A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 15 November 2014

Activists in South Korea to demonstrate against Hun Sen during an ASEAN-Korea Summit next month in Busan, S. Korea ពលករ​ខ្មែរ​នៅ​កូរ៉េ​ត្រៀម​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​លោក ហ៊ុន សែន

CNRP arrests continue
Fri, 14 November 2014| Chhay Channyda and Meas Sokchea
An opposition party youth activist was arrested and sent to Prey Sar prison yesterday, becoming the second Cambodia National Rescue Party member to be picked up this week. Some say this renewed crackdown is aimed at winning concessions from the CNRP in stalled election reform talks.
Roughly a dozen opposition activists and lawmakers have been arrested in total since a July 15 protest at Freedom Park that saw demonstrators attack district security guards.
Most have long since been released on bail, but four, including Tep Narin, the CNRP youth wing leader arrested yesterday, and party information head Meach Sovannara, arrested Tuesday, are behind bars.
Rights groups and analysts have said this week’s arrests have been orchestrated by the government to pressure the CNRP to concede to the ruling Cambodian People’s Party during negotiations over a new National Election Committee law designed to revamp an institution long seen as politically partisan.
Interior Ministry spokesman Khieu Sopheak did little to undercut those accusations yesterday, telling the Post that whether Sovannara – who has been charged with leading an insurrection – was hit with a lengthy prison sentence or not would depend on how flexible the opposition party is with the CPP.
“I know that it will be not 30 years as analysts have said. I believe that it will not be long. If both parties come together [like family], it can be separated from the law,” Sopheak said.
Narin, the CNRP youth activist jailed yesterday, was accused of participating in violence in the aftermath of the July protest and placed under court supervision. This required him to regularly check-in with police twice a month, said Mon Phalla, the party’s executive director in Phnom Penh.
“He had failed to show up [once], because he was busy in the provinces. So the court ordered police to arrest him this morning when he went to clarify with them,” he said.
Two other opposition youth activists are also under court supervision, but said yesterday that they were not scared of also being arrested.
San Seyhak and An Paktham said they will both check in with police on Saturday as required. Paktham, 35, said they had been “charged unfairly.”
Separately, activists in South Korea – where tens of thousands of Cambodian migrants work – have threatened to hold protests during an ASEAN-Korea summit next month in Busan that Prime Minister Hun Sen is scheduled to attend. Last week, Suth Dina, the Cambodian ambassador to South Korea, came under fire for warning workers there to avoid political activity.
Yim Sinorn, president of a CNRP-aligned group called Youth Movement in Korea, claimed that 3,000 Cambodian workers would demonstrate unless Sovannara, who apparently founded the group, was released.
“If we hold a demonstration the government will be shamed on the international stage,” he said.
Although opposition leader Sam Rainsy and Interior Minister Sar Kheng held talks on Wednesday to negotiate Sovannara’s release, details of what was discussed remained elusive yesterday.
Rainsy has left the country for France for “personal reasons”, according to CNRP spokesman Yim Sovann, who didn’t confirm a return date.
 
 
ពលករ​ខ្មែរ​នៅ​កូរ៉េ​ត្រៀម​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​លោក ហ៊ុន សែន
Fri, 14 November 2014
មាស សុខជា and ឆាយ ច័ន្ទនីដាភ្នំពេញ ប៉ុស្តិ៍
http://www.postkhmer.com/sites/default/files/styles/full-screen/public/field/image/20141114_06.jpg?itok=rx5hyo6Z
លោក សុវណ្ណារ៉ា (កាន់​ប្រអប់​អាហារ) និង​ក្រុម​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​នៅ​តុលាការ។ រូបថត សហការី
 
ភ្នំពេញៈ ពលករ​កម្ពុជា​ប្រមាណ ៣០០០ នាក់​ក្នុង ប្រទេស​កូរ៉េ​ខាង​ត្បូង កំពុង​រៀបចំ​ត្រៀម​ធ្វើ​បាតុកម្ម ប្រឆាំង​នឹង​ដំណើរ​ទស្សន​កិច្ច​របស់​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន នៅ​ទី​នោះ​នា​ខែ​ក្រោយ​ប្រសិន​បើ​រដ្ឋាភិបាល មិន​ព្រម​ដោះ​លែង​សកម្ម​ជន​គណបក្ស​ប្រឆាំង​ទេ​នោះ ខណៈ​ដែល​សមត្ថកិច្ច​បាន​ចាប់​ខ្លួន​សកម្ម​ជន​បក្ស​ប្រឆាំង​ម្នាក់​ទៀត​កាល​ពី​ម្សិល​មិញ។
លោក យឹម ស៊ីណន ប្រធាន​ចលនា​យុវជន ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង ដែល​មាន​សម្ព័ន្ធ​ភាព​ជា​មួយ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាល​ពី​ម្សិល​មិញ​ថា ពលករ​កម្ពុជា​ប្រមាណ ៣០០០ នាក់​ដែល​កំពុង​ធ្វើ​ការ​ក្នុង​ប្រទេស​កូរ៉េ ទាម​ទារ​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន ដោះ​លែង​ប្រធាន​ផ្នែក​ព័ត៌មាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា ជា​បន្ទាន់ ប្រសិន​បើ​មិន​ដូច្នោះ​ទេ ពួក​គេ​នឹង​ធ្វើ​បាតុកម្ម​ប្រឆាំង​ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន សែន ទៅ​ប្រទេស​កូរ៉េ នា ខែ​ធ្នូ។
លោក យឹម ស៊ីណន ថ្លែង​ថា៖ «លោក មាជ សុវណ្ណារ៉ា ជា​ស្ថាបនិក​នៃ​ចលនា​យុវជន​ក្នុង​ប្រទេស​កូរ៉េ តាំង​ពី​គាត់​មក​កូរ៉េ​លើក​ទី​មួយ។ ដូច្នេះ​ជំហរ​របស់​យើង​នៅ​ទី​នេះ មិន​អាច​បិទ​ភ្នែក​ឈរ​មើល​គាត់​ជាប់​ពន្ធនាគារ​ដោយ​អយុត្តិធម៌​បាន​ទេ»។ លោក ស៊ីណន បាន​ទាក់​ទង​ទៅ​អាជ្ញាធរ​កូរ៉េ​រួច​ហើយ កាល​ពី​ម្សិល​មិញ ពី​គម្រោង​ស្នើ​សុំ​ធ្វើ​បាតុកម្ម​នេះ។
លោក ស៊ីណន បាន​បញ្ជាក់​ថា ប្រសិន​បើ​រដ្ឋាភិបាល​កម្ពុជា មិន​ព្រម​ដោះ​លែង​លោក សុវណ្ណារ៉ា ហើយ​ពលករ​កម្ពុជា​នៅ​កូរ៉េ​ធ្វើ​បាតុកម្ម​ប្រឆាំង​លោក ហ៊ុន សែន វា​នឹង​ធ្វើ​ឲ្យ «រដ្ឋាភិបាល​កម្ពុជា អាម៉ាស់​មុខ​លើ​ឆាក​អន្តរជាតិ»
អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ លោក ខៀវ សុភ័គ បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាល​ម្សិល​មិញ​ថា លោក មាជ សុវណ្ណារ៉ា នឹង​ត្រូវ​ដោះ​លែង​នៅ​ពេល​ណា​មួយ ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិ មាន​ការ​យោគ​យល់​ដល់​គណបក្ស​ប្រជាជន។
លោក​បញ្ជាក់​ថា៖ «ខ្ញុំ​ដឹង​ថា មិន​ជាប់​ពន្ធនាគារ ៣០​ឆ្នាំ ដូច​អ្នក​វិភាគ​និយាយ​ទេ។ ខ្ញុំ​ជឿ​ថា វា​មិន​យូរ​ទេ ប្រសិន​បើ​គណបក្ស​ទាំង​ពីរ ក្លាយ​ជា​សាច់​ញាតិ​នឹង​គ្នា វា​អាច​ញែក​ចេញ​ពី​ច្បាប់។ ប្រសិន​បើ​គណបក្ស​ទាំង​ពីរ​នៅ​តែ​ចង់​ផ្តួល​រំលំ​គ្នា​ទៅ​វិញ​ទៅ​មក​នោះ​ច្បាប់​គឺ​ច្បាប់»
នៅ​ពេល​សួរ​ថា តើ​នៅ​ពេល​ណា លោក សុវណ្ណារ៉ា នឹង​ត្រូវ​ដោះ​លែង លោក សុភ័គ មិន​បាន​ឆ្លើយ​ជាក់​លាក់​ទេ ដោយ​គ្រាន់​តែ​និយាយ​ថា ឲ្យ​តែ​គណបក្ស​ទាំង​ពីរ​មាន​ការ​យោគ​យល់​គ្នា។
ទោះ​យ៉ាង​ណា​ក្តី​លោក​បាន​ថ្លែង​ថា លោក​មិន​បាន​ដឹង​អំពី​កិច្ច​ជំនួប​រវាង​លោក​ស ខេង រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ និង លោក សម រង្ស៊ី ប្រធាន​គណបក្ស​ប្រឆាំង​ទេ ពាក់​ព័ន្ធ​នឹង​ការ​ជជែក​អំពី​ការ​សម្រុះ​សម្រួល​ឲ្យ​មាន​ការ​ដោះ​លែង​លោក សុវណ្ណារ៉ា ដោយ​ថ្លែង​ថា លោក ស ខេង មិន​បាន​ប្រាប់​លោក​អំពី​រឿង​នេះ​ទេ។
លោក ស ខេង និង​លោក សម រង្ស៊ី មិន​អាច​ទាក់​ទង​សុំ​អធិប្បាយ​បាន​ទេ​ពី​ម្សិល​មិញ។
អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ក៏​បាន​ថ្លែង​ផង​ដែរ​ថា លោក​មិន​បាន​ទទួល​ព័ត៌មាន​លម្អិត​អំពី​ជំនួប​រវាង​លោក ស ខេង និង​លោក សម រង្ស៊ី ទេ ប៉ុន្តែ​បាន​អះអាង​ថា នឹង​មាន​ការ​សម្រុះ​សម្រួល​ផ្នែក​នយោបាយ​ដើម្បី​ឲ្យ​មាន​ការ​ដោះ​លែង​លោក មាជ សុវណ្ណារ៉ា នា​ពេល​ខាង​មុខ​ឆាប់ៗ​នេះ។ «ខ្ញុំ​ជឿ​ថា នឹង​មាន​ដំណោះ​ស្រាយ​ហើយ​ដំណោះ​ស្រាយ​នេះ​នឹង​ដូច​គ្នា​នឹង​បញ្ហា​កាល​ពី​មុន»
កាល​ពី​ម្សិល​មិញ យុវជន​គណបក្ស​សង្គ្រោះ​ជាតិ ម្នាក់​ទៀត ត្រូវ​បាន​តុលាការ​ធ្វើ​ការ​ចោទ​ប្រកាន់ រួច​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស​ភ្លាមៗ​បន្ទាប់​ពី​សមត្ថកិច្ច​បាន​ចាប់​ខ្លួន​ធ្វើ​ឲ្យ​សកម្មជន​គណបក្ស​ប្រឆាំង ដែល​ជាប់​ឃុំ​នៅ​ពន្ធនាគារ​បាន​កើន​ឡើង​ដល់ ៣ នាក់​ហើយ ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ចោទ​ប្រកាន់​ដ៏​ចម្រូង​ចម្រាស ពី​បទ​ញុះ​ញង់​ឲ្យ​កើត​មាន​អំពើ​ហិង្សា​នៅ​ក្នុង​ការ​តវ៉ា​មួយ​នៅ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ​កាល​ពី​ថ្ងៃ ទី១៥ ខែ​កក្កដា។
លោក កែវ មុនី ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​កាល​ពី​ម្សិល​មិញ​ថា ក្រោយ​ការ​ចាប់​ខ្លួន លោក​បាន​សម្រេច​ឲ្យ​បញ្ជូន​យុវជន​ឈ្មោះ ទេព ណារិន ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស​ហើយ។«ខ្ញុំ​ចេញ​ដីកា​ចាប់​និង​ឲ្យ​ឃុំ​រូប​គាត់​នៅ​ពន្ធនាគារ​ព្រៃស ដោយ​សារ​គាត់​មិន​បាន​ធ្វើ​តាម​ដីកា​សម្រេច​ឲ្យ​មក​បង្ហាញ​ខ្លួន​របស់​តុលាការ​ដែល​បាន​ដាក់​ឲ្យ​គាត់​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ»
លោក ម៉ន ផល្លា ប្រធាន​គណៈ​កម្មការ​ប្រតិបត្តិ គណបក្ស​សង្គ្រោះ​ជាតិ​រាជធានី​ភ្នំពេញ ឲ្យ​ដឹង​ថា លោក ទេព ណារិន ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ស្នងការដ្ឋាន​នគរបាល​តែ​ម្តង នៅ​ពេល​ដែល​យុវជន​រូប​នេះ បាន​អាក់​ខាន​ចូល​បង្ហាញ​ខ្លួន​ចំពោះ​មុខ​សមត្ថកិច្ច តាម​ទម្លាប់​ពីរ​ដង​ក្នុង​មួយ​ខែ តាម​ការ​បង្គាប់​តុលាការ។ «គាត់​ធ្លាប់​អវត្តមាន មិន​បង្ហាញ​ខ្លួន​ជាមួយ​សមត្ថកិច្ច ដោយ​សារ​គាត់​រវល់​ចុះ​ទៅ​ខេត្ត ទើប​តុលាការ​បង្គាប់​ឲ្យ​ចាប់​នៅ​ពេល​ទៅ​បំភ្លឺ។ គាត់​ធ្លាប់​ទៅ​ជួប​នគរបាល​ទៀង​ទាត់​ណាស់ ទើប​អាក់​ខាន​ម្តង​ប៉ុណ្ណោះ»
លោក ជួន ណារិន្ទ ស្នងការ​រង​នគរបាល​រាជធានី​ឲ្យ​ដឹង​ថា ការ​ចាប់​ខ្លួន​យុវជន​បក្ស​ប្រឆាំង​រូប​នេះ នគរបាល​ធ្វើ​តាម​តែ​ដីកា​ពី​តុលាការ​ប៉ុណ្ណោះ។ លោក​និយាយ​ថា៖ «យើង​អត់​ដឹង​ថា ជា​យុវជន​បក្ស​ឬ​យ៉ាង​ណា​ទេ តែ​យើង​គ្រាន់​តែ​អនុវត្ត​ទៅ​តាម​នីតិវិធី​តុលាការ»
នេះ​ជា​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ទី២ ហើយ​ដែល​ត្រូវ​ចាប់​ខ្លួន​ក្នុង​សប្តាហ៍​នេះ ទាក់​ទិន​នឹង​ការ​ផ្ទុះ​អំពើ​ហិង្សា​នៅ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ​កាល​ពី​ថ្ងៃ ទី១៥ កក្កដា ក្រោយ​ពី​លោក សុវណ្ណារ៉ា ត្រូវ​បាន​ឃាត់​ខ្លួន​កាល​ពី​ថ្ងៃ ទី១១ វិច្ឆិកា ហើយ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស ក្នុង​ថ្ងៃ​ដដែល។
យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ពីរ​រូប​ទៀត គឺ​លោក សាន សីហៈ និង​លោក អាន បឋម ក៏​នឹង​ត្រូវ​ចូល​បង្ហាញ​ខ្លួន​ចំពោះ​សមត្ថកិច្ច​នៅ​ថ្ងៃ​សៅរ៍​ស្អែក​នេះ ទៅ​តាម​ការ​បង្គាប់​បញ្ជា​របស់​តុលាការ​ផង​ដែរ។
លោក សាន សីហៈ អាយុ ២៦​ឆ្នាំ លេខាធិការ​យុវជន​បក្ស​សង្គ្រោះ​ជាតិ​រាជធានី​ភ្នំពេញ ថ្លែង​ថា លោក​នឹង​ទៅ​បង្ហាញ​ខ្លួន​តាម​ពេល​កំណត់​ដោយ​មិន​គេច​វេះ​ឡើយ។ លោក សីហៈ ត្រូវ​តុលាការ​ចោទ​ប្រកាន់​ពី​ការ​ប្រើ​ហិង្សា​លើ​មន្ត្រី​រាជការ​សាធារណៈ​នៅ​ក្នុង​ហេតុ​ការណ៍​ថ្ងៃ ១៥ កក្កដា។ «ខ្ញុំ​ធ្លាប់​ទៅ​បង្ហាញ​ខ្លួន​មុខ​ប៉ូលិស ៦ ដង​មក​ហើយ ហើយ​លើក ទី៧ នេះ​ខ្ញុំ​នឹង​ទៅ​ទៀត​ដើម្បី​ឲ្យ​គេ​ធ្វើ​កំណត់​ហេតុ​ដូច​សព្វ​ដង​ថា ខ្ញុំ​មិន​បាន​គេច​ខ្លួន»
ចំណែក​លោក អាន កុម្ភៈ អាយុ ៣៥​ឆ្នាំ ដែល​រង​ការ​ចោទ​ប្រកាន់​ដូច​គ្នា​នេះ ក៏​មិន​មាន​ការ​ព្រួយ​បារម្ភ​ពី​ការ​ចាប់​ខ្លួន​ផង​ដែរ ហើយ​ថា លោក​នឹង​ទៅ​បង្ហាញ​ខ្លួន​តាម​ពេល​កំណត់។ «ពួក​យើង​រង​ការ​ចោទ​ប្រកាន់​ដោយ​អយុត្តិធម៌ ដែល​វា​ជា​ការ​ចោទ​ក្នុង​ន័យ​នយោបាយ​ដើម្បី​បំបាក់​ស្មារតី​យុវជន ដែល​តែង​តែ​រើ​បម្រះ និង​ចូល​រួម​ការ​តវ៉ា​នានា»
គណបក្ស​សង្គ្រោះ​ជាតិ បាន​ចាត់​ទុក​ការ​បន្ត​ចាប់​ខ្លួន​សកម្មជន​របស់​ខ្លួន​ជា​បន្ត​បន្ទាប់​តាម​រយៈ​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​តុលាការ​មិន​ឯករាជ្យ​នេះ​ថា ជា​ការ​រំលោភ​កិច្ច​ព្រម​ព្រៀង​បញ្ចប់​វិបត្តិ​នយោបាយ​ដែល​ត្រូវ​បាន​ចុះ​ហត្ថលេខា​ដោយ​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ កាល​ពី​ថ្ងៃ ទី២២ ខែ​កក្កដា ប៉ុន្តែ​គណបក្ស​ប្រជាជន​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ ដោយ​បញ្ជាក់​ថា ការ​ចាប់​ខ្លួន​សកម្ម​ជន​ទាំង​នេះ គឺជា​ការ​អនុវត្ត​ច្បាប់​របស់​សមត្ថកិច្ច​និង​តុលាការ​មិន​ពាក់​ព័ន្ធ​នឹង​នយោបាយ​ទេ។
ប៉ុន្តែ​លោក ចាន់ សុវេត មន្រ្តី​ជាន់​ខ្ពស់​អង្គការ​អាដហុក ក៏​បាន​ហៅ​ការ​ចាប់​ខ្លួន​ជា​បន្ត​បន្ទាប់​នេះ​ថា ជា​សម្ពាធ​នយោបាយ​ដែរ ខណៈ​ដែល​លោក សុវណ្ណារ៉ា ជា​មន្រ្តី​យ៉ាង​សកម្ម​ម្នាក់​ហ៊ាន​រិះគន់​ខ្លាំងៗ​ទៅ​លើ​រដ្ឋាភិបាល​លោក ហ៊ុន សែន៕

No comments: