A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 18 November 2014

Australian Senator Sarah Hanson-Young invites Kem Sokha to visit Australia to discuss about the deportation of refugees to Cambodia សមាជិក​ព្រឹទ្ធសភា​អូស្ត្រាលី​អញ្ជើញ​លោក កឹម សុខា ទៅ​អូស្ត្រាលី​និយាយ​រឿង​​ជន​ភៀស​ខ្លួន​​

ដោយ៖​ អុិត សូធឿត​ | ថ្ងៃអង្គារ ទី18 វិច្ឆិកា 2014 | 


លោក កឹម សុខា និង​លោកស្រី Sarah Hanson-Young (រូបពី​ហ្វេសប៊ុក​)
អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​លោក កឹម​ សុខា លើក​ឡើង​ថា សមាជិក​​ព្រឺទ្ធសភា​អូស្ត្រាលី​អញ្ជើញ​រូប​លោក​ទៅ​ប្រទេស​អូស្ត្រាលី​ ដើម្បី​និយាយ​ពីការ​បញ្ជូន​ជន​ភៀស​ខ្លួន​មកប្រទេស​កម្ពុជា ។
​អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​ និង​ជា​អនុប្រធាន​ទី១​នៃ​រដ្ឋសភា លោក កឹម​ សុខា នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​បាន​ជួបជាមួយ​​លោកស្រី Sarah Hanson-Young សមាជិក​ព្រឹទ្ធសភា​អូស្ត្រាលី​នៃ​គណបក្ស​បៃតង​ ដើម្បី​ពិភាក្សា​ពីការផ្ទេរ​ជនភៀសខ្លួន​ពីអូស្ត្រាលី​មកកាន់​កម្ពុជា។
លោក កឹម សុខា មាន​ប្រសាសន៍​ថា លោក​បាន​លើក​ឡើង​ពី​ការ​ស្នើ​​សុំ​ឲ្យ​រដ្ឋាភិបាល​ទាំង​ពីរ​ពិចារណា​ឡើងវិញ​​ ដោយ​សារ​ស្ថាន​ភាព​ស្រុក​ខ្មែរ​នៅ​​មិន​ទាន់​ទទួល​យកជន​ភៀស​ខ្លួន​​បាន​ទេ «គាត់​ថា​គាត់​គាំ​ទ្រគំនិត​ដូច​យើង​អញ្ខឹង ហើយ​គាត់​ថា​គាត់​នឹង​អញ្ជើញ​​ខ្ញុំ​ទៅ​និយាយ​ឲ្យ​ប្រជាពលរដ្ឋអូស្ត្រាលី រដ្ឋាភិបាល​អូស្ត្រាលី​បាន​ដឹង» ។ ទោះ​យ៉ាងណា លោក​មិន​បាន​បញ្ជាក់​ពីការឆ្លើយ​តប​របស់​លោកយ៉ាងណា​ទេ តែ​លោក​ថា លោកស្រី Sarah Hanson-Young នឹង​សរសេរ​លិខិត​អញ្ជើញ​រូប​លោក​ជាផ្លូវការ ។
ក្រោម​កិច្ច​ព្រមព្រៀង​ដែល​ត្រូវ​ធ្វើឡើង​កាលពី​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ការទទួល​ជនភៀសខ្លួន​ត្រូវធ្វើឡើង​តាម​អនុសញ្ញា ស្តី​ពី​ជនភៀសខ្លួន​ឆ្នាំ​១៩៥១ និង​ពិធីសារ​ឆ្នាំ​១៩៦៧ ស្តី​ពី​ឋានៈ​ជនភៀសខ្លួន និង​អនុក្រឹត្យ​ស្តីពី​នីតិវិធី​ក្នុង​ការពិនិត្យ និង​ទទួលស្គាល់​ឋានៈ​ជនភៀសខ្លួន ឬ​សិទ្ធ​ជ្រកកោន​របស់​ជនបរទេស​នៅ​កម្ពុជា​។​

គួរបញ្ជាក់​ថា ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​កម្ពុជា និង​អូស្ត្រាលី បាន​ជួបពិភាក្សានៅក្រៅ​កិច្ចប្រជុំ​កំពូល​អាស៊ាន នៅ​ប្រទេស​ភូមា ដែល​ទើប​តែ​កន្លង​មក ដោយ​ឯកភាព​ថារដ្ឋាភិបាល​ទាំង​ពីរបន្ត​អនុវត្ត​កិច្ចព្រមព្រៀងក្នុងការ​បញ្ជូន​ជនភៀសខ្លួនពី​ប្រទេស​អូស្ត្រាលី ប្រទេស​កម្ពុជា
កិច្ច​ព្រម​ព្រៀង​នេះ​បាន​ទទួល​ការ​រិះ​គន់​ពី​សង្គម​ស៊ីវិល និង​ប្រជាជន​កម្ពុជា ។ ការ​ទទួល​ជន​ភៀស​ខ្លួន​នេះ ​ ប្រទេស​អូស្រ្តាលី​បាន​ផ្តល់​ជំនួយ​ជា​ទឹក​ប្រាក់​ចំនួន​៣៥​លាន​ដុល្លារ​ដល់​កម្ពុជា​
សូម​សរសេរ​មកលោក អ៊ុិត សូធៀត តាម​រយៈ sothoeuth@vodhotnews.com

No comments: