A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 10 November 2014

Entertainers increased their performances fees significantly during the Water Festival (ranging from $1200 to $3500) ទម្លាយ​តម្លៃ​ខ្លួន​តារា​ល្បីៗ​ឡើង​ថ្លៃ​កប់ពពក​ថ្ងៃ​អុំទូក

តារា​ចម្រៀង ព្រាប សុវត្ថិ និង​ក្រុម​រាំ​នាការ​សម្តែង​កន្លង​មក​នៅ​រាជធានី​ភ្នំពេញ។​ រូប​ថត សេត គឹមសឿន
តារា​ចម្រៀង ព្រាប សុវត្ថិ និង​ក្រុម​រាំ​នាការ​សម្តែង​កន្លង​មក​នៅ​រាជធានី​ភ្នំពេញ។​ រូប​ថត សេត គឹមសឿន
នៅក្នុង​អំឡុង​ពេល​៣​ថ្ងៃ​នៃ​ការ​រៀបចំ​កម្មវិធី​អបអរសាទរ​ព្រះរាជពិធី​បុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះព្រះខែ​នោះ មាន​ការ​ទម្លាយ​ឲ្យ​ដឹង​ថា តារាចម្រៀង​ប្រុស​ស្រី​ល្បីៗ​លំដាប់​កំពូល​ជួរ​មុខ​ជាច្រើន​រូប​ត្រូវ​បាន​គេ​ដេញ​ថ្លៃ​ដណ្តើម​គ្នា​យក​យ៉ាង​គគ្រឹកគគ្រេង ហើយ​តារា​ម្នាក់ៗ​បាន​ឡើង​តម្លៃ​ខ្លួន​ខ្ពស់​កប់​ពពក​ជាង​ពេល​ធម្មតា។
អ្នក​រៀបចំ​កម្មវិធី​ម្នាក់​បាន​និយាយ​ថា៖​«​នៅ​រដូវ​បុណ្យ​អុំទូក​នេះ តារា​ល្បីៗ​ពិតជា​រវល់​ខ្លាំង​ណាស់។ បើ​តារា​ណា​ដែល​ល្បី​ខ្លាំង នោះ​គឺ​អ្នក​រៀបចំ​កម្មវិធី​តាម​ស្ថានីយទូរទស្សន៍ ឬ​ក្រុមហ៊ុន​ធំៗ​នឹង​ដេញ​ថ្លៃ​យក​តែ​ម្តង និយាយ​រួម​គឺ​ប្រជែង​តម្លៃ​គ្នា។ អ៊ីចឹង​ហើយ​បាន​ជា​តារា​ល្បីៗ​ទាំងនោះ​បាន​ឡើង​តម្លៃ​ខ្លួន​យ៉ាង​ខ្ពស់​តែ​ម្តង​»។
តារាចម្រៀង​ដែល​ជាប់​ចំណាត់​ថ្នាក់​នៅក្នុង​ចំណោម​តារា​ដែល​រវល់​ខ្លាំង​សម្រាប់​រយៈពេល​បី​ថ្ងៃ​នៃ​ការ​ប្រគំតន្ត្រី​អបអរសាទរ​ព្រះរាជពិធី​បុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះខែ នេះ ត្រូវ​បាន​គេ​ដឹង​ថា ក្នុង​នោះ​មាន​លោក ព្រាប សុវត្ថិ ខេមរៈ សេរីមន្ត ឱក សុគន្ធកញ្ញា មាស សុខសោភា ឆន សុវណ្ណរាជ ពេជ្រ សោភា សុខ ពិសី ឆាយ វីរៈយុទ្ធ កែវ វាសនា ខាន់ ជេមស៍ សុគន្ធ និសា ខេម និង​តារា​មួយ​ចំនួន​តូច​ទៀត។
តាមរយៈ​ការ​ទម្លាយ​ឲ្យ​ដឹង​ពី​អ្នក​រៀបចំ​កម្មវិធី​ប្រគំតន្ត្រី​មួយ​ចំនួន​បាន​ឲ្យ​ដឹង​តម្លៃ​ខ្លួន​ប្រហាក់ប្រហែល​ថា នៅក្នុង​ពិធី​បុណ្យ​អុំទូក​នេះ លោក ព្រាប សុវត្ថិ មាន​តម្លៃ​៣៥០០​ដុល្លារ​ឡើង លោក ខេមរៈ សេរីមន្ត មាន​តម្លៃ​ខ្លួន​ចាប់ពី​៣០០០​ដុល្លារ ឱក សុគន្ធកញ្ញា មាន​តម្លៃ​ខ្លួន​ប្រហែល​២៨០០​ដុល្លារ ឆន សុវណ្ណរាជ តម្លៃ​ខ្លួន​ប្រមាណ​១៨០០​ដុល្លារ មាស សុខសោភា តម្លៃ​ខ្លួន​ប្រមាណ​១៨០០​ដុល្លារ ពេជ្រ សោភា តម្លៃ​ខ្លួន​ក្រោម​១៥០០​ដុល្លារ សុខ ពិសី តម្លៃ​ខ្លួន​ប្រហែល​១៤០០​ដុល្លារ ឆាយ វីរៈយុទ្ធ តម្លៃ​ខ្លួន​ប្រហែល​២៣០០​ដុល្លារ កែវ វាសនា និង ខាន់ ជេមន៍ តម្លៃ​ខ្លួន​ប្រហែល ១២០០​ដុល្លារ សុគន្ធ និសា និង ខេម តម្លៃ​ខ្លួន​ប្រហែល​១៤០០​ដុល្លារ។

Content image - Phnom Penh Post
តាម​អ្នក​រៀបចំ​កម្មវិធី​បាន​បញ្ជាក់​ថា តម្លៃ​ខ្លួន​នេះ អាច​នឹង​មាន​ការ​ប្រែប្រួល​ឡើង​ចុះ​តាម​កម្មវិធី​តូច​ធំ​ខ្លះៗ។
ទោះបី​ជា​តម្លៃ​ខ្លួន​ខ្ពស់​កប់ពពក​ក្តី តែ​តារា​ប្រុស​ស្រី​ខ្លះ មិនមែន​នៅ​ច្រៀង​រាំ ត្រាំត្រែង​រហូត​ដល់​ចប់​កម្មវិធី​នៃ​ការ​ប្រគំតន្ត្រី​នោះ​ទេ ពោល​គឺ​ពួកគេ​ម្នាក់ៗ​ច្រៀង​តែ ៤-៥​បទ​ប៉ុណ្ណោះ។ រីឯ​តារា​ខ្លះ​ច្រៀង​តែ​២​បទ ក៏​មាន​តម្លៃ​ខ្លួន​ប៉ុណ្ណឹង​ដែរ ។
អ្នក​រៀបចំ​កម្មវិធី​មួយ​ចំនួន​បញ្ជាក់​ថា៖​«​តារា​ចម្រៀង​ល្បីៗ​ទាំងនោះ នៅក្នុង​រយៈពេល​បុណ្យ​អុំទូក​នេះ តារាចម្រៀង​ខ្លះ​រត់​ពីរ​រោង​ប្រគំតន្ត្រី​ឯណោះ​ក្នុង​ពេល​១​យប់ៗ។ ដូច្នេះ​ហើយ​តារា​ខ្លះ​នៅ​ថ្ងៃ​អុំទូក​៣​ថ្ងៃ​អាច​រក​ចំណូល​បាន​ចាប់ពី​៨​ពាន់​ទៅ​ជិត ២​ម៉ឺន​ដុល្លារ​ឯណោះ»៕

No comments: