដី​ឡូត៍​នៅ​ក្នុង​តំបន់​បឹកកក់១ តាំង​ពី​ឆ្នាំ​១៩៨២ មក ដែល​ក្រុមហ៊ុន​ចង់​បាន។ ក្រុម​គ្រួសារ​នេះ​ក៏​ធ្លាប់​បាន​ទទួល​រង ការ​គំរាម​សម្លាប់ ការ​វាយ​ដំ និង​ការ​គំរាម​កំហែង​ជា​បន្តបន្ទាប់។
ក្រុម​អង្គការ​ទាំង​នោះ ក៏​អំពាវនាវ​សុំ​ឲ្យ​តុលាការ​ដោះ​លែង​អ្នក​ទាំង​ពីរ និង​ធានា​សុវត្ថិភាព​ដល់​ក្រុម​គ្រួសារ​នេះ៕

No comments: